ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការជំនុំជម្រះនៅគ្រាចុងក្រោយ | សម្រង់សម្ដីទី ៧៨
12-11-2025
ពេលលើកឡើងនូវពាក្យថា «ជំនុំជម្រះ» មកនិយាយ អ្នកប្រហែលជាគិតដល់ពាក្យពេចន៍ដែលព្រះយេហូវ៉ាមានបន្ទូលបង្ហាត់បង្រៀនមនុស្សក្នុងគ្រប់តំបន់ និងពាក្យពេចន៍ដែលព្រះយេស៊ូវមានបន្ទូលស្ដីបន្ទោសទៅកាន់ពួកផារិស៊ី។ ទោះបីជាមានភាពធ្ងន់ធ្ងរក៏ដោយ ក៏ពាក្យពេចន៍ទាំងនេះ មិនមែនជាការជំនុំជម្រះរបស់ព្រះជាម្ចាស់មកលើមនុស្សលោកទេ ពាក្យពេចន៍ទាំងនេះ គឺគ្រាន់តែជាពាក្យពេចន៍ដែលព្រះជាម្ចាស់មានបន្ទូលក្នុងបរិយាកាសខុសៗគ្នា និងនៅក្នុងបរិបទផ្សេងគ្នាតែប៉ុណ្ណោះ។ ពាក្យពេចន៍ទាំងនេះខុសពីពាក្យពេចន៍ដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយមានបន្ទូលពេលទ្រង់ជំនុំជម្រះមនុស្សលោក។ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរចុះចូលនឹងព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញពីភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនរាប់សេចក្ដីពិតទាំងអស់នេះជារឿងសំខាន់ ប្រសិនបើអ្នកមិនពិចារណាអ្វីសោះ ក្រៅតែពីរិះរកវិធីគេចវេសពីសេចក្ដីពិតនេះ ឬរិះរកដំណោះស្រាយដែលមិនឱ្យពាក់ព័ន្ធនឹងរឿងទាំងអស់នេះ នោះខ្ញុំសុំប្រាប់ថា អ្នកជាមនុស្សបាបដែលសោកសៅបំផុត។ ប្រសិនបើអ្នកមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនស្វះស្វែងរកសេចក្ដីពិត ឬស្វែងយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ក៏មិនស្រឡាញ់ចូលចិត្តផ្លូវ ដែលនាំឱ្យអ្នកចូលមកកៀកនឹងព្រះជាម្ចាស់ នោះខ្ញុំសុំប្រាប់អ្នកថា អ្នកគឺជាមនុស្សដែលកំពុងព្យាយាមគេចវេសពីការជំនុំជម្រះ ហើយអ្នកក៏ជាអាយ៉ង និងជាជនក្បត់ ដែលគេចពីបល្ល័ង្កសដ៏ធំដែរ។ ព្រះជាម្ចាស់មិនទុកឱ្យមនុស្សបះបោរដែលរត់គេចពីព្រះនេត្រទ្រង់ បានរួចខ្លួនឡើយ។ មនុស្សបែបនេះនឹងត្រូវទទួលទោសរឹតតែធ្ងន់។ អស់អ្នកដែលមកឯចំពោះព្រះជាម្ចាស់ដើម្បីទទួលការវិនិច្ឆ័យ ព្រមទាំងត្រូវបន្សុទ្ធកាន់តែខ្លាំង ទើបអាចរស់នៅក្នុងនគរព្រះអស់កល្បជានិច្ចបាន។ ប្រាកដណាស់ រឿងនេះគឺជារឿងអនាគតកាល។
ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត