ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងសញ្ញាណសាសនា | សម្រង់សម្ដីទី ២៩១
22-11-2025
គោលបំណងនៃការយកឈ្នះលើអ្នកនៅថ្ងៃនេះគឺដើម្បីឱ្យអ្នកទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នក និងជាព្រះរបស់អ្នកដទៃទៀតដែរ ហើយអ្វីដែលសំខាន់ជាងគេនោះគឺ ទ្រង់ជាព្រះជាម្ចាស់របស់មនុស្សគ្រប់គ្នាដែលស្រលាញ់ទ្រង់ និងជាព្រះនៃគ្រប់ភាវៈដែលព្រះបង្កើតមកទាំងអស់។ ព្រះអង្គជាព្រះជាម្ចាស់នៃជនជាតិអ៊ីស្រាអែល និងជាព្រះជាម្ចាស់នៃប្រជាជនអេស៊ីព្ទ។ ព្រះអង្គជាព្រះជាម្ចាស់នៃចក្រភពអង់គ្លេស និងជាព្រះជាម្ចាស់នៃជនជាតិអាមេរិកផងដែរ។ ព្រះអង្គមិនត្រឹមតែជាព្រះរបស់អ័ដាម និងនាងអេវ៉ាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះជាម្ចាស់នៃពូជពង្សទាំងអស់របស់ពួកគេដែរ។ ព្រះអង្គជាព្រះជាម្ចាស់នៃអ្វីៗនៅក្នុងស្ថានសួគ៌ និងអ្វីៗនៅលើផែនដី។ គ្រួសារទាំងអស់ មិនថាពួកគេជាសាសន៍អ៊ីស្រាអែល ឬសាសន៍ដទៃនោះទេ គឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដនៃព្រះជាម្ចាស់តែមួយអង្គ។ ព្រះអង្គមិនត្រឹមតែធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលអស់ពេលរាប់ពាន់ឆ្នាំ និងបានប្រសូត្រនៅស្រុកយូដាប៉ុណ្ណោះទេ ប៉ុន្ដែពេលនេះ ព្រះអង្គបានយាងចុះមកប្រទេសចិន ដែលកន្លែងនេះជាទីដែលនាគដ៏ធំមានសម្បុរក្រហមឆ្វាយរង្វេល។ ប្រសិនបើការដែលបានប្រសូត្រនៅស្រុកយូដាធ្វើឱ្យទ្រង់អាចក្លាយជាស្ដេចនៃសាសន៍យូដា នោះតើការដែលទ្រង់យាងចុះមកក្នុងចំណោមអ្នករាល់គ្នានៅពេលបច្ចុប្បន្ននេះ មិនមែនធ្វើឱ្យទ្រង់ក្លាយជាព្រះរបស់អ្នករាល់គ្នាទេឬអី? ព្រះអង្គបានដឹកនាំជនជាតិអ៊ីស្រាអែល និងបានប្រសូត្រនៅស្រុកយូដា ហើយព្រះអង្គក៏បានប្រសូត្រនៅក្នុងទឹកដីនៃសាសន៍ដទៃដែរ។ តើកិច្ចការទាំងអស់របស់ទ្រង់ មិនមែនត្រូវបានធ្វើឡើងសម្រាប់មនុស្សជាតិដែលទ្រង់បានបង្កើតទេឬ? តើព្រះអង្គស្រលាញ់សាសន៍អ៊ីស្រាអែលមួយរយដង ហើយស្អប់ខ្ពើមសាសន៍ដទៃមួយពាន់ដងឬ? តើនោះមិនមែនជាសញ្ញាណរបស់អ្នកទេឬ? មិនមែនព្រះជាម្ចាស់មិនធ្លាប់ធ្វើជាព្រះរបស់អ្នករាល់គ្នានោះទេ ប៉ុន្ដែផ្ទុយទៅវិញ គឺអ្នករាល់គ្នាទេដែលមិនបានទទួលស្គាល់ទ្រង់ ហើយមិនមែនព្រះជាម្ចាស់មិនចង់ធ្វើជាព្រះរបស់អ្នករាល់គ្នាទេ ប៉ុន្ដែគឺអ្នករាល់គ្នាទេដែលបដិសេធព្រះអង្គ។ នៅក្នុងចំណោមអ្នកដែលព្រះជាម្ចាស់បានបង្កើតមក តើនរណាដែលមិនស្ថិតនៅក្នុងព្រះហស្ដនៃព្រះដ៏មានគ្រប់ចេស្ដា? ក្នុងការយកឈ្នះលើអ្នករាល់គ្នានៅពេលបច្ចុប្បន្ននេះ តើគោលដៅគឺមិនមែនដើម្បីឱ្យអ្នករាល់គ្នាបានទទួលស្គាល់ថា ព្រះជាម្ចាស់ មិនមែនជាអ្វីក្រៅពីព្រះជាម្ចាស់របស់អ្នករាល់គ្នាទេឬ? ប្រសិនបើអ្នករាល់គ្នានៅតែប្រកាន់ថា ព្រះជាម្ចាស់គឺជាព្រះរបស់ជនជាតិអ៊ីស្រាអែលតែមួយ ហើយនៅតែប្រកាន់ថា ដំណាក់របស់ស្ដេចដាវីឌដែលនៅក្នុងប្រទេសអ៊ីស្រាអែល គឺជាកន្លែងកំណើតរបស់ព្រះជាម្ចាស់ ហើយថាគ្មានជាតិសាសន៍ណាក្រៅពីអ៊ីស្រាអែល ដែលមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បី «បង្កើត» ព្រះជាម្ចាស់ ហើយគ្មានគ្រួសារសាសន៍ដទៃណាអាចទទួលនូវកិច្ចការរបស់ព្រះយេហូវ៉ាដោយផ្ទាល់បាន ប្រសិនបើអ្នកនៅតែគិតរបៀបនេះ នោះតើវាមិនធ្វើឱ្យអ្នកមានជំហររឹងចចេសទេឬ? មិនត្រូវប្រកាន់ជំហរតែអ៊ីស្រាអែលរហូតពេកនោះទេ។ ព្រះជាម្ចាស់កំពុងនៅទីនេះក្នុងចំណោមអ្នករាល់គ្នានៅពេលបច្ចុប្បន្ន។ អ្នកក៏មិនគួរសម្លឹងមើលទៅលើមេឃដែរ។ ចូរឈប់ទន្ទឹងរង់ចាំព្រះជាម្ចាស់របស់អ្នកនៅឯស្ថានសួគ៌ទៅ! ព្រះជាម្ចាស់បានយាងមកក្នុងកណ្ដាលអ្នករាល់គ្នាហើយ ដូចនេះ តើទ្រង់អាចគង់នៅស្ថានសួគ៌ដូចម្ដេចនឹងបាន? អ្នកមិនបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាយូរណាស់មកហើយ ប៉ុន្ដែអ្នកបែរជាមានសញ្ញាណជាច្រើនអំពីទ្រង់ រហូតដល់ចំណុចមួយដែលអ្នកមិនហ៊ានគិតជាលើកទីពីរថា ព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែលនឹងយាងចុះមកប្រទានព្រះគុណដល់អ្នករាល់គ្នាដោយព្រះវត្ដមានរបស់ទ្រង់។ អ្នករាល់គ្នាកាន់តែមិនហ៊ានគិតអំពីរបៀបដែលអ្នកអាចមើលឃើញព្រះជាម្ចាស់លេចមកដោយផ្ទាល់ ដោយសារអ្នករាល់គ្នាកខ្វក់ខ្លាំងពេក។ អ្នករាល់គ្នាក៏មិនដែលបានគិតពីរបៀបដែលព្រះជាម្ចាស់ អាចយាងចុះមកក្នុងទឹកដីនៃសាសន៍ដទៃដែរ។ ព្រះអង្គគួរតែចុះមកនៅលើភ្នំស៊ីណៃ ឬភ្នំដើមអូលីវ និងលេចមកឯជនជាតិអ៊ីស្រាអែល។ តើពួកសាសន៍ដទៃ (គឺមនុស្សដែលមិនស្ថិតនៅក្នុងទឹកដីអ៊ីស្រាអែល) មិនមែនសុទ្ធតែជារបស់ដែលទ្រង់ស្អប់ខ្ពើមទេឬ? តើព្រះអង្គអាចធ្វើការនៅក្នុងចំណោមពួកគេដោយផ្ទាល់ដូចម្ដេចបាន? ទាំងអស់នេះ គឺសុទ្ធតែជាសញ្ញាណដែលបានចាក់ឫសយ៉ាងជ្រៅ ដែលអ្នករាល់គ្នាបានបង្កើតឡើងអស់ពេលជាច្រើនឆ្នាំមកហើយ។ គោលបំណងនៃការយកឈ្នះលើអ្នករាល់គ្នានៅថ្ងៃនេះ គឺដើម្បីបំបែកគំនិតទាំងនេះរបស់អ្នករាល់គ្នា។ ដូចនេះ អ្នករាល់គ្នាមើលឃើញការលេចមកដោយផ្ទាល់របស់ព្រះជាម្ចាស់នៅក្នុងចំណោមអ្នករាល់គ្នា មិនមែនជាព្រះនៅលើភ្នំស៊ីណៃឬភ្នំដើមអូលីវទេ តែគឺនៅក្នុងចំណោមប្រជាជន ដែលព្រះអង្គមិនដែលបានដឹកនាំពីមុនមក។ ក្រោយពេលដែលព្រះជាម្ចាស់ អនុវត្ដនូវកិច្ចការរបស់ទ្រង់ទាំងពីរដំណាក់កាលនៅក្នុងទឹកដីអ៊ីស្រាអែល ជនជាតិអ៊ីស្រាអែល ក៏ដូចជាពួកសាសន៍ដទៃទាំងអស់ ក៏មានសញ្ញាណថា វាជាការពិតណាស់ដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ តែទ្រង់សព្វព្រះហឫទ័យ ធ្វើជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលតែប៉ុណ្ណោះ មិនមែនជាព្រះជាម្ចាស់នៃសាសន៍ដទៃទេ។ ជនជាតិអ៊ីស្រាអែលជឿដូចនេះថា៖ ព្រះជាម្ចាស់គឺជាព្រះរបស់យើងតែប៉ុណ្ណោះ មិនអាចជាព្រះរបស់អ្នករាល់គ្នាដែលជាសាសន៍ដទៃបានទេ ហើយដោយសារតែអ្នករាល់គ្នាមិនបានកោតខ្លាចដល់ព្រះយេហូវ៉ា ដូចនេះ ទើបព្រះយេហូវ៉ា ដែលជាព្រះរបស់យើង ស្អប់ខ្ពើមអ្នករាល់គ្នា។ សាសន៍យូដាទាំងនោះក៏ជឿដែរថា៖ ព្រះអម្ចាស់យេស៊ូវបានយករូបអង្គដូចជាពួកយើងដែលជាសាសន៍យូដា និងជាព្រះជាម្ចាស់ដែលមាននូវសញ្ញាសម្គាល់របស់សាសន៍យូដា។ ព្រះជាម្ចាស់ធ្វើកិច្ចការនៅក្នុងចំណោមយើង។ រូបអង្គរបស់ព្រះជាម្ចាស់ និងរូបភាពរបស់យើងគឺស្រដៀងគ្នា ហើយរូបភាពរបស់យើងគឺប្រហាក់ប្រហែលនឹងរូបអង្គរបស់ព្រះជាម្ចាស់ខ្លាំងណាស់។ ព្រះអម្ចាស់យេស៊ូវគឺជាស្ដេចរបស់យើងរាល់គ្នាដែលជាសាសន៍យូដា។ ពួកសាសន៍ដទៃមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលនូវការសង្គ្រោះដ៏មហិមានេះឡើយ។ ព្រះអម្ចាស់យេស៊ូវគឺជាតង្វាយលោះបាបសម្រាប់យើងដែលជាសាសន៍យូដា។ វាគ្រាន់តែជាមូលដ្ឋាននៃកិច្ចការពីរដំណាក់កាលដែលសាសន៍អ៊ីស្រាអែល និងសាសន៍យូដា បង្កើតនូវសញ្ញាណទាំងនេះប៉ុណ្ណោះ។ ពួកគេទាមទារយកសិទ្ធិកាន់កាប់លើព្រះជាម្ចាស់ ដោយមិនបានព្រមឱ្យព្រះជាម្ចាស់ធ្វើជាព្រះរបស់សាសន៍ដទៃដែរឡើយ។ តាមរបៀបនេះ ព្រះជាម្ចាស់បានក្លាយជាចន្លោះប្រហោងនៅក្នុងដួងចិត្ដរបស់សាសន៍ដទៃ។ នេះគឺដោយសារតែគ្រប់គ្នាបានជឿថា ព្រះជាម្ចាស់មិនសព្វព្រះទ័យធ្វើជាព្រះរបស់សាសន៍ដទៃ និងជឿថា ព្រះអង្គចូលចិត្ដតែសាសន៍អ៊ីស្រាអែលដែលជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ព្រមទាំងសាសន៍យូដា ជាពិសេសពួកសាវ័កដែលបានដើរតាមព្រះអង្គ។ តើអ្នកមិនដឹងថា កិច្ចការដែលព្រះយេហូវ៉ា និងព្រះយេស៊ូវបានធ្វើ គឺសម្រាប់ឱ្យមនុស្សជាតិទាំងអស់មានជីវិតទេឬ? តើពេលនេះអ្នកទទួលស្គាល់ឬទេថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នករាល់គ្នាដែលប្រសូត្រនៅក្រៅប្រទេសអ៊ីស្រាអែល? តើពេលនេះព្រះជាម្ចាស់មិនស្ថិតនៅកណ្ដាលអ្នករាល់គ្នាទេឬ? នេះមិនអាចជាការយល់សប្ដិទេ មែនឬ? តើអ្នករាល់គ្នាមិនទទួលយកការពិតនេះទេឬ? អ្នករាល់គ្នាមិនហ៊ានជឿលើការពិតនេះឬគិតអំពីការពិតនេះឡើយ។ មិនថាអ្នកយល់ឃើញយ៉ាងណា អំពីការពិតនេះនោះទេ តើព្រះជាម្ចាស់មិនគង់នៅទីនេះក្នុងចំណោមអ្នករាល់គ្នាទេឬ? តើអ្នកនៅតែខ្លាចមិនហ៊ានជឿលើពាក្យទាំងនេះទៀតឬ? ចាប់ពីថ្ងៃនេះទៅ តើមនុស្សដែលព្រះជាម្ចាស់បានយកឈ្នះ និងមនុស្សទាំងអស់ដែលប្រាថ្នាចង់ក្លាយជាអ្នកដើរតាមព្រះជាម្ចាស់ មិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទេឬ? តើអ្នករាល់គ្នា ដែលជាអ្នកដើរតាមព្រះជាម្ចាស់នៅពេលបច្ចុប្បន្ននេះ មិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលនៅក្រៅទឹកដីអ៊ីស្រាអែលទេឬ? តើឋានៈរបស់អ្នករាល់គ្នាមិនដូចសាសន៍អ៊ីស្រាអែលទេឬ? តើការទាំងអស់នេះ មិនមែនជាអ្វីដែលអ្នករាល់គ្នាគួរទទួលស្គាល់ទេឬ? តើនេះមិនមែនជាគោលដៅនៃកិច្ចការយកឈ្នះលើអ្នករាល់គ្នាទេឬ? ដោយសារអ្នករាល់គ្នាអាចមើលឃើញព្រះជាម្ចាស់ នោះព្រះអង្គនឹងធ្វើជាព្រះជាម្ចាស់ របស់អ្នករាល់គ្នាជារៀងរហូត ចាប់តាំងពីដើមដំបូងមក និងរហូតតទៅអនាគត។ ព្រះអង្គនឹងមិនបោះបង់ចោលអ្នករាល់គ្នាឡើយ ឱ្យតែអ្នករាល់គ្នាសុខចិត្ដដើរតាមទ្រង់ និងធ្វើជាភាវៈដែលព្រះបង្កើតមកដែលស្មោះត្រង់និងចុះចូលចំពោះទ្រង់។
ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត