ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៣៣
នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការ លទ្ធផលត្រូវបានសម្រេចតាមរយៈព្រះបន្ទូល។ តាមរយៈព្រះបន្ទូល...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ប្រសិនបើមនុស្សជឿលើព្រះជាម្ចាស់ ហើយមានបទពិសោធន៏ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយដួងចិត្តដែលគោរពកោតខ្លាចដល់ព្រះជាម្ចាស់ នោះសេចក្ដីសង្គ្រោះ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ អាចនឹងឃើញមាននៅក្នុងមនុស្សបែបនេះ។ មនុស្សទាំងនេះអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បាន ពួកគេអាចរស់ជាទីបន្ទាល់ពីសេចក្ដីពិតពីលក្ខណៈ និងនិស្ស័យរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ ពួកគេត្រូវតែបានភ្លក់ និងមើលឃើញលក្ខណៈដ៏គួរឱ្យស្រឡាញ់របស់ព្រះ។ មានតែបែបនេះទេ ទើបដួងចិត្តដែលស្រឡាញ់ព្រះ និងដួងចិត្តដែលមានភក្ដីភាពចំពោះព្រះជាម្ចាស់ អាចត្រូវបណ្ដុះឡើងនៅក្នុងពួកគេ។ ព្រះជាម្ចាស់មិនបង្ខំមនុស្សលោកឱ្យស្រឡាញ់ទ្រង់ដោយពាក្យសម្ដី ឬដោយការស្រមើស្រមៃរបស់ពួកគេឡើយ ហើយព្រះអង្គក៏មិនបង្ខំពួកគេឱ្យស្រឡាញ់ទ្រង់ដែរ។ ផ្ទុយទៅវិញ ទ្រង់ទុកឱ្យគេស្រឡាញ់ទ្រង់ដោយឆន្ទៈរបស់គេផ្ទាល់ ហើយទ្រង់ទុកឱ្យគេមើលឃើញពីលក្ខណៈគួរឱ្យស្រឡាញ់របស់ទ្រង់ នៅក្នុងកិច្ចការ និងព្រះសូរសៀងទ្រង់វិញ បន្ទាប់មក ក៏មានការនឹកចាំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងពួកគេ។ មានតែតាមវិធីនេះទេ ទើបមនុស្សអាចធ្វើជាបន្ទាល់ពីព្រះជាម្ចាស់យ៉ាងពិតប្រាកដបាន។ មនុស្សមិនស្រឡាញ់ព្រះជាម្ចាស់ដោយសារតែអ្នកដទៃជំរុញឱ្យពួកគេធ្វើដូច្នេះ ហើយវាក៏មិនមែនជាសន្ទុះអារម្មណ៍តែមួយពេលនោះដែរ។ ពួកគេស្រឡាញ់ព្រះជាម្ចាស់ ដោយសារពួកគេបានឃើញពីលក្ខណៈគួរឱ្យស្រឡាញ់របស់ព្រះអង្គ ពួកគេបានឃើញថា ព្រះអង្គមានលក្ខណៈច្រើន ស័ក្ដិសមនឹងឱ្យមនុស្សស្រឡាញ់ ដោយសារពួកគេបានឃើញការសង្គ្រោះ ព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ហើយជាលទ្ធផល ពួកគេក៏ស្ងើចសរសើរ និងចង់បានព្រះជាម្ចាស់ពិតប្រាកដ ហើយក៏កើតមានចំណង់ចិត្ត ដែលធ្វើឱ្យគេមិនអាចរស់នៅដោយគ្មានព្រះជាម្ចាស់បាន។ ហេតុផលដែលមនុស្សដែលធ្វើបន្ទាល់ពិតពីព្រះជាម្ចាស់ អាចធ្វើបន្ទាល់ខ្ទរខ្ទារពីទ្រង់បាន គឺមកពីទីបន្ទាល់របស់ពួកគេចាក់គ្រឹះនៅលើការដឹងឮ និងការចង់បានព្រះជាម្ចាស់ពិតប្រាកដ។ ទីបន្ទាល់បែបនេះ មិនមែនត្រូវបានប្រទានមកស្របទៅនឹងសន្ទុះចិត្តឡើយ តែស្របទៅនឹងការស្គាល់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់វិញ។ ដោយសារតែពួកគេចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ ពួកគេគិតថា ពួកគេប្រាកដជាត្រូវធ្វើបន្ទាល់ពីព្រះអង្គ និងត្រូវធ្វើឱ្យពួកមនុស្សដែលចង់បានព្រះជាម្ចាស់ បានស្គាល់ទ្រង់ ហើយត្រូវដឹងពីលក្ខណៈគួរឱ្យស្រឡាញ់ និងភាពជាក់លាក់របស់ទ្រង់។ ទីបន្ទាល់របស់គេ កើតពីឆន្ទៈស្ម័គ្រចិត្តដូចគ្នានឹងសេចក្ដីស្រឡាញ់ដែលគេមានចំពោះព្រះជាម្ចាស់ដែរ។ ទីបន្ទាល់នេះ គឺជាទីបន្ទាល់ពិត ហើយមានសារៈសំខាន់ និងតម្លៃពិត។ ទីបន្ទាល់នេះ មិនមែនជាទីបន្ទាល់អសកម្ម ឬល្អតែខាងក្រៅ និងគ្មានន័យនោះទេ។ ហេតុផលមានតម្លៃ និងមានន័យបំផុត ដែលមានតែមនុស្សដែលពិតជាស្រឡាញ់ព្រះជាម្ចាស់ អាចមាននៅក្នុងជីវិតគេ ក៏ជាហេតុផលដែល ធ្វើឱ្យពួកគេជឿលើព្រះជាម្ចាស់ពិតប្រាកដ នោះគឺមនុស្សទាំងនេះ អាចរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយអាចរស់នៅដើម្បីកិច្ចការ និងការគ្រប់គ្រងរបស់ព្រះអង្គបាន។ ដោយសារតែពួកគេរស់នៅក្នុងពន្លឺ មិនរស់នៅក្នុងសេចក្ដីងងឹត ទើបពួកគេមិនរស់ក្នុងជីវិតឥតន័យ តែរស់ក្នុងជីវិតដែលប្រកបដោយព្រះពរដែលមកពីព្រះជាម្ចាស់វិញ។ មានតែមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ទេ ទើបអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ មានតែពួកគេទេ ទើបជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ មានតែពួកគេទេ ទើបអាចទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយមានតែពួកគេទេ ទើបអាចទទួលនូវសេចក្ដីសន្យារបស់ព្រះជាម្ចាស់។ មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ ពួកគេជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យ ហើយពួកគេអាចអាស្រ័យផលនៃព្រះពរជាមួយគ្នានឹងព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេ ទើបរស់នៅអស់កល្បជានិច្ច ហើយមានតែពួកគេទេ ទើបអាចរស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឱ្យមនុស្សស្រឡាញ់ ហើយទ្រង់ក៏ស័ក្ដិសមនឹងឱ្យមនុស្សគ្រប់គ្នាស្រឡាញ់ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចស្រឡាញ់ទ្រង់បាននោះទេ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ ហើយទទួលព្រះចេស្ដាជាមួយនឹងព្រះជាម្ចាស់ដែរ។ ពួកមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ គេអាចដើរគ្រប់ទីកន្លែងនៅក្រោមមេឃ ដោយគ្មាននរណាហ៊ានប្រឆាំងទាស់នឹងពួកគេឡើយ ហើយពួកគេអាចប្រើអនុភាពនៅលើផែនដី ហើយគ្រប់គ្រងរាស្ត្រទាំងអស់របស់ព្រះជាម្ចាស់ ដោយសារពួកគេអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ និងអាចថ្វាយការប្រឹងប្រែងទាំងអស់របស់គេ សម្រាប់កិច្ចការរបស់ព្រះអង្គបាន។ មនុស្សទាំងនេះមកជុំគ្នាពីគ្រប់ទីកន្លែង ក្នុងពិភពលោក។ ពួកគេគឺជាមនុស្សដែលមកពីទូទាំងពិភពលោក ដែលនិយាយភាសាខុសៗគ្នា ហើយមានសម្បុរស្បែកខុសៗគ្នា តែអត្ថន័យនៃវត្តមានជីវិតរបស់ពួកគេគឺដូចគ្នា។ ពួកគេសុទ្ធតែមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ពួកគេមានទីបន្ទាល់ដូចគ្នា និងមានការតាំងចិត្តដូចគ្នា ហើយមានសេចក្ដីប្រាថ្នាដូចគ្នាផង។ មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ គេអាចដើរពេញពិភពលោកដោយសេរី ចំណែកឯមនុស្សដែលធ្វើបន្ទាល់ពីព្រះជាម្ចាស់ អាចធ្វើដំណើរទៅទូទាំងសកលលោកទៀតផង។ មនុស្សទាំងនេះ ជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ពួកគេទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយពួកគេនឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច។
ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការ លទ្ធផលត្រូវបានសម្រេចតាមរយៈព្រះបន្ទូល។ តាមរយៈព្រះបន្ទូល...
អ្នកណាដែលមិនយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលប្រឆាំងទាស់នឹងទ្រង់ ហើយអ្នកដែលបានយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់...
នៅពេលជីវិតរបស់អ្នករីកចម្រើនទៅមុខ អ្នកត្រូវតែមានច្រកចូលថ្មី និងគំនិតស៊ីជម្រៅថ្មី និងខ្ពស់ជាងមុន ដែលកាន់តែស៊ីជម្រៅនៅគ្រប់ជំហាន។...
ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឱ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់...