អ្នកគួរដឹងថា ព្រះ​ដ៏​ជាក់​ស្ដែង គឺជាព្រះជាម្ចាស់

តើអ្នកគួរស្គាល់អ្វីខ្លះអំពីព្រះ​ដ៏​ជាក់​ស្ដែង? ព្រះវិញ្ញាណ អង្គព្រះ និងព្រះបន្ទូលផ្សំឡើងបានជាព្រះដ៏ជាក់​ស្ដែងផ្ទាល់ ហើយនេះជាអត្ថន័យពិតប្រាកដរបស់ព្រះ​ដ៏​ជាក់​ស្ដែង​។ ប្រសិន​បើអ្នកស្គាល់តែព្រះរូប ប្រសិនបើអ្នកស្គាល់តែទម្លាប់ និងបុគ្គលិកលក្ខណៈរបស់ទ្រង់ តែមិនស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណ ឬមិននដឹងពីអ្វីដែលព្រះវិញ្ញាណបានធ្វើនៅក្នុង​សាច់ឈាម ហើយប្រសិនបើអ្នកគ្រាន់តែចាប់អារម្មណ៍លើព្រះវិញ្ញាណ និងព្រះបន្ទូល ហើយគ្រាន់តែអធិស្ឋាននៅចំពោះព្រះវិញ្ញាណ តែមិនបានស្គាល់ពីកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះ​ជាម្ចាស់នៅក្នុងព្រះ​ដ៏​ជាក់​ស្ដែង នោះសេចក្ដីនេះ​បានបង្ហាញថា អ្នក​មិនបាន​ស្គាល់​ព្រះ​ដ៏​ជាក់​ស្ដែងឡើយ។ ចំណេះដឹង​ស្ដីពី​ព្រះ​ដ៏​ជាក់​ស្ដែង​រាប់បញ្ចូល​ទាំង​ការស្គាល់ និង​​ការ​មាន​បទពិសោធន៍​ជាមួយ​ព្រះបន្ទូលទ្រង់ ព្រមទាំង​ការ​ចាប់យក​ច្បាប់​វិន័យ និង​គោលការណ៍​នៃ​កិច្ចការ​របសប់ព្រះវិញ្ញាណ​បរិសុទ្ធ​ និងរបៀប​ដែលព្រះវិញ្ញាណ​បរិសុទ្ធ​របស់ព្រះជាម្ចាស់​ធ្វើ​ការ​នៅ​ក្នុង​សាច់ឈាម។ វាក៏រាប់បញ្ចូល​ទាំង​ការ​ដឹង​ថា គ្រប់​ទាំង​​សកម្មភាព​របស់​ព្រះជាម្ចាស់​​នៅក្នុង​សាច់ឈាម គឺ​មាន​ព្រះវិញ្ញាណ​ជាអ្នក​គ្រប់គ្រង ហើយ​ព្រះបន្ទូល​ដែល​ព្រះអង្គ​ថ្លែង​មក​​ ជាការ​បង្ហាញ​​ឲ្យ​ឃើញ​ផ្ទាល់​អំពីព្រះវិញ្ញាណ។ ដូចនេះ ​ដើម្បី​ស្គាល់​ព្រះ​ដ៏ជាក់ស្ដែង វាជា​ការ​ប្រសើរ​​ខ្លាំងណាស់​ដែលត្រូវ​​ដឹង​ពី​របៀប​ដែល​ព្រះជាម្ចាស់​ធ្វើ​ការ​នៅក្នុង​​លក្ខណៈ​ជាមនុស្ស​ និង​ក្នុង​ភាពជាព្រះ ហើយ​ជាលទ្ធផល វាទាក់​ទិន​នឹង​ការ​បើក​សម្ដែង​ឲ្យ​ឃើញ​ពី​ព្រះវិញ្ញាណ​ ដែល​មនុស្ស​គ្រប់​គ្នា​ចូល​រួម​។

តើការបើកសម្ដែង​អំពី​ព្រះវិញ្ញាណ​មាន​លក្ខណៈដូចម្ដេចខ្លះ? ជួនកាល​ ព្រះជាម្ចាស់​ធ្វើ​ការ​ក្នុង​លក្ខណៈជាមនុស្ស​ ហើយ​ពេលខ្លះ​ ក៏ធ្វើ​ការ​ក្នុង​ភាពជាព្រះ ប៉ុន្ដែ​ចំពោះ​ករណី​ទាំងពីរ​នេះ គឺព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​អ្នក​បញ្ជា។ មិន​ថា​​វិញ្ញាណ​នៅ​ក្នុង​មនុស្ស​ឡើយ នោះ​ជា​ការ​បើក​សម្ដែង​ពី​លក្ខណៈ​ខាង​ក្រៅ​របស់​គេ​។ ព្រះវិញ្ញាណ​ធ្វើ​ការ​ជាធម្មតា​ ប៉ុន្ដែ​​ការ​ដឹក​នាំ​របស់​ទ្រង់ដោយ​ព្រះ​វិញ្ញាណមាន​ពីរ​ផ្នែក​គឺ​៖ មួយ​ផ្នែក​ជា​កិច្ចការ​របស់​ទ្រង់នៅក្នុង​លក្ខណៈ​ជាមនុស្ស​ ហើយ​មួយផ្នែក​ទៀត​គឺ​ជាកិច្ចការ​របស់ទ្រង់​តាមរយៈ​ភាព​ជាព្រះ​។ អ្នក​គួរ​ដឹង​អំពី​ការ​នេះ​ឲ្យ​បាន​ច្បាស់​។ កិច្ចការ​របស់​ព្រះ​វិញ្ញាណ​មាន​លក្ខណៈផ្សេងៗគ្នា​​ទៅ​តាម​កាលៈទេសៈ​ផ្សេងៗ៖ នៅពេល​ដែល​​តម្រូវ​ឲ្យ​​មាន​កិច្ចការ​ក្នុង​លក្ខណៈ​ជាមនុស្ស​រ​បស់ទ្រង់​ នោះ​ព្រះ​វិញ្ញាណ​​ក៏​បាន​ដឹក​នាំ​កិច្ចការ​ក្នុង​លក្ខ​ណៈ​មនុស្សនេះ​ ហើយ​នៅពេល​ដែល​តម្រូវ​ឲ្យ​មាន​កិច្ចការ​ក្នុង​ភាព​ជាព្រះ​ នោះ​ភាព​ជាព្រះក៏​លេច​មកដើម្បី​ធ្វើ​កិច្ច​​ការ​នោះ។ ដ្បិត​ព្រះជាម្ចាស់​ធ្វើ​ការ​ក្នុង​សាច់ឈាម​ និង​លេច​មក​ជា​សាច់ឈាម​ ព្រះអង្គ​ធ្វើ​ការ​នៅក្នុង​លក្ខណៈ​ជាមនុស្ស​ផង និង​លក្ខណៈ​ជាព្រះ​ផង។ ​ព្រះ​វិញ្ញាណ​​ជាអ្នក​ដឹកនាំ​​​កិច្ចការ​របស់​ទ្រង់​ក្នុង​លក្ខណៈ​ជាមនុស្ស​​ ហើយ​កិច្ចការ​ទាំង​នេះ​​គឺធ្វើ​ឡើង​សម្រាប់​បំពេញ​តម្រូវ​ការ​​មនុស្ស​ខាង​ផ្នែក​សាច់ឈាម ដើម្បី​​សម្រួល​ដល់​ការ​ចូល​រួម​ជាមួយ​ទ្រង់ ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​​​មើល​ឃើញ​នូវ​លក្ខណៈ​ពិត និង​លក្ខណៈ​ធម្មតា​របស់ព្រះ​ជាម្ចាស់​ និង​ដើម្បីជួយឲ្យ​ពួក​គេ​មើល​ឃើញ​ថា ​ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​បាន​លេច​​មក​ជាសាច់ឈាម​ និង​នៅ​ក្នុង​ចំណោម​មនុស្ស​ រស់​នៅ​ជាមួយ​មនុស្ស​ និង​ផ្សារ​ភ្ជាប់​ជាមួយ​មនុស្ស​ផង។ កិច្ចការ​របស់​ទ្រង់​ក្នុង​ភាព​ជាព្រះ​​បាន​ធ្វើ​ឡើង​ដើម្បី​ផ្គត់​ផ្គង់​ដល់​​ជីវិត​របស់​មនុស្ស​ និង​ដើម្បី​ដឹកនាំ​មនុស្ស​គ្រប់​អ្វីៗទាំងអស់​​ ចាប់​ពី​ចំណុច​វិជ្ជមាន ការ​ផ្លាស់​ប្ដូរ​និស្ស័យ​មនុស្ស​ និង​ការ​ជួយ​ឲ្យ​ពួកគេ​បាន​ឃើញ​យ៉ាង​ពិត​ប្រាកដ​អំ​ពី​និស្ស័យ​របស់​ព្រះ​វិញ្ញាណ​នៅក្នុង​សាច់ឈាម​។ ​អ្វី​ដែល​សំខាន់​នោះគឺ ​ការ​រីកចម្រើន​លូត​លាស់​នៅក្នុង​ជីវិត​របបស់​មនុស្ស​សម្រេចបាន​ដោយ​ផ្ទាល់​តាម​រយៈ​កិច្ចការ​របស់​ព្រះ​ជាម្ចាស់​ និង​ព្រះ​បន្ទូល​នៅក្នុង​ភាព​ជាព្រះ។​ មានតែ​មនុស្ស​ទទួល​យក​កិច្ចការ​របស់​ព្រះ​វិញ្ញាណ​ប៉ុណ្ណោះ​ ទើបពួកគេ​អាច​សម្រេច​​ការផ្លាស់​ប្ដូរ​និស្ស័យ​​​របស់​ខ្លួន​បាន ហើយ​​ទាល់​តែ​បែប​នេះ ទើប​ពួកគេ​អាច​សម្រាក​នៅក្នុង​វិញ្ញាណ​របស់​ពួក​គេ។ លើសពីនេះ មានតែ​កិច្ចការ​ក្នុង​លក្ខណៈ​ជាមនុស្ស​ ដូចជា​ ការ​ឃ្វាលរបស់​ព្រះជាម្ចាស់​ ការ​គាំទ្រ​​ និង​ការ​ទំនុក​បម្រុង​​ក្នុង​លក្ខណៈ​ជាមនុស្ស​ប៉ុណ្ណោះ ទើប​លទ្ធផល​នៃ​កិច្ចការ​របស់​ព្រះជាម្ចាស់​អាច​សម្រេច​បាន​យ៉ាង​ពេញ​លេញ។ ព្រះ​ដ៏​ជាក់​ស្ដែង​គឺជា​ព្រះ​ដែល​មាន​បន្ទូល​អំពី​កិច្ចការ​ថ្ងៃ​នេះ​ ទាំង​ក្នុង​លក្ខណៈ​ជាមនុស្ស​ និង​ក្នុង​ភាព​ជា​ព្រះ។ តាមរយៈ​ការ​លេច​មក​​នៃ​ព្រះ​ដ៏ជាក់​ស្ដែង​ ​​កិច្ចការ និងជីវិត​ជាមនុស្ស​ធម្មតា​របស់ទ្រង់​ ព្រម​ទាំង​កិច្ចការ​ក្នុង​លក្ខណៈ​ជា​ព្រះ​​ទាំង​ស្រុង​របស់ព្រះអង្គ​ ក៏បានសម្រេច​។​ លក្ខណៈ​ជាមនុស្ស​ និង​ភាព​ជាព្រះ​របស់ព្រះអង្គ​បាន​រួម​បញ្ចូល​គ្នាតែមួយ​ ហើយ​កិច្ចការ​ទាំង​ពីរ​នេះក៏៏សម្រេចបាន​តាម​រយៈ​ព្រះបន្ទូល មិនថា​ក្នុង​លក្ខណៈ​ជាមនុស្ស ឬជាព្រះ​ឡើយ ទ្រង់​ក៏ថ្លែង​ព្រះបន្ទូល​។ នៅពេល​ព្រះជាម្ចាស់​ធ្វើ​ការ​ក្នុង​លក្ខណៈ​ជាមនុស្ស​ ព្រះអង្គ​មាន​បន្ទូល​ជាភាសា​មនុស្ស​ ដូចនេះ​មនុស្ស​អាច​​ចូលរួម​ និង​ស្វែង​យល់​បាន។ ព្រះបន្ទូល​របស់​ទ្រង់​​​ត្រូវបាន​ថ្លែង​មក​ដោយ​ច្បាស់លាស់ និង​ងាយ​យល់​ទៀត​ផង ដូចនេះ ទើប​មនុស្ស​ទាំង​អស់​អាច​ទទួល​យក​ព្រះ​បន្ទូល​ទាំង​នេះ​បាន​ មិនថា​មនុស្ស​មាន​ចំណេះដឹង​ខ្ពស់ ឬ​ជាមនុស្ស​មិន​សូវមាន​ការអប់រំខ្ពស់ឡើយ ពួកគេ​គ្រប់គ្នា​អាច​ទទួល​យក​នូវ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន។ កិច្ចការ​របស់​ព្រះជាម្ចាស់​ក្នុង​លក្ខណៈ​ជាព្រះ​ក៏​បាន​សម្ដែង​ចេញ​មកតាម​ព្រះបន្ទូល​ដែរ ប៉ុន្ដែ​វាពោរពេញ​ដោយ​ការ​ទំនុក​បម្រុង ពោរពេញ​ដោយ​ជីវិត ហើយ​កិច្ចការ​នេះ​មិន​បាន​សៅ​ហ្មង​ដោយគំនិតរបស់​​មនុស្ស​ឡើយ វាមិន​​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ពេញចិត្ត​របស់មនុស្ស​ឡើយ ហើយ​វាមិនស្ថិត​ក្រោម​ដែនកំណត់​របស់មនុស្ស​ឡើយ វាស្ថិត​នៅក្រៅដែន​កំណត់​​នៃលក្ខណៈជាមនុស្ស​ធម្មតា វាត្រូវ​បាន​យក​មកអនុវត្ដ​នៅក្នុង​សាច់​ឈាម ប៉ុន្ដែ​វាជា​ការ​បើកសម្ដែង​ឲ្យ​ឃើញ​ដោយ​ផ្ទាល់​ពី​ព្រះវិញ្ញាណ។ ប្រសិន​បើមនុស្ស​គ្រាន់តែ​ទទួល​ស្គាល់​កិច្ចការ​​របស់ព្រះជាម្ចាស់​ក្នុង​លក្ខណៈ​ជាមនុស្ស​ នោះ​គេនឹង​​កំណត់​ដែន​របស់​ខ្លួន​ត្រឹម​វិសាលភាព​ជាក់​លាក់​ណាមួយ​ ហើយ​​នឹង​តម្រូវ​ឲ្យ​មាន​​ដំ​ណោះ​ស្រាយ​ក្នុង​រយៈពេល​យូរអង្វែង​ ការកាត់ចេញ និង​វិន័យ​​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បន្ដិច​បន្ដួច​នៅ​ក្នុង​​ពួក​គេ។ បើគ្មាន​កិច្ចការ ឬ​ព្រះវត្ដមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេនោះ ពួកគេ​នឹង​​ងាក​ទៅរក​ផ្លូវ​ចាស់​របស់គេវិញ​​ជាក់ជាមិន​ខាន ហើយមាន​តែ​តាមរយៈ​កិច្ចការក្នុង​លក្ខណៈ​ជាព្រះប៉ុណ្ណោះ ​​ទើបការវក់វី និង​កង្វះខាត​ទាំងនេះអាចនឹងត្រូវ​បាន​កែតម្រូវ ហើយ​មាន​តែ​ពេលនោះទេទើប​មនុស្ស​អាច​មានភាព​ពេញលេញ​ឡើង។ ជំនួស​ឲ្យ​ដំណោះស្រាយ​ និងការ​​កាត់ចេញ​ឥតឈប់ឈរ អ្វីដែល​ចាំ​បាច់​នោះ​គឺ ការ​ផ្គត់ផ្គង់​បែប​វិជ្ចមាន ការ​ប្រើ​ប្រាស់​ព្រះ​បន្ទូល​ដើម្បី​បំពេញ​ភាព​ខ្វះ​ចន្លោះ​ទាំង​អស់ ការ​ប្រើប្រាស់​ព្រះបន្ទូល​ដើម្បីបើក​សម្ដែង​គ្រប់សភាពទាំង​អស់​របស់​មនុស្ស​​ ការ​ប្រើ​ប្រាស់​ព្រះ​បន្ទូល​ដើម្បីដឹក​នាំ​ជីវិត​របស់​ពួក​គេ ពាក្យ​សម្ដី​គ្រប់​ម៉ាត់​របស់​ពួក​គេ និងសកម្មភាព​នីមួយៗរបស់ពួកគេ ដើម្បីបង្ហាញ​នូវចេតនា និង​ការជម្រុញ​ទឹក​ចិត្ដ​របស់ពួកគេ។ នេះជាកិច្ចការ​ពិតប្រាកដ​របស់ព្រះ​ដ៏​ជាក់​ស្ដែង។ ដូចនេះ​ អ្នក​ត្រូវ​មាន​អាកប្បកិរិយា​សមរម្យ​ចំពោះ​ព្រះដ៏ជាក់​ស្ដែង​ ចុះចូល​ចំពោះ​​លក្ខណៈ​ជាមនុស្ស​របស់​ទ្រង់ ដោយទទួល​ស្គាល់​ទ្រង់ ហើយ​លើសពីនេះ​ អ្នក​ត្រូវ​ទទួល​យក និង​​គោរព​ដល់​កិច្ចការ និងព្រះបន្ទូល​ក្នុង​លក្ខណៈ​ជាព្រះ​របស់ព្រះអង្គ។ ការ​លេច​មក​ជា​សាច់​ឈាម​របស់​ព្រះ​ជាម្ចាស់ ​មានន័យ​ថា គ្រប់កិច្ចការ និងព្រះបន្ទូល​ទាំងអស់​របស់ព្រះវិញ្ញាណ​របស់ព្រះជាម្ចាស់ ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​​​លក្ខណៈ​ជាមនុស្ស​ធម្មតា​របស់ព្រះអង្គ និង​​តាមរយៈ​ការ​យក​កំណើត​ជា​សាច់​ឈាម​របស់ទ្រង់។ ម្យ៉ាងទៀត ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​បាន​ដឹកនាំ​កិច្ចការ​​ក្នុង​លក្ខណៈ​ជាមនុស្ស​របស់ទ្រង់​ និង​អនុវត្ដ​កិច្ចការ​នៃ​ភាព​ជា​ព្រះ​នៅក្នុង​លក្ខណៈ​សាច់ឈាម ហើយ​នៅក្នុង​ព្រះជាម្ចាស់​ដែល​បាន​យក​កំណើត​ជា​មនុស្ស អ្នក​​អាច​មើល​ឃើញ​ទាំង​កិច្ចការ​របស់ព្រះ​ជាម្ចាស់​នៅ​ក្នុង​លក្ខណៈ​ជាមនុស្ស​ផង និង​កិច្ចការ​របស់ទ្រង់​ទាំងស្រុង​ក្នុង​លក្ខណៈ​ជាព្រះផង។ នេះជា​សារៈសំខាន់​យ៉ាងពិតប្រាកដ​នៃការ​លេច​មក​ជា​សាច់​ឈាម​របស់​​ព្រះ​ដ៏​ជាក់​ស្ដែង។ ប្រសិន​បើ​អ្នក​​​អាច​មើល​ឃើញ​សេចក្ដី​នេះ​យ៉ាង​ច្បាស់ នោះ​អ្នក​​នឹង​អាច​​​​ដាក់​ផ្នែក​ផ្សេងៗគ្នា​របស់​ព្រះជាម្ចាស់​បញ្ជូល​គ្នា​តែ​មួយ​បាន អ្នក​នឹង​ឈប់​​​យកចិត្ដ​ទុកដាក់​លើ​កិច្ចការ​របស់ទ្រង់​ក្នុង​លក្ខណៈ​ជាព្រះ​ទៀត​ជាមិនខាន ហើយ​អ្នក​នឹង​ឈប់​ចាត់​ទុក​កិច្ចការ​របស់ទ្រង់​ក្នុង​លក្ខណៈ​ជាមនុស្ស​ដោយ​ការ​បដិសេធ​ហួស​ហេតុពេក​ឡើយ ហើយ​អ្នក​នឹង​មិន​សម្លឹង​មើល​ហួស​ប្រមាណ ឬ​មិន​ដើរ​ផ្លូវ​ផ្សេងឡើយ។ សរុបមក អត្ថន័យ​នៃ​ព្រះ​ដ៏ជាក់​ស្ដែងគឺជា​ កិច្ចការ​នៃ​លក្ខណៈ​ជាមនុស្ស​ និង​លក្ខណៈ​ជា​ព្រះ​របស់​ព្រះអង្គ ដោយ​មាន​ព្រះ​វិញ្ញាណ​ជាអ្នក​ដឹកនាំ ដែល​កិច្ចការ​នេះ​ត្រូវ​បាន​បើកសម្ដែងតាម​រយៈ​ផ្នែក​សាច់ឈាមរបស់​ទ្រង់ ដើម្បី​ឲ្យ​មនុស្ស​អាច​មើលឃើញ​ថា ព្រះអង្គ​ទ្រង់​ច្បាស់លាស់​ និងមាន​ភាព​រស់រវើក ដោយ​មាន​លក្ខណៈ​ជាក់ស្ដែង និងពិតប្រាកដផង។​

កិច្ចការ​​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​នៅក្នុង​លក្ខណៈ​ជាមនុស្ស​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អន្ដរកាល។ ព្រះអង្គ​បានធ្វើ​ឲ្យ​​លក្ខណៈ​ជាមនុស្ស​របស់ទ្រង់​អាច​ទទួល​នូវការ​ណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដោយ​ការ​ធ្វើ​ឲ្យ​លក្ខណៈ​ជាមនុស្ស​របស់​ព្រះអង្គ​មាន​ភាព​គ្រប់លក្ខណ៍​ ហើយ​បន្ទាប់ពី​នេះ​លក្ខណៈ​ជាមនុស្ស​របស់ទ្រង់​ក៏អាច​ផ្គត់​ផ្ដង់ និង​ឃ្វាល​ក្រុមជំនុំ​បាន។ នេះគឺជា​ការ​បើក​សម្ដែង​មួយ​នៃ​កិច្ចការ​ធម្មតា​របស់​ព្រះជាម្ចាស់​។ ដូចនេះ ប្រសិន​បើ​អ្នក​​​អាច​មើល​ឃើញ​ច្បាស់អំពី​គោលការណ៍​នៃ​កិច្ចការ​របស់​ព្រះជាម្ចាស់​នៅក្នុង​លក្ខណៈ​ជាមនុស្ស​ នោះ​អ្នក​ទំនង​ជា​មិន​អាច​បង្ហាញ​នូវ​គំនិត​អំពី​កិច្ចការ​​របស់ព្រះ​ជាម្ចាស់​នៅក្នុង​លក្ខណៈ​ជាមនុស្សឡើយ។ ទាក់​ទិន​នឹង​អ្វីផ្សេងទៀតនោះ គឺ​ព្រះវិញ្ញាណ​របស់ព្រះជាម្ចាស់​មិនអាច​ធ្វើ​ខុស​ឡើយ។ ព្រះអង្គ​សុចរិត និង​មិនដែល​ធ្វើ​ខុស​ឡើយ ទ្រង់​មិនដែល​ប្រព្រឹត្ដ​អ្វី​ដែល​មិនត្រូវ​ឡើយ​។ កិច្ចការ​ដែល​មក​ពីព្រះ​គឺជា​ការ​បើកសម្ដែង​ដោយ​ផ្ទាល់​ពីបំណង​ព្រះហឬទ័យ​របស់​ព្រះជាម្ចាស់​ ដោយគ្មាន​ការ​ជ្រែត​ជ្រែក​ពី​លក្ខណៈ​ជាមនុស្ស​ឡើយ។ កិច្ចការនេះ​កើតឡើង​ពី​ព្រះ​វិញ្ញាញ​ដោយ​ផ្ទាល់​ គឺវាមិនបាន​ឆ្លង​កាត់​នូវ​ភាព​គ្រប់លក្ខណ៍ឡើយ​។ យ៉ាងណាក្ដី ចំពោះ​រឿង​ដែល​ថា​ទ្រង់​អាច​ធ្វើ​ការ​នៅក្នុង​លក្ខណៈ​ជាព្រះ​នោះ​គឺមិនស្ថិតលើ​លក្ខណៈអធិធម្មជាតិ​តិច​បំផុតនោះឡើយ ហើយ​វា​ហាក់​ដូចជា​ត្រូវ​បាន​អនុវត្ដ​ដោយ​បុគ្គល​ធម្មតា។ ព្រះជាម្ចាស់​យាង​ចុះពីស្ថានសួគ៌​មកផែន​ដី ដើម្បីបើក​សម្ដែង​ព្រះបន្ទូល​របស់ព្រះជាម្ចាស់​តាមរយៈ​សាច់ឈាម​ ដើម្បី​បំពេញ​កិច្ចការ​របស់ព្រះវិញ្ញាណ​របស់ព្រះជាម្ចាស់​តាម​រយៈ​របៀប​នៃសាច់ឈាម​។

សព្វថ្ងៃនេះ ចំណេះដឹង​មនុស្ស​ស្ដីពី​ព្រះ​ដ៏​ជាក់​ស្ដែង​មាន​តែ​ការ​យល់​ឃើញ​មួយផ្នែក​តែប៉ុណ្ណោះ​ ហើយ​ការ​យល់ដឹង​របស់ពួកគេ​អំពី​សារៈសំខាន់​នៃ​ការ​យក​កំណើត​​ជា​មនុស្ស​ក៏​នៅ​តែ​​​មាន​ស្ដួច​ស្ដើង​នៅឡើយ។ តាម​រយៈ​សាច់​ឈាម​របស់​ព្រះ​ជា​ម្ចាស់ មនុស្ស​មើល​ឃើញ​ថា​ព្រះអង្គ​មានភាព​ពេញ​បរិបូរណ៍តាម​រយៈ​កិច្ចការ​​ និង​ព្រះបន្ទូល​របស់ទ្រង់​ដែល​​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​បាន​រួម​បញ្ចួល​យ៉ាង​ច្រើន។​។ ប៉ុន្ដែ ​មិនថា​យ៉ាងណានោះទេ ទីបន្ទាល់​របស់ព្រះជាម្ចាស់គឺ​ចេញ​មក​​ពីព្រះវិញ្ញាណ​របស់ព្រះជាម្ចាស់៖ ជាអ្វីដែល​ព្រះជាម្ចាស់​បាន​ធ្វើ​នៅក្នុង​លក្ខណៈ​ជាសាច់ឈាម ជាគោលការណ៍​ដែលទ្រង់​បាន​បំពេញ​កិច្ចការ ជាអ្វីដែល​ទ្រង់​បាន​ធ្វើ​ក្នុង​លក្ខណៈជាមនុស្ស​ និងជា​​អ្វី​ដែលទ្រង់​បានធ្វើ​នៅក្នុង​លក្ខណៈ​ជាព្រះ។ មនុស្ស​ត្រូវ​តែ​មាន​ការ​យល់ដឹង​អំពី​សេចក្ដីនេះ។ សព្វថ្ងៃនេះ អ្នក​​អាច​ថ្វាយ​បង្គំ​បុគ្គលនេះ​បាន ខណៈពេល​ដែលអ្នក​​​​កំពុង​ថ្វាយ​បង្គំ​ព្រះ​វិញ្ញាណ​​​​ ហើយ​នេះជា​ចំនួន​ស្ដួចស្ដើង​បំផុត​ដែល​មនុស្ស​គួរ​ទទួល​បាន​នៅ​ក្នុង​​ចំណេះ​ដឹង​ពី​ព្រះជាម្ចាស់​ដែល​យក​កំណើត​ជា​មនុស្ស៖ ការ​ស្គាល់​ពី​សារៈសំខាន់​នៃ​ព្រះវិញ្ញាណ​តាមរយៈសាច់ឈាម ការ​ស្គាល់​កិច្ចការ​ក្នុង​លក្ខណៈ​ជា​ព្រះ​របស់ព្រះវិញ្ញាណនៅក្នុងសាច់ឈាម និង​កិច្ចការក្នុង​លក្ខណៈ​ជា​​មនុស្ស​នៅក្នុង​សាច់ឈាម ដោយទទួល​យក​នូវ​ព្រះបន្ទូល​ និងពាក្យ​ថ្លែង​មក​ទាំងអស់​របស់​ព្រះវិញ្ញាណ​ ព្រម​ទាំង​មើល​ឃើញ​ពី​របៀ​ប​ដែល​ព្រះ​វិញ្ញាណ​​របស់ព្រះជាម្ចាស់​ដឹកនាំ​ផ្នែក​សាច់ឈាម និង​បើក​សម្ដែង​អំពីព្រះ​ចេស្ដា​របស់ទ្រង់​នៅក្នុងសាច់ឈាម។ នេះ​អាច​និយាយ​បានថា​ មនុស្ស​ស្គាល់​ព្រះវិញ្ញាណនៅស្ថានសួគ៌​តាម​រយៈ​សាច់ឈាម​ ការ​លេច​មក​របស់​ព្រះ​ដ៏​ជាក់​ស្ដែង​ក្នុង​ចំណោម​មនុស្ស​ដែលបានបណ្ដេញ​ព្រះ​ដែល​ឥតជាក់លាក់​នៅក្នុង​គំនិត​របស់មនុស្ស។​ ការថ្វាយបង្គំ​របស់មនុស្ស​ចំពោះ​ព្រះ​ដ៏ជាក់​ស្ដែងផ្ទាល់​​បាន​ធ្វើ​ឲ្យ​ការ​ស្ដាប់បង្គាប់​របស់គេ​ចំពោះ​ព្រះជាម្ចាស់​មាន​ការ​កើន​ឡើង​ ហើយ​តាមរយៈកិច្ច​ការក្នុង​លក្ខណៈ​ជាព្រះ​នៃ​​ព្រះវិញ្ញាណរបស់​ព្រះ​ជា​ម្ចាស់នៅ​ក្នុង​សាច់​ឈាម​ កិច្ចការរបស់ព្រះ​ចំពោះ​​​ផ្នែក​សាច់ឈាម និង​កិច្ចការ​ក្នុង​លក្ខណៈ​ជា​មនុស្ស​របស់​ទ្រង់​នៅក្នុង​សាច់ឈាម​ មនុស្ស​ទទួល​បាន​ការ​បើកសម្ដែង​ឲ្យ​ឃើញ​ និង​ត្រូវ​បាន​បានឃ្វាល​ ហើយ​​និស្ស័យ​របស់​មនុស្ស​ក៏​មាន​ការផ្លាស់ប្ដូរដែរ។ នេះ​ជា​អត្ថន័យ​ពិត​ប្រាកដ​នៃការ​យាង​មកដល់របស់​ព្រះវិញ្ញាណ​នៅក្នុង​សាច់ឈាម គោលបំណង​ចម្បង​​ដែល​មនុស្ស​អាច​ផ្សារ​ភ្ជាប់​ជាមួយ​ព្រះជាម្ចាស ពឹង​ផ្អែក​លើព្រះជាម្ចាស់ និង​​មាន​ចំណេះ​ដឹង​អំពី​ព្រះជាម្ចាស់។

ជាបឋម តើ​មនុស្សគួរ​មាន​ឥរិយាបថ​អ្វីខ្លះ​ចំពោះ​ព្រះ​ដ៏​ជាក់​ស្ដែង? តើ​អ្នក​បាន​ស្គាល់​អ្វីខ្លះ​អំពី​ការយក​កំណើត​ជា​មនុស្ស ការ​លេច​មក​ជា​សាច់​ឈាម​របស់​ព្រះ​បន្ទូល ការ​លេច​មក​ជា​សាច់​ឈាម​របស់​ព្រះ​ជា​ម្ចាស់ និង​ទង្វើ​របស់ព្រះ​ដ៏​ជាក់​ស្ដែង? តើ​​មានប្រធាន​បទ​អ្វី​ដែលសំខាន់​ជាង​គេ​សម្រាប់យកមកពិភាក្សា​នៅថ្ងៃ​នេះ​? នៅក្នុង​ការយក​កំណើត​ជា​មនុស្ស ការ​មកដល់​របស់​ព្រះបន្ទូល​ក្នុងសាច់ឈាម និង​ការ​លេច​មក​ជា​សាច់​ឈាម​របស់​ព្រះ​ជា​ម្ចាស់​ គឺជាបញ្ហាដែល​ត្រូវ​តែធ្វើការ​ស្វែង​យល់។ អ្នក​រាល់គ្នា​ត្រូវ​តែ​មកធ្វើការ​ស្វែង​យល់នូវ​បញ្ហាទាំងនេះ​​ជា​បន្ដបន្ទាប់​ និង​ត្រូវ​មាន​ចំណេះ​ដឹង​ច្បាស់លាស់​អំពី​បញ្ហាទាំងនេះ​នៅក្នុង​បទពិសោធន៍​ជីវិត​របស់​អ្នក​រាល់គ្នា ដោយ​អាស្រ័យ​លើជំហរ និង​អាស្រ័យ​លើ​យុគសម័យ​របស់អ្នករាល់គ្នា។ ដំណើរ​ការ​ដែល​មនុស្ស​មាន​បទពិសោធ​ន៍​អំពី​ព្រះបន្ទូល​របស់ព្រះជាម្ចាស់​ គឺ​ដូច​នឹង​ដំណើរ​ការ​ដែល​ពួកគេ​ស្គាល់​ពី​ការ​លេច​មក​ជា​សាច់​ឈាម​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់។ កាល​ណា​មនុស្ស​មានបទពិសោធន៍​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​កាន់​តែ​ខ្លាំង​ នោះគេ​ក៏​បានស្គាល់​ព្រះវិញ្ញាណរបស់​ព្រះជាម្ចាស់​កាន់​តែច្រើន​ដែរ​ តាមរយៈ​ការមានបទពិសោធន៍អំពី​ព្រះបន្ទូល​របស់ព្រះជាម្ចាស់ មនុស្ស​ក៏មានការយល់ដឹង​ពីគោលការណ៍​នៃ​កិច្ចការ​របស់​ព្រះវិញ្ញាណ​ និង​បាន​ស្គាល់​ព្រះ​ដ៏​ជាក់​ស្ដែងផ្ទាល់​។ តាមពិតទៅ នៅពេល​ដែល​ព្រះជាម្ចាស់​ធ្វើឲ្យមនុស្ស​គ្រប់លក្ខណ៍ និង​ទទួល​បានពួកគេ នោះ​ទ្រង់​កំពុង​តែ​អនុញ្ញាត​ឲ្យ​ពួកគេ​ស្គាល់​ពីទង្វើ​នៃព្រះ​ដ៏​ជាក់​ស្ដែង។ ព្រះអង្គ​កំពុង​ប្រើប្រាស់​កិច្ចការ​នៃ​ព្រះ​ដ៏​ជាក់​ស្ដែង​ដើម្បី​បង្ហាញ​មនុស្ស​ពីសារៈសំខាន់​នៃ​ការ​យក​កំណើត​ជា​មនុស្ស​​ ដើម្បី​បង្ហាញពួកគេ​ថា ព្រះវិញ្ញាណ​របស់ព្រះជាម្ចាស់​បាន​លេចមក​នៅ​ចំពោះ​មុខ​មនុស្ស​​​យ៉ាង​ពិត​ប្រាកដ​។ នៅពេល​ដែល​ព្រះជាម្ចាស់​ប្រទាន​ដល់មនុស្ស​​ និង​ស្អាង​គេឲ្យ​ល្អ​ឥតខ្ចោះ នោះ​ការ​បើកសម្ដែង​អំពី​ព្រះ​ដ៏​ជាក់​ស្ដែង​បាន​យក​ឈ្នះ​លើ​ពួកគេ​ ព្រះបន្ទូល​នៃព្រះ​ដ៏​ជាក់​ស្ដែងបាន​ផ្លាស់ប្ដូរ​ពួកគេ​ ហើយ​ជីវិតរបស់​ព្រះអង្គ​ផ្ទាល់​បាន​ធ្វើ​ការ​នៅក្នុង​ពួកគេ ដោយចាក់​បំពេញ​ពួកគេ​ជាមួយ​នឹង​​លក្ខណៈ​របស់ទ្រង់ (មិនថា​ជាលក្ខណៈ​របស់ព្រះអង្គ​ក្នុង​ភាព​ជាមនុស្ស ឬ​លក្ខណៈរបស់ទ្រង់​ក្នុង​ភាព​ជាព្រះ​ទេ) ធ្វើការ​ចាក់​បំពេញ​ពួកគេ​ជាមួយនឹង​ធាតុផ្សំ​នៃ​ព្រះបន្ទូល​របស់ទ្រង់ ព្រមទាំង​ការ​ធ្វើ​ឲ្យ​មនុស្ស​រស់នៅ​តាម​ព្រះបន្ទូល​របស់ទ្រង់។ នៅពេលដែលព្រះជាម្ចាស់​ទទួល​បាន​មនុស្ស​មក ព្រះអង្គ​បានធ្វើ​កិច្ចការ​មុនគេ​ដោយ​ការ​ប្រើប្រាស់​ព្រះបន្ទូល​​ និង​ការ​ថ្លែង​អំពី​ព្រះ​ដ៏​ជាក់​ស្ដែង ដែលជារបៀប​មួយ​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ភាព​ខ្វះ​ខាត​របស់មនុស្ស និងដើម្បី​ជំនុំ​ជម្រះ និង​បើកសម្ដែង​នូវ​និស្ស័យរបស់ពួកគេ​ដែល​ចូល​ចិត្ដ​ប្រឆាំង​ទាស់​នឹង​ទ្រង់ ដែល​បណ្ដាល​ឲ្យ​ពួកគេ​ទទួល​បាន​អ្វី​ដែល​ខ្លួន​ត្រូវការ​ និង​បង្ហាញ​ប្រាប់ពួកគេថា ព្រះជាម្ចាស់​បាន​យាង​មក​ក្នុង​ចំណោម​ពួកគេហើយ។ អ្វីដែលសំខាន់​ជាងគេ ជាកិច្ចការ​ដែលព្រះ​ដ៏​ជាក់​ស្ដែង​បានធ្វើ​នោះគឺ ការ​សង្គ្រោះ​មនុស្ស​ម្នាក់ៗ​ចេញពី​ឥទ្ធិពល​របស់សាតាំង​ ដោយ​យក​ពួកគេ​ចេញពី​ទឹកដី​ដែល​ខូចកខ្វក់ និង​បណ្ដេញ​ចោល​នូវ​និស្ស័យ​​ខូចអាក្រក់​របស់ពួកគេ។ ​សារៈសំខាន់​ដ៏ជ្រាល​ជ្រៅ​បំផុត​ដែល​ព្រះ​ដ៏​ជាក់​ស្ដែង​ទទួលបាន​គឺ ការអាច​រស់នៅ​ក្នុង​ភាពជាមនុស្ស​ធម្មតា​ជាមួយ​នឹង​ព្រះ​ដ៏​ជាក់​ស្ដែង​ ដែលធ្វើ​ជាឧទាហរណ៍​ និង​ជាគំរូ និងជាការដែលអាច​អនុវត្ដស្រប​តាម​ព្រះបន្ទូល និង​ សេចក្ដី​តម្រូវ​របស់ព្រះ​ដ៏​ជាក់​ស្ដែង​ ដោយគ្មាន​​គម្លាត​សូម្បី​តែ​បន្តិច ឬការ​ចាកចេញ ជាការ​អនុវត្ដតាម​របៀប​គ្រប់យ៉ាង​ដែល​ព្រះអង្គ​មាន​បន្ទូល​ ព្រមទាំង​ការ​អាច​សម្រេចបាន​នូវ​អ្វី​គ្រប់យ៉ាង​ដែល​ព្រះអង្គ​បង្គាប់។

