ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៥០០

ព្រះជាម្ចាស់ប្រើភាពជាក់ស្ដែង និងដំណើរមកដល់នៃហេតុការណ៍ ដើម្បីប្រោសមនុស្សឱ្យគ្រប់លក្ខណ៍។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សម្រេចផ្នែកនៃកិច្ចការរបស់ទ្រង់ក្នុងការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ហើយនេះគឺជាកិច្ចការនៃការដឹកនាំ និងការបើកផ្លូវ។ មានន័យថា អ្នកត្រូវរកឃើញវីធីអនុវត្ត និងស្គាល់និមិត្តទាំងនេះ ក្នុងព្រះបន្ទូលទ្រង់។ មនុស្សនឹងមានផ្លូវ និងនិមិត្តនៅក្នុងការអនុវត្តជាក់ស្ដែងរបស់គេ តាមរយៈការយល់ដឹងសេចក្ដីទាំងនេះ ហើយគេនឹងអាចទទួលបាននូវការស្រាយបំភ្លឺ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គេនឹងអាចយល់ដឹងថា សេចក្ដីទាំងនេះ មកពីព្រះជាម្ចាស់ ហើយអាចយល់ឃើញយ៉ាងជាក់។ បន្ទាប់ពីមានការយល់ដឹងហើយ មនុស្សត្រូវចូលទៅក្នុងតថភាពនេះភ្លាម ហើយត្រូវប្រើព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីផ្គាប់ព្រះទ័យរបស់ទ្រង់ នៅក្នុងជីវិតជាក់ស្ដែងរបស់គេ។ ព្រះជាម្ចាស់ នឹងដឹកនាំអ្នកក្នុងគ្រប់ការទាំងអស់ រួចទ្រង់នឹងប្រទានឱ្យអ្នកនូវវិធីអនុវត្ត ហើយធ្វើឱ្យអ្នកមានអារម្មណ៍ថា ទ្រង់គួរឱ្យស្រឡាញ់យ៉ាងពិសេស ព្រមទាំងអនុញ្ញាតិឱ្យអ្នកមើលឃើញថា គ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នក ធ្វើឡើងដើម្បីធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកចង់ឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ប្រសិនបើអ្នកចង់ស្គាល់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះអ្នកត្រូវតែចូលឱ្យជ្រៅក្នុងភាពជាក់ស្ដែង អ្នកត្រូវតែចូលជ្រៅទៅក្នុងជីវិតពិត និងមើលឃើញថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺជាសេចក្ដីស្រឡាញ់ និងការសង្គ្រោះមើលឃើញថា គ្រប់យ៉ាងដែលទ្រង់ធ្វើ គឺដើម្បីឱ្យមនុស្សអាចលះបង់រឿងសៅហ្មង ហើយបន្សុទ្ធលក្ខណៈដែលមានក្នុងមនុស្ស ដែលមិនអាចបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់ប្រើព្រះបន្ទូល ដើម្បីផ្គត់ផ្គង់មនុស្សលោក ទ្រង់ចាត់ចែងស្ថានការណ៍នៃ ជីវិតពិតសម្រាប់ឱ្យមនុស្សមានបទពិសោធ ហើយប្រសិនបើ មនុស្សហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ច្រើន នោះពេលគេយកព្រះបន្ទូលនោះទៅអនុវត្ត នោះពួកគេក៏អាចដោះស្រាយការលំបាកទាំងអស់ក្នុងជីវិតរបស់គេ ដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានន័យថា អ្នកតែងមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីចូលឱ្យជ្រៅក្នុងភាពជាក់ស្ដែង។ ប្រសិនបើអ្នកមិនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនមាននូវកិច្ចការរបស់ព្រះអង្គ នោះអ្នកនឹងមិនមានមាគ៌ាចូលទៅឯជីវិតឡើយ។ ប្រសិនបើអ្នកមិនដែលហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកនឹងទាល់ប្រាជ្ញា នៅពេលមានរឿងកើតឡើងចំពោះអ្នក។ អ្នកគ្រាន់តែដឹងថា ខ្លួនគប្បីស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនអាចបែងចែកភាពខុសគ្នា និងគ្មានវិធីអនុវត្តសោះ។ អ្នកច្របូកច្របល់ និងវង្វេងវង្វាន់ ហើយពេលខ្លះ អ្នកថែមទាំងជឿថា តាមរយៈការបំពេញតាមសាច់ឈាម អ្នកក៏ផ្គាប់ព្រះទ័យព្រះជាម្ចាស់ដែរ ទាំងអស់នេះ គឺជាលទ្ធផលនៃការមិនហូប និងមិនផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានន័យថា ប្រសិនបើអ្នកគ្មានជំនួយមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចេះតែរអ៊ូរទាំ នៅក្នុងភាពជាក់ស្ដែង នោះអ្នកអសមត្ថភាពជាមូលដ្ឋានក្នុងការស្វែងរកវិធីអនុវត្តហើយ។ មនុស្សបែបនេះ មិនយល់ពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់តែម្ដង ហើយរឹតតែមិនយល់អំពីអត្ថន័យនៃការស្រឡាញ់ព្រះជាម្ចាស់ទៅទៀត។ ប្រសិនបើអ្នកឧស្សាហ៍អធិស្ឋាន ស្រាវជ្រាវ ហើយស្វែងរក ដោយប្រើការស្រាយបំភ្លឺ និងការដឹកនាំដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការនេះ អ្នកនឹងរកឃើញថា អ្នកគួរយកព្រះបន្ទូលមកអនុវត្ត គួររិះរកឱកាសសម្រាប់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ សហការជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយអ្នកលែងច្របូកច្របល់ និងវង្វេងវង្វាន់ដែរ បន្ទាប់មក អ្នកនឹងមានផ្លូវមួយក្នុងជីវិតពិត ហើយអ្នកនឹងផ្គាប់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ។ ពេលដែលអ្នកបានផ្គាប់ព្រះទ័យព្រះជាម្ចាស់ហើយ នោះនឹងមានការដឹកនាំរបស់ព្រះជាម្ចាស់ នៅក្នុងជីវិតរបស់អ្នក ហើយអ្នកនឹងមានការប្រទានព្រះពរជាពិសេសពីព្រះជាម្ចាស់ គឺជាព្រះពរដែលនឹងផ្ដល់ឱ្យអ្នកមានទឹកចិត្តរីករាយ៖ អ្នកនឹងមានអារម្មណ៍ថាមានកិត្តយសជាពិសេស ដ្បិតអ្នកបានផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកមានអាម្មណ៍ស្រស់ស្រាយពីខាងក្នុងជាពិសេស ហើយក្នុងដួងចិត្តរបស់អ្នក អ្នកនឹងបានជ្រះស្រឡះ ហើយស្ងប់សុខផង។ សម្បជញ្ញៈរបស់អ្នកនឹងបានស្រាកស្រាន្ត ព្រមទាំងបានរួចពីចោទប្រកាន់ទាំងអម្បាលម៉ាន ហើយអ្នកនឹងមានអារម្មណ៍រីករាយក្នុងចិត្ត នៅពេលជួបបងប្អូន ប្រុសស្រីរបស់ខ្លួន។ នេះហើយជាអត្ថន័យនៃការត្រេកអរ នឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយមានតែវិធីនេះទេ ទើបជាការអរសប្បាយនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ភាពអរសប្បាយរបស់មនុស្សនឹងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ អាចទទួលបានតាមរយៈបទពិសោធមួយគឺ៖ តាមរយៈការឆ្លងកាត់នូវការលំបាក និងបទពិសោធនៃការយកសេចក្ដីពិតទៅអនុវត្ត។ ប្រសិនបើអ្នកគ្រាន់តែពោលថា ព្រះជាម្ចាស់ពិតជាស្រឡាញ់អ្នក ដោយពោលថា ព្រះជាម្ចាស់បានបង់ថ្លៃលោះដ៏ធ្ងន់ធ្ងរដើម្បីមនុស្សលោក ដល់ថ្នាក់ទ្រង់ថ្លែងព្រះបន្ទូលជាច្រើនដោយអត់ធ្មត់ និងដោយសប្បុរស ហើយតែងសង្គ្រោះមនុស្សលោករហូត នោះការពោលពាក្យសម្ដីរបស់អ្នក វាបានត្រឹមតែជាការអរសប្បាយតែម្ខាងរបស់ព្រះជាម្ចាស់ទេ។ ប៉ុន្ដែ ការអរសប្បាយដ៏អស្ចារ្យជាងនេះ ដែលជាការអរសប្បាយពិត គឺពេលដែលមនុស្សយកសេចក្ដីពិតទៅអនុវត្តនៅក្នុងជីវិតពិតរបស់ពួកគេ បន្ទាប់ពីពួកគេបានជ្រះថ្លា និងបានសុខសាន្តនៅក្នុងចិត្តហើយ។ ពួកគេមានអារម្មណ៍ថាត្រូវ បានបណ្ដាលចិត្តជាខ្លាំងនៅក្នុងចិត្ត