ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ២១
05-05-2021
កាលដើមដំបូងឡើយ ការដឹកនាំមនុស្សក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺដូចជាការដឹកនាំជីវិតរបស់កូនម្នាក់ដែរ។ មនុស្សជាតិកាលដើមដំបូងឡើយ គឺជាកូនដែលទើបកើតរបស់ព្រះយេហូវ៉ា។ ពួកគេ គឺជាពួកសាសន៍អ៊ីស្រាអែល។ ពួកគេគ្មានការយល់ដឹងថាតើត្រូវគោរពព្រះជាម្ចាស់ ឬថាតើត្រូវរស់នៅលើផែនដីនេះដោយរបៀបណានោះទេ។ នេះចង់មានន័យថា ព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិមក ពោលគឺទ្រង់បានបង្កើតអ័ដាម និងអេវ៉ា ប៉ុន្តែទ្រង់មិនបានប្រទានសមត្ថភាពដល់ពួកគេឲ្យយល់ថាតើត្រូវគោរពព្រះយេហូវ៉ា ឬដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានៅលើផែនដីនេះដោយរបៀបណានោះទេ។ បើគ្មានការណែនាំដោយផ្ទាល់ពីព្រះយេហូវ៉ាទេ គ្មាននរណាម្នាក់អាចដឹងរឿងនេះដោយផ្ទាល់បានទេ ដ្បិតកាលដើមដំបូងឡើយ មនុស្សមិនមានសមត្ថភាពបែបនោះទេ។ មនុស្សគ្រាន់តែដឹងថា ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់ ប៉ុន្តែថាតើត្រូវគោរពទ្រង់ដោយរបៀបណានោះ ថាការប្រព្រឹត្តបែបណាជាការគោរពទ្រង់នោះ ថាចិត្តបែបណាដែលមនុស្សម្នាក់រាប់ថាគោរពទ្រង់ ឬអ្វីដែលត្រូវលះបង់នៅក្នុងការគោរពទ្រង់នោះ គឺមនុស្សគ្មានដឹងអ្វីទាល់តែសោះ។ មនុស្សគ្រាន់តែដឹងថា ត្រូវអរសប្បាយនឹងរបស់សព្វសារពើដែលព្រះយេហូវ៉ាបានបង្កើតមកប៉ុណ្ណោះ ប៉ុន្តែតើជីវិតនៅលើផែនដីបែបណាដែលមានតម្លៃសម្រាប់សត្តនិកររបស់ព្រះជាម្ចាស់នោះ គឺមនុស្សគ្មានដឹងអ្វីទាល់តែសោះ។ បើគ្មាននរណាម្នាក់ណែនាំពួកគេទេ បើគ្មាននរណាម្នាក់ដឹកនាំផ្លូវពួកគេដោយផ្ទាល់ទេ មនុស្សជាតិនឹងមិនអាចដឹកនាំជីវិតបានត្រឹមត្រូវឲ្យសមនឹងភាពមនុស្សឡើយ ប៉ុន្តែគ្រាន់តែត្រូវបានសាតាំងចាប់ជាចំណាប់ខ្មាំងដោយលាក់លៀមតែប៉ុណ្ណោះ។ ព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិមក ពោលគឺទ្រង់បានបង្កើតដូនតារបស់មនុស្សជាតិ គឺអ័ដាម និងអេវ៉ា ប៉ុន្តែទ្រង់មិនបានប្រទានប្រាជ្ញា និងភាពឈ្លៀសវៃដល់ពួកគេបន្ថែមទៀតឡើយ។ ថ្វីបីពួកគេបានរស់នៅលើផែនដីនេះរួចហើយក៏ពិតមែន ប៉ុន្ដែពួកគេមិនបានយល់ដឹងអ្វីទាល់តែសោះ។ ហេតុដូច្នេះហើយ កិច្ចការរបស់ព្រះយេហូវ៉ាក្នុងការបង្កើតមនុស្សជាតិ គឺបានបញ្ចប់ត្រឹមពាក់កណ្ដាលប៉ុណ្ណោះ ហើយនៅឆ្ងាយពីទីបញ្ចប់នៅឡើយ។ ទ្រង់គ្រាន់តែបានសូនរូបមនុស្សចេញពីដីឥដ្ឋ និងបានប្រទានខ្យល់ដង្ហើមជីវិត ប៉ុន្តែ មិនបានប្រទានចេតនាគោរពព្រះជាម្ចាស់ឲ្យបានគ្រប់គ្រាន់នោះទេ។ កាលដើមដំបូងឡើយ មនុស្សគ្មានគំនិតគោរពទ្រង់ ឬកោតខ្លាចទ្រង់ឡើយ។ មនុស្សដឹងត្រឹមថាត្រូវស្ដាប់ព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែល្ងង់ខ្លៅគ្មានចំណេះដឹងជាមូលដ្ឋានសម្រាប់ជីវិតនៅលើផែនដី និងច្បាប់ធម្មតានៃជីវិតមនុស្សឡើយ។ ហេតុដូច្នេះហើយ បើទោះបីជាព្រះយេហូវ៉ាបានបង្កើតមនុស្សប្រុស និងមនុស្សស្រី និងបានបញ្ចប់កិច្ចការក្នុងពេលប្រាំពីរថ្ងៃក្ដី ក៏ពុំមានន័យថា ទ្រង់បានបញ្ចប់កិច្ចការនៃការបង្កើតមនុស្សដែរ ដ្បិតមនុស្សមានតែសំបក និងខ្វះខាតភាពពិតនៃការធ្វើជាមនុស្ស។ មនុស្សគ្រាន់តែដឹងថា គឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតមនុស្សជាតិមក ប៉ុន្តែគេមិនដឹងថាតើត្រូវគោរពតាមព្រះបន្ទូល ឬក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដោយរបៀបណានោះទេ។ ដូច្នេះហើយក្រោយពីមនុស្សជាតិមានជីវិត កិច្ចការរបស់ព្រះយេហូវ៉ានៅឆ្ងាយពីទីបញ្ចប់នៅឡើយទេ។ ទ្រង់នៅតែដឹកនាំមនុស្សជាតិដោយពេញលេញដើម្បីឲ្យគេមកចំពោះទ្រង់ ដើម្បីឲ្យពួកគេអាចរស់នៅរួមគ្នានៅលើផែនដី និងគោរពទ្រង់ និងដើម្បីឲ្យពួកគេអាចចូលទៅក្នុងផ្លូវដែលត្រឹមត្រូវនៃជីវិតជាមនុស្សធម្មតានៅលើផែនដីតាមរយៈការណែនាំរបស់ទ្រង់។ មានតែបែបនេះទេទើបកិច្ចការដែលត្រូវធ្វើឡើងជាគោលការណ៍ក្រោមព្រះនាមរបស់ព្រះយេហូវ៉ាអាចបញ្ចប់ទៅបានទាំងស្រុង ពោលគឺមានតែបែបនេះទេទើបកិច្ចការរបស់ព្រះយេហូវ៉ាក្នុងការបង្កើតពិភពលោកនេះបានបញ្ចប់ទាំងស្រុង។ ដូច្នេះហើយ បន្ទាប់ពីបានបង្កើតមនុស្សជាតិមក ទ្រង់ត្រូវដឹកនាំជីវិតមនុស្សជាតិនៅលើផែនដីអស់រយៈពេលជាច្រើនពាន់ឆ្នាំ ដើម្បីឲ្យមនុស្សជាតិអាចគោរពតាមបញ្ញត្តិ និងក្រឹត្យវិន័យ ហើយចូលរួមនៅក្នុងគ្រប់សកម្មភាពទាំងអស់នៃជីវិតជាមនុស្សធម្មតានៅលើផែនដី។ មានតែពេលនោះទេដែលកិច្ចការរបស់ព្រះយេហូវ៉ាត្រូវបានបញ្ចប់ទាំងស្រុង។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត