របៀបដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានចាប់កំណើតឡើង

29-07-2020

ដូចជាពួកជំនុំនៃគ្រីស្ទសាសនាផ្សេងទៀតដែរ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានចាប់កំណើតឡើង ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម។ ពួកជំនុំនៃគ្រីស្ទសាសនាបានកកើតឡើង ដោយសារតែការលេចមក និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវត្រលប់ជាសាច់ឈាម ហើយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាវិញបានកកើតឡើង ដោយសារតែការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ។ ដូច្នេះ ពួកជំនុំនៅគ្រប់ទាំងសម័យកាលត្រូវបានបង្កើតឡើង ដោយសារតែការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រលប់ជាមនុស្ស។ ព្រះជាម្ចាស់សម្ដែងចេញសេចក្តីពិតជាច្រើន គ្រប់ពេលដែលទ្រង់ត្រលប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការ ហើយមានមនុស្សជាច្រើនចាប់ផ្ដើមទទួលយក និងដើរតាមព្រះជាម្ចាស់ ដោយសារតែសេចក្តីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញ ដូច្នេះ នេះហើយជាហេតុផលដែលនាំឲ្យមានការកកើតនៃពួកជំនុំនានានោះ។ តាមរយៈការនេះ គេអាចមើលឃើញថា ពួកជំនុំត្រូវបានបង្កើតឡើងចេញពីមនុស្សដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់។ ការជួបជុំនៃរាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់ទាំងនេះត្រូវបានហៅថាជាពួកជំនុំ។ កាលពីពីរពាន់ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដែលយកកំណើតជាមនុស្សបានលេចមក ហើយបានធ្វើការរបស់ទ្រង់ ដោយប្រកាសថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» (ម៉ាថាយ ៤:១៧) ហើយទ្រង់បានធ្វើកិច្ចការប្រោសលោះ និងបានសម្ដែងចេញសេចក្តីពិតផ្សេងៗ ដែលមនុស្សនៅយុគសម័យនៃព្រះគុណគួរតែយកទៅអនុវត្ត និងចូលរួម បន្ទាប់មក មនុស្សជាច្រើនចាប់ផ្ដើមជឿ និងដើរតាមព្រះអម្ចាស់ ហើយជាលទ្ធផល ពួកជំនុំនៃគ្រីស្ទបរិស័ទនៅគ្រានោះក៏បានចាប់កំណើតឡើង។ ក្រោយមក ដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវបានរីកសាយទៅកាន់គ្រប់ប្រទេស និងគ្រប់ដែនដី រហូតដល់គ្រាចុងក្រោយ ជាពេលដែលដំណឹងនេះបានរីកសាយទៅដល់ចុងបំផុតនៃផែនដី ដូច្នេះ ពួកជំនុំនៃគ្រីស្ទបរិស័ទបានផុសឡើងនៅក្នុងគ្រប់ប្រទេស។ ទាំងនេះគឺជាពួកជំនុំនាយុគសម័យនៃព្រះគុណ។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្សលេចមក និងធ្វើការនៅក្នុងប្រទេសចិនដីគោក។ ចំពោះមូលដ្ឋាននៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវក្នុងអំឡុងនៃយុគសម័យនៃព្រះគុណ ព្រះដ៏មានគ្រប់ព្រះចេស្ដាអនុវត្តកិច្ចការដែលចែងថា «ការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧) ដូចដែលបានថ្លែងទុកនៅក្នុងព្រះគម្ពីរ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបើកសម្ដែងគ្រប់ទាំងសេចក្តីអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ហើយសម្ដែងចេញគ្រប់ទាំងសេចក្តីពិតសម្រាប់ការបន្សុទ្ធ និងការសង្រ្គោះមនុស្សជាតិ។ ដោយសារតែការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ មនុស្សជាច្រើនដែលចេញពីនិកាយផ្សេងៗនៃពិភពសាសនា មនុស្សដែលបានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតក៏បានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រមទាំងបានឃើញថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ ហើយបានអនុវត្តកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ។ ពួកគេគ្រប់គ្នាបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញមែន ហើយដោយសារតែហេតុនេះ ពួកគេបានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងបានត្រលប់មកនៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដាវិញ។ នេះហើយជាហេតុផលដែលនាំឲ្យពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានចាប់កំណើត និងកកើតឡើង។ ដូច្នេះ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាលទ្ធផលទាំងស្រុងកើតចេញពីការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកជំនុំនេះត្រូវបានបង្កើតឡើងដោយផ្ទាល់ ដោយព្រះដ៏មានគ្រប់ព្រះចេស្ដា មិនមែនដោយបុគ្គលណាម្នាក់ឡើយ។ សព្វថ្ងៃនេះ យ៉ាងហោចណាស់មានមនុស្សរាប់លាននាក់នៅក្នុងប្រទេសចិនដីគោកបានទទួលយក និងដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ គ្រីស្ទបរិស័ទគ្រប់រូបនៅក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទទួលស្គាល់ទាំងស្រុងថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ និងជាការលេចមករបស់ព្រះជាម្ចាស់។ គ្រីស្ទបរិស័ទរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាអធិស្ឋានទៅកាន់ព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ អ្វីដែលពួកគេអាន