តាម​របៀបនេះ ព្រះជាម្ចាស់​នឹង​ទទួល​បាន​អ្នក។ នៅពេល​ដែល​ព្រះជាម្ចាស់​ទទួល​បាន​អ្នក​ នោះអ្នក​មិន​ត្រឹម​តែ​មាន​នូវ​កិច្ចការ​របស់ព្រះវិញ្ញាណ​បរិសុទ្ធទេ បើតាម​គោលការណ៍ អ្នក​អាច​រស់នៅ​តាមសេចក្ដី​​តម្រូវ​នៃព្រះ​ដ៏​ជាក់​ស្ដែង​ទៀត​ផង។ ​ការមាន​កិច្ចការ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ មិនមែន​មានន័យ​ថា​អ្នក​មានជីវិត​ទេ។ អ្វី​ដែល​សំខាន់​បំផុត​នោះគឺ អ្នក​អាច​ប្រព្រឹត្ដ​ស្រប​តាម​សេចក្ដីតម្រូវ​​របស់ព្រះ​ដ៏​ជាក់​ស្ដែង​ដែល​ទ្រង់​ចង់ឲ្យ​អ្នកធ្វើ ដែល​កិច្ចការទាំងនេះ​ទាក់ទង​នឹង​ការ​ដែលព្រះ​ជាម្ចាស់​អាច​ទទួល​បាន​អ្នក​។ ទាំង​​នេះ​គឺជា​អត្ថន័យ​ដ៏អស្ចារ្យ​បំផុត​នៃកិច្ចការ​របស់​ព្រះ​ដ៏ជាក់ស្ដែងនៅក្នុង​លក្ខណៈ​សាច់ឈាម។ នេះ​អាច​និយាយ​បានថា ព្រះជាម្ចាស់​ទទួល​បាន​មនុស្ស​មួយ​ក្រុមតាមរយៈ​​ការ​លេចមក​ជា​សាច់​ឈាមយ៉ាង​ពិត​ប្រាកដ និងជាក់លាក់​ ហើយ​​មានភាព​ច្បាស់​លាស់​ និង​រស់​រវើក ការ​​ឲ្យ​មនុស្ស​មើលឃើញ​ ការ​ធ្វើ​កិច្ចការ​នៃព្រះវិញ្ញាណ​នៅក្នុង​សាច់ឈាម​ និង​ការ​ធ្វើជា​ឧទាហរណ៍​សម្រាប់​មនុស្ស​នៅក្នុង​សាច់ឈាម​។ ការ​មកដល់​របស់ព្រះជាម្ចាស់​ជា​សាច់ឈាម​គឺ​ដើម្បី​ជួយ​​មនុស្ស​ឲ្យ​​​មើល​ឃើញ​ទង្វើ​ពិត​ប្រាកដ​របស់​ព្រះជាម្ចាស់​ ដើម្បី​​ផ្ដល់​ជា​រូបរាង​នៃ​សាច់ឈាម​ទៅដល់​ព្រះវិញ្ញាណ​ដែល​​គ្មាន​រូបរាង និង​​ដើម្បី​អនុញ្ញាត​ឲ្យ​មនុស្ស​មើលឃើញ និង​បាន​ប៉ះពាល់​ទ្រង់​ផង​។ តាមរយៈ​សេចក្ដីនេះ អស់អ្នក​ណា​ដែលទ្រង់​បាន​ចាក់បំពេញ​ នឹងរស់នៅ​បង្ហាញទ្រង់ ទ្រង់​នឹងទទួល​បាន​ពួកគេ ហើយ​គេ​នឹង​ដើរ​តាម​ព្រះហឬទ័យ​របស់ទ្រង់​។ ប្រ​សិន​បើ​ព្រះជាម្ចាស់​មានបន្ទូល​តែ​ក្នុង​ស្ថានសួគ៌ ហើយ​មិនបាន​យាង​មក​ផែន​ដីពិត​ប្រាកដទេនោះ មនុស្ស​នឹង​មិន​អាច​ស្គាល់​ព្រះជាម្ចាស់​ឡើយ ពួកគេ​នឹង​បានត្រឹម​តែអាចអធិប្បាយ​​ពី​ការប្រព្រឹត្ដ​របស់ព្រះជាម្ចាស់​​​ដោយ​ការ​ប្រើប្រាស់​ទ្រឹស្ដី​ទទេសូន្យ និង​​មិនអាច​មាន​ព្រះបន្ទូល​របស់ព្រះ​ជាម្ចាស់ពិត​ប្រាកដ​ឡើយ។ ការសំខាន់​ដែល​ព្រះ​ជាម្ចាស់​បាន​យាង​មក​ផែនដី​នេះគឺ​ ដើម្បី​ធ្វើ​ជា​ឧទាហរណ៍​ និងជា​គំរូ​សម្រាប់​អស់អ្នក​ដែលទ្រង់​ទទួល​បាន និង​អស់អ្នក​ដែល​មើលឃើញ​ទ្រង់ ហើយ​មាន​តែ​បែបនេះទេ ទើប​ព្រះជាម្ចាស់​អាច​ទទួល​បាន​ពួកគេ​យ៉ាង​ពិត​ប្រាកដ។​​

ខាង​ដើម៖ រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ

បន្ទាប់៖ ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