ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់សម្ដីទី ២៧១
មិនមែនគ្រប់យ៉ាងនៅក្នុងព្រះគម្ពីរ សុទ្ធតែជាការកត់ត្រានៃព្រះបន្ទូលដែលព្រះជាម្ចាស់មានព្រះបន្ទូលដោយផ្ទាល់ព្រះអង្គនោះទេ។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ក្នុងអំឡុងពេលដែលគាត់ដើរតាមព្រះយេស៊ូវ ពេត្រុសបានបង្កើតទស្សនៈជាច្រើនអំពីទ្រង់ ហើយតែងតែវិនិច្ឆ័យទ្រង់តាមទស្សនៈរបស់គាត់ផ្ទាល់។ ទោះបីពេត្រុសមានកម្រិតការយល់ដឹងខ្លះអំពីព្រះវិញ្ញាណក៏ដោយ ក៏ការយល់ដឹងរបស់គាត់មិនសូវជាច្បាស់លាស់ឡើយ ដែលជាហេតុនាំឱ្យគាត់និយាយថា៖ «ខ្ញុំត្រូវដើរតាមព្រះដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌ចាត់ឱ្យមក។ ខ្ញុំត្រូវតែទទួលស្គាល់ព្រះអង្គដែលត្រូវបានជ្រើសរើសដោយព្រះវិញ្ញាណបរិសុទ្ធ»។ គាត់មិនបានយល់អំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ ហើយក៏ខ្វះនូវភាពច្បាស់លាស់អំពីកិច្ចការទាំងនោះផងដែរ។ ក្រោយពេលដើរតាមទ្រង់បានមួយរយៈ ពេត្រុសកាន់តែចាប់អារម្មណ៍នឹងអ្វីដែលទ្រង់បានធ្វើ និងមានបន្ទូល ហើយក៏ចាប់អារម្មណ៍ខ្លាំងលើព្រះយេស៊ូវផ្ទាល់ផងដែរ។ គាត់ចាប់ផ្ដើមមានអារម្មណ៍ថា ព្រះយេស៊ូវបានបណ្ដាលឱ្យមានសេចក្តីស្រឡាញ់ និងការគោរពបែបនេះ។ គាត់ចូលចិត្តចំណាយពេលជាមួយទ្រង់ និងនៅជិតទ្រង់ ហើយការស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវបានផ្តល់ជាការគាំទ្រ និងជំនួយដល់គាត់ទៀតផង។ ក្នុងអំឡុងពេលដែលគាត់ដើរតាមព្រះយេស៊ូវ ពេត្រុសបានសង្កេត និងរៀនសូត្រនូវអ្វីៗគ្រប់យ៉ាងអំពីព្រះជន្មរបស់ទ្រង់ដូចជា សកម្មភាព ពាក្យសម្ដី ចលនា និងការសម្ដែងចេញរបស់ទ្រង់។ គាត់បានទទួលនូវការយល់ដឹងដ៏ស៊ីជម្រៅថា ព្រះយេស៊ូវមិនដូចជាបុរសទូទៅនោះឡើយ។ ទោះបីរូបរាងជាមនុស្សរបស់ទ្រង់មានលក្ខណៈធម្មតាបំផុតក៏ដោយ ក៏ទ្រង់ពេញដោយសេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា និងការអត់ឱនចំពោះមនុស្សលោកដែរ។ គ្រប់យ៉ាងដែលទ្រង់ធ្វើ ឬមានបន្ទូល គឺជាជំនួយដ៏ធំចំពោះអ្នកដទៃ ហើយពេត្រុសបានឃើញ និងបានទទួលពីព្រះយេស៊ូវនូវអ្វីៗដែលគាត់មិនធ្លាប់បានឃើញ ឬធ្លាប់មានកាលពីមុនឡើយ។ គាត់បានឃើញថា ទោះបីព្រះយេស៊ូវមិនមានមាឌធំ ឬគ្មានភាពជាមនុស្សប្លែកពីគេក៏ដោយ ក៏ទ្រង់ពិតជាមានលក្ខណសម្បត្តិដ៏អស្ចារ្យ និងខុសប្លែកពីធម្មតាដែរ។ ទោះបីពេត្រុសមិនអាចពន្យល់បានទាំងស្រុងក្ដី ក៏គាត់អាចមើលឃើញថា ព្រះយេស៊ូវមានកិរិយាខុសប្លែកពីអ្នកឯទៀត ព្រោះថា កិច្ចការដែលទ្រង់បានធ្វើ ខុសប្លែកពីកិច្ចការដែលមនុស្សធម្មតាធ្វើប្រាកដមែន។ ចាប់តាំងពីពេលដែលគាត់មានទំនាក់ទំនងជាមួយព្រះយេស៊ូវ ពេត្រុសក៏បានឃើញដែរថា