ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ៦៩

11-10-2022

គ្មាននរណាម្នាក់ជឿថា ពួកគេនឹងមើលឃើញសិរីល្អរបស់ខ្ញុំទេ ហើយខ្ញុំមិនបង្ខិតបង្ខំពួកគេឡើយ ផ្ទុយទៅវិញ ខ្ញុំនឹងដកយកសិរីល្អរបស់ខ្ញុំចេញពីក្នុងចំណោមមនុស្សជាតិ និងនាំយកសិរីល្អនោះទៅកាន់ពិភពមួយទៀត។ ពេលមនុស្សប្រែចិត្តសាជាថ្មី នោះខ្ញុំនឹងយកសិរីល្អរបស់ខ្ញុំ ទៅបង្ហាញដល់អ្នកដែលមានជំនឿកាន់តែថែមទៀត។ នេះគឺជាគោលការណ៍ ដែលខ្ញុំអនុវត្តកិច្ចការ។ ដ្បិតមានពេលមួយដែលសិរីល្អរបស់ខ្ញុំបាត់ចេញពីស្រុកកាណាន ហើយក៏មានពេលមួយដែលសិរីល្អខ្ញុំនឹងចាកចេញពីមនុស្សដែលខ្ញុំបានជ្រើសរើសផងដែរ។ លើសពីនេះទៅទៀត មានពេលមួយដែលសិរីល្អរបស់ខ្ញុំចាកចេញពីផែនដីទាំងមូល ដែលធ្វើឲ្យវាប្រែជាងងឹត ហើយធ្លាក់ចូលទៅក្នុងភាពអន្ធិការ។ សូម្បីទឹកដីស្រុកកាណានក៏នឹងមើលមិនឃើញពន្លឺព្រះអាទិត្យដែរ។ មនុស្សគ្រប់គ្នានឹងបាត់បង់ជំនឿរបស់ពួកគេ ប៉ុន្តែគ្មាននរណាម្នាក់អាចទ្រាំចាកចេញពីគន្ធាក្រអូបសាយនៃទឹកដីកាណានបានឡើយ។ ទាល់តែខ្ញុំបានឆ្លងទៅកាន់ផ្ទៃមេឃ និងផែនដីថ្មី ទើបខ្ញុំអាចយកចំណែកផ្សេងទៀតក្នុងសិរីល្អរបស់ខ្ញុំបាន និងសម្ដែងសិរីល្អនោះនៅក្នុងស្រុកកាណានសិន ដែលនាំឲ្យមានពន្លឺព្រឹមៗចាំងឡើងលើផែនដីទាំងមូល ដែលលិចចូលក្នុងភាពងងឹតស្លុងនៃរាត្រីកាល ដែលផែនដីទាំងមូលអាចត្រឡប់មកជាមានពន្លឺវិញ ដោយមនុស្សទាំងអស់នៅលើផែនដី អាចមកស្រូបយកកម្លាំងពីអានុភាពពន្លឺនេះ ដើម្បីឲ្យសិរីល្អរបស់ខ្ញុំកើនកាន់តែច្រើន និងលេចឡើងជាថ្មីដល់គ្រប់ជាតិសាសន៍ ហើយដោយឱ្យមនុស្សទាំងអស់អាចដឹងថា ខ្ញុំបានមកកាន់ពិភពលោកនេះជាយូរមកហើយ រួចខ្ញុំបាននាំសិរីល្អរបស់ខ្ញុំពីអ៊ីស្រាអែល ទៅឯទិសខាងកើតទៀត ដ្បិតសិរីល្អរបស់ខ្ញុំរះចាំងចែងពីទិសខាងកើត ហើយសិរីល្អនេះត្រូវបាននាំចេញមកពីយុគសម័យនៃព្រះគុណរហូតដល់បច្ចុប្បន្ននេះ។ ប៉ុន្តែគឺជាអ៊ីស្រាអែល ជាទីដែលខ្ញុំបានចាកចេញមក ហើយខ្ញុំក៏មកដល់ទិសខាងកើត។ ទាល់តែពន្លឺនៅទិសខាងកើតចាប់ផ្ដើមឡើងសបន្តិចម្ដងៗ ទើបភាពអន្ធិកានៅទូទាំងផែនដីនឹងចាប់ផ្ដើមត្រឡប់ជាមានពន្លឺវិញ ដល់ពេលនោះទើបមនុស្សដឹងថា ខ្ញុំបានចាកចេញពីអ៊ីស្រាអែលជាយូរមកហើយ ហើយខ្ញុំកំពុងតែរះឡើងជាថ្មីនៅទិសខាងកើត។ ខ្ញុំមិនអាចមកយកកំណើតជាថ្មីក្នុងសាសន៍អ៊ីស្រាអែលបានទេ ដ្បិតខ្ញុំបានយាងចុះមកអ៊ីស្រាអែលម្ដងរួចហើយ ក្រោយមក ខ្ញុំក៏បានចាកចេញពីទីនោះ ដ្បិតកិច្ចការរបស់ខ្ញុំ គឺដឹកនាំសកលលោកទាំងមូល រួចលើសពីនេះ ផ្លេកបន្ទោរនឹងជះពន្លឺត្រង់ពីទិសខាងកើតទៅទិសខាងលិច។ ដែលខ្ញុំបានចុះមកទិសខាងកើត រួចយកស្រុកកាណានមកឲ្យមនុស្សនៅទិសខាងកើត គឺដោយព្រោះហេតុផលនេះហើយ។ ខ្ញុំនឹងនាំយកមនុស្សមកពីជុំវិញផែនដីនេះទៅកាន់ទឹកដីកាណាន ដូច្នេះ ខ្ញុំបន្តបញ្ចេញនូវព្រះសូរសៀងនៅស្រុកកាណាន ដើម្បីគ្រប់គ្រងសកលលោកទាំងមូល។ ពេលនេះ នៅលើផែនដី កន្លែងណាក៏គ្មានពន្លឺដែរ ក្រៅតែពីស្រុកកាណាន ហើយមនុស្សទាំងអស់នឹងរងគ្រោះដោយសារការស្រេកឃ្លាន និងរងាត្រជាក់។ ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែល ហើយបន្ទាប់មក ក៏ដកសិរីល្អនោះចេញវិញ ដោយហេតុនេះ ខ្ញុំក៏នាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត និងឲ្យដល់មនុស្សទាំងអស់ទៅទិសខាងកើតដែរ។ ខ្ញុំបាននាំពួកគេគ្រប់គ្នាទៅរកពន្លឺ ដើម្បីឲ្យពួកគេអាចរួបរួមគ្នាជាថ្មីនឹងពន្លឺនោះ ហើយភពប្រសព្វជាមួយគ្នា និងមិនចាំបាច់ស្វែងរកពន្លឺនោះទៀតឡើយ។ ខ្ញុំនឹងឲ្យមនុស្សដែលស្វែងរកពន្លឺនោះ បានមើលឃើញពន្លឺនោះម្ដងទៀត និងមើលឃើញសិរីល្អដែលខ្ញុំមាននៅស្រុកអ៊ីស្រាអែលផង។ ខ្ញុំនឹងឲ្យពួកគេឃើញថា ខ្ញុំបានចុះមកនៅលើដុំពពកស នៅក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ឲ្យពួកគេឃើញដុំពពកស និងផ្លែឈើជាចង្កោមច្រើនរាប់មិនអស់ ហើយលើសពីនោះ គឺឲ្យពួកគេឃើញព្រះយេហូវ៉ា គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។ ខ្ញុំនឹងឲ្យពួកគេសម្លឹងទៅឯចៅហ្វាយសាសន៍យូដា ជាព្រះមែស្ស៊ីដែលគេទន្ទឹងរង់ចាំជាយូរ និងការលេចមកដ៏ពេញលេញរបស់ខ្ញុំ ដែលត្រូវស្ដេចជាច្រើនអង្គធ្វើទុក្ខបុកម្នេញក្នុងគ្រប់យុគសម័យទាំងអស់។ ខ្ញុំនឹងសម្រេចកិច្ចការរបស់ខ្ញុំដើម្បីសកលលោកទាំងមូល ហើយខ្ញុំនឹងបំពេញកិច្ចការអស្ចារ្យ ដោយបង្ហាញសិរីល្អទាំងអស់ ព្រមទាំងស្នាព្រះហស្ដរបស់ខ្ញុំដល់មនុស្សនៅគ្រាចុងក្រោយ។ ខ្ញុំនឹងបង្ហាញព្រះភក្ត្រ ដែលប្រកបដោយសិរីល្អររបស់ខ្ញុំទាំងស្រុង នៅចំពោះមុខមនុស្សដែលបានរង់ចាំខ្ញុំអស់ជាច្រើនឆ្នាំ គឺដល់អស់អ្នកដែលទន្ទឹងរង់ចាំខ្ញុំយាងមកលើដុំពពក ដល់សាសន៍អ៊ីស្រាអែលដែលបានទន្ទឹងចាំខ្ញុំយាងមកជាថ្មី និងដល់មនុស្សគ្រប់ៗគ្នាដែលបៀតបៀនខ្ញុំ ដើម្បីឲ្យមនុស្សទាំងអស់គ្នាដឹងថា ខ្ញុំបានដកសិរីល្អរបស់ខ្ញុំជាយូរមកហើយ និងបាននាំយកវាត្រឡប់មកទិសខាងកើត ដើម្បីឲ្យសិរីល្អនោះលែងស្ថិតនៅស្រុកយូដាទៀត។ ដ្បិតគ្រាចុងក្រោយបានចូលមកដល់ហើយ!

ខ្ញុំកំពុងបំពេញកិច្ចការរបស់ខ្ញុំក្នុងសកលលោកទាំងមូល ហើយនៅទិសខាងកើត ក៏មានសូរផ្គរលាន់គ្រាំងៗឥតដាច់ បណ្ដាលឱ្យជាតិសាសន៍ ហើយនិងគណៈនិកាយទាំងអស់ញាប់ញ័រ។ គឺសូរសៀងរបស់ខ្ញុំនេះហើយ ដែលបានដឹកនាំមនុស្សទាំងអស់មកក្នុងពេលបច្ចុប្បន្ននេះ។ ខ្ញុំធ្វើឱ្យមនុស្សទាំងអស់ត្រូវយកឈ្នះដោយព្រោះសូរសៀងរបស់ខ្ញុំ ឱ្យគេធ្លាក់ទៅក្នុងផ្លូវទឹកហូរ រួចចុះចូលនឹងខ្ញុំ ពីព្រោះខ្ញុំបានយកសិរីល្អរបស់ខ្ញុំពីផែនដីមកវិញជាយូរមកហើយ និងបានបញ្ចេញសិរីល្អជាថ្មី នៅឯទិសខាងកើត។ តើនរណាខ្លះមិនចង់ឃើញសិរីល្អរបស់ខ្ញុំ? តើនរណាខ្លះមិនរង់ចាំការយាងត្រឡប់មកវិញរបស់ខ្ញុំដោយអន្ទះសា? តើនរណាខ្លះមិនស្រេកឃ្លានចង់ឃើញការលេចមករបស់ខ្ញុំ? តើនរណាខ្លះ មិនប្រាថ្នាចង់បានសេចក្តីស្រឡាញ់របស់ខ្ញុំ? តើនរណាខ្លះមិនអាចមករកពន្លឺបាន? តើនរណាខ្លះមើលមិនឃើញភាពសម្បូរសប្បាយនៃទឹកដីកាណាន? តើនរណាខ្លះមិនទន្ទឹងចាំការយាងត្រឡប់មកវិញ នៃព្រះដ៏ប្រោសលោះ? តើនរណាខ្លះដែលមិនស្រលាញ់ព្រះអង្គដែលមានព្រះចេស្ដាដ៏អស្ចារ្យ? ព្រះសូរសៀងរបស់ខ្ញុំនឹងត្រូវផ្សាយទៅពេញទាំងផែនដី។ ខ្ញុំបែរព្រះភ័ក្ដ្ររបស់ខ្ញុំទៅរាស្ត្ររើសតាំងរបស់ខ្ញុំ ហើយមានបន្ទូលជាច្រើនទៀតទៅកាន់ពួកគេ។ ខ្ញុំថ្លែងព្រះបន្ទូលរបស់ខ្ញុំទៅកាន់សកលលោក និងមនុស្សជាតិទាំងមូល ដូចផ្គរលាន់សូរសន្ធឹក ដែលអង្រួនទាំងភ្នំ និងទន្លេ។ អំណឹះតទៅ ព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សគ្រប់គ្នាក៏ត្រេកអរសប្បាយនឹងព្រះបន្ទូលរបស់ខ្ញុំដែរ។ ផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតទៅដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំ គឺជាព្រះបន្ទូលដែលមនុស្សរារែកមិនចង់បោះបង់ចោល ហើយក្នុងពេលជាមួយគ្នា គេក៏រកយល់មិនបានដែរ ប៉ុន្តែគេត្រេកអរសប្បាយនឹងព្រះបន្ទូលកាន់ច្រើនឡើងៗ។ មនុស្សគ្រប់ៗគ្នា ត្រេកអរសប្បាយ ហើយសាទរចំពោះការយាងមកដល់របស់ខ្ញុំ គឺប្រៀបដូចជាទារកដែលទើបនឹងកើត។ តាមរយៈព្រះសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សគ្រប់គ្នាមកចំពោះខ្ញុំ។ ហេតុនេះ ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឱ្យពួកគេថ្វាយបង្គំខ្ញុំ។ ខ្ញុំនឹងធ្វើយ៉ាងណាឱ្យមនុស្សគ្រប់ៗគ្នាមកនៅចំពោះព្រះភក្រ្តខ្ញុំ និងមើលឃើញផ្លេកបន្ទោរជះពន្លឺពីទិសខាងកើត ហើយឃើញខ្ញុំយាងចុះមកលើ «ភ្នំដើមអូលីវ» ដែលនៅទិសខាងកើត ដោយសិរីរុងរឿងដែលខ្ញុំបានបញ្ចេញ និងដោយព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំ។ ពួកគេនឹងឃើញថា ខ្ញុំបានមកដល់ផែនដីជាយូរមកហើយ ក៏មិនមែនជាកូនសាសន៍យូដាទៀតដែរ ប៉ុន្តែជាផ្លេកបន្ទោរនៅទិសខាងកើត។ ដ្បិតខ្ញុំត្រូវប្រោសឱ្យរស់ឡើងវិញ និងបានចាកចេញពីក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ហើយក្រោយមក ខ្ញុំក៏លេចមកជាថ្មីជាមួយនឹងសិរីល្អ នៅក្នុងចំណោមមនុស្ស។ ខ្ញុំជាព្រះដែលទទួលបានការថ្វាយបង្គំច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមក ហើយខ្ញុំក៏ជាទារកដែលពួកសាសន៍អ៊ីស្រាអែលបានបោះបង់ចោលជាច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមកដែរ។ លើសពីនេះ ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ពោរពេញដោយសិរីល្អក្នុងសម័យបច្ចុប្បន្ននេះ! ចូរឱ្យមនុស្សទាំងអស់គ្នាចូលមកចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយមើលឃើញព្រះភក្រ្តដ៏មានសិរីល្អរបស់ខ្ញុំ ស្តាប់ព្រះសូរសៀងរបស់ខ្ញុំ និងសម្លឹងមើលទៅឯស្នាព្រះហស្ដរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យទាំងស្រុងរបស់ខ្ញុំ វាជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ហើយក៏ជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដើម្បីឱ្យមនុស្សគ្រប់ជាតិសាសន៍ថ្វាយបង្គំខ្ញុំ ឱ្យមនុស្សគ្រប់ភាសាទទួលស្គាល់ខ្ញុំ ឱ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើខ្ញុំ ហើយឱ្យមនុស្សគ្រប់ៗគ្នាចុះចូលនឹងខ្ញុំ!

ដកស្រង់ពី «សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល