ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់តែមួយ

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅក្នុងចំណោមមនុស្សលោកយើងធ្លាប់ជាព្រះវិញ្ញាណដែលពួកគេមិនអាចមើលឃើញ ជាព្រះវិញ្ញាណដែលពួកគេមិនអាច ផ្សារភ្ជាប់ជាមួយ។ ដោយព្រោះតែដំណាក់កាលទាំងបី នៃកិច្ចការរបស់យើងនៅលើផែនដី (ការបង្កើតផែនដី ការប្រោសលោះ និងការបផ្លិចបំផ្លាញ) ដូច្នេះ យើងបង្ហាញកាយនៅកណ្ដាលចំណោមពួកគេនៅពេលខុសៗគ្នា (មិនដែលជាសាធារណៈ) ដើម្បីធ្វើកិច្ចការរបស់យើងនៅកណ្ដាលចំណោមពួកគេ។ លើកទី១ដែលយើងបានយាងមក កណ្ដាលចំណោមមនុស្ស គឺក្នុងអំឡុងយុគសម័យនៃការប្រោសលោះ។ ពិតមែនហើយ យើងបានកើតក្នុងគ្រួសារសាសន៍យូដា ហេតុនេះបានជាសាសន៍យូដា គឺជាក្រុមមនុស្សទី១ដែលមើលឃើញព្រះជាម្ចាស់យាងមកផែនដី។ ហេតុផលដែលយើងបានធ្វើកិច្ចការនេះនៅក្នុងរូបកាយជាមនុស្ស គឺមកពីយើង ចង់ប្រើសាច់ឈាមជាមនុស្ស របស់យើងធ្វើជាតង្វាយលោះបាប នៅក្នុងកិច្ចការនៃការប្រោសលោះរបស់យើង។ ដូច្នេះក្រុមមនុស្សទី១ដែលមើលឃើញយើង គឺជាសាសន៍យូដា នៅក្នុងយុគសម័យនៃព្រះគុណ។ នោះជាលើកដំបូងហើយ ដែលយើងបានធ្វើការនៅក្នុងសាច់ឈាម។ នៅក្នុងយុគសម័យ នៃនគរព្រះវិញ កិច្ចការបស់ខ្ញុំ គឺដើម្បីច្បាំងដណ្ដើមជ័យ និងប្រោសឲ្យគ្រប់លក្ខណ៍ដូច្នេះយើងក៏ធ្វើកិច្ចការគង្វាលរបស់យើងនៅក្នុងសាច់ឈាមសារជាថ្មីម្ដងទៀត។ នេះជាលើកទី២ ដែលយើងធ្វើការនៅក្នុងសាច់ឈាម។ នៅក្នុងដំណាក់កាលពីរ ចុងក្រោយនៃកិច្ចការនេះ អ្វីដែលមនុស្សមានទំនាក់ ទំនងជាមួយ លែងជាព្រះវិញ្ញាណអរូបិយ ដែលមើលមិនឃើញទៀតហើយ ប៉ុន្តែ ជាបុគ្គលម្នាក់ដែលជាព្រះវិញ្ញាណយកទម្រង់ជាសាច់ឈាម។ ហេតុនេះ នៅក្នុងភ្នែករបស់មនុស្សលោកយើងក្លាយជាមនុស្សសាជាថ្មី ដែលគ្មានរូបរាង ហើយនិងអារម្មណ៍ របស់ព្រះជាម្ចាស់ឡើយ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់ដែលមនុស្សមើលឃើញ មិនគ្រាន់តែជាបុរសម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាស្ត្រីម្នាក់ផងដែរ ហើយការនេះធ្វើឲ្យពួកគេមានការស្រឡាំងកាំង និងភ្ញាក់ផ្អើល។ ម្ដងហើយម្ដងទៀត កិច្ចការដ៏មហស្ចារ្យរបស់យើងបានកម្ចាត់ចោលជំនឿចាស់ ដែលមានជាច្រើនឆ្នាំមកហើយ។ មនុស្សបានស្រឡាំងកាំង! ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះវិញ្ញាណបរិសុទ្ធ ជាព្រះវិញ្ញាណជាព្រះវិញ្ញាណដ៏ខ្លាំងទាំងប្រាំពីរឬជាព្រះវិញ្ញាណនៃសព្វសារពើទាំងអស់ប៉ុណ្ណោះទេប៉ុន្តែ ទ្រង់ក៏ជាមនុស្ស ជាមនុស្សសាមញ្ញម្នាក់ ខុសប្លែកពីមនុស្សធម្មតាផងដែរ។ ព្រះអង្គមិនគ្រាន់តែជាបុរសប៉ុន្តែ ទ្រង់ក៏ជាស្ត្រីផងដែរ។ បុគ្គលទាំងពីរដូចគ្នាត្រង់ថា ទាំងពីរនាក់បានកើតមកជាមនុស្សដូចគ្នាហើយខុសគ្នាត្រង់ថា ម្នាក់បានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ហើយម្នាក់ទៀតកើតជាមនុស្សលោក ប៉ុន្តែ បុគ្គលទាំងពីរសុទ្ធតែមានកំណើតដោយផ្ទាល់ពីព្រះវិញ្ញាណ។ បុគ្គលទាំងពីរដូចគ្នាត្រង់ថា ទាំងពីរនាក់សុទ្ធតែជាព្រះដែលមកយកកំណើតជាសាច់ឈាម មកអនុវត្តកិច្ចការរបស់ព្រះដ៏ជាព្រះវរបិតា ហើយខុសគ្នាត្រង់ថា ម្នាក់បាន ធ្វើកិច្ចការនៃការប្រោសលោះ ហើយម្នាក់ទៀតធ្វើកិច្ចការច្បាំងដណ្ដើមជ័យ។ ទាំងពីរសុទ្ធតែតំណាងឲ្យព្រះវរបិតា ប៉ុន្តែម្នាក់ជាព្រះដ៏ប្រោសលោះដែលពេញដោយព្រះ ទ័យស្រឡាញ់សប្បុរស និងក្តីមេត្តាករុណា ឯម្នាក់ទៀត គឺជាព្រះនៃសេចក្តីសុចរិត ដែលពេញដោយព្រះពិរោធ និងការជំនុំជម្រះ។ ម្នាក់ជាមេទ័ពកំពូលដែលបានផ្ដើមកិច្ចការ នៃការប្រោសលោះ ឯម្នាក់ទៀតជាព្រះដ៏សុចរិតដែលសម្រេចកិច្ចការ នៃការច្បាំងដណ្ដើមជ័យ។ ម្នាក់ជាទីចាប់ផ្ដើម ឯម្នាក់ទៀតជាទីបញ្ចប់។ ម្នាក់ជារូបកាយសាច់ឈាមដែលគ្មាន បាប ឯម្នាក់ទៀតជារូបកាយសាច់ឈាម ដែលសម្រេចការប្រោសលោះ បន្តកិច្ចការ ហើយមិនដែលមានបាបសោះ។ ទាំងពីរអង្គជាព្រះវិញ្ញាណតែមួយ ប៉ុន្តែ គង់នៅក្នុង រូបកាយសាច់ឈាមខុសគ្នានិងប្រសូតនៅកន្លែងខុសគ្នា ហើយទ្រង់ត្រូវបានផ្ដាច់ឆ្ងាយ ពីគ្នាអស់ពេលជាច្រើនពាន់ឆ្នាំ។ យ៉ាងណាមិញគ្រប់កិច្ចការរបស់ពួកទ្រង់ គឺបំពេញឲ្យគ្នា ទៅវិញទៅមកគ្មានវិវាទនឹងឡើយ ហើយអាចថ្លែងចេញបានដោយខ្យល់ដង្ហើមដូចគ្នា។ ព្រះអង្គទាំងពីរជាមនុស្ស ប៉ុន្តែ ម្នាក់ជាទារក ហើយម្នាក់ទៀតជាទារិកា។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្វីដែលមនុស្សបានឃើញ គឺមិនគ្រាន់តែជាព្រះ វិញ្ញាណ និងមនុស្សប្រុសម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជារឿងជាច្រើន ដែលមិនស្របតាម គំនិតរបស់មនុស្សលោកផងដែរ។ ដូច្នេះហើយបានជាមនុស្សលោកមិនអាចយល់ពីយើង បានទាំងស្រុងនោះទេ។ ពួកគេជឿខ្លះ ហើយសង្ស័យខ្លះពីយើងហាក់ដូចយើងជាព្រះមែន ប៉ុន្តែក៏សង្ស័យថា យើងជាសុបិនបំភាន់ភ្នែកដែរ នេះជាហេតុផលដែលមនុស្សនៅតែមិនស្គាល់ថា ព្រះជាម្ចាស់គឺជាអ្វី ដរាបដល់សព្វថ្ងៃ។ តើអ្នកអាចនិយាយសរុបអំពីខ្ញុំ ដោយប្រើប្រយោគមួយ ដ៏សាមញ្ញបានទេ? តើអ្នកពិតជាហ៊ាននិយាយថា «ព្រះយេស៊ូវ មិនមែនជានរណាផ្សេងក្រៅពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏មិនមែនជានរណាផ្សេង ក្រៅពីព្រះយេស៊ូវដែរឬទេ?» តើអ្នកពិតជាក្លាហាន ដោយហ៊ាននិយាយថា «ព្រះជាម្ចាស់មិនមែនជានរណាផ្សេងក្រៅពី ព្រះវិញ្ញាណហើយព្រះវិញ្ញាណ ក៏មិនមែនជានរណាផ្សេង ក្រៅពីព្រះជាម្ចាស់ដែរឬទេ?» តើអ្នកស្រណុកចិត្ត ពេលនិយាយថា «ព្រះជាម្ចាស់គ្រាន់តែជាមនុស្សម្នាក់ ដែលពាក់រូបកាយសាច់ឈាម ដែរឬទេ?» តើអ្នកមានចិត្តក្លាហានហ៊ានអះអាងថា «រូបអង្គរបស់ព្រះយេស៊ូវ ជារូបអង្គដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែរឬទេ?» តើអ្នកអាចប្រើវោហាសព្ទរបស់អ្នក ដើម្បីបរិយាយពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ឲ្យក្បោះក្បាយ បានដែរឬទេ? តើអ្នកពិតជាហ៊ាននិយាយថា «ព្រះជាម្ចាស់បានបង្កើតតែបុរស មិនមែនស្ត្រី ឲ្យមានរូបអង្គដូចទ្រង់ដែរឬទេ?» បើអ្នកហ៊ាននិយាយបែបនេះ ដូច្នេះ ស្ត្រីនឹងមិនស្ថិតនៅ ក្នុងចំណោមពួកជ្រើសតាំងរបស់យើង ហើយស្ត្រីក៏ទំនងជាគ្មានវណ្ណៈជាមនុស្សលោកដែរ។ ឥឡូវនេះតើអ្នកដឹងថា ព្រះជាម្ចាស់ជាអ្វីឲ្យពិតប្រាកដហើយឬនៅ? តើព្រះជាម្ចាស់ ជាមនុស្សឬ? តើព្រះជាម្ចាស់ជាព្រះវិញ្ញាណឬ? តើព្រះជាម្ចាស់ជាបុរសម្នាក់ឬ? តើមានព្រះយេស៊ូវ តែម្នាក់ទេឬ ដែលអាចបំពេញកិច្ចការដែលយើងត្រូវធ្វើ? បើអ្នកជ្រើសរើសយក ចម្លើយតែមួយនៅក្នុងចំណុចខាងលើ ដើម្បីធ្វើវិនិច្ឆ័យសរុបអំពីលក្ខណៈពិតរបស់យើង នោះអ្នកជាអ្នកជឿដ៏ស្មោះប៉ុន្តែល្ងង់ខ្លៅបំផុតម្នាក់ហើយ។ ប្រសិនបើខ្ញុំ ធ្លាប់បានធ្វើការ ដោយយកកំណើតជាសាច់ឈាម ហើយបានធ្វើតែម្ដងគត់ តើអ្នករាល់គ្នានឹងកំណត់ព្រំដែន យើងមែន ទេ? តើអ្នកអាចយល់យ៉ាងច្បាស់អំពីខ្ញុំ ដោយគ្រាន់តែមើល តែមួយភ្លែតបានដែរទេ? តើអ្នកអាចធ្វើវិនិច្ឆ័យសរុប គ្រប់យ៉ាងអំពីខ្ញុំ ដោយផ្អែកលើអ្វីដែលអ្នកធ្លាប់មានពិសោធ ក្នុងជីវិតរបស់អ្នកមែនទេ? ប្រសិនបើយើងបានធ្វើកិច្ចការស្រដៀងគ្នានៅក្នុងការយកកំណើតជាមនុស្សទាំងពីរលើករបស់យើង តើអ្នករាល់គ្នានឹងយល់ឃើញយ៉ាងម៉េចដែរ ចំពោះយើង? តើអ្នកនឹងទុកយើងចោល ឲ្យជាប់ឆ្កាងជារៀងរហូតមែនទេ? តើព្រះជាម្ចាស់អាចមានលក្ខណៈសាមញ្ញ ដូចដែលអ្នកបានអះអាងដែរឬទេ?

(«តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះយេស៊ូវ ហើយនិងខ្ញុំ ចេញមកពីព្រះវិញ្ញាណតែមួយ។ ទោះបីយើងដាច់ឡែកនៅក្នុងសាច់ ឈាមរបស់យើងក៏ដោយ ក៏ព្រះវិញ្ញាណរបស់យើងតែមួយដដែល។ ទោះបីខ្លឹមសារនៃអ្វីដែលយើងធ្វើ ហើយកិច្ចការដែលយើងរ៉ាប់រង មិនដូចគ្នាក៏ដោយ ប៉ុន្តែយើងមានសារជាតិដូចគ្នា។ សាច់ឈាមរបស់យើងមានទម្រង់ខុសគ្នា នេះដោយសារតែការ ផ្លាស់ប្ដូរនៅក្នុងសម័យកាល និងលក្ខខណ្ឌតម្រូវខុសគ្នា នៃកិច្ចការយើងប៉ុណ្ណោះ។ ព័ន្ធកិច្ចរបស់យើងក៏មិនដូចគ្នាដែរ ដូច្នេះ កិច្ចការដែលយើងនាំមក ហើយនិស្ស័យដែលយើងបើកសម្ដែងទៅកាន់មនុស្សក៏ខុសគ្នាដែរ។ នោះជាហេតុផលដែលនាំឲ្យអ្វីដែលមនុស្សមើលឃើញ និងយល់នៅសម័យនេះ មានលក្ខណៈខុសពីអតីតកាល គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងយុគសម័យនេះហើយ។ ដ្បិតពួកទ្រង់មានលក្ខណៈខុសគ្នាទាំងភេទ និងទម្រង់នៃសាច់ឈាមរបស់ពួកទ្រង់ ហើយពួកទ្រង់ក៏មិនកើតចេញពីគ្រួសារដូចគ្នាផងដែរ ចំណែកឯអំឡុងពេលវិញក៏ខុសគ្នាទៀតនោះ ប៉ុន្តែ យ៉ាងណាក៏ពួកទ្រង់មានព្រះវិញ្ញាណតែមួយដែរ។ ទោះបីជាសាច់ឈាមរបស់ពួកទ្រង់មិនមានឈាមជ័រតែមួយឬជាសាច់ញាតិបងប្អូនដូចគ្នាក៏ដោយ ប៉ុន្តែក៏មិនអាចបដិសេធថា ពួកទ្រង់មិនមែនជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះ នៅក្នុងសម័យកាលពេលពីរផ្សេងគ្នានោះឡើយ។ ការដែលពួកទ្រង់ជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះ គឺជាសេចក្តីពិតដែលមិនអាចប្រកែកបាន ទោះបីជាពួកទ្រង់មិនមានពង្សាវលីដូចគ្នា និងមិនមានភាសាមនុស្សតែមួយដូចគ្នាក៏ដោយ (ម្នាក់ជាបុរសដែលនិយាយភាសាសាសន៍យូដា ហើយម្នាក់ទៀតជាស្ត្រីដែលនិយាយតែភាសាចិនប៉ុណ្ណោះ)។ គឺដោយសារតែហេតុផលទាំងនេះហើយ ទើបពួកទ្រង់បានរស់នៅក្នុងប្រទេសខុសគ្នា ដើម្បីធ្វើកិច្ចការដ៏សមគួរដែលអង្គនីមួយៗត្រូវធ្វើ និងនៅក្នុងសម័យកាលខុសគ្នាផងដែរ។ ទោះបីជាការពិត ពួកទ្រង់មានព្រះវិញ្ញាណតែមួយ ព្រមទាំងមានសារជាតិដូចគ្នាក៏ដោយ ប៉ុន្តែ ភាពដូចគ្នាទាំងស្រុងរវាងសំបកក្រៅនៃសាច់ឈាមរបស់ពួកទ្រង់គឺពុំមាននោះឡើយ។ អ្វីដែលពួកទ្រង់ដូចគ្នា គឺជាភាពជាមនុស្សដូចគ្នា ប៉ុន្តែបើនិយាយដល់រូបរាងខាងក្រៅនៃសាច់ឈាមរបស់ពួកទ្រង់និងកាលៈទេសៈ នៃការចាប់កំណើតរបស់ពួកទ្រង់វិញ គឺមិនដូចគ្នា នោះឡើយ។ ចំណុចទាំងនេះគ្មានឥទ្ធិពលអ្វីទៅលើកិច្ចការរបស់ពួកទ្រង់ ឬទៅលើចំណេះដឹងដែលមនុស្សមានអំពីពួកទ្រង់ឡើយ ដ្បិតនៅក្នុងការវិភាគចុងក្រោយ ពួកទ្រង់ជាព្រះវិញ្ញាណដូចគ្នាហើយគ្មាននរណាម្នាក់អាចបំបែកពួកទ្រង់ចេញពីគ្នាបានឡើយ។ ទោះបីជាពួកទ្រង់មិនមានឈាមជ័រដូចគ្នាក៏ដោយ ក៏អត្តភាពទាំងស្រុងរបស់ពួកទ្រង់គ្រប់គ្រងព្រះវិញ្ញាណរបស់ពួកទ្រង់ ជាព្រះវិញ្ញាណដែលបែងចែក កិច្ចការផ្សេងៗទៅកាន់ពួកទ្រង់ នៅក្នុងសម័យកាលខុសគ្នា និងបែងចែកសាច់ឈាមរបស់ពួកទ្រង់ទៅតាមពង្សាវលីខុសគ្នា។ ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា មិនមែនជាបិតានៃព្រះវិញ្ញាណរបស់ព្រះយេស៊ូវឡើយ ហើយព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ក៏មិនមែនជាបុត្រារបស់ព្រះវិញ្ញាណនៃព្រះយេហូវ៉ានោះដែរ៖ ពួកទ្រង់ជាព្រះវិញ្ញាណតែមួយ និងដូចគ្នា។ ដូចគ្នាដែរ ព្រះដែលយកកំណើតជាមនុស្សសព្វថ្ងៃ និងព្រះយេស៊ូវ មិនមានឈាមជ័រដូចគ្នាឡើយ ប៉ុន្តែពួកទ្រង់គឺតែមួយ នោះគឺដោយសារតែព្រះវិញ្ញាណរបស់ពួកទ្រង់តែមួយ។ ព្រះជាម្ចាស់អាចធ្វើកិច្ចការនៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស ក៏ដូចជាធ្វើកិច្ចការនៃការជំនុំជម្រះ និងការកាត់ទោសដ៏សុចរិត ចំពោះមនុស្ស និងកិច្ចការនៃការដាក់បណ្ដាសាមនុស្ស។ ហើយនៅចុងបញ្ចប់ ទ្រង់អាចធ្វើកិច្ចការបំផ្លាញពិភពលោក និងកិច្ចការដាក់ទោសមនុស្សទុច្ចរិតផងដែរ។ តើទ្រង់មិនធ្វើកិច្ចការទាំងអស់នេះដោយអង្គឯងទេឬអី? តើនេះមិនមែនជាព្រះដ៏មានសព្វានុភាពទេឬអី? ទ្រង់អាចប្រកាសឲ្យមនុស្សប្រើច្បាប់ និងចេញជាសេចក្ដីបង្គាប់ទៅកាន់គេ ហើយទ្រង់ក៏អាចដឹកនាំអ៊ីស្រាអែលជំនាន់មុន ឲ្យរស់នៅជីវិតរបស់គេនៅលើផែនដី និងដឹកនាំពួកគេនៅក្នុងការសាងសង់ព្រះវិហារ និងទីអាសនា ព្រមទាំងដាក់ពួកអ៊ីស្រាអែលទាំងអស់ ឲ្យនៅក្រោមអំណាចគ្រប់គ្រងរបស់ទ្រង់ផងដែរ។ ដោយសារតែសិទ្ធិអំណាចរបស់ទ្រង់ ព្រះអង្គបានរស់នៅលើផែនដីជាមួយប្រជាជនអ៊ីស្រាអែល អស់រយៈពេលពីរពាន់ឆ្នាំ។ ពួកអ៊ីស្រាអែលមិនហ៊ានបះបោរប្រឆាំងនឹងទ្រង់ឡើយ គ្រប់គ្នាបានគោរពកោតខ្លាចព្រះយេហូវ៉ា និងកាន់តាមបទបញ្ញត្តិរបស់ទ្រង់។ នេះគឺជាកិច្ចការដែលត្រូវបានធ្វើឡើង ដោយគុណធម៌នៃសិទ្ធិអំណាច របស់ទ្រង់ និងសព្វានុភាពរបស់ទ្រង់។ បន្ទាប់មក ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានយាងមក ដើម្បីប្រោសលោះមនុស្សជាតិដែលធ្លាក់ចុះទាំងអស់ (មិនមែនគ្រាន់តែប្រជាជនអ៊ីស្រាអែលប៉ុណ្ណោះទេ)។ ទ្រង់បានបង្ហាញសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសទៅកាន់មនុស្ស។ ព្រះយេស៊ូវដែលមនុស្សបានឃើញនៅក្នុងយុគសម័យនៃព្រះគុណ បានពេញដោយសេចក្តីស្រឡាញ់ដ៏សប្បុរស និងតែងតែស្រឡាញ់មនុស្សជានិច្ច ព្រោះថា ទ្រង់បានយាងមក ដើម្បីសង្រ្គោះមនុស្សជាតិឲ្យរួចពីអំពើបាប។ ទ្រង់អាចអត់ទោសមនុស្សឲ្យរួចពីអំពើបាបរបស់គេបាន លុះត្រាតែការជាប់ឆ្កាងរបស់ទ្រង់ បានប្រោសលោះមនុស្សជាតិពីអំពើបាបទាំងស្រុង។ ក្នុងអំឡុង ពេលនេះ ព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់នៅមុខមនុស្សជាមួយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស មានន័យថា ទ្រង់បានក្លាយជាតង្វាយលោះបាបសម្រាប់មនុស្ស និងត្រូវបានជាប់ឆ្កាងដោយព្រោះអំពើបាបរបស់មនុស្ស ដើម្បីឲ្យពួកគេទទួលបានការអត់ទោសជារៀងរហូត។ ទ្រង់ពេញដោយសេចក្តីមេត្តាករុណា សេចក្តីអាណិតអាសូរ ព្រះទ័យអត់ធ្មត់ និងព្រះទ័យស្រឡាញ់។ ហើយអស់អ្នកណាដែលបានដើរតាមព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ ក៏គួរតែមានចិត្តអត់ធ្មត់ និងសេចក្តីស្រឡាញ់ក្នុងគ្រប់កិច្ចការទាំងអស់ផងដែរ។ ពួកគេមានចិត្តអំណត់ ហើយមិនដែលប្រយុទ្ធតបតវិញឡើយ ទោះបីពេលត្រូវគេវាយដំ ជេរប្រមាថ ឬគប់ដុំថ្មក៏ដោយ។ ប៉ុន្តែ ក្នុងអំឡុងដំណាក់កាលចុងក្រោយ វាលែងមានរឿងបែបនេះទៀតហើយ។ កិច្ចការរបស់ព្រះយេស៊ូវ និងព្រះយេហូវ៉ា មិនដូចគ្នាទាំងអស់នោះទេ ទោះបីជាពួកទ្រង់មានព្រះវិញ្ញាណតែមួយក៏ដោយ។ កិច្ចការរបស់ព្រះយេហូវ៉ាមិនបាននាំឲ្យយុគសម័យត្រូវបញ្ចប់ឡើយ ប៉ុន្តែទ្រង់បានដឹកនាំយុគសម័យ នាំផ្លូវជីវិតរបស់មនុស្សលោកនៅលើផែនដី ចំណែកឯកិច្ចការសព្វថ្ងៃវិញ គឺជាការយកឈ្នះមនុស្សនៅក្នុងប្រជាជាតិនៃសាសន៍ដទៃ ដែលត្រូវបានពុករលួយយ៉ាងជ្រៅ ហើយមិនគ្រាន់តែដឹកនាំពួកអ្នករើសតាំងរបស់ព្រះជាម្ចាស់ នៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែដឹកនាំចក្រវាលទាំងមូល និងមនុស្សជាតិទាំងអស់ផងដែរ។ អ្នកប្រហែលជាមើលឃើញថា កិច្ចការនេះកំពុងតែត្រូវបានធ្វើតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ វាបានចាប់ផ្ដើមរីកសាយទៅក្រៅប្រទេសចិនរួចស្រេចទៅហើយ។ ហេតុអ្វីបានជាមនុស្សនៅក្រៅប្រទេសចិនត្រូវស្វែងរកផ្លូវពិតជាថ្មីម្ដងទៀត? នោះគឺដោយសារតែព្រះវិញ្ញាណបានចាប់ផ្ដើមធ្វើការរួចហើយ ហើយព្រះបន្ទូលដែលថ្លែងចេញសព្វថ្ងៃ ត្រូវបានតម្រង់ឆ្ពោះទៅកាន់មនុស្សនៅទូទាំងសកលលោក។ ជាមួយការនេះ កិច្ចការពាក់កណ្ដាលបានកំពុងតែដំណើរការរួចហើយ។ ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ន ព្រះវិញ្ញាណនៃព្រះបានធ្វើឲ្យកិច្ចការដ៏អស្ចារ្យនេះកំពុងដំណើរការហើយ ហើយលើសពីនេះទៅទៀត ទ្រង់បានធ្វើកិច្ចការផ្សេងៗនៅក្នុងយុគសម័យខុសៗគ្នា និងនៅក្នុងចំណោមប្រជាជាតិខុសៗគ្នាផងដែរ។ មនុស្សនៅតាមយុគសម័យនីមួយៗមើលឃើញពីនិស្ស័យខុសគ្នារបស់ទ្រង់ ដែលត្រូវបានបើកសម្ដែងដោយឯក ឯង តាមរយៈកិច្ចការខុសគ្នាដែលទ្រង់ធ្វើ។ ទ្រង់ជាព្រះជាម្ចាស់ដែលពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស។ ទ្រង់ជាតង្វាយលោះបាបសម្រាប់មនុស្ស និងជាអ្នកគង្វាលរបស់មនុស្ស។ ប៉ុន្តែ ទ្រង់ក៏ជាការជំនុំជម្រះ ការវាយផ្ចាល និងជាបណ្ដាសារបស់មនុស្សផងដែរ។ ទ្រង់អាចនាំមនុស្សឲ្យរស់នៅលើផែនដីអស់រយៈពេលពីរពាន់ឆ្នាំ ហើយទ្រង់ក៏អាចប្រោសលោះមនុស្សជាតិដ៏ពុកខូចចេញពីអំពើបាបបានផងដែរ។ សព្វថ្ងៃនេះ ទ្រង់ក៏អាចយកឈ្នះមនុស្សជាតិដែលមិនស្គាល់ទ្រង់ ហើយបង្រ្កាបពួកគេឲ្យស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ទ្រង់ផងដែរ ដូច្នេះ មនុស្សទាំងអស់នឹងចុះចូលចំពោះទ្រង់ទាំងស្រុងមិនខាន។ ចុងបញ្ចប់ ទ្រង់នឹងដុតចោលរាល់អ្វីៗដែលមិនបរិសុទ្ធ និងមិនសុចរិតនៅក្នុងមនុស្សទូទាំងសកលលោក ដើម្បីបង្ហាញពួកគេថា ទ្រង់មិនគ្រាន់តែជាព្រះដ៏ពេញដោយសេចក្តីមេត្តាករុណា