ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ | សម្រង់សម្ដីទី ៣១៩

អ្នករាល់គ្នាប្រាថ្នាចង់ទទួលបានរង្វាន់នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ និងចង់ឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នករាល់គ្នា ព្រោះមនុស្សគ្រប់គ្នាសង្ឃឹមចង់បានរឿងបែបនេះ នៅពេលពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ ព្រោះគ្រប់គ្នាវក់នឹងការដេញតាមភាពខ្ពង់ខ្ពស់ ហើយគ្មានមនុស្សណាចង់នៅក្រោមអ្នកដទៃនោះទេ។ មនុស្សគឺបែបនេះហើយ។ ច្បាស់ណាស់ ដោយសារហេតុផលនេះ ក្នុងចំណោមអ្នករាល់គ្នាមានមនុស្សជាច្រើនតែងតែប្រឹងប្រែង ដើម្បីទទួលបានការគាំទ្រពីព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ប៉ុន្ដែតាមការពិត ភក្តីភាព និងភាពទៀងត្រង់របស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គឺតិចជាងភក្តីភាព និងភាពទៀងត្រង់ចំពោះខ្លួនអ្នកឆ្ងាយណាស់។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ព្រោះខ្ញុំមិនទទួលស្គាល់ភក្តីភាពរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់សោះឡើយ ហើយជាងនេះទៀត ព្រោះខ្ញុំហ៊ានប្រកែកថាដួងចិត្តរបស់អ្នករាល់គ្នាគ្មានព្រះជាម្ចាស់ឡើយ។ មានន័យថា ព្រះជាម្ចាស់ដែលអ្នករាល់គ្នាថ្វាយបង្គំ គឺព្រះជាម្ចាស់ដ៏ស្រពេចស្រពិលដែលអ្នករាល់គ្នាលើកសរសើរតម្កើងនោះគ្មានវត្តមានសោះឡើយ។ ហេតុផលដែលខ្ញុំអាចនិយាយបាន យ៉ាងច្បាស់ដូច្នេះ ព្រោះអ្នករាល់គ្នានៅឆ្ងាយពីព្រះដ៏ពិតខ្លាំងពេក។ ហេតុផលសម្រាប់ភក្តីភាពរបស់អ្នករាល់គ្នា គឺរូបព្រះដែលស្ថិតនៅក្នុងចិត្តរបស់អ្នករាល់គ្នា ហើយនៅពេលនេះ ចំពោះខ្ញុំវិញ អ្នករាល់គ្នាគ្រាន់តែទទួលស្គាល់ព្រះជាម្ចាស់ដែលអ្នករាល់គ្នាគិតថាមិនធំ ក៏មិនតូច តាមពាក្យសម្តីប៉ុណ្ណោះ។ នៅពេលខ្ញុំនិយាយថា អ្នករាល់គ្នានៅឆ្ងាយពីព្រះជាម្ចាស់នោះ គឺខ្ញុំចង់មានន័យថា អ្នករាល់គ្នាឃ្លាតឆ្ងាយពីព្រះដ៏ពិត ខណៈដែលព្រះដ៏ស្រពេចស្រពិលនោះហាក់ដូចជាស្ថិតនៅក្បែរខ្លួនអ្នករាល់គ្នាទៅវិញ។ នៅពេលខ្ញុំនិយាយថា «មិនធំ» នោះគឺខ្ញុំចង់សំដៅលើព្រះដែលអ្នករាល់គ្នាជឿសព្វថ្ងៃនេះ ទំនងគ្រាន់តែជាបុគ្គលមួយរូបដែលគ្មានសមត្ថភាពអស្ចារ្យអ្វីនោះទេ គឺជាបុគ្គលដែលមិនមានភាពខ្ពង់ខ្ពស់អ្វីឡើយ។ ហើយនៅពេលខ្ញុំនិយាយថា «មិនតូច» ខ្ញុំចង់មានន័យថាទោះបីជាបុគ្គលនេះមិនអាចហៅខ្យល់ហៅភ្លៀងបានក៏ដោយ ប៉ុន្តែទ្រង់អាចហៅព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកធ្វើកិច្ចការដែលធ្វើឱ្យស្ថានសួគ៌ និងផែនដីញ័ររញ្ជួយបាន ដែលនឹងធ្វើឱ្យមនុស្សស្រឡាំងកាំង។ មើលពីខាងក្រៅ អ្នករាល់គ្នាហាក់ដូចជាស្តាប់បង្គាប់ចំពោះព្រះគ្រីស្ទដែលគង់នៅលើផែនដី ប៉ុន្តែតាមពិត អ្នករាល់គ្នាមិនមានសេចក្ដីជំនឿលើទ្រង់ឡើយ ហើយក៏មិនស្រឡាញ់ទ្រង់ដែរ។ នេះមានន័យថា ព្រះដែលអ្នករាល់គ្នាជឿយ៉ាងពិតប្រាកដ គឺគ្រាន់តែជាព្រះដ៏ស្រពេចស្រពិល នៅក្នុងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាប៉ុណ្ណោះ ហើយព្រះដែលអ្នករាល់គ្នាស្រឡាញ់យ៉ាងពិតប្រាកដ ដែលអ្នករាល់គ្នាចង់បានយ៉ាងខ្លាំងទាំងថ្ងៃទាំងយប់ គឺអ្នករាល់គ្នាមិនដែលបានឃើញទ្រង់ផ្ទាល់សោះឡើយ។ ចំពោះព្រះគ្រីស្ទ សេចក្ដីជំនឿរបស់អ្នករាល់គ្នាគឺមានតិចតួចប៉ុណ្ណោះ ចំណែកក្តីស្រឡាញ់របស់អ្នករាល់គ្នាវិញគឺគ្មានសោះឡើយ។ សេចក្ដីជំនឿមានន័យថា ការជឿ និងការទុកចិត្ត ចំណែកក្តីស្រឡាញ់វិញមានន័យថាការចូលចិត្តយ៉ាងខ្លាំង និងការលើកសរសើរនៅក្នុងដួងចិត្តរបស់នរណាម្នាក់ និងមិនអាចបំបែកពីគ្នាបានឡើយ។ ប៉ុន្តែសេចក្ដីជំនឿ និងក្តីស្រឡាញ់របស់អ្នករាល់គ្នាចំពោះព្រះគ្រីស្ទនៅសព្វថ្ងៃនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ នៅពេលនិយាយដល់សេចក្ដីជំនឿ តើអ្នករាល់គ្នាមានសេចក្ដីជំនឿលើទ្រង់យ៉ាងដូចម្តេច? នៅពេលនិយាយដល់ក្តីស្រឡាញ់ តើអ្នករាល់គ្នាស្រឡាញ់ទ្រង់តាមរបៀបណា? អ្នករាល់គ្នាមិនមានការយល់ដឹងពីនិស្ស័យរបស់ទ្រង់ទាល់តែសោះ កុំថាឡើយអ្នករាល់គ្នាស្គាល់ពីសារជាតិរបស់ទ្រង់ ដូចនេះតើអ្នករាល់គ្នាមានសេចក្ដីជំនឿលើទ្រង់បានយ៉ាងដូចម្តេច? តើការពិតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះទ្រង់ស្ថិតនៅកន្លែងណា? តើអ្នករាល់គ្នាស្រឡាញ់ទ្រង់យ៉ាងដូចម្តេច? តើការពិតនៃក្តីស្រឡាញ់របស់អ្នករាល់គ្នាចំពោះទ្រង់ស្ថិតនៅកន្លែងណា?

