ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ | សម្រង់សម្ដីទី ៣៣៦

អ្នកពោលថា អ្នកទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយអ្នកទទួលស្គាល់ព្រះបន្ទូលលេចមកជាសាច់ឈាម ប៉ុន្ដែអ្នកធ្វើនូវរឿងជាក់លាក់មួយចំនួននៅពីក្រោយអង្គទ្រង់ គឺអ្នកធ្វើអ្វីៗដែលទាស់ប្រឆាំងនឹងអ្វីដែលព្រះអង្គបានបង្គាប់ ហើយក្នុងចិត្តអ្នក គ្មានការភ័យខ្លាចចំពោះទ្រង់​ឡើយ។ តើនេះជាការទទួលស្គាល់ព្រះជាម្ចាស់ដែរឬទេ? អ្នកទទួលស្គាល់អ្វីដែលព្រះអង្គមានបន្ទូលប៉ុន្ដែអ្នកមិនអនុវត្ដនូវអ្វីដែលអ្នកអាចធ្វើបានឡើយ ហើយអ្នកក៏មិននៅជាប់នឹងមាគ៌ារបស់ព្រះអង្គដែរ។ តើនេះគឺជាការទទួលស្គាល់ព្រះជាម្ចាស់ដែរឬទេ? ហើយទោះបីជាអ្នកទទួលស្គាល់ទ្រង់ក្ដី ក៏​អ្នកប្រកាន់ចិត្តប្រុងប្រយ័ត្នចំពោះព្រះអង្គដែរ ​មិនដែលមានចិត្តកោតខ្លាចឡើយ។ ប្រសិនបើអ្នកបានឃើញ និងទទួលស្គាល់កិច្ចការរបស់ទ្រង់ និងដឹងថាទ្រង់ជាព្រះជាម្ចាស់ ប៉ុន្ដែអ្នកនៅតែធ្វើហៃអើ ហើយគ្មានការផ្លាស់ប្ដូរទាំងស្រុង នោះអ្នកគឺជាប្រភេទមនុស្សដែលមិនទាន់ត្រូវបានយកឈ្នះនៅឡើយទេ។ អស់អ្នកដែលត្រូវបានយកឈ្នះ ត្រូវតែធ្វើគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ហើយទោះបីជាពួកគេមិនអាចចូលក្នុងសេចក្ដីពិតដែលខ្ពស់ជាងនេះ ហើយទោះបីជាសេចក្ដីពិតទាំងនេះអាចនៅមិនដល់ពួកគេក៏ដោយ ក៏មនុស្សបែបនេះចង់ទទួលបានសេចក្ដីនេះនៅក្នុងចិត្ដរបស់ពួកគេដែរ។ នេះគឺដោយសារតែអ្វីដែល​ពួកគេអាចយល់ដឹងបាន គឺមាន​ដែនកំណត់ ម្ល៉ោះហើយ អ្វីដែលពួកគេអាចអនុវត្ដបាន គឺមានព្រំដែន និងដែនកំណត់។ យ៉ាងណាក្ដី យ៉ាងហោចណាស់ពួកគេត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ហើយប្រសិនបើអ្នកអាចធ្វើបាន នោះគឺជាឥទ្ធិពលដែលសម្រេចបាន ដោយសារតែកិច្ចការនៃការយកឈ្នះ។ ឧបមាអ្នកសួរថា «ដោយសារតែទ្រង់អាចដាក់ចេញនូវព្រះបន្ទូលជាច្រើនដែលមនុស្សមិនអាចធ្វើបាន ប្រសិនបើទ្រង់មិនមែនជាព្រះជាម្ចាស់ទេ តើនរណាជាព្រះទៅ?» ការគិតបែបនេះមិនមែនមានន័យថាអ្នកទទួលស្គាល់ព្រះជាម្ចាស់ទេ។ ប្រសិនបើអ្នកទទួលស្គាល់ព្រះជាម្ចាស់អ្នកត្រូវតែបង្ហាញវាចេញមកតាមរយៈសកម្មភាពជាក់ស្ដែងរបស់អ្នក។ ប្រសិនបើអ្នកដឹកនាំក្រុមជំនុំ តែមិនអនុវត្ដ​សេចក្ដីសុចរិត ប្រសិនបើអ្នកប្រាថ្នាចង់បានប្រាក់និងទ្រព្យសម្បត្ដិ ហើយតែងតែយកប្រាក់មូលនិធិក្រុមជំនុំដាក់ចូលហោប៉ៅខ្លួនឯង តើនេះជាការទទួលស្គាល់ថាព្រះជាម្ចាស់មានវត្ដមានគង់នៅដែរឬទេ? ព្រះជាម្ចាស់ពេញដោយព្រះចេស្ដា ហើយព្រះអង្គស័ក្តិសមនឹងឱ្យកោតខ្លាច។ តើអ្នកអាចមិនភ័យខ្លាចបានដូចម្ដេច