ជំពូកទី ៩៩

ដោយសារតែជំហាននៃកិច្ចការរបស់ខ្ញុំកាន់តែលឿនឡើង គ្មាននរណាម្នាក់អាចតាមទាន់ស្នាមព្រះបាទារបស់ខ្ញុំបានឡើយ ហើយគ្មាននរណាម្នាក់អាចជ្រួតជ្រាបពីព្រះគំនិតរបស់ខ្ញុំឡើយ ក៏ប៉ុន្តែនេះគឺជាផ្លូវទៅមុខតែមួយគត់។ នេះគឺជា «ការស្លាប់គំនិត» (សំដៅលើការមិនអាចចាប់យល់បានពីបំណងព្រះហឫទ័យរបស់ខ្ញុំ ការមិនអាចយល់បានពីអត្ថន័យដែលខ្ញុំចង់ប្រាប់តាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ នេះគឺជាការពន្យល់មួយទៀតអំពី «ការស្លាប់គំនិត» និងពុំមានន័យថា «ត្រូវព្រះវិញ្ញាណរបស់ខ្ញុំបោះបង់») នៅក្នុងឃ្លា «ការរស់ឡើងវិញពីសេចក្ដីស្លាប់» ដែលធ្លាប់បានមានព្រះបន្ទូលរួចមកហើយនោះទេ។ នៅពេលខ្ញុំ និងអ្នករាល់គ្នាបានឆ្លងផុតពីដំណាក់កាលនេះចូលទៅក្នុងរូបកាយ នោះអត្ថន័យពិតនៃ «ការរស់ឡើងវិញពីសេចក្ដីស្លាប់» នឹងត្រូវសម្រេច (ពោលគឺ នេះគឺជាអត្ថន័យពិតនៃការរស់ឡើងវិញពីសេចក្ដីស្លាប់)។ បច្ចុប្បន្ន នេះគឺជាលក្ខខណ្ឌដែលអ្នករាល់គ្នាមានអត្ថិភាព៖ អ្នកអាចចាប់បានពីបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយអ្នកមិនអាចស្វែងរកស្នាមព្រះបាទារបស់ខ្ញុំបានទេ។ បន្ថែមលើនេះ អ្នកមិនអាចឱ្យវិញ្ញាណរបស់អ្នកនៅស្ងៀមបានទេ ដូច្នេះអ្នករាល់គ្នាមានអារម្មណ៍មិនស្រួលក្នុងចិត្ត។ ស្ថានភាពបែបនេះ គឺច្បាស់ជា «ការរងទុក្ខ» ដែលខ្ញុំបានថ្លែងមកនោះហើយ ហើយនៅក្នុងការរងទុក្ខដែលមនុស្សមិនអាចអត់ទ្រាំបាននេះ ម្យ៉ាង អ្នកកំពុងគិតអំពីអនាគតផ្ទាល់ខ្លួនរបស់អ្នក ហើយម្យ៉ាងទៀត អ្នកកំពុងទទួលយកការដុតបញ្ឆេះ និងការជំនុំជម្រះរបស់ខ្ញុំ ដែលជាការបាញ់ និងការវាយប្រហារលើអ្នករាល់គ្នាពីគ្រប់ទិសទី។ បន្ថែមលើនេះ អ្នកមិនអាចចាប់យល់ពីក្បួនខ្នាតចេញពីសំនៀង និងលក្ខណៈដែលខ្ញុំមានព្រះបន្ទូលឡើយ ហើយមានសំនៀងជាច្រើនប្រភេទនៅក្នុងសូរសៀងថ្លែងមកពេញមួយថ្ងៃ ដូច្នេះអ្នករាល់គ្នារងទុក្ខលំបាកជាខ្លាំង។ ទាំងនេះគឺជាដំណាក់កាលនៅក្នុងកិច្ចការរបស់ខ្ញុំ។ នេះគឺជាព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ នៅពេលអនាគត អ្នករាល់គ្នានឹងជួបប្រទះនូវការរងទុក្ខកាន់តែខ្លាំងនៅក្នុងទិដ្ឋភាពនេះ ដែលទាំងអស់នោះគឺដើម្បីបើកឱ្យឃើញពីមនុស្សលាក់ពុតទាំងអស់។ សេចក្ដីនេះគួរតែច្បាស់លាស់ហើយក្នុងពេលនេះ! នេះគឺជារបៀបដែលខ្ញុំបំពេញកិច្ចការ។ ដោយសារការជំរុញចិត្តនៃការរងទុក្ខប្រភេទនេះ ហើយបន្ទាប់ពីបានឆ្លងកាត់នូវការឈឺចាប់ដែលប្រហាក់ប្រហែលនឹងសេចក្ដីស្លាប់ដែរនេះ អ្នករាល់គ្នានឹងចូលទៅក្នុងពិភពមួយទៀត។ អ្នកនឹងចូលទៅក្នុងរូបកាយ និងបានគ្រងរាជ្យជាស្ដេចជាមួយខ្ញុំលើគ្រប់ទាំងជាតិសាសន៍ និងអស់មនុស្សទាំងពួង។

តើហេតុអ្វីបានជាខ្ញុំបានមានព្រះបន្ទូលក្នុងពេលថ្មីៗនេះក្នុងព្រះសំនៀងខ្លាំងៗជាងមុន? តើហេតុអ្វីបានជាសំនៀងរបស់ខ្ញុំប្រែប្រួលញឹកញាប់បែបនេះ ហើយតើហេតុអ្វីបានជាវិធីបំពេញកិច្ចការរបស់ខ្ញុំបានផ្លាស់ប្ដូរញឹកញាប់បែបនេះ? ព្រះប្រាជ្ញាញាណរបស់ខ្ញុំបានសណ្ឋិតនៅក្នុងរបស់ផងទាំងនេះ។ ព្រះបន្ទូលរបស់ខ្ញុំបានបានថ្លែងមកសម្រាប់មនុស្សគ្រប់គ្នា ដែលបានទទួលយកឈ្មោះនេះ (មិនថាពួកគេជឿថាព្រះបន្ទូលរបស់ខ្ញុំអាចសម្រេចបានឬអត់នោះទេ) ដូច្នេះ ព្រះបន្ទូលរបស់ខ្ញុំគួរតែឱ្យមនុស្សគ្រប់គ្នាបានឮ និងបានឃើញ ហើយពួកគេមិនត្រូវបានគាបសង្កត់ទេ ពីព្រោះខ្ញុំមានវិធីបំពេញកិច្ចការរបស់ខ្ញុំ ហើយខ្ញុំមានព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ ខ្ញុំប្រើព្រះបន្ទូលរបស់ខ្ញុំដើម្បីជំនុំជម្រះមនុស្ស បើកឱ្យដឹងពីមនុស្ស និងសម្ដែងឱ្យយល់ពីធម្មជាតិរបស់មនុស្ស។ ហេតុនេះ ខ្ញុំបានជ្រើសតាំងអស់អ្នកណាដែលខ្ញុំបានជ្រើសតាំងរួច ហើយខ្ញុំផាត់ចោលនូវអស់អ្នកណាដែលខ្ញុំមិនបានកំណត់ទុកជាមុន ឬរើសតាំងរួច។ គ្រប់សេចក្ដីទាំងនេះ គឺជាព្រះប្រាជ្ញាញាណរបស់ខ្ញុំ ហើយវាគឺជាការអស្ចារ្យនៃកិច្ចការរបស់ខ្ញុំ។ នេះគឺជាវិធីរបស់ខ្ញុំនៅក្នុងជំហាននៃកិច្ចការរបស់ខ្ញុំ។ ក្នុងចំណោមមនុស្ស តើមាននរណាម្នាក់ដែលអាចចាប់យល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំដែរឬទេ? ក្នុងចំណោមមនុស្ស