និងគួរឲ្យស្រឡាញ់ មិនគ្រាន់តែជាព្រះនៃព្រះប្រាជ្ញាញាណ និងឫទ្ធិបារមីនិងមិនគ្រាន់តែជាព្រះដ៏បរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះ ទ្រង់ក៏ជាព្រះដែលជំនុំជម្រះមនុស្សផងដែរ។ ចំពោះមនុស្សទុច្ចរិតនៅក្នុងចំណោមមនុស្សជាតិ ទ្រង់កំពុងតែដុត ជំនុំជម្រះនិងដាក់ទោស ចំពោះមនុស្សដែលត្រូវបានប្រោស ឲ្យគ្រប់លក្ខណ៍វិញ ទ្រង់ជាទុក្ខលំបាក ការបន្សុទ្ធ និងជាសេចក្តីល្បងល ក៏ដូចជាការកម្សាន្តចិត្ត ការជួយទ្រទ្រង់ ការផ្គត់ផ្គង់នៃព្រះបន្ទូល ការដោះស្រាយ និងការកាត់តម្រឹមផងដែរ។ ហើយចំពោះមនុស្សដែលត្រូវបានលុបបំបាត់ចោល ទ្រង់ជាការដាក់ទោស និងការសងសឹក។ ...

ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះវិញ្ញាណប៉ុណ្ណោះទេ ទ្រង់ក៏អាចត្រលប់ជាសាច់ ឈាមបានដែរ។ លើសពីនេះទៅទៀត ទ្រង់ជារូបកាយនៃសិរីល្អមួយ។ ព្រះយេស៊ូវត្រូវបានប្រជាជនអ៊ីស្រាអែល ដែលជាសាសន៍យូដានាសម័យនោះឃើញផ្ទាល់នឹងភ្នែករបស់គេ ទោះបីជាអ្នករាល់គ្នាមិនធ្លាប់បាន ឃើញទ្រង់ក៏ដោយ។ ជាដំបូងទ្រង់ជារូបកាយខាងសាច់ឈាម ប៉ុន្តែ ក្រោយពេលទ្រង់បានជាប់ឆ្កាង ទ្រង់បានក្លាយជារូបកាយនៃសិរីល្អ។ ទ្រង់ជាព្រះវិញ្ញាណ ដែលគង់នៅគ្រប់ទិសទី ហើយអាចធ្វើការនៅគ្រប់ទីកន្លែងបាន។ ទ្រង់អាចជាព្រះយេហូវ៉ា អាចជាព្រះយេស៊ូវ ឬក៏អាចជាព្រះមែស្ស៊ី។ នៅចុងបញ្ចប់ ទ្រង់ក៏អាចក្លាយជាព្រះ ដ៏មានគ្រប់ព្រះចេស្ដាបានផងដែរ។ ទ្រង់គឺជាសេចក្តីសុចរិត ជាការជំនុំជម្រះ និងជាការវាយផ្ចាល។ ទ្រង់ជាបណ្ដាសានិងជាព្រះពិរោធ ប៉ុន្តែ ទ្រង់ក៏ជាសេចក្តីមេត្តាករុណា ហើយជាសេចក្តីស្រឡាញ់ដ៏សប្បុរសផងដែរ។ គ្រប់កិច្ចការដែលទ្រង់បានធ្វើ សុទ្ធតែអាចតំណាងឲ្យទ្រង់បានទាំងអស់។ តើអ្នកនិយាយថា ព្រះជាម្ចាស់មានឥរិយាបថបែបណា? អ្នកមិនអាចពន្យល់បានឡើយ។ ប្រសិនបើអ្នកមិនអាចពន្យល់បានផង អ្នកមិនគួរសន្និដ្ឋានអំពីព្រះជាម្ចាស់នោះឡើយ។ កុំសន្និដ្ឋានថា ព្រះជាម្ចាស់ជាព្រះនៃសេចក្តីមេត្តាករុណានិងសេចក្តីស្រឡាញ់ដ៏សប្បុរស ជារៀងរងហូត ដោយសារតែទ្រង់បានធ្វើកិច្ចការនៃការប្រោសលោះ នៅក្នុងដំណាក់កាលមួយនោះឡើយ។ តើអ្នកអាចប្រាកដច្បាស់ទេថា ទ្រង់ជាព្រះដ៏ពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់តែមួយនោះ? ប្រសិនបើទ្រង់គ្រាន់តែជាព្រះនៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់នោះ ចុះហេតុអ្វីបានជាទ្រង់នឹងត្រូវបញ្ចប់យុគសម័យនៅគ្រាចុងក្រោយ? ហេតុអ្វីបានជាទ្រង់នឹងបញ្ជូនគ្រោះមហន្តរាយយ៉ាងច្រើនបែបនេះ? យោងតាមសញ្ញាណ និងគំនិតរបស់មនុស្ស ព្រះជាម្ចាស់គួរតែមានព្រះទ័យមេត្តាករុណា និងព្រះទ័យស្រឡាញ់ដល់ទីបញ្ចប់ ដើម្បីឲ្យសមាជិកចុងក្រោយគ្រប់ៗរូប របស់មនុស្សជាតិ អាចទទួលបានការសង្រ្គោះ។ ប៉ុន្តែ នៅគ្រាចុងក្រោយ ហេតុអ្វីបានជាទ្រង់បញ្ជូន គ្រោះមហន្តរាយធំៗ ដូចជា គ្រោះរញ្ជួយដី គ្រោះកាចចង្រៃ និងគ្រោះទុរ្ភឹក្ស មកបំផ្លាញមនុស្សជាតិដ៏អាក្រក់ ដែលចាត់ទុកព្រះជាម្ចាស់ ជាសត្រូវរបស់គេដូច្នេះ? ហេតុអ្វី បានជាទ្រង់អនុញ្ញាតឲ្យមនុស្សរងគ្រោះមហន្តរាយទាំងនេះ? ចំពោះរឿងថា ព្រះជាម្ចាស់ទ្រង់មានឥរិយាបថបែបណានោះ នៅក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ហ៊ាននិយាយបានឡើយ ហើយក៏គ្មាននរណាម្នាក់អាចពន្យល់បានដែរ។ តើអ្នកអាចប្រាកដច្បាស់ទេថា ទ្រង់ជាព្រះវិញ្ញាណ? តើអ្នកហ៊ាននិយាយថា ទ្រង់មិនមែនជានរណាឡើយក្រៅពីជាសាច់ឈាមរបស់ព្រះយេស៊ូវនោះ? ហើយតើអ្នកហ៊ាននិយាយទេថា ទ្រង់គឹជាព្រះជាម្ចាស់ ដែលនឹងត្រូវជាប់ឆ្កាងជារៀងរហូត សម្រាប់ជាប្រយោជន៍របស់មនុស្សលោក?