មនុស្សជាច្រើនបានដើរតាមខ្ញុំដោយគ្មានការស្ទាក់ស្ទើរមកទល់សព្វថ្ងៃនេះ។ ដូច្នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ អ្នករាល់គ្នាក៏បានទទួលរងការនឿយហត់ជាច្រើនផងដែរ។ ខ្ញុំបានយល់យ៉ាងច្បាស់ពីចរិតពីកំណើត និងទម្លាប់របស់អ្នករាល់គ្នា ហើយការទាក់ទងជាមួយអ្នករាល់គ្នាក៏មានភាពលំបាកក្រៃលែងដែរ។ អ្វីដែលគួរឱ្យសោកស្តាយនោះគឺថា ទោះបីជាខ្ញុំបានយល់ច្រើនពីអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាមិនបានយល់អ្វីសោះពីខ្ញុំ។ គេមិនបាច់ឆ្ងល់ទេដែលមានមនុស្សនិយាយថា អ្នករាល់គ្នាជឿលើល្បិចកលរបស់នរណាម្នាក់នៅអំឡុងពេលនៃការភាន់ច្រលំនោះ។ តាមពិត អ្នករាល់គ្នាមិនយល់អ្វីសោះពីនិស្ស័យរបស់ខ្ញុំ កុំថាឡើយអ្នករាល់គ្នាអាចយល់បានពីអ្វីដែលមាននៅក្នុងចិត្តរបស់យើងនោះ។ សព្វថ្ងៃនេះ ការយល់ខុសរបស់អ្នករាល់គ្នាអំពីខ្ញុំ គឺកំពុងកើនឡើងយ៉ាងរហ័ស ហើយសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះខ្ញុំ ក៏នៅតែជាសេចក្ដីជំនឿដែលភាន់ច្រលំដដែល។ គួរតែនិយាយថាអ្នករាល់គ្នាកំពុងព្យាយាមយកព្រះហឫទ័យខ្ញុំ និងអែបអបខ្ញុំវិញ ជាជាងនិយាយថាអ្នករាល់គ្នាមានសេចក្ដីជំនឿលើខ្ញុំ បំណងរបស់អ្នករាល់គ្នាសាមញ្ញខ្លាំងណាស់គឺ៖ ខ្ញុំចង់ដើរតាមនរណាដែលអាចផ្តល់រង្វាន់ដល់ខ្ញុំ ហើយខ្ញុំនឹងជឿលើអ្នកណាដែលអាចឱ្យខ្ញុំគេចផុតពីមហន្តរាយដ៏ធំធេងនេះ មិនថាអ្នកនោះជាព្រះជាម្ចាស់ ឬជាព្រះណាមួយនោះទេ គឺខ្ញុំមិនខ្វល់ឡើយ។ មានមនុស្សជំពូកនេះច្រើនណាស់ក្នុងចំណោមអ្នករាល់គ្នាហើយស្ថានភាពនេះមានភាពធ្ងន់ធ្ងរណាស់។ ថ្ងៃណាមួយ ប្រសិនបើមានការសាកល្បងថាមានមនុស្សប៉ុន្មានអ្នកក្នុងចំណោមអ្នករាល់គ្នាមានសេចក្ដីជំនឿលើព្រះគ្រីស្ទ ដោយសារតែការជ្រួតជ្រាបអំពីព្រះវិញ្ញាណរបស់ព្រះអង្គ នោះខ្ញុំខ្លាចថា គ្មានអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នា នឹងអាចសម្រេចតាមការចង់បានរបស់ខ្ញុំឡើយ។ ដូច្នេះ សម្រាប់អ្នករាល់គ្នា ការពិចារណាលើសំណួរនេះ គឺមិនបង្កការឈឺចាប់អ្វីឡើយព្រោះថាព្រះដែលអ្នករាល់គ្នាជឿគឺខុសឆ្ងាយពីខ្ញុំខ្លាំងណាស់ ហើយបើដូច្នោះមែន តើចំណុចសំខាន់នៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់គឺជាអ្វី? នៅពេលអ្នករាល់គ្នាកាន់តែជឿលើបុគ្គលដែលអ្នករាល់គ្នាហៅថាជាព្រះ នោះអ្នករាល់គ្នានឹងកាន់តែឃ្លាតឆ្ងាយពីខ្ញុំ។ ដូចនោះ តើចំណុចសំខាន់នៃបញ្ហានេះគឺជាអ្វី? វាច្បាស់ណាស់ថា គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាធ្លាប់ពិចារណាសំណួរនេះទេ ប៉ុន្តែតើចំណុចសំខាន់នៃសំណួរនេះធ្លាប់បានកើតឡើងចំពោះអ្នករាល់គ្នាឬទេ? តើអ្នករាល់គ្នាធ្លាប់បានគិតពីផលវិបាកនៃការបន្តជឿតាមរបៀបនេះឬទេ?

ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ៦៩

គ្មាននរណាម្នាក់ជឿថា ពួកគេនឹងមើលឃើញសិរីល្អរបស់ខ្ញុំទេ ហើយខ្ញុំមិនបង្ខិតបង្ខំពួកគេឡើយ ផ្ទុយទៅវិញ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤០០

ព្រះជាម្ចាស់បានតាំងព្រះទ័យប្រោសឱ្យមនុស្សគ្រប់លក្ខណ៍ ហើយមិនថាទ្រង់មានបន្ទូលចេញពីទិដ្ឋភាពបែបណាឡើយ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការជំនុំជម្រះនៅគ្រាចុងក្រោយ | សម្រង់សម្ដីទី ៨០

ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិតទេ? ប្រសិនបើអ្នកយល់ហើយ...