តើអ្វីទៅជាគោលបំណងរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា?

29-07-2020

ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាស្រោចទឹក និងមើលថែរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ដោយស្របទាំងស្រុងតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរ និងព្រះបន្ទូលលេចមកជាសាច់ឈាម ដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ក្រោមការដឹកនាំ ការផ្គត់ផ្គង់ ការស្រោចទឹក និងការមើលថែនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីឲ្យអ្នកដើរតាមគ្រប់រូបអាចយល់គ្រប់ទាំងសេចក្តីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានទស្សនៈដ៏ត្រឹមត្រូវអំពីជីវិត និងគុណតម្លៃ មានគោលដៅដ៏ត្រឹមត្រូវ ដើម្បីដេញតាម ដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ ប្រកាន់ខ្ជាប់នឹងសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ ថ្វាយសិរីល្អដល់ព្រះជាម្ចាស់ តាមរយៈការក្លាយជាពន្លឺដល់លោកីយ៍ និងជាអំបិលដល់ផែនដី ទទួលការសរសើរពីព្រះជាម្ចាស់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីគ្រងមរតកព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។

ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាមានគោលបំណងបង្កើតពួកជំនុំមួយដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នកដើរតាមអាចបម្រើ និងផ្គត់ផ្គង់ដល់គ្នាទៅវិញទៅមកនូវព្រះបន្ទូលនិងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ អាចស្ដាប់បង្គាប់និងថ្វាយបង្គំព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រមទាំងអាចក្លាយជាស្មរបន្ទាល់ដ៏ពិតម្នាក់អំពីព្រះជាម្ចាស់ និងជាការបង្ហាញចេញអំពីសិរីល្អរបស់ព្រះជាម្ចាស់។

ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាមានគោលបំណងផ្សព្វផ្សាយ និងធ្វើបន្ទាល់អំពីដំណឹងល្អនៃនគររបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយជួយឲ្យមនុស្សមើលឃើញថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវនៃគ្រាចុងក្រោយដែលបានយាងត្រលប់មកវិញ និងមើលឃើញទៀតថា ទ្រង់បានចាប់ផ្ដើមកិច្ចការនៃ «ការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ ដែលបានថ្លែងទុកនៅក្នុងព្រះគម្ពីរ ដែលជាកិច្ចការយ៉ាងជាក់ច្បាស់របស់ព្រះជាម្ចាស់ ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សទាំងស្រុងនៅគ្រាចុងក្រោយ។ មានតែតាមរយៈការទទួលយកគ្រប់ទាំងសេចក្តីពិតដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដាទេ ទើបមនុស្សអាចរំដោះខ្លួនចេញពីនិស្ស័យបែបសាតាំងរបស់គេ ទើបគេអាចមានសេរីភាពពីចំណងនៃអំពើបាប ត្រូវបានបន្សុទ្ធ ចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ ស្ដាប់បង្គាប់ព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់ រស់នៅជីវិតដ៏មានអត្ថន័យ ហើយរួចជីវិតពីគ្រោះមហន្តរាយដ៏ធំនៃគ្រាចុងក្រោយ និងចូលក្នុងនគរព្រះ ពោលគឺមានតែបែបនេះទេ ទើបមនុស្សជាតិមានវាសនាដ៏ស្រស់បំព្រង។ ការផ្សព្វផ្សាយ និងការធ្វើបន្ទាល់អំពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ហើយតាមរយៈការនាំមកចំពោះព្រះជាម្ចាស់នូវអស់អ្នកដែលទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់ និងស្រឡាញ់សេចក្តីពិត នោះពួកគេអាចទទួលយក និងបានសេចក្តីសង្រ្គោះនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ពោលគឺនេះហើយជាសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ទៅកាន់រាស្ត្ររើសតាំងរបស់ទ្រង់ និងជាគោលបំណងរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...