តើមាននរណាម្នាក់ដែលអាចគិតគូរដល់បន្ទុករបស់ខ្ញុំបានដែរឬទេ? ព្រះជាម្ចាស់ដែលបានបំពេញកិច្ចការនេះគឺជារូបខ្ញុំ ដែលជាព្រះជាម្ចាសផ្ទាល់ព្រះអង្គ។ នោះនឹងមានគ្រាមួយចូលមកដល់ នៅពេលដែលអ្នករាល់គ្នានឹងបានយល់ដឹងសព្វគ្រប់បែបយ៉ាងអំពីសារៈសំខាន់នៃព្រះបន្ទូលរបស់ខ្ញុំទាំងអស់នេះ ហើយអ្នកនឹងបានច្បាស់លាស់ទាំងស្រុងអំពីមូលហេតុដែលខ្ញុំចង់ថ្លែងព្រះបន្ទូលទាំងអស់នេះ។ ព្រះប្រាជ្ញាញាណរបស់ខ្ញុំ គឺមិនចេះអស់ ឥតគណនាបាន និងមិនអាចវាស់ស្ទង់បាន ហើយព្រះប្រាជ្ញាញាណនេះ គឺមនុស្សមិនអាចជ្រួតជ្រាបបានទាំងស្រុងឡើយ។ មនុស្សអាចត្រឹមមើលឃើញពីចំណែកនៃកិច្ចការនេះតាមរយៈអ្វីដែលខ្ញុំធ្វើប៉ុណ្ណោះ ប៉ុន្តែអ្វីដែលពួកគេឃើញ គឺនៅតែមានកំហុស និងមិនពេញខ្នាតដដែល។ នៅពេលដែលអ្នករាល់គ្នាបានផ្លាស់ប្ដូរទាំងស្រុងពីជំហាននេះទៅកាន់ជំហានបន្ទាប់ នោះអ្នកនឹងអាចមើលឃើញវាបានច្បាស់។ ចូរចាំទុកចុះ! ឥឡូវនេះគឺជាយុគសម័យដ៏មានតម្លៃបំផុត។ វាជាជំហានចុងក្រោយដែលអ្នករាល់គ្នានៅជាសាច់ឈាម។ ជីវិតរបស់អ្នកក្នុងពេលនេះគឺជាជីវិតរូបកាយចុងក្រោយរបស់អ្នកហើយ។ នៅពេលអ្នករាល់គ្នាចូលទៅក្នុងពិភពខាងវិញ្ញាណពីខាងសាច់ឈាម នៅគ្រានោះ ការឈឺចាប់ទាំងអស់នឹងបានបាត់ចេញពីអ្នករាល់គ្នា។ អ្នករាល់គ្នានឹងមានការអរសប្បាយ និងសេចក្ដីរីករាយជាខ្លាំង ហើយអ្នកនឹងលោតកញ្ឆេងដោយសេចក្ដីអំណរឥតឈប់។ ប៉ុន្តែអ្នករាល់គ្នាត្រូវច្បាស់ថា ព្រះបន្ទូលទាំងអស់នេះដែលខ្ញុំបានថ្លែងមក គ្រាន់តែសម្រាប់ពួកកូនប្រុសច្បងរបស់ខ្ញុំប៉ុណ្ណោះ ដោយសារមានតែពួកកូនប្រុសច្បងរបស់ខ្ញុំទេដែលមានតម្លៃទទួលបានព្រះពរនេះ។ ការចូលទៅក្នុងពិភពខាងវិញ្ញាណគឺជាព្រះពរដ៏អស្ចារ្យបំផុត ជាព្រះពរដ៏ខ្ពស់ក្រៃលែង និងជារបស់ដ៏មានតម្លៃជាងគេបំផុតដែលត្រូវទទួលបាន។ អ្វីដែលអ្នករាល់គ្នាមានក្នុងពេលនេះ សម្រាប់ហូប និងស្លៀកពាក់ គឺគ្មានអ្វីផ្សេងក្រៅពីការអរសប្បាយខាងសាច់ឈាមនោះទេ។ របស់ផងទាំងនោះគឺជាព្រះគុណ ហើយខ្ញុំពុំបានយកព្រះទ័យទុកដាក់ចំពោះរបស់ទាំងនោះឡើយ។ ការផ្ដោតសំខាន់នៃកិច្ចការរបស់ខ្ញុំ គឺនៅជំហានបន្ទាប់ (ការចូលទៅក្នុងពិភពខាងវិញ្ញាណ និងការប្រឈមមុខជាមួយពិភពចក្កវាឡ)។