និងមានអារម្មណ៍ថា ព្រះជាម្ចាស់គួរឱ្យស្រឡាញ់បំផុត។ អ្នកនឹងមានអារម្មណ៍ថា តម្លៃដែលអ្នកបានបង់ គឺលើសពីសមរម្យទៅហើយ។ ដោយបានបង់តម្លៃដ៏លើសលប់ តាមរយៈការប្រឹងប្រែងរបស់អ្នក នោះអ្នកនឹងបានភ្លឺថ្លាក្នុងចិត្តជាពិសេស៖ អ្នកនឹងមានអារម្មណ៍ថា អ្នកកំពុងតែរីករាយនឹងក្ដីស្រឡាញ់យ៉ាងពិតប្រាកដ ហើយអ្នកនឹងយល់ថា ព្រះជាម្ចាស់បានធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ នៅក្នុងមនុស្សលោកយល់ថា ការដែលទ្រង់រែងមនុស្សលោក គឺដើម្បីបន្សុទ្ធពួកគេ ហើយយល់ថា ព្រះជាម្ចាស់ល្បងលមនុស្ស ដើម្បីពិសោធមើលថា ពួកគេស្រឡាញ់ពិតប្រាកដដែរឬទេ។ ប្រសិនបើអ្នកយកសេចក្ដីពិតមកអនុវត្តបែបនេះរហូត នោះអ្នកនឹងបង្កើតបានការចេះដឹងដ៏ច្បាស់លាស់អំពីកិច្ចការជាច្រើនរបស់ព្រះជាម្ចាស់ ហើយពេលនោះអ្នកនឹងមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅចំពោះមុខអ្នក ច្បាស់ដូចថ្ងៃ។ ប្រសិនបើអ្នកអាចយល់ច្បាស់អំពីសេចក្ដីពិតជាច្រើន អ្នកនឹងមានអារម្មណ៍ថា គ្រប់សេចក្ដីទាំងអស់សុទ្ធ តែងាយយកមកអនុវត្ត ដែលនឹងប្រោសឱ្យអ្នកមានសេរីដ៏ធំធេង និងប្រោសអ្នកឱ្យរួច រហូតអ្នកអាចយកឈ្នះបញ្ហា និងការល្បួងនានា ហើយអ្នកនឹងឃើញថា គ្មានអ្វីជាបញ្ហា ចំពោះអ្នកឡើយ។ នៅពេលនោះអ្នកកំពុងតែអរសប្បាយនឹងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់ពិតរបស់ព្រះជាម្ចាស់នឹងមកសណ្ឋិតលើអ្នកជាមិនខាន។ ព្រះជាម្ចាស់ប្រទានពរដល់មនុស្សដែលមាននិមិត្ត មនុស្សដែលមានសេចក្ដីពិត មានចំណេះដឹង និងស្រឡាញ់ទ្រង់ពិតប្រាកដ។ ប្រសិនបើមនុស្សចង់មើលឃើញនូវសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេត្រូវតែយកសេចក្ដីពិត មកអនុវត្តក្នុងជីវិតជាក់ស្ដែង ពួកគេត្រូវតែព្រមស៊ូទ្រាំនឹងការឈឺចាប់ និងបោះបង់អ្វីៗដែលគេស្រឡាញ់ ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ ព្រះជាម្ចាស់ច្បាស់ជាប្រទានពរដល់អ្នកតាមវិធីនេះ ហើយប្រសិនបើអ្នកស៊ូទ្រាំនឹងការលំបាកបែបនេះបាន បន្ទាប់មក កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងកើតមានដល់អ្នក។ មនុស្សអាចមើលឃើញលក្ខណៈគួរឱ្យស្រទ្បាញ់របស់ព្រះជាម្ចាស់ តាមរយៈជីវិតជាក់ស្តែង និងបទពិសោធព្រះបន្ទូលព្រះជាម្ចាស់ ហើយទាល់តែគេបានភ្លក់នូវសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទើបគេអាចស្រឡាញ់ទ្រង់ យ៉ាងពិតប្រាកដបាន។

ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៣៩

យុគសម័យនៃព្រះគុណ បានចាប់ផ្ដើមដោយព្រះនាមរបស់ព្រះយេស៊ូវ។ នៅពេលព្រះយេស៊ូវបានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣៨

ព្រះជាម្ចាស់មិនយាងមកផែនដី ដើម្បីធ្វើឱ្យភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ទៅជាគ្រប់លក្ខណ៍ឡើយ ហើយទ្រង់ក៏មិនធ្វើកិច្ចការនៃភាពជាមនុស្សសាមញ្ញនោះដែរ។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៣៦

ឥរិយាបថ និងការអនុវត្តដ៏ត្រឹមត្រូវសម្រាប់មនុស្សដែលចង់ចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តើមនុស្សសព្វថ្ងៃគួរតែមានឥរិយាបថអ្វីខ្លះ...