ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៥
កិច្ចការគ្រប់គ្រងមនុស្សជាតិ ត្រូវបានបែងចែកជាបីដំណាក់កាល មានន័យថា កិច្ចការសង្គ្រោះមនុស្សជាតិ ក៏ត្រូវបានបែងចែកជាបីដំណាក់ដែរ។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
បទពិសោធន៍របស់ពេត្រុសបានឡើងដល់កម្រិតកំពូល នៅពេលដែលរូបកាយរបស់គាត់សឹងតែត្រូវបានខ្ទេចខ្ទាំទាំងស្រុង ប៉ុន្តែព្រះយេស៊ូវនៅតែប្រទានការលើកទឹកចិត្តដល់គាត់ពីក្នុងមកវិញ។ ហើយមានពេលមួយនោះ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឱ្យពេត្រុសឃើញ។ ពេលពេត្រុសស្ថិតក្នុងទុក្ខវេទនាយ៉ាងខ្លាំង និងមានអារម្មណ៍ថា ដួងចិត្តរបស់គាត់បានខ្ទេចខ្ទាំ ព្រះយេស៊ូវបានបង្គាប់គាត់ថា៖ «អ្នកបាននៅជាមួយខ្ញុំនៅលើផែនដី ហើយខ្ញុំបាននៅទីនេះជាមួយអ្នក។ មែនហើយ ពីមុនយើងនៅជាមួយគ្នាឯស្ថានសួគ៌ ពិតណាស់ ស្ថានសួគ៌ជាពិភពខាងវិញ្ញាណ។ ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ ហើយអ្នកនៅលើផែនដីនេះ ដោយព្រោះខ្ញុំមិនមែនមកពីផែនដីនេះឡើយ ដូច្នេះ អ្នកក៏មិនមកពីផែនដីដែរ អ្នកត្រូវតែសម្រេចមុខងាររបស់អ្នកនៅលើផែនដី។ ក្នុងនាមអ្នកជាអ្នកបម្រើម្នាក់ អ្នកត្រូវតែសម្រេចភារកិច្ចរបស់ខ្លួន»។ ការឮថា គាត់នឹងអាចត្រឡប់ទៅនៅក្បែរព្រះជាម្ចាស់វិញ បានផ្ដល់នូវការកម្សាន្តចិត្តដល់ពេត្រុស។ នាគ្រានោះ ពេត្រុសឈឺចាប់ខ្លាំង សឹងតែដេកឈឺមួយកន្លែងនៅលើគ្រែ។ គាត់មានវិប្បដិសារីដល់ថ្នាក់និយាយថា៖ «ទូលបង្គំពុករលួយខ្លាំងណាស់ នោះទូលបង្គំមិនអាចផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ»។ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឱ្យគាត់បានឃើញ ហើយមានបន្ទូលថា៖ «ពេត្រុសអើយ តើអាចទេថា អ្នកភ្លេចការតាំងចិត្តដែលអ្នកធ្លាប់មានចំពោះខ្ញុំទៅហើយនោះ? តើអ្នកពិតជាភ្លេចអ្វីៗគ្រប់យ៉ាងដែលខ្ញុំបាននិយាយហើយឬ?» ដោយឃើញថា នោះជាព្រះយេស៊ូវ ពេត្រុសក៏បានក្រោកចេញពីគ្រែរបស់គាត់ ហើយព្រះយេស៊ូវក៏បានកម្សាន្តចិត្តគាត់ថា៖ «ដូចខ្ញុំបានប្រាប់អ្នករួចហើយថា ខ្ញុំមិនមែនមកពីផែនដីនេះឡើយ។ អ្នកត្រូវតែយល់អំពីការនេះ ប៉ុន្តែតើអ្នកបានភ្លេចអ្វីផ្សេងទៀតដែលខ្ញុំបានប្រាប់អ្នកហើយឬ? 'អ្នកក៏មិនមែនមកពីផែនដី ឬលោកីយ៍នេះដែរ។' ឥឡូវនេះ មានកិច្ចការដែលអ្នកត្រូវតែធ្វើ អ្នកមិនអាចទួញសោកបែបនេះឡើយ។ អ្នកមិនអាចរងទុក្ខបែបនេះទេ។ មនុស្ស និងព្រះជាម្ចាស់មិនអាចរួមរស់នៅជាមួយគ្នាក្នុងពិភពតែមួយនោះទេ ដូច្នេះ ខ្ញុំមានកិច្ចការរបស់ខ្ញុំ ហើយអ្នកក៏មានកិច្ចការរបស់អ្នកដែរ ហើយថ្ងៃមួយ ពេលដែលកិច្ចការរបស់អ្នកត្រូវបានបញ្ចប់ យើងនឹងជួបជុំគ្នានៅក្នុងពិភពតែមួយ ហើយខ្ញុំនឹងដឹកនាំអ្នកឱ្យនៅជាមួយខ្ញុំជារៀងរហូត»។ ពេត្រុសបានទទួលការកម្សាន្តចិត្ត និងការធានាជាថ្មី ក្រោយពេលឮពាក្យទាំងនេះ។ គាត់បានដឹងថា ទុក្ខវេទនានេះគឺជាអ្វីមួយដែលគាត់ត្រូវតែស៊ូទ្រាំ និងត្រូវជួប ហើយគាត់ក៏បានទទួលការជំរុញចិត្ត ចាប់ពីពេលនោះមក។ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឱ្យគាត់ឃើញជាពិសេស នៅក្នុងពេលវេលាមួយដ៏សំខាន់ ដោយប្រទានឱ្យគាត់នូវការស្រាយបំភ្លឺ និងការដឹកនាំជាពិសេស ហើយទ្រង់បានធ្វើកិច្ចការជាច្រើនទៅលើជីវិតរបស់គាត់។ តើពេត្រុសមានវិប្បដិសារីបំផុតចំពោះអ្វីខ្លះ? ក្រោយពេលពេត្រុសបាននិយាយថា៖ «ទ្រង់ជាបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» មិនបានប៉ុន្មាន ព្រះយេស៊ូវក៏សួរសំណួរមួយទៀតដល់ពេត្រុស (ទោះបីវាមិនត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរតាមរបៀបនេះក៏ដោយ)។ ព្រះយេស៊ូវបានសួរគាត់ថា៖ «ពេត្រុសអើយ! តើអ្នកធ្លាប់ស្រឡាញ់ខ្ញុំទេ?» ពេត្រុសបានយល់ពីអត្ថន័យនៃព្រះបន្ទូលរបស់ទ្រង់ ហើយបាននិយាយថា៖ «ឱ ព្រះអម្ចាស់អើយ! ទូលបង្គំធ្លាប់ស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ប៉ុន្តែទូលបង្គំសូមសារភាពថា ទូលបង្គំមិនដែលស្រឡាញ់ទ្រង់ឡើយ»។ បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលថា៖ «បើមនុស្សមិនស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផង ធ្វើម្ដេចពួកគេអាចស្រឡាញ់ព្រះរាជបុត្រាទ្រង់ដែលនៅលើផែនដីនេះបាន? ហើយប្រសិនបើមនុស្សមិនស្រឡាញ់ព្រះរាជបុត្រាដែលព្រះដ៏ជាព្រះវរបិតាចាត់មកផង ធ្វើម្ដេចពួកគេអាចស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌បាន? ប្រសិនបើមនុស្សពិតជាស្រឡាញ់ព្រះរាជបុត្រាដែលគង់នៅលើផែនដី នោះពួកគេក៏ពិតជាស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែរ»។ ពេលពេត្រុសបានឮពាក្យទាំងនេះ គាត់ក៏បានដឹងពីអ្វីដែលគាត់គ្មាន។ គាត់តែងមានវិប្បដិសារី រហូតដល់ស្រក់ទឹកភ្នែក ស្ដាយពាក្យសម្ដី ដែលគាត់បាននិយាយថា៖ «ទូលបង្គំធ្លាប់ស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ប៉ុន្តែទូលបង្គំមិនធ្លាប់ស្រឡាញ់ទ្រង់ឡើយ»។ ក្រោយពេលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ និងក្រោយពេលដែលទ្រង់យាងឡើងស្ថានសួគ៌ គាត់កាន់តែមានវិប្បដិសារី និងស្ដាយក្រោយចំពោះពាក្យទាំងនេះ។ ដោយនឹកចាំអំពីកិច្ចការពីអតីតកាល និងកម្ពស់បច្ចុប្បន្នរបស់គាត់ ជារឿយៗ គាត់នឹងចូលមកចំពោះព្រះយេស៊ូវដោយសេចក្ដីអធិស្ឋាន ទាំងមានអារម្មណ៍ស្ដាយក្រោយ និងជំពាក់គុណទ្រង់រហូត ដោយសារតែគាត់មិនបានបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនបានបំពេញតាមបទដ្ឋានរបស់ព្រះជាម្ចាស់។ រឿងទាំងនេះបានក្លាយជាបន្ទុកដ៏ធំបំផុតរបស់គាត់។ គាត់បាននិយាយថា៖ «នៅថ្ងៃមួយ ទូលបង្គំនឹងថ្វាយដល់ទ្រង់នូវអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមាន និងអ្វីគ្រប់យ៉ាងដែលជាជីវិតទូលបង្គំ ហើយទូលបង្គំនឹងថ្វាយដល់ទ្រង់នូវរបស់ដែលមានតម្លៃបំផុត»។ គាត់បាននិយាយថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមានតែសេចក្តីជំនឿមួយ និងសេចក្តីស្រឡាញ់មួយប៉ុណ្ណោះ។ ជីវិតរបស់ទូលបង្គំគ្មានតម្លៃអ្វីឡើយ ឯរូបកាយទូលបង្គំទៀតសោត ក៏គ្មានតម្លៃដែរ។ ទូលបង្គំមានតែសេចក្តីជំនឿមួយ និងសេចក្តីស្រឡាញ់មួយប៉ុណ្ណោះ។ ក្នុងគំនិតរបស់ទូលបង្គំមានតែសេចក្តីជំនឿលើទ្រង់ប៉ុណ្ណោះ ចំណែកក្នុងចិត្តទូលបង្គំ ក៏មានតែសេចក្តីស្រឡាញ់ចំពោះទ្រង់ដែរ។ ទូលបង្គំមានតែរបស់ពីរនេះប៉ុណ្ណោះ ដែលទូលបង្គំអាចថ្វាយដល់ទ្រង់ គឺគ្មានអ្វីផ្សេងឡើយ»។ ពេត្រុសបានទទួលការលើកទឹកចិត្ត ដោយសារព្រះបន្ទូលរបស់ព្រះយេស៊ូវ ព្រោះមុនពេលព្រះយេស៊ូវត្រូវគេឆ្កាង ទ្រង់បានប្រាប់ពេត្រុសថា៖ «ខ្ញុំមិនមែនមកពីលោកីយ៍នេះឡើយ ហើយអ្នកក៏មិនមែនមកពីលោកីយ៍នេះដែរ»។ ក្រោយមក ពេលពេត្រុសមានការឈឺចាប់ខ្លាំងពេក ព្រះយេស៊ូវក៏បានរំឭកដល់គាត់ថា៖ «ពេត្រុសអើយ តើអ្នកបានភ្លេចហើយឬ? ខ្ញុំមិនមែនមកពីលោកីយ៍នេះឡើយ ហើយដែលខ្ញុំបានចាកចេញមុននេះ ក៏ដោយសារតែកិច្ចការរបស់ខ្ញុំដែរ។ អ្នកក៏មិនមែនមកពីលោកីយ៍នេះដែរ តើអ្នកពិតជាភ្លេចហើយមែនទេ? ខ្ញុំបានប្រាប់អ្នកពីរដងហើយ តើអ្នកមិនចាំទេឬអី?» ពេលឮព្រះបន្ទូលទាំងនេះ ពេត្រុសក៏បានឆ្លើយថា៖ «ទូលបង្គំមិនបានភ្លេចនោះឡើយ!» បន្ទាប់មក ព្រះយេស៊ូវបានមានព្រះបន្ទូលថា៖ «អ្នកធ្លាប់បានចំណាយពេលដ៏រីករាយជាមួយខ្ញុំនៅស្ថានសួគ៌ និងបានចំណាយពេលមួយរយៈនៅក្បែរខ្ញុំ។ អ្នកនឹកខ្ញុំ ហើយខ្ញុំក៏នឹកអ្នកដែរ។ ទោះបីជាភាវៈដែលបង្កើតមកគ្មានតម្លៃនឹងលើកយកមកនិយាយនៅចំពោះព្រះនេត្ររបស់ខ្ញុំក៏ដោយ តើខ្ញុំមិនអាចស្រឡាញ់មនុស្សស្លូតត្រង់ និងគួរឱ្យស្រឡាញ់ដូចម្ដេចបាន? តើអ្នកបានភ្លេចព្រះបន្ទូលសន្យារបស់ខ្ញុំហើយឬ? អ្នកត្រូវតែទទួលយកបញ្ជាបេសកកម្មរបស់ខ្ញុំនៅលើផែនដី ហើយអ្នកត្រូវតែសម្រេចភារកិច្ចដែលខ្ញុំបានផ្ទុកផ្ដាក់ឱ្យអ្នកធ្វើ។ ថ្ងៃមួយ ខ្ញុំច្បាស់ជាដឹកនាំអ្នកឱ្យមកនៅក្បែរខ្ញុំវិញ»។ ក្រោយពេលឮពាក្យនេះ ពេត្រុសកាន់តែមានទឹកចិត្ត និងទទួលបាននូវការជំរុញចិត្តកាន់តែខ្លាំង ដល់ថ្នាក់ពេលដែលគាត់ជាប់នៅលើឈើឆ្កាង គាត់អាចនិយាយថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនអាចស្រឡាញ់ទ្រង់បានសមល្មមឡើយ! ទោះបីជាទ្រង់បង្គាប់ឱ្យទូលបង្គំស្លាប់ក៏ដោយ ក៏ទូលបង្គំនៅតែមិនស្រឡាញ់ទ្រង់ឱ្យល្មមដែរ។ ទោះបីជាទ្រង់បញ្ជូនព្រលឹងរបស់ទូលបង្គំទៅកន្លែងណា ទោះបីជាទ្រង់មិនបំពេញតាមព្រះបន្ទូលសន្យាពីអតីតកាលរបស់ទ្រង់ ហើយទោះបីជាទ្រង់នឹងធ្វើអ្វីនៅពេលខាងមុខនោះឡើយ ក៏ទូលបង្គំនៅតែស្រឡាញ់ និងជឿលើទ្រង់ជានិច្ច»។ អ្វីដែលគាត់បានប្រកាន់ខ្ជាប់ គឺជាសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ដ៏ពិតរបស់គាត់។
ដកស្រង់ពី «របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
កិច្ចការគ្រប់គ្រងមនុស្សជាតិ ត្រូវបានបែងចែកជាបីដំណាក់កាល មានន័យថា កិច្ចការសង្គ្រោះមនុស្សជាតិ ក៏ត្រូវបានបែងចែកជាបីដំណាក់ដែរ។...
ជីវិតមួយដែលចាយទៅលើការស្វែងរកភាពល្បីល្បាញ និងទ្រព្យសម្បត្តិ បន្សល់ទុកឲ្យគេនូវភាពមិនច្បាស់លាស់ក្នុងការប្រឈមនឹងសេចក្តីស្លាប់...
ព្រះជាម្ចាស់ត្រូវតែបំផ្លាញក្រុមសូដុម (អត្ថបទសម្រាំង) លោកុប្បត្តិ ១៨:២៦ រួចព្រះយេហូវ៉ាមានបន្ទូលថា...
មានតែតាមរយៈការទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករទេ ទើបគេអាចត្រឡប់ទៅក្បែរទ្រង់បាន នៅពេលដែលមនុស្សម្នាក់មិនមានចំណេះដឹង...