(«ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ចំពោះមនុស្ស កិច្ចការនៃសាច់ឈាមជាមនុស្សលើកទីពីរ ហាក់ដូចជាផ្ទុយស្រឡះពីលើកទីមួយ គឺដល់ថ្នាក់គ្មានភាពដូចគ្នាសោះឡើយ ហើយក៏គ្មានកិច្ចការនៅលើកទីមួយ ដែលអាចមើលឃើញនៅលើកនេះផងដែរ។ ទោះបីកិច្ចការនៃសាច់ឈាមជាមនុស្សលើកទីពីរមានលក្ខណៈខុសគ្នាពីលើកទីមួយក៏ដោយ ប៉ុន្តែវាមិនបានបញ្ជាក់ឡើយថា ប្រភពនៃព្រះទាំងពីរអង្គមិនមែនចេញពីប្រភពតែមួយ និងដូចគ្នានោះឡើយ។ ប្រភពរបស់ពួកទ្រង់ដូច ឬមិនដូចគ្នា គឺអាស្រ័យលើលក្ខណៈនៃកិច្ចការដែលត្រូវបានធ្វើឡើង ដោយសាច់ឈាម មិនមែនដោយសំបកខាងក្រៅរបស់ពួកទ្រង់ឡើយ។ ក្នុងអំឡុងពេលនៃដំណាក់កាលទាំងបី នៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សចំនួនពីរលើក ហើយទាំងពីរលើកនេះ កិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ចាប់ផ្ដើមនូវយុគសម័យថ្មី គឺនាំមកនូវកិច្ចការមួយថ្មី ដូច្នេះ ការយកកំណើតជាមនុស្សទាំងនេះជួយបំពេញគ្នាទៅវិញទៅមក។ ភ្នែកមនុស្សមិនអាចប្រាប់បានឡើយថា សាច់ឈាមទាំងពីរចេញមកពីប្រភពតែមួយនោះ។ វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ការនេះលើសពីសមត្ថភាពនៃភ្នែក ឬគំនិតរបស់មនុស្សទៅទៀត។ ប៉ុន្តែ នៅក្នុងសារជាតិរបស់ពួកទ្រង់ ពួកទ្រង់គឺដូចគ្នា ដ្បិតកិច្ចការរបស់ពួកទ្រង់មានប្រភពចេញពីព្រះវិញ្ញាណដូចគ្នា។ ទោះបីសាច់ឈាមជាមនុស្សទាំងពីរនេះចេញមកពីប្រភពដូចគ្នាក៏ដោយ ប៉ុន្តែ វាមិនអាចត្រូវបានវិនិច្ឆ័យដោយយុគសម័យ និងទីកន្លែងដែលពួកទ្រង់បានប្រសូត ឬដោយកត្តាបែបនេះឡើយប៉ុន្តែ ត្រូវវិនិច្ឆ័យ ដោយកិច្ចការរបស់ព្រះ ដែលបានស្ដែងចេញ តាមរយៈពួកទ្រង់វិញ។ សាច់ឈាមជាមនុស្សលើកទីពីរ មិនធ្វើកិច្ចការណាមួយដែលព្រះយេស៊ូវបានធ្វើរួចឡើយ ព្រោះកិច្ចការរបស់ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងឡើយប៉ុន្តែ បើកផ្លូវមួយថ្មីនៅគ្រប់ពេលវិញ។ សាច់ឈាម ជាមនុស្សលើកទីពីរមិនមានគោលបំណងធ្វើឲ្យការសម្ដែងចេញនៃសាច់ឈាមលើកទីមួយកាន់ស៊ីជម្រៅ ឬរឹងមាំនៅក្នុងគំនិតរបស់មនុស្សឡើយ ប៉ុន្តែ ដើម្បីបំពេញបន្ថែម និងធ្វើឲ្យវាគ្រប់លក្ខណ៍គឺដើម្បីឲ្យចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ កាន់តែស៊ីជម្រៅ ដើម្បីកាត់ផ្ដាច់រាល់ច្បាប់វិន័យ ដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស និងដើម្បីបោសសម្អាតរូបភាពបំភាន់អំពីព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ គឺអាចនិយាយបានថាគ្មានដំណាក់កាលណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ អាចផ្ដល់ឲ្យមនុស្សមានចំណេះដឹងពេញ លេញអំពីទ្រង់ឡើយ ប៉ុន្តែ ដំណាក់កាលនីមួយៗ ជួយផ្ដល់នូវចំណែកខ្លះតែប៉ុណ្ណោះមិនមែនចំណែកពេញលេញឡើយ។ ទោះបីជាព្រះជាម្ចាស់បានសម្ដែងនិស្ស័យរបស់ទ្រង់យ៉ាងពេញលេញក៏ដោយ ប៉ុន្តែ ដោយសារតែការយល់ដឹងរបស់មនុស្សមានកម្រិត ដូច្នេះ ចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់នៅតែបន្តមិនពេញលេញដដែល។ ការប្រើប្រាស់ភាសាមនុស្សលោក គឺមិនអាចពន្យល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងបាននោះឡើយ។ លើសពីនេះទៅទៀត តើដំណាក់កាលតែមួយនៃកិច្ចការរបស់ទ្រង់ អាចសម្ដែងអំពីព្រះជាម្ចាស់យ៉ាងពេញលេញបានយ៉ាងដូចម្ដេចទៅ? ទ្រង់ធ្វើការនៅក្នុងសាច់ឈាម ក្រោមការគ្របបាំងនៃភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ហើយមនុស្សអាចស្គាល់ទ្រង់បាន តាមរយៈការសម្ដែងចេញនៃភាពជាព្រះរបស់ទ្រង់ប៉ុណ្ណោះ មិនមែនតាមរយៈសំបកកាយរបស់ទ្រង់នោះឡើយ។ ព្រះជាម្ចាស់យាងមកនៅក្នុងសាច់ឈាម ដើម្បីអនុញ្ញាតឲ្យមនុស្សស្គាល់ទ្រង់ តាមរយៈវិធីផ្សេងៗក្នុងកិច្ចការរបស់ទ្រង់ ហើយដំណាក់កាលទាំងពីរនៃកិច្ចការរបស់ទ្រង់ មិនមានលក្ខណៈដូចគ្នានោះឡើយ។ មានតែធ្វើបែបនេះទេ ទើបមនុស្សអាចមានចំណេះដឹងពេញលេញ អំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនកម្រិតត្រឹមរបៀបតែមួយនោះឡើយ។ ទោះបីកិច្ចការនៃសាច់ឈាមជាមនុស្សទាំងពីរ មានលក្ខណៈខុសគ្នាក៏ដោយ ក៏សារជាតិនៃសាច់ឈាម និងប្រភពនៃកិច្ចការរបស់ពួកទ្រង់ មានលក្ខណៈដូចគ្នាដែរ។ អាចនិយាយបានថា ពួកទ្រង់យាងមក ដើម្បីធ្វើដំណាក់កាលនៃកិច្ចការពីរផ្សេងគ្នា ហើយលេចឡើងនៅក្នុងយុគសម័យពីរខុសគ្នា។ មិនថាបែបណានោះឡើយ សាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់មានសារជាតិដូចគ្នា និងប្រភពដើមដូចគ្នា។ នេះជាសេចក្តីពិតមួយដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។

(«សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គេធ្លាប់ស្គាល់ខ្ញុំជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាចកិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឲ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះ ដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយដែលធ្វើឲ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់ នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្សប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឲ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឲ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះពិតតែមួយ និងដើម្បីឲ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះរបស់សាសន៍អ៊ីស្រាអែល និងជាព្រះដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដីនិងសមុទ្រផង។

(«ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ព្រះនាមរបស់ទ្រង់អាចផ្លាស់ប្ដូរ ប៉ុន្តែសារជាតិរបស់ទ្រង់មិនដែលផ្លាស់ប្ដូរឡើយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ រៀងរាល់ពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ផ្លាស់ប្ដូរព្រះនាមរបស់ទ្រង់ ផ្លាស់ប្ដូរភេទរបស់ទ្រង់...

Leave a Reply