ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការជំនុំជម្រះនៅគ្រាចុងក្រោយ | សម្រង់សម្ដីទី ៩៨
នៅក្នុងនគរនេះ របស់សព្វសារពើទាំងអស់ចាប់ផ្ដើមមានជីវិតជាថ្មី និងទទួលបានកម្លាំងជីវិតរបស់ខ្លួនឡើងវិញ។ ដោយសារតែការប្រែប្រួលសភាពនៃផែនដី...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ប្រសិនបើមនុស្សពិតជាអាចមើលឃើញយ៉ាងច្បាស់នូវវិថីជីវិតដ៏ត្រឹមត្រូវរបស់មនុស្ស ក៏ដូចជាគោលបំណងនៃការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមិនរក្សាទុកអនាគត និងវាសនាបុគ្គលរបស់ពួកគេជាកំណប់នៅក្នុងដួងចិត្តរបស់ពួកគេឡើយ។ បន្ទាប់មក ពួកគេនឹងលែងចាប់អារម្មណ៍ក្នុងការបម្រើឪពុកម្តាយរបស់ពួកគេ ដែលអន់ជាងសត្វជ្រូក និងសត្វឆ្កែតទៅទៀត។ តើអនាគត និងវាសនារបស់មនុស្សដែលពេត្រុសហៅថា «ឪពុកម្តាយ» មិនមានភាពច្បាស់លាស់នាពេលបច្ចុប្បន្ននេះមែនទេ? ពួកគេគ្រាន់តែដូចជាសាច់ និងឈាមរបស់មនុស្សប៉ុណ្ណោះ។ តើទិសដៅ និងអនាគតរបស់សាច់ឈាមនោះនឹងទៅជាអ្វី? តើវានឹងបានជួបព្រះជាម្ចាស់នៅពេលដែលមានជីវិត ឬព្រលឹងរបស់វានឹងបានជួបព្រះជាម្ចាស់ បន្ទាប់ពីស្លាប់ទៅដែរឬទេ? តើសាច់ឈាមនោះនឹងបញ្ចប់ទៅនៅថ្ងៃស្អែកនៅក្នុងឡនៃសេចក្តីទុក្ខវេទនា ឬនៅក្នុងភ្លើងឆាបឆេះដ៏សន្ធោសន្ធៅឬទេ? តើសំណួរទាំងនេះមិនមែនជាសំណួរដែលព្រួយបារម្ភថាតើសាច់ឈាមរបស់មនុស្សនឹងស៊ូទ្រាំចំពោះសំណាងអាក្រក់យ៉ាងណា ឬរងទុក្ខយ៉ាងណាដោយសារដំណឹងដ៏ធំបំផុត ដូចដែលមនុស្សមានខួរក្បាល និងមានសុភវិនិច្ឆ័យព្រួយបារម្ភបំផុតទេឬអី? (ត្រង់នេះ ការរងទុក្ខ សំដៅលើការទទួលបានព្រះពរ វាមានន័យថា ការល្បងលនាពេលអនាគតមានប្រយោជន៍សម្រាប់ទិសដៅរបស់មនុស្ស។ សំណាងអាក្រក់សំដៅលើ ការមិនអាចឈរមាំ ឬចាញ់បញ្ឆោតគេ ឬមានន័យថា នរណាម្នាក់នឹងជួបស្ថានភាពអកុសល ហើយបាត់បង់ជីវិតនៅក្នុងចន្លោះពេលគ្រោះមហន្តរាយ និងគ្មានទិសដៅសមស្របសម្រាប់ព្រលឹងរបស់ខ្លួន។) ទោះបីជាមនុស្សមានមូលហេតុត្រឹមត្រូវក៏ដោយ ក៏ប្រហែលជាអ្វីដែលពួកគេគិត មិនស្របគ្នាទាំងស្រុងទៅនឹងមូលហេតុដែលពួកគេគួរតែទទួលបានការបំពាក់បំប៉នឡើយ។ នេះគឺដោយសារតែ ពួកគេមានការភាន់ច្រឡំ ហើយធ្វើរឿងនោះយ៉ាងងងឹតងងល់។ ពួកគេទាំងអស់គួរតែស្វែងយល់ឱ្យបានហ្មត់ចត់ទៅលើអ្វីដែលពួកគេគួរចូលទៅ ជាពិសេស ពួកគេគួរតែជ្រើសរើសអ្វីដែលគួរចូលទៅក្នុងអំឡុងពេលមានសេចក្តីទុក្ខវេទនា (នោះគឺអំឡុងពេលបន្សុទ្ធនៅក្នុងឡភ្លើង) ក៏ដូចជាអ្វីដែលពួកគេគួរតែទទួលបានការបំពាក់បំប៉នក្នុងអំឡុងពេលនៃការល្បងលក្នុងភ្លើងដែរ។ ចូរកុំតែងតែបម្រើឪពុកម្តាយរបស់អ្នក (មានន័យថាសាច់ឈាម) ដែលអន់ដូចជាសត្វជ្រូក និងសត្វឆ្កែ និងអន់ជាងសត្វស្រមោច ឬសត្វល្អិតឡើយ។ តើមានចំណុចត្រង់ណាដែលត្រូវពិបាកចិត្តលើរឿងនេះ ចូរពិចារណាឱ្យបានល្អិតល្អន់ និងខំប្រឹងគិតឱ្យខ្លាំង? សាច់ឈាមនោះមិនមែនជារបស់អ្នកឡើយ ប៉ុន្តែវានៅក្នុងព្រះហស្តនៃព្រះជាម្ចាស់ ដែលមិនត្រឹមតែគ្រប់គ្រងអ្នកនោះទេ តែក៏បញ្ជាលើសាតាំងផងដែរ។ (នេះមានន័យថា ដំបូងសាច់ឈាមជារបស់សាតាំង។ ដោយសារតែសាតាំងស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ វាអាចប្រើពាក្យសម្តីបានតាមតែវិធីនេះប៉ុណ្ណោះ។ នេះគឺដោយសារតែវាមានលក្ខណៈបញ្ចុះបញ្ចូលក្នុងការនិយាយតាមវិធីនោះ វាធ្វើឱ្យនឹកឃើញថា មនុស្សមិនស្ថិតនៅក្រោមអំណាចរបស់សាតាំងទាំងស្រុងឡើយ ប៉ុន្តែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។) អ្នកកំពុងរស់នៅក្រោមការធ្វើបាបរបស់សាច់ឈាម ប៉ុន្តែថាតើសាច់ឈាមជារបស់អ្នកមែនទេ? តើវាស្ថិតក្រោមការត្រួតត្រារបស់អ្នកដែរទេ? ហេតុអ្វីមិនខំប្រឹងគិតអំពីរឿងនេះឱ្យខ្លាំង? ហេតុអ្វីបានជាទទូចអង្វរព្រះជាម្ចាស់ ដើម្បីតែប្រយោជន៍នៃសាច់ឈាមស្អុយរលួយរបស់អ្នក ដែលត្រូវបានថ្កោលទោស ត្រូវបណ្ដាសា និងត្រូវបានបង្ខូចដោយវិញ្ញាណស្មោកគ្រោក? តើមានតម្រូវការអ្វី ដើម្បីរក្សាមិត្តភាពជាមួយសាតាំងឱ្យនៅកៀកដួងចិត្តរបស់អ្នកជានិច្ចនោះ? តើអ្នកមិនបារម្ភទេឬ ដែលសាច់ឈាមនោះអាចបំផ្លាញអនាគត ក្តីសង្ឃឹមដ៏អស្ចារ្យ និងគោលដៅពិតប្រាកដរបស់ជីវិតអ្នក?
ដកស្រង់ពី «គោលបំណងនៃការគ្រប់គ្រងមនុស្សជាតិ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
នៅក្នុងនគរនេះ របស់សព្វសារពើទាំងអស់ចាប់ផ្ដើមមានជីវិតជាថ្មី និងទទួលបានកម្លាំងជីវិតរបស់ខ្លួនឡើងវិញ។ ដោយសារតែការប្រែប្រួលសភាពនៃផែនដី...
នៅគ្រាដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ ទ្រង់យាងមកមិនមែនដើម្បីចូលរួមក្នុងការស្ថាបនា ឬចូលរួមក្នុងចលនាណាមួយឡើយ...
តើសិទ្ធិអំណាចរបស់ព្រះជាម្ចាស់តំណាងឲ្យអ្វី? តើវាតំណាងឲ្យអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឬ?...
អ្នករាល់គ្នាប្រាថ្នាចង់ទទួលបានរង្វាន់នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ និងចង់ឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នករាល់គ្នា...