ប្រសិនបើអ្នកពិតជាទទួលស្គាល់ថាមានព្រះជាម្ចាស់? ប្រសិនបើអ្នកអាចប្រព្រឹត្ដសកម្មភាពដ៏គួរឱ្យស្អប់ខ្ពើម តើអ្នកទទួលស្គាល់ព្រះអង្គយ៉ាងពិតប្រាកដដូចម្ដេចបាន? តើអ្នកដែលអ្នកជឿនោះ គឺជាព្រះជាម្ចាស់មែនទេ? អ្វីដែលអ្នកជឿលើនោះ គឺជាព្រះដ៏ស្រពេចស្រពិល ហេតុនេះទើបអ្នកមិនភ័យខ្លាច! អស់អ្នកដែលទទួលស្គាល់ និងស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ សុទ្ធតែ​ខ្លាចទ្រង់ទាំងអស់ ហើយ​មិនហានធ្វើអ្វីដែលទាស់​នឹងព្រះអង្គ ឬអ្វីដែលបំពានដល់មនសិការរបស់គេឡើយ។ ជាពិសេស ពួកគេមានការភ័យខ្លាច​ក្នុងការធ្វើអ្វីមួយដែលពួកគេដឹងថាមានការប្រឆាំងនឹងព្រះរាជបំណង​របស់ព្រះជាម្ចាស់។ មានតែបែបនេះទេទើបអាចចាត់ទុកថាជាការទទួលស្គាល់នូវព្រះវត្ដមានគង់នៅរបស់ព្រះជាម្ចាស់។ តើអ្នកគួរធ្វើអ្វី នៅពេលដែលឪពុកម្ដាយរបស់អ្នកព្យាយាមបញ្ឈប់អ្នកពីការជឿលើព្រះជាម្ចាស់? តើអ្នកគួរស្រលាញ់ព្រះជាម្ចាស់ដោយរបៀបណា នៅពេលដែលប្ដីរបស់អ្នកដែលជាអ្នកមិនជឿសាសនាធ្វើល្អដាក់អ្នក? ហើយតើអ្នកគួរស្រលាញ់ព្រះជាម្ចាស់ដោយរបៀបណា នៅពេលបងប្អូនប្រុសស្រីរបស់អ្នកស្អប់ខ្ពើមអ្នក? ប្រសិនបើអ្នកទទួលស្គាល់ទ្រង់ នោះអ្នកនឹងប្រព្រឹត្ដយ៉ាងសមរម្យ និងរស់នៅក្នុងសេចក្ដីពិតនៅចំពោះបញ្ហាទាំងនេះ។ ប្រសិនបើអ្នកមិនធ្វើសកម្មភាពជាក់ស្ដែងទេ តែបានត្រឹមតែពោលថា ខ្លួនទទួលស្គាល់នូវព្រះ​វត្តមានគង់នៅរបស់ព្រះជាម្ចាស់ នោះអ្នកជាមនុស្សនិយាយបានតែមាត់ប៉ុណ្ណោះ! អ្នកពោលថា អ្នកជឿលើទ្រង់ ហើយទទួលស្គាល់ព្រះអង្គ ប៉ុន្ដែតើអ្នកទទួលស្គាល់ព្រះអង្គតាមរបៀបណា? តើអ្នកជឿលើព្រះអង្គតាមរបៀបណា? តើក្នុងចិត្តរបស់អ្នកភ័យ​ខ្លាចចំពោះព្រះអង្គដែរឬទេ? តើអ្នកខ្លាចទ្រង់ដែរឬទេ? តើអ្នកមានចិត្តស្រលាញ់ទ្រង់ជ្រាលជ្រៅដែរឬទេ? នៅពេលដែលអ្នកមានទុក្ខព្រួយ ហើយគ្មាននរណាម្នាក់ពឹងផ្អែក នោះអ្នកមានអារម្មណ៍ដឹងពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ប៉ុន្ដែក្រោយមក អ្នកក៏ភេ្លចការនេះទាំងអស់។ នេះមិនមែនជាការស្រលាញ់ព្រះជាម្ចាស់ទេ ហើយក៏មិនមែនជាការជឿលើព្រះជាម្ចាស់ដែរ! តើអ្វីដែលព្រះជាម្ចាស់ចង់ឱ្យមនុស្សទទួលបានជាចុងក្រោយ? គ្រប់ទាំងសេចក្ដីដែលខ្ញុំបានរៀបរាប់ ដូចជាអារម្មណ៍ដែលមានការស្ញប់ស្ញែងខ្លាំងចំពោះភាពសំខាន់របស់ខ្លួនឯង ការមានអារម្មណ៍ថាអ្នកឆាប់ចាប់​យល់ពី​អ្វី​ៗ ការត្រួតត្រាលើអ្នកដទៃ ការមើលងាយអ្នកដទៃ ការវិនិច្ឆ័យមនុស្សតែសំបកក្រៅ ការធ្វើបាបមនុស្សដែលស្មោះត្រង់ ចង់បានយកប្រាក់ក្រុមជំនុំ និងការជាច្រើនទៀត។ គឺមានតែនៅពេលដែលនិស្ស័យពុករលួយបែបសាតាំងទាំងនេះត្រូវបានដកចេញពីអ្នករាល់គ្នាជាផ្នែកៗទេ នោះទើបការយកឈ្នះរបស់អ្នកនឹងត្រូវបានស្ដែងចេញមក។