ខ្ញុំបានមានព្រះបន្ទូលថា នាគដ៏ធំមានសម្បុរក្រហមត្រូវបានខ្ញុំទម្លាក់ចុះ និងកម្ទេចចោលរួចហើយ។ តើអ្នករាល់គ្នានៅតែមិនជឿព្រះបន្ទូលរបស់ខ្ញុំយ៉ាងដូចម្ដេចទៅ? តើហេតុអ្វីបានជាអ្នកនៅតែប្រាថ្នាចង់រងទុក្ខបុកម្នេញ និងទុក្ខលំបាកដើម្បីខ្ញុំទៀត? តើនេះមិនមែនជាតម្លៃមិនចាំបាច់ដែលអ្នកបានលះបង់សម្រាប់ខ្ញុំទេឬអី? ខ្ញុំបានដាស់តឿនអ្នករាល់គ្នាជាច្រើនដងរួចមកហើយថា អ្នករាល់គ្នាគ្រាន់តែត្រូវការអរសប្បាយទៅបានហើយ នៅពេលដែលខ្ញុំបំពេញកិច្ចការរបស់ខ្ញុំដោយផ្ទាល់ព្រះអង្គនោះ។ តើហេតុអ្វីបានជាអ្នករាល់គ្នាចង់ធ្វើកិច្ចការនេះខ្លាំងដល់ម្ល៉េះ? អ្នកពិតជាមិនដឹងថាត្រូវអរសប្បាយដោយបែបណាមែន! ខ្ញុំបានរៀបចំអ្វីៗរួចជាស្រេចសម្រាប់អ្នករាល់គ្នា តើហេតុអ្វីគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមករកខ្ញុំដើម្បីទាមទារយកវាទៅវិញ? អ្នកនៅតែមិនច្បាស់អំពីព្រះបន្ទូលដែលខ្ញុំបានថ្លែងមកដដែល! អ្នកមិនយល់ពីខ្ញុំឡើយ! អ្នកគិតថាខ្ញុំកំពុងមានព្រះបន្ទូលលេងសើចឥតបានការ។ ច្បាស់ណាស់ថា អ្នកគឺជាមនុស្សវង្វេងស្មារតី! (ការត្រៀមរៀបចំជាស្រេចដែលខ្ញុំមានព្រះបន្ទូលមកនោះ មានន័យថា អ្នករាល់គ្នាគួរសរសើរតម្កើងខ្ញុំឱ្យបានច្រើន និងអធិស្ឋានដល់ខ្ញុំឱ្យបានច្រើន នៅពេលខ្ញុំកំពុងបំពេញកិច្ចការដោយផ្ទាល់ព្រះអង្គ ដើម្បីដាក់បណ្ដាសាមនុស្សគ្រប់គ្នាដែលទាស់ទទឹងនឹងខ្ញុំ និងដើម្បីដាក់ទោសមនុស្សគ្រប់គ្នាដែលធ្វើទុក្ខបុកម្នេញអ្នករាល់គ្នា។) អ្នកពុំដឹងអ្វីទាល់តែសោះអំពីព្រះបន្ទូលរបស់ខ្ញុំ! ខ្ញុំបើកសម្ដែងពីអាថ៌កំបាំងទាំងអស់របស់ខ្ញុំឱ្យអ្នករាល់គ្នាបានដឹង ប៉ុន្តែតើអ្នករាល់គ្នាប៉ុន្មាននាក់ដែលពិតជាយល់អំពីសេចក្ដីទាំងនោះ? តើមានអ្នកប៉ុន្មាននាក់ដែលយល់អំពីសេចក្ដីនោះបានស៊ីជម្រៅ? តើបល្ល័ង្ករបស់ខ្ញុំគឺជាអ្វី? តើដំបងដែករបស់ខ្ញុំគឺជាអ្វី? ក្នុងចំណោមអ្នក តើនរណាខ្លះដែលដឹង? នៅពេលបល្ល័ង្ករបស់ខ្ញុំត្រូវបានគេនិយាយ មនុស្សភាគច្រើនគិតថា