ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ វាសនា និងលទ្ធផល | សម្រង់សម្ដីទី ៥៩៦

បច្ចុប្បន្ននេះ មនុស្សនៅតែមិនអាចដោះលែងអ្វីគ្រប់យ៉ាងខាងសាច់ឈាមបានដដែល។ ពួកគេមិនអាចលះបង់ ការសប្បាយខាងសាច់ឈាម ខាងលោកិយ ប្រាក់កាស ឬនិស្ស័យពុករលួយរបស់ពួកគេបានឡើយ។ មនុស្សភាគច្រើនបន្តការព្យាយាមឱ្យបានរបស់ពួកគេក្នុងលក្ខណៈច្បោលៗ មិនប្រាកដប្រជា។ តាមពិតមនុស្សទាំងអស់នេះ មិនបានយកព្រះជាម្ចាស់ដាក់ក្នុងចិត្តរបស់ពួកគេឡើយ ហើយពួកគេថែមទាំងមិនភ័យខ្លាចព្រះជាម្ចាស់ទៀតផង។ ពួកគេគ្មានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេឡើយ ហេតុដូច្នេះ ពួកគេមិនអាចយល់ពីអ្វីដែលព្រះជាម្ចាស់ធ្វើឡើយ ពួកគេកាន់តែគ្មានសមត្ថភាពជឿលើព្រះបន្ទូលដែលទ្រង់មានព្រះសូរសៀងមកថែមទៀតហើយ។ មនុស្សបែបនេះ ជាប់ជំពាក់ខាងសាច់ឈាមយ៉ាងក្រាស់ក្រែល។ ពួកគេត្រូវបានធ្វើឱ្យពុករលួយដល់ឆ្អឹង និងគ្មានសេចក្ដីពិតអ្វីបន្តិចសោះ។ លើសពីនេះ ពួកគេមិនជឿថា ព្រះជាម្ចាស់អាចត្រឡប់មកជាសាច់ឈាមបានឡើយ។ អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពោលគឺអ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលអាចមើលឃើញ ឬមិនជឿលើកិច្ចការនិងព្រះបន្ទូលរបស់ទ្រង់ តែបែរជាថ្វាយបង្គំព្រះជាម្ចាស់នៅឯស្ថានសួគ៌ដែលមើលពុំឃើញវិញ គឺជាមនុស្សម្នាក់ដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេឡើយ។ មនុស្សបែបនេះ គឺជាពួកបះបោរ ហើយទទឹងទាស់នឹងព្រះជាម្ចាស់។ ពួកគេខ្វះភាពជាមនុស្ស និងខ្វះហេតុផល ពោលគឺគ្មានសេចក្ដីពិតសោះ។ ជាងនេះទៅទៀត ចំពោះមនុស្សទាំងអស់នេះ កាលណាព្រះជាម្ចាស់កាន់តែអាចមើលឃើញ និងកាន់តែរូបី ពួកគេនឹងកាន់តែលែងជឿ ហើយពួកគេចាត់ទុកព្រះជាម្ចាស់ដែលមិនអាចមើលឃើញ និងអរូបី ជាព្រះដែលគួរទុកចិត្ត និងគួរត្រេកអរខ្លាំងបំផុត។ អ្វីដែលពួកគេស្វែងរក គឺមិនមែនជាសេចក្ដីពិតជាក់ស្ដែងនោះទេ ក៏មិនមែនជាសារជាតិនៃជីវិតពិតប្រាកដដែរ ហើយរឹតតែមិនមែនជាព្រះរាជបំណងរបស់ព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ ពួកគេស្វែងរកសេចក្ដីសប្បាយរីករាយ។ មិនចាំបាច់ឆ្ងល់នោះទេ អ្វីដែលពួកគេជឿ និងអ្វីដែលពួកគេស្វែងរក គឺជាអ្វីដែលអាចបំពេញតាមចំណង់ចិត្តផ្ទាល់ខ្លួនរបស់ពួកគេបាន។ ពួកគេជឿលើព្រះជាម្ចាស់ គឺគ្រាន់តែដើម្បីបំពេញចំណង់ចិត្តផ្ទាល់ខ្លួនរបស់ពួកគេឱ្យស្កប់ស្កល់តែប៉ុណ្ណោះ មិនមែនដើម្បីស្វែងរកសេចក្ដីពិតឡើយ។ តើមនុស្សបែបនេះ មិនមែនជាអ្នកប្រព្រឹត្តអាក្រក់ទេឬអី? ពួកគេទុកចិត្តលើខ្លួនឯងជាខ្លាំង ហើយពួកគេមិនជឿថា ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ នឹងបំផ្លាញ «មនុស្សល្អ» ដូចជាពួកគេនេះទាល់តែសោះ។ ផ្ទុយទៅវិញ ពួកគេជឿថា ព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យពួកគេបន្តរស់នៅ ហើយនឹងប្រទានរង្វាន់ដល់ពួកគេឱ្យបានស័ក្តិសមថែមទៀត ដ្បិតពួកគេបានធ្វើរឿងជាច្រើនថ្វាយព្រះជាម្ចាស់ និងបានបង្ហាញនូវ «ភាពស្មោះត្រង់» យ៉ាងច្រើនចំពោះទ្រង់។ ប្រសិនបើពួកគេត្រូវស្វែងរកព្រះជាម្ចាស់ដែលអាចមើលឃើញ នៅពេលណាដែលបំណងចិត្តរបស់ពួកគេមិនត្រូវបានបំពេញតាម ពួកគេនឹងវាយបកមកព្រះជាម្ចាស់វិញ ឬចាប់ផ្ដើមខឹងសម្បារភ្លាមៗតែម្ដង។ ពួកគេបង្ហាញថា ខ្លួនឯងជាមនុស្សទុរយសថោកទាប ដែលព្យាយាមផ្គាប់តែបំណងចិត្តរបស់ខ្លួនឯងប៉ុណ្ណោះ។ ពួកគេមិនមែនជាមនុស្សដែលមានសេចក្ដីស្មោះត្រង់ក្នុងការព្យាយាមឱ្យបានសេចក្ដីពិតនោះឡើយ។ មនុស្សបែបនេះត្រូវបានហៅថា មនុស្សអាក្រក់ដែលដើរតាមព្រះគ្រីស្ទ។ អស់អ្នកណាដែលមិនស្វែងរកសេចក្ដីពិត គេមិនអាចជឿលើសេចក្ដីពិតបានឡើយ ហើយក៏មិនអាចសម្រេចបាននូវលទ្ធផលនាពេលអនាគតរបស់មនុស្សជាតិបានដែរ ដ្បិតពួកគេមិនជឿលើកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលអាចមើលឃើញឡើយ ហើយសេចក្ដីនេះរាប់បញ្ចូលទាំងការមិនជឿលើទិសដៅអនាគតរបស់មនុស្សជាតិដែរ។ ហេតុនេះ បើទោះបីជាពួកគេដើរតាមព្រះជាម្ចាស់ដែលអាចមើលឃើញក្ដី ក៏ពួកគេនៅតែបន្តប្រព្រឹត្តអំពើអាក្រក់ និងមិនបានស្វែងរកសេចក្ដីពិតសោះឡើយ ហើយពួកគេក៏មិនបានអនុវត្តនូវសេចក្ដីពិតដែលខ្ញុំចង់បានដែរ។ ផ្ទុយទៅវិញ មនុស្សទាំងអស់នោះដែលមិនជឿថា ពួកគេនឹងត្រូវបំផ្លាញ នឹងក្លាយជាមនុស្សដែលនឹងត្រូវបំផ្លាញចោលវិញ។ ពួកគេគ្រប់គ្នាសុទ្ធតែជឿថា ខ្លួនគេជាមនុស្សឈ្លាសវៃណាស់ ហើយពួកគេគិតថា ពួកគេនោះជាមនុស្សដែលអនុវត្តសេចក្ដីពិត។ ពួកគេចាត់ទុកការប្រព្រឹត្តអាក្រក់របស់ខ្លួនជាសេចក្ដីពិត ហើយអរសប្បាយនឹងអំពើនោះ។ មនុស្សអាក្រក់បែបនេះ គឺជាមនុស្សដែលជឿជាក់លើខ្លួនឯងខ្លាំងបំផុត។ ពួកគេចាត់ទុកសេចក្ដីពិតជាគោលលទ្ធិ និងចាត់ទុកទង្វើអាក្រក់របស់ខ្លួនជាសេចក្ដីពិត ប៉ុន្តែចុងបញ្ចប់ទៅ ពួកគេបានត្រឹមតែច្រូតផលនៃទង្វើដែលពួកគេបានសាបព្រោះប៉ុណ្ណោះ។ នៅពេលណាដែលមនុស្សកាន់តែមានទំនុកចិត្តខ្លាំងលើខ្លួនឯង ហើយនៅពេលដែលពួកគេកាន់តែក្រអឺតក្រទមខ្លាំង ពួកគេនឹងកាន់តែមិនអាចទទួលបាននូវសេចក្ដីពិត។ នៅពេលណាដែលមនុស្សកាន់តែជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ នោះពួកគេនឹងកាន់តែប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលនឹងត្រូវដាក់ទោស។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤០៤

នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រទានមក នោះអ្នកគួរតែទទួលយកភ្លាមៗ ព្រមទាំងហូប និងផឹកព្រះបន្ទូលទាំងនោះ។ មិនថាអ្នកមានការយល់ដឹងកម្រិតណាឡើយ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ៦៨

ខ្ញុំកំពុងពង្រីកកិច្ចការរបស់ខ្ញុំ ក្នុងចំណោមជាតិសាសន៍ដទៃ។ សិរីល្អរបស់ខ្ញុំ ចាំងចែងពេញទាំងសកលលោក។ មនុស្សផ្កាយ-ផ្កាយ-ចំណុច-ចំណុចទាំងអស់...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ២០

ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានប្រទានបញ្ញត្តិជាច្រើនដល់ម៉ូសេ ដើម្បីឱ្យលោកផ្ទេរបញ្ញត្តិទាំងអស់នេះឱ្យទៅជនជាតិអ៊ីស្រាអែល...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ២៤

ក្រោយកិច្ចការរបស់ព្រះយេហូវ៉ា ព្រះយេស៊ូវបានត្រឡប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស។...