ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៥៥៤
តើអ្វីទៅជាផ្លូវដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍? តើរាប់បញ្ចូលកត្តាអ្វីខ្លះ? តើអ្នកស្ម័គ្រចិត្តឲ្យព្រះជាម្ចាស់កែប្រែអ្នក...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ទោះបីអ្នករាល់គ្នាមានសេចក្តីជំនឿដ៏ស្មោះក៏ដោយ ប៉ុន្តែនៅក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ដែលអាចរ៉ាយរាប់អំពីខ្ញុំបានទាំងស្រុងឡើយ ហើយក៏គ្មាននរណាម្នាក់ អាចធ្វើបន្ទាល់ពេញលេញអំពីគ្រប់ទាំងសេចក្តីដែលអ្នកមើលឃើញដែរ។ ចូរគិតអំពីការនេះចុះ៖ ថ្ងៃនេះ អ្នករាល់គ្នាភាគច្រើនធ្វេសប្រហែសនឹងភារកិច្ចរបស់ខ្លួន ដោយព្យាយាមដេញតាមសាច់ឈាម ចម្អែតសាច់ឈាម ហើយរីករាយនឹងសាច់ឈាម ទាំងមានចិត្តលោភផង។ អ្នកមានសេចក្តីពិតតិចតួចណាស់។ ដូច្នេះ តើអ្នកអាចធ្វើបន្ទាល់ អំពីរាល់ទាំងសេចក្តីដែលអ្នករាល់គ្នាបានឃើញយ៉ាងដូចម្ដេច? តើអ្នករាល់គ្នាពិតជាមានទំនុកចិត្តដែរឬទេថា អ្នកអាចក្លាយជាបន្ទាល់របស់ខ្ញុំ? ប្រសិនបើថ្ងៃមួយមកដល់ ពេលដែលអ្នកមិនអាចធ្វើបន្ទាល់ពីគ្រប់ទាំងសេចក្តីដែលអ្នកបានឃើញនៅថ្ងៃនេះ នោះអ្នកនឹងបាត់បង់មុខងារជាមនុស្ស ហើយការដែលអ្នកមានជីវិតនេះ គឺគ្មានន័យទាល់តែសោះ។ អ្នកនឹងមិនសមអ្វីធ្វើជាមនុស្សឡើយ។ អាចនិយាយបានថា អ្នកនឹងមិនមែនជាមនុស្សតែម្ដង! ខ្ញុំបានធ្វើកិច្ចការដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់អ្នករាល់គ្នា ប៉ុន្តែឥឡូវនេះ ដោយសារតែអ្នករាល់គ្នារៀនមិនបានអ្វីសោះ គ្មានដឹងអ្វីទាំងអស់ ហើយការលះបង់របស់អ្នកក៏គ្មានប្រសិទ្ធភាពទៀត ដូច្នេះ នៅពេលដែលខ្ញុំត្រូវពង្រីកកិច្ចការរបស់ខ្ញុំ នោះអ្នកនឹងបានត្រឹមជាមនុស្សម្នាក់ដែលឈរមើល ទាំងបិទមាត់យ៉ាងជិត ហើយគ្មានប្រយោជន៍អ្វីសោះឡើយ។ ដូច្នេះ តើអ្នកនឹងមិនជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្តជាមនុស្សមានបាបទេឬអី? លុះដល់វេលាកំណត់ តើអ្នកនឹងគ្មានអារម្មណ៍ស្ដាយក្រោយខ្លាំងបំផុតទេឬអី? តើអ្នកនឹងគ្មានអារម្មណ៍សោកសង្រេងទេឬអី? គ្រប់កិច្ចការដែលខ្ញុំធ្វើនាថ្ងៃនេះ មិនត្រូវបានធ្វើឡើងដោយភាពខ្ជិលច្រអូស និងភាពធុញទ្រាន់ឡើយ ប៉ុន្តែដើម្បីចាក់គ្រឹះសម្រាប់កិច្ចការនាពេលអនាគតរបស់ខ្ញុំវិញ។ វាមិនមែនដោយសារតែខ្ញុំអស់ផ្លូវ ហើយត្រូវបង្កើតអ្វីមួយថ្មីឡើយ។ អ្នកគួរតែយល់ពីកិច្ចការដែលខ្ញុំធ្វើ វាមិនមែនជាកិច្ចការដែលត្រូវសម្រេចឡើង ដោយកូនក្មេងលេងដីនៅតាមចិញ្ចើមថ្នល់ឡើយ ប៉ុន្តែវាជាកិច្ចការដែលត្រូវធ្វើឡើង ជាតំណាងឱ្យព្រះវរបិតារបស់ខ្ញុំ។ អ្នករាល់គ្នាគួរតែដឹងថា វាមិនមែនជាខ្ញុំទេ ដែលកំពុងតែធ្វើកិច្ចការទាំងអស់នេះតែម្នាក់ឯង ប៉ុន្តែខ្ញុំតំណាងឱ្យព្រះវរបិតាខ្ញុំវិញទេ។ បច្ចុប្បន្ននេះ តួនាទីរបស់អ្នករាល់គ្នាគឺត្រូវដើរតាម ចុះចូល ផ្លាស់ប្ដូរ និងធ្វើបន្ទាល់យ៉ាងតឹងរឹងបំផុត។ អ្វីដែលអ្នករាល់គ្នាគួរតែយល់ គឺជាហេតុផលដែលនាំឱ្យអ្នករាល់គ្នាគួរតែជឿលើខ្ញុំ។ នេះជាសំណួរដ៏សំខាន់បំផុតដែលអ្នករាល់គ្នាម្នាក់ៗត្រូវយល់។ ព្រះវរបិតាខ្ញុំបានដៅអ្នករាល់គ្នាទុកជាមុនសម្រាប់ខ្ញុំ តាំងពីពេលដែលទ្រង់បានបង្កើតពិភពលោកមកម៉្លេះ សម្រាប់ជាប្រយោជន៍ដល់សិរីល្អទ្រង់។ ព្រះអង្គបានដៅកំណត់អ្នករាល់គ្នាទុកជាមុន សម្រាប់ជាប្រយោជន៍នៃកិច្ចការរបស់ខ្ញុំ និងជាប្រយោជន៍ដល់សិរីល្អរបស់ទ្រង់។ គឺដោយសារតែព្រះវរបិតារបស់ខ្ញុំ ទើបអ្នករាល់គ្នាជឿលើខ្ញុំ។ គឺដោយសារតែការកំណត់ទុកជាមុនរបស់ព្រះបិតាខ្ញុំ ទើបអ្នករាល់គ្នាដើរតាមខ្ញុំ។ គ្មានការណាមួយដែលកើតចេញពីការជ្រើសរើសរបស់អ្នករាល់គ្នាឡើយ។ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺថា អ្នករាល់គ្នាយល់ថា អ្នករាល់គ្នាជាមនុស្សដែលព្រះវរបិតាខ្ញុំបានប្រទានដល់ខ្ញុំ សម្រាប់គោលបំណងនៃការធ្វើបន្ទាល់ពីខ្ញុំ។ ដោយសារតែទ្រង់បានប្រទានអ្នករាល់គ្នាដល់ខ្ញុំ នោះអ្នករាល់គ្នាគួរតែនៅជាប់ជាមួយផ្លូវដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នា ក៏ដូចជាផ្លូវ និងពាក្យដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នាដែរ ព្រោះថាវាជាភារកិច្ចរបស់អ្នករាល់គ្នាដែលត្រូវប្រកាន់តាមផ្លូវរបស់ខ្ញុំ។ នេះជាគោលបំណងដើមនៃសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះខ្ញុំ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា៖ អ្នករាល់គ្នាគ្រាន់តែជាមនុស្សដែលព្រះបិតារបស់ខ្ញុំប្រទានមកដល់ខ្ញុំ ដើម្បីឱ្យនៅជាប់ក្នុងផ្លូវរបស់ខ្ញុំប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នករាល់គ្នាគ្រាន់តែជឿលើខ្ញុំ អ្នកមិនមែនជារបស់ខ្ញុំ ដោយសារតែអ្នករាល់គ្នាមិនមែនជាក្រុមគ្រួសារអ៊ីស្រាអែល ប៉ុន្តែអ្នកជាប្រភេទតែមួយនៃសត្វពស់ពីបុរាណវិញ។ អ្វីគ្រប់យ៉ាងដែលខ្ញុំកំពុងតែទាមទារឱ្យអ្នករាល់គ្នាធ្វើ គឺត្រូវធ្វើបន្ទាល់សម្រាប់ខ្ញុំ ប៉ុន្តែថ្ងៃនេះ អ្នករាល់គ្នាត្រូវតែដើរតាមផ្លូវរបស់ខ្ញុំ។ អ្វីទាំងអស់នេះ គឺសម្រាប់ជាប្រយោជន៍ដល់ទីបន្ទាល់នាពេលអនាគត។ ប្រសិនបើអ្នករាល់គ្នាធ្វើការ ដូចជាមនុស្សដែលគ្រាន់តែស្ដាប់តាមផ្លូវរបស់ខ្ញុំ នោះអ្នកនឹងក្លាយជាមនុស្សគ្មានតម្លៃ ហើយសារៈសំខាន់នៃការដែលព្រះវរបិតាខ្ញុំបានប្រទានអ្នករាល់គ្នាមកខ្ញុំ នឹងត្រូវបាត់បង់មិនខាន។ អ្វីដែលខ្ញុំទទូចប្រាប់ដល់អ្នករាល់គ្នាគឺថា៖ អ្នករាល់គ្នាគួរតែដើរតាមផ្លូវរបស់ខ្ញុំ។
ដកស្រង់ពី «តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
តើអ្វីទៅជាផ្លូវដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍? តើរាប់បញ្ចូលកត្តាអ្វីខ្លះ? តើអ្នកស្ម័គ្រចិត្តឲ្យព្រះជាម្ចាស់កែប្រែអ្នក...
ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...
ព្រះគម្ពីរក៏ត្រូវបានហៅថា គម្ពីរសញ្ញចាស់ និងគម្ពីរសញ្ញាថ្មីផងដែរ។ តើអ្នករាល់គ្នាដឹងថា ពាក្យ «សញ្ញា» សំដៅលើអ្វីទេ? ពាក្យថា «សញ្ញា»...
ប្រសិនបើអ្នកចង់ឃើញកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យ និងចង់ឃើញពីរបៀបដែលសាសន៍អ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នោះ...