គឺជាកន្លែងដែលខ្ញុំគង់ប្រថាប់ ឬថាវាសំដៅដល់ទីសំណាក់របស់ខ្ញុំ ឬថាវាសំដៅដល់ខ្ញុំ សំដៅដល់អង្គដែលជាលក្ខណៈរបស់ខ្ញុំ។ ទាំងអស់នេះគឺជាការយល់ខុស គ្រាន់តែជាការភាន់ច្រឡំនៃការយល់ខុសប៉ុណ្ណោះ! គ្មានការបកស្រាយណាមួយដែលត្រឹមត្រូវនោះទេ តើមានទេ? អ្នករាល់គ្នាសុទ្ធតែយល់ និងចាប់បានក្នុងលក្ខណៈបែបនេះ។ នេះគ្រាន់តែជាភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងការយល់ដឹងប៉ុណ្ណោះ។ តើសិទ្ធិអំណាចជាអ្វី? តើសិទ្ធិអំណាច និងបល្ល័ង្ករបស់ខ្ញុំមានអ្វីពាក់ព័ន្ធគ្នា? បល្ល័ង្កគឺជាសិទ្ធិអំណាចរបស់ខ្ញុំ។ នៅពេលដែលពួកកូនប្រុសច្បងរបស់ខ្ញុំត្រូវបានតាំងខ្ពស់នៅលើបល្ល័ង្គរបស់ខ្ញុំ នោះគឺជាគ្រាដែលពួកកូនប្រុសច្បងរបស់ខ្ញុំនឹងទទួលបានសិទ្ធិអំណាចអំពីខ្ញុំហើយ។ មានតែខ្ញុំប៉ុណ្ណោះដែលមានសិទ្ធិអំណាច ដូច្នេះមានតែខ្ញុំទេដែលមានបល្ល័ង្កនេះ។ អាចនិយាយម្យ៉ាងទៀតបានថាក្រោយពីពួកកូនប្រុសច្បងរបស់ខ្ញុំបានរងទុក្ខលំបាកក្នុងលក្ខណៈដូចគ្នាដែលខ្ញុំបានរងទុក្ខលំបាកដែរ នោះពួកគេនឹងទទួលយកនូវលក្ខណៈ និងកម្មសិទ្ធិរបស់ខ្ញុំ ហើយនឹងទទួលបានគ្រប់យ៉ាងអំពីខ្ញុំ។ នេះគឺជាដំណើរការដែលពួកគេនឹងទទួលបានឋានៈជាកូនប្រុសច្បងរបស់ខ្ញុំ។ វានឹងក្លាយជាគ្រាដែលពួកកូនប្រុសច្បងរបស់ខ្ញុំនឹងបានតាំងខ្ពស់នៅលើបល្ល័ង្ករបស់ខ្ញុំ ហើយនេះក៏នឹងក្លាយជាគ្រាដែលពួកគេទទួលយកសិទ្ធិអំណាចពីខ្ញុំផងដែរ។ ឥឡូវនេះ អ្នកគួរយល់អំពីសេចក្ដីនេះ! អ្វីគ្រប់យ៉ាងដែលខ្ញុំមានព្រះបន្ទូល គឺច្បាស់លាស់ និងមានន័យប្រាកដពេញលេញ ដូច្នេះមនុស្សគ្រប់គ្នានឹងយល់បាន។ ចូរទុកសញ្ញាណរបស់អ្នករាល់គ្នាមួយឡែកសិន ហើយរង់ចាំទទួលយកនូវសេចក្ដីអាថ៌កំបាំងដែលខ្ញុំបើកសម្ដែងឱ្យអ្នករាល់គ្នាបានឃើញ! ដូច្នេះ តើដំបងដែកនោះគឺជាអ្វី? នៅក្នុងវគ្គមុន វាសំដៅលើព្រះបន្ទូលមិនពីរោះស្ដាប់របស់ខ្ញុំ ប៉ុន្តែពេលនេះ វាខុសគ្នាពីពេលមុនដែរ៖ ពេលនេះ ដំបងដែកសំដៅលើកិច្ចការរបស់ខ្ញុំ ដែលជាគ្រោះមហន្តរាយដ៏ធំដែលបានជ្រួតជ្រាបដោយសិទ្ធិអំណាចរបស់ខ្ញុំ។ ដូច្នេះ នៅពេលដែលដំបងដែកនោះត្រូវបានគេនិយាយដល់ គឺវាតែងតែមានពាក់ព័ន្ធនឹងសិទ្ធិអំណាចរបស់ខ្ញុំជានិច្ច។ អត្ថន័យដើមនៃដំបងដែកនោះ គឺត្រូវបាននិយាយពាក់ព័ន្ធនឹងគ្រោះមហន្តរាយដ៏ធំ។ វាគឺជាផ្នែកនៃសិទ្ធអំណាចនេះ។ មនុស្សគ្រប់គ្នាត្រូវមើលពីសេចក្ដីនេះឱ្យបានច្បាស់ ហើយមានតែបែបនេះទេដែលពួកគេអាចចាប់យល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំបាន និងទទួលបានការបើកសម្ដែងពីព្រះបន្ទូលរបស់ខ្ញុំ។ នរណាក៏ដោយដែលមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ សុទ្ធតែកាន់ដំបងដែកនៅក្នុងដៃរបស់ពួកគេ ហើយពួកគេគឺជាអ្នកដែលមានសិទ្ធិអំណាច និងមានសិទ្ធិក្នុងការធ្វើឱ្យមាននូវគ្រោះមហន្តរាយដ៏ធំនេះ។ នេះគឺជាបញ្ញត្តិរដ្ឋបាលមួយរបស់ខ្ញុំ។

អ្វីគ្រប់យ៉ាង និងគ្រប់របស់ផងទាំងពួងត្រូវបើកឱ្យអ្នករាល់គ្នាឃើញ (សេចក្ដីនេះសំដៅលើចំណែកដែលត្រូវបានចង្អុលបង្ហាញច្បាស់ៗ ហើយអ្វីគ្រប់យ៉ាង) និងគ្រប់របស់ទាំងអស់ត្រូវបានលាក់បាំងមិនឱ្យអ្នករាល់គ្នាឃើញឡើយ (នេះសំដៅលើផ្នែកអាថ៌កំបាំងនៃព្រះបន្ទូលរបស់ខ្ញុំ)។ ខ្ញុំមានព្រះបន្ទូលប្រកបដោយព្រះប្រាជ្ញាញាណ៖ ខ្ញុំអនុញ្ញាតឱ្យអ្នករាល់គ្នាយល់បានតែន័យត្រង់នៃព្រះបន្ទូលមួយចំនួនរបស់ខ្ញុំប៉ុណ្ណោះ ខណៈដែលខ្ញុំអនុញ្ញាតឱ្យអ្នករាល់គ្នាចាប់យល់បានពីអត្ថន័យនៃព្រះបន្ទូលដទៃទៀត (ប៉ុន្តែមនុស្សភាគច្រើនមិនអាចយល់បានទេ) ដោយសារនេះគឺជាលំដាប់លំដោយនៃកិច្ចការរបស់ខ្ញុំ។ ខ្ញុំអាចត្រឹមមានបន្ទូលប្រាប់អ្នករាល់គ្នាអំពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំតែប៉ុណ្ណោះ នៅពេលដែលអ្នករាល់គ្នាសម្រេចបានកម្ពស់ណាមួយ។ នេះគឺជាព្រះប្រាជ្ញាញាណរបស់ខ្ញុំ ហើយទាំងអស់នេះ គឺជាកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ (ដើម្បីប្រោសឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ និងដើម្បីយកឈ្នះលើសាតាំងទាំងស្រុង និងធ្វើឱ្យពួកអារក្សអាម៉ាស់មុខ)។ ដរាបណាទាល់តែអ្នករាល់គ្នាបានចូលទៅក្នុងពិភពមួយផ្សេងទៀត ដរាបនោះអ្នកនឹងមិនអាចយល់បានទាំងស្រុងឡើយ។ ខ្ញុំត្រូវតែធ្វើដោយបែបនេះ ដោយសារនៅក្នុងសញ្ញាណរបស់មនុស្ស មានអ្វីជាច្រើនដែលមនុស្សមិនអាចយល់បាន ហើយបើទោះបីជាខ្ញុំមានព្រះបន្ទូលច្បាស់ៗក្ដី ក៏អ្នករាល់គ្នានឹងនៅតែមិនអាចយល់បានដដែល។ ចុងក្រោយទៅ គំនិតរបស់មនុស្សគឺតិចតួចណាស់ ហើយមានរឿងជាច្រើនដែលខ្ញុំអាចបង្ហាញឱ្យអ្នករាល់គ្នាឃើញបាន តែបន្ទាប់ពីអ្នករាល់គ្នាបានចូលទៅក្នុងពិភពខាងវិញ្ញាណប៉ុណ្ណោះ។ បើពុំដូច្នោះទេ សាច់ឈាមរបស់មនុស្ស គឺមិនអាចធ្វើកិច្ចការនោះបានទេ ហើយចំណុចនេះអាចត្រឹមបង្អាក់ដល់ការគ្រប់គ្រងរបស់ខ្ញុំប៉ុណ្ណោះ។ នេះគឺជាអត្ថន័យពិតនៃ «លំដាប់លំដោយនៃកិច្ចការរបស់ខ្ញុំ» ដែលខ្ញុំបានមានព្រះបន្ទូលមក។ នៅក្នុងសញ្ញាណរបស់អ្នករាល់គ្នា តើអ្នករាល់គ្នាយល់ពីខ្ញុំច្រើនប៉ុនណា? តើការយល់ដឹងរបស់អ្នកគ្មានកំហុសឬ? តើវាជាចំណេះដឹងនៅក្នុងវិញ្ញាណមែនទេ? ហេតុនេះ ខ្ញុំត្រូវឱ្យអ្នករាល់គ្នាផ្លាស់ប្ដូរទៅក្នុងពិភពមួយទៀត ដើម្បីឱ្យអ្នកសម្រេចកិច្ចការរបស់ខ្ញុំ និងធ្វើតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ ដូច្នេះ តើពិភពដទៃទៀតគឺជាអ្វីឱ្យប្រាកដទៅ? តាមការគិតរបស់មនុស្ស តើវាពិតជាការមើលឃើញដ៏វិសេសខ្ពង់ខ្ពស់មែនទេ? តើវាពិតជាអ្វីម្យ៉ាងដែលដូចនឹងខ្យល់ ដែលមិនអាចមើលឃើញ ឬពាល់បាន តែមានពិតមែនទេ? ខ្ញុំបានមានព្រះបន្ទូលថា សភាពនៃការនៅក្នុងរូបកាយនេះ គឺជាសភាពមួយនៃការមានសាច់ និងឈាម ជាការមានទម្រង់ និងរូបរាង។ នេះគឺពិតប្រាកដទាំងស្រុង និងមិនអាចប្រកែកបានឡើយ ហើយមនុស្សគ្រប់គ្នាត្រូវតែជឿលើវា។ នេះគឺជាសភាពជាក់ស្ដែងនៅក្នុងរូបកាយនេះ។ បន្ថែមលើនេះ នៅក្នុងរូបកាយនេះ គ្មានបញ្ហាអ្វីដែលមនុស្សស្អប់នោះទេ។ ប៉ុន្តែសភាពនេះជាអ្វីឱ្យប្រាកដទៅ? នៅពេលមនុស្សឆ្លងកាត់ពីសាច់ឈាមទៅជារូបកាយ នោះក្រុមដ៏ធំមួយនឹងត្រូវលេចមក។ នោះគឺចង់បានន័យថា ពួកគេនឹងបានដោះលែងពីផ្ទះសម្បែងខាងសាច់ឈាមរបស់ពួកគេ ហើយគេអាចនិយាយបានថា មនុស្សម្នាក់ៗនឹងទៅតាមប្រភេទផ្ទាល់ខ្លួនរបស់ពួកគេ៖ សាច់ឈាមនឹងត្រូវប្រមូលផ្ដុំនៅខាងសាច់ឈាម ហើយរូបកាយត្រូវប្រមូលផ្ដុំនៅខាងរូបកាយ។ ពេលនេះ អស់អ្នកណាដែលផ្ដាច់ចេញពីផ្ទះសម្បែងរបស់ពួកគេ ឪពុកម្ដាយ ប្រពន្ធ ប្ដី កូន និងចៅរបស់ពួកគេ ចាប់ផ្ដើមចូលទៅក្នុងពិភពខាងវិញ្ញាណ។ នៅចុងបញ្ចប់ គឺវាដូចនេះឯង៖ ស្ថានភាពនៅក្នុងពិភពខាងវិញ្ញាណគឺថា ពួកកូនប្រុសច្បងត្រូវប្រមូលផ្ដុំគ្នា ដោយច្រៀងនិងរាំ សរសើរតម្កើងនិងអរសប្បាយដល់ព្រះនាមបរិសុទ្ធរបស់ខ្ញុំ។ នេះគឺជាទិដ្ឋភាពដែលស្រស់បំព្រង និងថ្មីជានិច្ច។ ទាំងអស់គ្នាសុទ្ធតែជាបុត្រាច្បងរបស់ខ្ញុំដែលសរសើរតម្កើងខ្ញុំជាដរាបឥតឈប់ ដោយលើកតម្កើងពីព្រះនាមបរិសុទ្ធរបស់ខ្ញុំឱ្យបានខ្ពស់ឡើងជានិច្ច។ នេះគឺជាស្ថានភាពក្រោយពីការចូលទៅក្នុងពិភពខាងវិញ្ញាណ នេះក៏ជាកិច្ចការក្រោយពីការចូលទៅក្នុងពិភពខាងវិញ្ញាណ ហើយនេះក៏ជាស្ថានភាពដែលខ្ញុំបានមានព្រះបន្ទូលរួចមកហើយដែរ អំពីការឃ្វាលក្រុមជំនុំនៅក្នុងពិភពខាងវិញ្ញាណ។ បន្ថែមលើនេះ គឺថាអង្គរបស់ខ្ញុំនឹងលេចមកនៅគ្រប់ជាតិសាសន៍នៃសាកលលោកនេះ និងក្នុងចំណោមជាតិសាសន៍ទាំងអស់ និងមនុស្សទាំងពួង ដែលមានសិទ្ធិអំណាចរបស់ខ្ញុំ សេចក្ដីក្រោធរបស់ខ្ញុំ ការជំនុំជម្រះរបស់ខ្ញុំ ហើយថែមទាំងមានដំបងដែករបស់ខ្ញុំដើម្បីគ្រប់គ្រងគ្រប់ជាតិសាសន៍ និងគ្រប់មនុស្សទាំងអស់ផង។ ក្នុងចំណោមមនុស្សទាំងអស់ និងសាកលលោកទាំងមូល សេចក្ដីនេះធ្វើបន្ទាល់ចំពោះខ្ញុំ ដែលធ្វើឱ្យស្ថានសួគ៌ និងផែនដីរញ្ជួយ ធ្វើឱ្យមនុស្ស និងសព្វសារពើនៅលើភ្នំ ក្នុងទន្លេ ក្នុងបឹង និងនៅចុងបំផុតនៃផែនដី សរសើរតម្កើងខ្ញុំ និងថ្វាយសិរីល្អដល់ខ្ញុំ និងបានស្គាល់ខ្ញុំដែលជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ ដែលជាព្រះអាទិករនៃរបស់សព្វសារពើទាំងអស់ និងជាព្រះដែលដឹកនាំគ្រប់យ៉ាង គ្រប់គ្រងគ្រប់យ៉ាង ជំនុំជម្រះគ្រប់យ៉ាង សម្រេចគ្រប់យ៉ាង ដាក់ទោសគ្រប់យ៉ាង និងបំផ្លាញគ្រប់យ៉ាង។ ដូច្នេះ នេះគឺជាការលេចមកដ៏ពិតប្រាកដនៃអង្គរបស់ខ្ញុំ។

ខាង​ដើម៖ ជំពូកទី ៩៨

បន្ទាប់៖ ជំពូកទី ១០០

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