ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៩៨
សព្វថ្ងៃនេះ ខ្ញុំធ្វើការនៅក្នុងចំណោមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ដើម្បីបើកសម្ដែងពីនិស្ស័យបះបោរទាំងអស់របស់គេ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
នៅពេលដែលព្រះជាម្ចាស់ក្លាយជាជីវិតនៅក្នុងមនុស្សហើយ មនុស្សមិនអាចចេញឆ្ងាយពីព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាទង្វើរបស់ព្រះជាម្ចាស់ទេឬអី? គ្មានទីបន្ទាល់ណាអស្ចារ្យជាងនេះទៀតទេ! ព្រះជាម្ចាស់បានធ្វើកិច្ចការ ដល់ចំណុចជាក់លាក់មួយហើយ ព្រះអង្គបានបង្គាប់ឱ្យមនុស្សធ្វើកិច្ចការបម្រើឱ្យគេត្រូវទទួលទោស ឬឱ្យគេស្លាប់ ហើយមនុស្សក៏មិនបានរាថយដែរ នេះគឺបង្ហាញថា ពួកគេត្រូវព្រះជាម្ចាស់យកឈ្នះហើយ។ មនុស្សដែលមានសេចក្ដីពិតក្នុងបទពិសោធពិតរបស់គេ គឺជាមនុស្សដែលអាចឈរមាំនៅក្នុងទីបន្ទាល់របស់គេ អាចឈរមាំនៅក្នុងតួនាទីរបស់គេ អាចឈរនៅខាងព្រះជាម្ចាស់ដោយមិនរាថយ ហើយគឺជាមនុស្សដែលអាចមានសម្ពន្ធភាពសាមញ្ញមួយជាមួយនឹងមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ ជាមនុស្សដែលអាចចុះចូលទាំងស្រុងចំពោះព្រះជាម្ចាស់ ពេលដែលមានរឿងរ៉ាវកើតឡើងចំពោះពួកគេ ហើយអាចចុះចូលចំពោះទ្រង់រហូតដល់ទីមរណាផង។ ការអនុវត្តរបស់អ្នក និងការបើកសម្ដែងក្នុងជីវិតជាក់ស្ដែងរបស់អ្នក គឺជាទីបន្ទាល់របស់ព្រះជាម្ចាស់ សេចក្ដីទាំងនេះគឺជាការរស់ជាទីបន្ទាល់ និងជាបន្ទាល់របស់ព្រះជាម្ចាស់ ហើយនេះជាការអាស្រ័យ ផលពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែរ។ នៅពេលអ្នកបានដកពិសោធន៍ដល់ចំណុចនេះហើយ ផលដែលនឹងត្រូវកើតមាន នឹងសម្រេចបាន។ អ្នកមានជីវិតជាទីបន្ទាល់ពិត ហើយគ្រប់ទាំងសកម្មភាពរបស់អ្នក នឹងត្រូវអ្នកដទៃមើលឃើញទាំងស្ងើចសរសើរ។ ការស្លៀកពាក់ និងកិរិយាខាងក្រៅរបស់អ្នក គ្មានអ្វីគួរឱ្យកត់សម្គាល់ទេ ប៉ុន្តែជីវិតរបស់អ្នកគឺជាការរស់ជាទីបន្ទាល់ពីការគោរពកោតខ្លាចព្រះជាទីបំផុត ហើយពេលដែលអ្នកផ្សាយព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកក៏ត្រូវដឹកនាំ និងស្រាយបំភ្លឺដោយព្រះអង្គ។ អ្នកអាចថ្លែងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តាមរយៈពាក្យសម្ដីរបស់អ្នក អាចផ្សាយអំពីតថភាព ហើយអ្នកអាចយល់ច្រើនអំពីការបម្រើខាងឯវិញ្ញាណ។ អ្នកអាចនិយាយស្ដីដោយស្មោះត្រង់ អ្នកជាមនុស្សត្រឹមត្រូវ និងទៀងត្រង់ ចេះទុកមុខ ហើយថ្លៃថ្នូរ អ្នកអាចចុះចូលតាមការចាត់ចែងរបស់ព្រះជាម្ចាស់ និងឈរមាំក្នុងទីបន្ទាល់របស់ខ្លួន នៅពេលដែលមានរឿងរ៉ាវកើតឡើងចំពោះអ្នក ហើយអ្នកក៏មានភាពនឹងធឹង និងស្រគត់ស្រគំ ទោះបីអ្នកកំពុងដោះស្រាយបញ្ហាអ្វីក៏ដោយ។ បុគ្គលបែបនេះគឺពិតជាធ្លាប់បានឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មែន។ មនុស្សខ្លះនៅវ័យក្មេង ប៉ុន្តែពួកគេប្រព្រឹត្តខ្លួនដូចជាមនុស្សវ័យកណ្ដាល ពួកគេមានភាពចាស់ទុំគេមានសេចក្ដីពិត ហើយមានគេស្ងើចសរសើរផង ហើយអ្នកទាំងអស់នេះ ជាមនុស្សដែលមានទីបន្ទាល់ និងជាទីសម្គាល់ពីព្រះជាម្ចាស់។ មានន័យថា ពេលដែលពួកគេមានបទពិសោធដល់ចំណុចមួយជាក់លាក់ នោះពួកគេនឹងមានការយល់ដឹងដ៏ជ្រាលជ្រៅចំពោះព្រះជាម្ចាស់ នៅក្នុងពួកគេ ហើយកិរិយាខាងក្រៅរបស់ពួកគេ នឹងបាននឹងធឹងទៀតផង។ មនុស្សជាច្រើន គេមិនយកសេចក្ដីពិតទៅអនុវត្ត ហើយក៏មិនឈរមាំនៅក្នុងទីបន្ទាល់របស់គេដែរ។ នៅក្នុងមនុស្សបែបនេះ គ្មានទេសេចក្ដីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ ឬបន្ទាល់អំពីព្រះជាម្ចាស់ ហើយពួកគេទាំងអស់នេះ គឺជាមនុស្សដែលព្រះជាម្ចាស់ស្អប់ជាទីបំផុត។ ពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងទីជំនុំ ប៉ុន្តែសាតាំងទើបជាទីបន្ទាល់ជីវិតរបស់គេវិញ ហើយនេះជាការបន្ទាបបន្ថោកព្រះជាម្ចាស់ ជាការបំពានព្រះជាម្ចាស់ និងជាការប្រមាថព្រះជាម្ចាស់។ នៅក្នុងមនុស្សជំពូកនេះ គ្មានទេទីសម្គាល់នៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទាល់តែសោះ ដូច្នេះ សម្ដីនិងសកម្មភាពរបស់មនុស្ស សុទ្ធតែតំណាងឱ្យសាតាំង។ ប្រសិនបើដួងចិត្តរបស់អ្នក បានមេត្រីជានិច្ចនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយអ្នកក៏យកចិត្តទុកដាក់ចំពោះមនុស្ស និងរឿងរ៉ាវ ព្រមទាំងហេតុការណ៍ដែលកំពុងតែកើតឡើងជុំវិញខ្លួនឯងជាប់ជានិច្ច ហើយប្រសិនបើអ្នកចេះគិតដល់បន្ទុករបស់ព្រះជាម្ចាស់ និងមានដួងចិត្តដែលគោរពកោតខ្លាចព្រះជាម្ចាស់ នោះព្រះអង្គនឹងស្រាយបំភ្លឺពីក្នុងចិត្តអ្នកជារឿយៗ។ នៅក្នុងពួកជំនុំ មានមនុស្សដែលជា «អ្នកត្រួតត្រា» ជាច្រើន៖ ពួកគេត្រៀមឃ្លាំមើលភាពកម្សោយរបស់អ្នកដទៃ បន្ទាប់មកក៏ចម្លង និងប្រព្រឹត្តតាមពួកគេ។ ពួកគេអសមត្ថភាពក្នុងការបែងចែកភាពខុសគ្នា ពួកគេមិនស្អប់អំពើបាប មិនខ្ពើមកិច្ចការរបស់សាតាំង ហើយនៅទីបំផុត ពួកគេនឹងត្រូវព្រះជាម្ចាស់បោះបង់ចោលទាំងស្រុង។ ដួងចិត្តរបស់អ្នកត្រូវតែគោរពកោតខ្លាចចំពោះព្រះជាម្ចាស់ជានិច្ច ពាក្យសម្ដី និងសកម្មភាពរបស់អ្នក ក៏មិនត្រូវស្ទើរក្ដៅស្ទើរត្រជាក់ ហើយមិនត្រូវមានចិត្តចង់ប្រឆាំង ទាស់នឹងព្រះជាម្ចាស់ ឬធ្វើឱ្យទ្រង់ព្រួយព្រះទ័យឡើយ។ អ្នកមិនគប្បីព្រមឱ្យកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នក ក្លាយជាអសារឥតការ ឬបណ្ដោយឱ្យការលំបាកដែលអ្នកបានស៊ូទ្រាំ និងគ្រប់យ៉ាងដែលអ្នកយកមកអនុវត្ត ទៅជាឥតប្រយោជន៍នោះឡើយ។ អ្នកត្រូវតែព្រមធ្វើការឱ្យខ្លាំងជាងមុន និងស្រឡាញ់ព្រះជាម្ចាស់ជាងមុននៅលើផ្លូវខាងមុខ។ មនុស្សទាំងនេះ គឺជាមនុស្សដែលមាននិមិត្តទុកជា មូលដ្ឋានគ្រឹះរបស់ពួកគេ។ ពួកគេគឺជាមនុស្សដែលស្វែងរកវឌ្ឍនភាព។
ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
សព្វថ្ងៃនេះ ខ្ញុំធ្វើការនៅក្នុងចំណោមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ដើម្បីបើកសម្ដែងពីនិស្ស័យបះបោរទាំងអស់របស់គេ...
ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ហើយបាននាំមនុស្សដែលជាសភាវមានជីវិតមួយ ដែលទ្រង់បានប្រទានឲ្យមានជីវិត ចូលមកក្នុងពិភពលោកនេះ។ បន្ទាប់មក...
សាតាំងប្រើចំណេះដឹងជានុយ។ សូមស្តាប់ដោយយកចិត្តទុកដាក់៖ ចំណេះដឹងគ្រាន់តែជានុយមួយប្រភេទប៉ុណ្ណោះ។ មនុស្សត្រូវបានលួងលោមដើម្បីឲ្យខិតខំ...
តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...