ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ | សម្រង់សម្ដីទី ៣២១

អ្នករាល់គ្នាចង់ឱ្យព្រះជាម្ចាស់សព្វព្រះហប្ញទ័យនឹងអ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាស្ថិតនៅឆ្ងាយពីព្រះម្ចាស់។ តើអ្វីជាបញ្ហានៅទីនេះ? អ្នករាល់គ្នាទទួលតែព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែមិនទទួលយកការលួសកាត់របស់ទ្រង់ទេ ហើយអ្នកកាន់តែមិនអាចទទួលយកគ្រប់ការរៀបចំរបស់ទ្រង់ ដើម្បីមានជំនឿពេញលេញចំពោះទ្រង់។ ដូចនោះ តើអ្វីជាបញ្ហានៅទីនេះ? នៅក្នុងការវិភាគចុងក្រោយ សេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសម្បកស៊ុតទទេមួយ ដែលមិនអាចញាស់ជាកូនមាន់បានទេ។ ព្រោះសេចក្ដីជំនឿរបស់អ្នករាល់គ្នាមិនបាននាំសេចក្តីពិតមកដល់អ្នករាល់គ្នាឬក៏ផ្តល់ជីវិតដល់អ្នក ប៉ុន្តែផ្ទុយមកវិញ បានផ្តល់ឱ្យអ្នករាល់គ្នានូវញាណបំភាន់ភ្នែកអំពីការទ្រទ្រង់ជីវិត និងក្តីសង្ឃឹម។ គឺញាណនៃការទ្រទ្រង់ជីវិត និងក្តីសង្ឃឹមនេះហើយ ដែលជាគោលបំណងរបស់អ្នករាល់គ្នាក្នុងការជឿលើព្រះជាម្ចាស់ គឺមិនមែនជាសេចក្តីពិត និងជីវិតនោះទេ។ ហេតុនេះហើយទើបខ្ញុំនិយាយថា រយៈពេលនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គ្មានអ្វីក្រៅពីការព្យាយាមយកចិត្តព្រះជាម្ចាស់ក្នុងលក្ខណៈដូចជាខ្ញុំបម្រើ និងគ្មានភាពអៀនខ្មាសនោះទេ ហើយក៏មិនអាចចាត់ទុកថាជាសេចក្ដីជំនឿពិតប្រាកដបានដែរ។ តើកូនមាន់អាចកើតចេញពីសេចក្ដីជំនឿបែបនេះបានយ៉ាងដូចម្តេច? អាចនិយាយម្យ៉ាងទៀតបានថាតើសេចក្ដីជំនឿបែបនេះអាចសម្រេចបានអ្វីខ្លះ? គោលបំណងនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គឺប្រើប្រាស់ទ្រង់ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ តើនេះមិនមែនជាការប្រមាថរបស់អ្នករាល់គ្នាចំពោះនិស្ស័យរបស់ព្រះជាម្ចាស់ទេឬ? អ្នករាល់គ្នាជឿថា ព្រះជាម្ចាស់ដែលគង់នៅលើស្ថានសួគ៌ មានពិតប្រាកដមែន និងបដិសេធថាព្រះជាម្ចាស់ដែលគង់នៅលើផែនដី មិនមានពិតប្រាកដទេ ប៉ុន្តែខ្ញុំមិនទទួលស្គាល់ទស្សនៈរបស់អ្នករាល់គ្នាទេ ព្រោះខ្ញុំពេញព្រះទ័យតែអស់អ្នកណាដែលបម្រើព្រះជាម្ចាស់នៅលើផែនដី ដាក់ជើងជាន់នៅលើដីយ៉ាងមាំប៉ុណ្ណោះ ប៉ុន្តែមិនសរសើរអ្នកណាដែលមិនទទួលស្គាល់ព្រះគ្រីស្ទដែលគង់នៅលើផែនដីនោះទេ។ មិនថាមនុស្សបែបនេះមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងណានោះទេ នៅទីបំផុត ពួកគេមិនអាចគេចផុតពីព្រះហស្ដរបស់យើងដែលនឹងដាក់ទោសមនុស្សអាក្រក់បានឡើយ។ មនុស្សទាំងនេះសុទ្ធតែជាមនុស្សអាក្រក់ ព្រោះពួកគេគឺជាមនុស្សធ្វើអំពើអាក្រក់ដែលប្រឆាំងនឹងព្រះជាម្ចាស់ និងមិនដែលបានចុះចូលនឹងព្រះគ្រីស្ទដោយពេញចិត្តឡើយ។ ពិតណាស់ ចំនួនរបស់ពួកគេរាប់បញ្ចូលទាំងអស់អ្នកដែលមិនស្គាល់ព្រះគ្រីស្ទ និងជាងនេះទៀត មិនទទួលស្គាល់ព្រះគ្រីស្ទ។ ដរាបណាអ្នកមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ តើអ្នកជឿថាអ្នកអាចធ្វើអ្វីបានតាមចិត្តខ្លួនចំពោះព្រះគ្រីស្ទឬ? ខុសហើយ! ការមិនអើពើរបស់អ្នកចំពោះព្រះគ្រីស្ទ គឺជាការមិនអើចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ មិនថាអ្នកមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងណានោះទេ វាគ្រាន់តែជាសម្តីដែលគ្មានន័យ និងការធ្វើពើប៉ុណ្ណោះ ព្រោះព្រះជាម្ចាស់ដែលគង់នៅលើផែនដី មិនគ្រាន់តែជាមធ្យោបាយសម្រាប់ឱ្យមនុស្សទទួលបានសេចក្តីពិត និងមានចំណេះដឹងដ៏ជ្រៅជ្រះប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត ទ្រង់គឺជាមធ្យោបាយក្នុងការថ្កោលទោសមនុស្ស និងបន្ទាប់មកជាមធ្យោបាយក្នុងការយកការពិតមកដាក់ទោសមនុស្សអាក្រក់។ តើអ្នកបានយល់ពីលទ្ធផលដែលផ្តល់ផលប្រយោជន៍ និងផលអាក្រក់នៅទីនេះឬទេ? តើអ្នកធ្លាប់ឆ្លងកាត់លទ្ធផលទាំងនេះឬទេ? យើងសូមជូនពរឱ្យអ្នករាល់គ្នាយល់ពីសេចក្តីពិតនេះនៅថ្ងៃណាមួយឆាប់ៗនេះ ដែលថា ដើម្បីស្គាល់ព្រះជាម្ចាស់ អ្នកមិនត្រឹមតែត្រូវស្គាល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ គឺអ្នកត្រូវស្គាល់ព្រះជាម្ចាស់ដែលគង់នៅលើផែនដីផងដែរ។ ចូរកុំច្រលំពីរឿងអាទិភាពរបស់អ្នក ឬអនុញ្ញាតឱ្យរឿងបន្ទាប់បន្សំជំនួសរឿងសំខាន់ឡើយ។ មានតែតាមវិធីនេះទេ ទើបអ្នកអាចកសាងទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់បានពិតប្រាកដ និងកាន់តែខិតជិតព្រះជាម្ចាស់ ព្រមទាំងនាំយកដួងចិត្តរបស់អ្នកឱ្យកាន់តែខិតជិតទ្រង់។ ប្រសិនបើអ្នកមានសេចក្ដីជំនឿជាច្រើនឆ្នាំមកហើយ ហើយមានទំនាក់ទំនងជាមួយ យើងយូរមកហើយ ប៉ុន្តែនៅតែឃ្លាតឆ្ងាយពីយើង នោះយើងអាចនិយាយថា គឺប្រាកដជាអ្នកនេះហើយដែលតែងតែប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយទីបញ្ចប់របស់អ្នក នឹងពិបាករកគិតពុំយល់។ ប្រសិនបើការទាក់ទងនឹងខ្ញុំជាច្រើនឆ្នាំមកនេះមិនបានផ្លាស់ប្តូរអ្នកឱ្យទៅជាបុគ្គលម្នាក់ដែលមានភាពជាមនុស្ស និងសេចក្តីពិតទេ ប៉ុន្តែផ្ទុយទៅវិញបានធ្វើឱ្យផ្លូវអាក្រក់របស់អ្នកជ្រួតជ្រាបចូលក្នុងនិស្ស័យរបស់អ្នកទៅវិញ ហើយភាពក្អេងក្អាងរបស់អ្នកមិនត្រឹមតែកើនឡើងលើសមុនទ្វេរដងទេ ប៉ុន្តែការយល់ខុសរបស់អ្នកអំពីយើង ក៏បានកើនឡើងច្រើនដងផងដែរ រហូតដល់អ្នកចាប់ផ្តើមគិតថាយើងជាមិត្តភក្តិដ៏តូចតាចរបស់អ្នក នោះយើងអាចនិយាយថា ទុក្ខវេទនារបស់អ្នកលែងស្ថិតនៅត្រឹមស្បែករបស់អ្នកទៀតហើយ ប៉ុន្តែវាបានជ្រៀតចូលដល់ឆ្អឹងរបស់អ្នកតែម្តង។ គ្រប់យ៉ាងដែលនៅសល់ គឺរង់ចាំឱ្យគេរៀបចំបុណ្យសពសម្រាប់អ្នកប៉ុណ្ណោះ។ ដល់ពេលនោះ អ្នកមិនចាំចាច់អង្វរករឱ្យខ្ញុំធ្វើជាព្រះជាម្ចាស់របស់អ្នកទេ ព្រោះអ្នកបានប្រព្រឹត្តិអំពើបាបដែលស័ក្ដិសមនឹងសេចក្តីស្លាប់ ជាអំពើបាបដែលមិនអាចអត់ឱនឱ្យបាន។ ទោះបីជាខ្ញុំអាចមានក្តីអាណិតអាសូរដល់អ្នកក៏ដោយ ក៏ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌នឹងទទួចចង់យកជីវិតរបស់អ្នកដែរ ព្រោះការប្រមាថរបស់អ្នកដល់និស្ស័យរបស់ព្រះជាម្ចាស់ គឺមិនមែនជាបញ្ហាធម្មតានោះទេ ប៉ុន្តែជាបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់។ នៅពេលដែលពេលវេលាមកដល់ សូមកុំបន្ទោសយើងថាមិនបានប្រាប់អ្នកជាមុនឱ្យសោះ។ អ្វីដែលសំខាន់ គឺស្ថិតនៅលើរឿងទាំងអស់នេះហើយ គឺនៅពេលដែលអ្នកមានទំនាក់ទំនងជាមួយព្រះគ្រីស្ទដែលជាព្រះជាម្ចាស់នៅលើផែនដីក្នុងនាមជាមនុស្សធម្មតាម្នាក់ គឺនៅពេលនោះហើយដែលអ្នកជឿថា ព្រះជាម្ចាស់គ្មានអ្វីក្រៅតែពីជាមនុស្សម្នាក់នោះទេ គឺនៅពេលនោះហើយអ្នកនឹងត្រូវវិនាស។ នេះគ្រាន់តែជាការក្រើនរំលឹកដល់អ្នករាល់គ្នាប៉ុណ្ណោះ។

ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣៤

តើអ្នកគួរស្គាល់អ្វីខ្លះអំពីព្រះដ៏ជាក់ស្ដែង? ព្រះវិញ្ញាណ ព្រះក្នុងភាពជាមនុស្ស និងព្រះបន្ទូល ផ្សំឡើងបានជាព្រះដ៏ជាក់ស្ដែងផ្ទាល់...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២៥

ដំណាក់កាលទីបួន៖ ជីវិតអាពាហ៍ពិពាហ៍ នៅពេលដែលមនុស្សម្នាក់មានអាយុកាន់តែច្រើន ហើយពេញវ័យ គេកាន់តែឃ្លាតឆ្ងាយចេញពីឪពុកម្ដាយ និងមជ្ឈដ្ឋានដែលគេបានកើត...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៥៥៥

ការដែលត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ មិនអាចកំណត់ត្រឹមភាពគ្រប់លក្ខណ៍ដែលបានមកពីការបរិភោគ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់​សម្ដីទី ១០៣

ទោះបីជានៅក្នុងដំណាក់កាលនេះ ព្រះដែលយកកំណើតជាមនុស្សកំពុងតែរងទុក្ខលំបាក ឬធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់ធ្វើបែបនេះ...