អត្តចរិតរបស់ទ្រង់ខុសប្លែកពីអត្តចរិតរបស់មនុស្សទូទៅដែរ។ ទ្រង់តែងតែប្រព្រឹត្តដោយចរិតនឹងធឹង មិនតក់ក្រហល់ មិននិយាយបំផ្លើស ឬមិនមើលស្រាលប្រធានបទអ្វីមួយទេ ហើយទ្រង់បានបញ្ចេញកិរិយាមាយាទក្នុងជីវិតរបស់ទ្រង់ តាមរបៀបមួយដែលសម្ដែងពីអត្តចរិតមួយដែលសាមញ្ញផង និងគួរឱ្យស្ងើចសរសើរផង។ នៅក្នុងការសន្ទនា ព្រះយេស៊ូវបានមានបន្ទូលត្រង់ៗ និងប្រកបដោយព្រះគុណ តែងតែប្រាស្រ័យទាក់ទងដោយឫកពាររីករាយ តែស្ងប់ស្ងាត់ ហើយទ្រង់មិនដែលបាត់បង់សេចក្តីថ្លៃថ្នូររបស់ទ្រង់ឡើយ ក្នុងពេលដែលកំពុងតែធ្វើកិច្ចការរបស់ទ្រង់។ ពេត្រុសបានឃើញថា ពេលខ្លះព្រះយេស៊ូវមិនសូវមាត់ក ប៉ុន្តែពេលខ្លះទៀត ទ្រង់មានបន្ទូលឥតឈប់។ ពេលខ្លះ ទ្រង់មានព្រះទ័យរីករាយជាខ្លាំង ដែលទ្រង់បានលេចមកដូចជាសត្វព្រាប ដែលហោះហើរយ៉ាងរហ័សរហួន ហើយមានពេលខ្លះទៀត ទ្រង់កើតទុក្ខយ៉ាងខ្លាំងដោយមិនមានបន្ទូលអ្វីសោះ ហាក់ដូចជាម្ដាយម្នាក់ដែលរងទុក្ខឥតល្ហែ។ ពេលខ្លះ ទ្រង់ពេញដោយកំហឹង ដូចជាទាហានដ៏អង់អាចដែលសម្រុកទៅសម្លាប់ខ្មាំង ហើយពេលខ្លះទៀត ទ្រង់ដូចជាសត្វសិង្ហដែលកំពុងគ្រហឹម។ ពេលខ្លះ ទ្រង់សើច ហើយពេលខ្លះទៀត ទ្រង់បានអធិស្ឋាន ហើយយំសោកផង។ ទោះបីជាព្រះយេស៊ូវប្រព្រឹត្តយ៉ាងណាក៏ដោយ ក៏ពេត្រុសកាន់តែមានចិត្តស្រឡាញ់ និងការគោរពចំពោះទ្រង់ឥតដែនកំណត់។ សំណើចរបស់ព្រះយេស៊ូវបានធ្វើឱ្យគាត់ពេញដោយសេចក្តីសុខ ទុក្ខសោករបស់ទ្រង់បានធ្វើឱ្យគាត់លិចលង់ក្នុងទុក្ខព្រួយ កំហឹងទ្រង់បានធ្វើឱ្យគាត់ខ្លាច ខណៈពេលដែលព្រះទ័យមេត្តា ការអត់ទោស និងការទាមទារដ៏តឹងរ៉ឹងដែលទ្រង់ចង់បានពីមនុស្ស បានធ្វើឱ្យគាត់ស្រឡាញ់ព្រះយេស៊ូវ និងមានការគោរព និងការស្រេកឃ្លានចង់បានទ្រង់យ៉ាងពិតប្រាកដ។ ពិតណាស់ ក្រោយពេលពេត្រុសបានរស់នៅជាមួយព្រះយេស៊ូវ អស់រយៈពេលជាច្រើនឆ្នាំ ទើបគាត់ចាប់ផ្ដើមទទួលស្គាល់ការទាំងអស់នេះបន្តិចម្ដងៗ។
ដកស្រង់ពី «របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
មិនមែនគ្រប់យ៉ាងនៅក្នុងព្រះគម្ពីរ សុទ្ធតែជាការកត់ត្រានៃព្រះបន្ទូលដែលព្រះជាម្ចាស់មានព្រះបន្ទូលដោយផ្ទាល់ព្រះអង្គនោះទេ។...
សាតាំងប្រើឈ្មោះវិទ្យាសាស្ត្រ ដើម្បីបំពេញតាមការចង់ដឹងចង់ឃើញរបស់មនុស្ស បំណងប្រាថ្នាចង់ស្រាវជ្រាវវិទ្យាសាស្ត្ររបស់មនុស្ស...
ឥឡូវនេះ គឺជាយុគសម័យនៃនគរព្រះ។ ការដែលអ្នកបានចូលទៅក្នុងយុគសម័យថ្មីនេះ គឺអាស្រ័យលើថា តើអ្នកបានចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់...
តាំងពីព្រះជាម្ចាស់បានចាប់ផ្ដើមបង្កើតសាកលលោកមក ទ្រង់ដៅមនុស្សជាច្រើនទុកជាមុន ដើម្បីបម្រើទ្រង់ រាប់ទាំងមនុស្សដែលមកពីគ្រប់សណ្ឋាននៃជីវិតផង។...