ស្ដាប់ និងប្រកបគ្នាគឺជាព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយអ្វីដែលពួកគេប្រកាន់ខ្ជាប់គឺជាគ្រប់ទាំងសេចក្តីពិតដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញមក។ សេចក្តីពិតទាំងនេះគឺជាមាគ៌ាជីវិតដ៏អស់កល្បដែលព្រះជាម្ចាស់បានប្រទានមក ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយព្រះអង្គផ្ទាល់បានតែងតាំង និងធ្វើបន្ទាល់ទៅកាន់មនុស្សដែលព្រះជាម្ចាស់ប្រើ ដើម្បីឲ្យគេអាចសហការនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់បាន ពោលគឺដូចជាគ្រាដែលព្រះអម្ចាស់យេស៊ូវបានធ្វើការដែរ ព្រះអង្គបានជ្រើសរើស និងតែងតាំងពួកសាវ័កទាំងដប់ពីរដោយអង្គទ្រង់ផ្ទាល់។ យ៉ាងណាមិញ មនុស្សដែលព្រះជាម្ចាស់បានប្រើទាំងនេះគ្រាន់តែសហការនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេគ្មានសមត្ថភាពធ្វើការជំនួសឲ្យព្រះជាម្ចាស់ឡើយ។ ពួកជំនុំមិនត្រូវបានបង្កើតឡើងដោយពួកគេឡើយ ហើយបុគ្គលម្នាក់ដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ជឿលើ និងដើរតាម មិនមែនជាមនុស្សដែលព្រះជាម្ចាស់ប្រើឡើយ។ ពួកជំនុំនាយុគសម័យនៃព្រះគុណត្រូវបានតាំងឡើង ដោយពេត្រុស ប៉ុល និងពួកសាវ័កដទៃផ្សេងទៀត ប៉ុន្តែពួកជំនុំទាំងនោះបានដុះឡើង ដោយសារតែកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ ដ្បិតជាព្រះអម្ចាស់យេស៊ូវដែលបានបង្កើតពួកជំនុំទាំងអស់នោះឡើងដោយផ្ទាល់។ ដូចគ្នាផងដែរ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយក៏មិនត្រូវបានបង្កើតឡើង ដោយមនុស្សដែលព្រះជាម្ចាស់បានប្រើនោះដែរ ផ្ទុយទៅវិញ ពួកជំនុំនេះត្រូវបានដុះឡើង ដោយសារតែកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ វាត្រូវបានបង្កើតឡើងដោយផ្ទាល់ ដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយត្រូវបានមើលថែដោយអង្គទ្រង់ផ្ទាល់។ មនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រើគ្រាន់តែស្រោចទឹក ផ្គត់ផ្គង់ និងដឹកនាំពួកជំនុំ ដោយបំពេញភារកិច្ចរបស់មនុស្សតែប៉ុណ្ណោះ។ ទោះបីជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវបានដឹកនាំ ស្រោចទឹក និងផ្គត់ផ្គង់ពីសំណាក់មនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់ក៏ដោយ ក៏អង្គម្នាក់ដែលពួករាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ជឿលើ និងដើរតាមនោះ គឺជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ ហើយនេះគឺជាការពិតមួយដែលគ្មាននរណាម្នាក់អាចប្រកែកបានឡើយ។ មនុស្សភាគច្រើននៅក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាមនុស្សដែលចេញពីគ្រីស្ទសាសនា កាតូលិក និងនិកាយផ្សេងទៀតដែលបានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ។ ពួកគេគ្រប់គ្នាសុទ្ធតែយល់ដឹងអំពីព្រះគម្ពីរ ហើយក្រោយពេលពួកគេទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមក ពួកគេធ្វើបន្ទាល់នៅក្នុងនិកាយទាំងនេះថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញហើយ ថាទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រមទាំងធ្វើបន្ទាល់ទៀតថា ទ្រង់បានសម្ដែងចេញសេចក្តីពិត និងបានធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ។ ជាលទ្ធផលចេញពីការឃើញព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថាជាសេចក្តីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ មនុស្សជាច្រើនចាប់ផ្ដើមទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគេជាក្រុមមនុស្សដំបូងគេដែលត្រូវចូលទៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានផ្សព្វផ្សាយអនឡាញ ដើម្បីឲ្យមនុស្សទាំងអស់នៅក្នុងពិភពលោកមើលឃើញ វីដេអូគ្រប់ប្រភេទកាន់តែច្រើនឡើងកំពុងតែធ្វើបន្ទាល់អំពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ហើយមនុស្សកាន់តែច្រើនឡើងៗនៅជុំវិញពិភពលោកកំពុងតែស្វែងរក សិក្សា ហើយបន្ទាប់មកក៏ទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលការនេះសម្រេចតាមសេចក្តីទំនាយដែលចែងទុកនៅក្នុងព្រះគម្ពីរថា៖ «ប្រជាជាតិទាំងអស់នឹងចូលទៅទីនោះជាហូរហែរ» (អេសាយ ២:២)។ នៅទីបំផុត អស់អ្នកដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដនឹងត្រលប់ទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដាដោយចៀសមិនផុតឡើយ ព្រោះថាការនេះត្រូវបានព្រះជាម្ចាស់រៀបចំទុកតាំងពីយូរ នេះជាបញ្ញត្តិរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់អាចកែប្រែវាបានឡើយ! ដូចព្រះដ៏មានគ្រប់ព្រះចេស្ដាបានមានបន្ទូលថា៖ «ប្រជារាស្ត្ររបស់ខ្ញុំនឹងប្រាកដជាស្ដាប់សំឡេងខ្ញុំ ហើយអស់អ្នកណាដែលស្រឡាញ់ខ្ញុំយ៉ាងស្មោះ នឹងប្រាកដជាត្រលប់មកចំពោះបល្ល័ង្ករបស់ខ្ញុំជាមិនខាន» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...