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤២១

ដើម្បីចូលមកកាន់ព្រះជាម្ចាស់ដើម្បីទទួលយកនូវព្រះបន្ទូលទ្រង់ជាជីវិតរបស់អ្នក អ្នកត្រូវតែមានសន្តិភាពនៅចំពោះព្រះជាមុនសិន។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១០៣

ទោះបីជាមនុស្សជាតិត្រូវបានធ្វើឲ្យពុករលួយក៏ដោយ ក៏គេនៅតែរស់នៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ សាតាំងបាន...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងសញ្ញាណសាសនា | សម្រង់​សម្ដីទី ២៨៧

ភក្ដីភាពរបស់អ្នករាល់គ្នា គឺមានតែលើបបូរមាត់ប៉ុណ្ណោះ រីឯចំណេះដឹងរបស់អ្នករាល់គ្នា ក៏គ្រាន់តែជាចំណេះដឹងផ្នែកបញ្ញា និងគំនិតតែប៉ុណ្ណោះ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់​សម្ដីទី ១១២

កិច្ចការដែលព្រះជាម្ចាស់យាងមកធ្វើលើផែនដីនេះ គឺដើម្បីដឹកនាំតែយុគសម័យនេះប៉ុណ្ណោះ ដើម្បីបើកយុគសម័យមួយថ្មី និងបញ្ចប់យុគសម័យចាស់។...