ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ព្រះបន្ទូលលេចមកជាសាច់ឈាម

ភាគ៣ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការថ្លែងព្រះបន្ទូលរបស់ព្រះគ្រីស្ទនៅគ្រាចុងក្រោយ គឺជាភាគទីបីនៃព្រះបន្ទូលលេចមកជាសាច់ឈាម ដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ។ ផ្នែកទីមួយនៃសៀវភៅនេះមានសេចក្តីអធិប្បាយ និងការប្រកបគ្នានៅក្នុងពួកជំនុំ ដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានប្រទានមក ផ្នែកទីពីរមានសេចក្តីថ្លែងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាមួយអ្នកដឹកនាំ និងអ្នកធ្វើការ ហើយផ្នែកទីបីត្រូវបានបង្កើតឡើង ដោយមានការប្រកបគ្នារបស់ព្រះជាម្ចាស់ជាមួយរាស្ត្ររើសតាំងរបស់ទ្រង់មួយផ្នែក។ សេចក្តីអធិប្បាយ និងការប្រកបគ្នាទាំងនេះ ជួយដោះស្រាយបញ្ហាដែលកើតមានក្នុងពួកជំនុំ ក៏ដូចជាការលំបាកជាក់ស្ដែងពាក់ព័ន្ធនឹងច្រកចូលទៅក្នុងជីវិតនៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ សេចក្តីទាំងនេះមិនត្រឹមតែលើកឡើងពីសារជាតិ និងស្ថានភាពបច្ចុប្បន្នរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ស្រាយបំភ្លឺប្រាប់មនុស្សអំពីគោលដៅដែលពួកគេគួរតែដេញតាមផងដែរ។ វាពិតជាសំខាន់ណាស់សម្រាប់ការយល់ដឹងរបស់មនុស្សអំពីសេចក្តីពិត និងការទទួលបានច្រកចូលទៅក្នុងជីវិត។

ព្រះសូរសៀងរបស់ព្រះគ្រីស្ទនៅគ្រាចុងក្រោយ

ទាញ​យក