ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ | សម្រង់សម្ដីទី ៣៣៨

ចូរគិតពីអតីតកាលចុះ៖ តើនៅពេលណាដែលព្រះនេត្ររបស់ខ្ញុំក្រេវក្រោធ ហើយព្រះសូរសៀងរបស់ខ្ញុំទាស់នឹងអ្នករាល់គ្នា? តើនៅពេលណាដែលខ្ញុំបានធ្លាប់យកពាក្យសម្ដីតូចតាចមកវែកញែកជាមួយអ្នករាល់គ្នា? តើនៅពេលណាដែលខ្ញុំបានស្ដីបន្ទោសអ្នករាល់គ្នាដោយមិនសមហេតុផល? តើនៅពេលណាដែលខ្ញុំបានស្ដីបន្ទោសអ្នករាល់គ្នានៅចំពោះមុខ? តើវាមិនមែនសម្រាប់ជាប្រយោជន៍នៃកិច្ចការរបស់ខ្ញុំទេឬអី ដែលខ្ញុំទូលសុំព្រះវរបិតារបស់ខ្ញុំឱ្យជួយអ្នករាល់គ្នាគេចផុតពីសេចក្ដីល្បួងគ្រប់បែបយ៉ាង? តើហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តចំពោះខ្ញុំបែបនេះ? តើខ្ញុំធ្លាប់បានប្រើសិទ្ធិអំណាចរបស់ខ្ញុំ ដើម្បីវាយធ្វើបាបសាច់ឈាមរបស់អ្នករាល់គ្នាឬទេ? តើហេតុអ្វីបានជាអ្នករាល់គ្នាសងខ្ញុំវិញបែបនេះ? បន្ទាប់ពីការប្រែប្រួលចិត្តដាក់ខ្ញុំ ឥឡូវអ្នកលែងខ្វល់លែងខ្វាយជាមួយខ្ញុំ ហើយបន្ទាប់មក អ្នករាល់គ្នាក៏ព្យាយាមបញ្ឆោតខ្ញុំ និងលាក់បាំងអ្វីៗពីខ្ញុំ ហើយមាត់របស់អ្នករាល់គ្នាពេញដោយពាក្យសម្ដីរបស់មនុស្សទុច្ចរិត។ តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចបោកប្រាស់វិញ្ញាណរបស់ខ្ញុំបានឬ? តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចគេចផុតពីសេចក្ដីក្រោធរបស់ខ្ញុំឬ? ទោះជាពួកគេប្រាថ្នាបែបនេះក៏ដោយ តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចធ្វើការវិនិច្ឆ័យចំពោះទង្វើរបស់ខ្ញុំ ដែលជាព្រះយេហូវ៉ាបានឬ? តើខ្ញុំគឺជាព្រះជាម្ចាស់ ដែលមនុស្សធ្វើការវិនិច្ឆ័យឬ? តើខ្ញុំអាចបណ្ដោយឱ្យដង្កូវដ៏តូចមួយប្រមាថខ្ញុំបែបនេះឬទេ? តើខ្ញុំអាចដាក់កូនដែលបះបោរ​បែបនេះនៅក្នុងចំណោមព្រះពរដ៏អស់កល្បជានិច្ចរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? ពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាបានលាតត្រដាង និងបានថ្កោលទោសអ្នករាល់គ្នាជាយូរមកហើយ។ នៅពេលដែលខ្ញុំលាតសន្ធឹងផ្ទៃមេឃ និងបង្កើតអ្វីៗទាំងអស់មក ខ្ញុំមិនបានបណ្ដោយឱ្យភាវៈដែលព្រះបង្កើតមក​ណាមួយ ចូលរួមតាមដែលពួកគេពេញចិត្តនោះទេ ព្រោះខ្ញុំមិនបណ្ដោយឱ្យអ្វីមករំខានដល់កិច្ចការ និងការគ្រប់គ្រងរបស់ខ្ញុំឡើយ ទោះបីជាពួកគេប្រាថ្នាចង់ធ្វើបែបនេះក៏ដោយ។ ខ្ញុំមិនលើកលែងចំពោះមនុស្សណាម្នាក់ ឬក៏វត្ថុណាមួយឡើយ តើខ្ញុំអាចអនុគ្រោះឱ្យអស់អ្នកដែលឃោរឃៅ និងគ្មានមនុស្សធម៌ចំពោះខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចអត់ទោសដល់អស់អ្នកដែលក្បត់នឹងព្រះបន្ទូលរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចអនុគ្រោះឱ្យអស់អ្នកដែលបះបោរ​ទាស់​នឹង​ខ្ញុំយ៉ាងដូចម្ដេចកើត? តើជោគវាសនារបស់មនុស្សមិនស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដាទេឬអី? តើខ្ញុំអាចរាប់សេចក្ដីទុច្ចរិតនិងការបះបោរ​របស់អ្នកជាបរិសុទ្ធយ៉ាងដូចម្ដេចកើត? តើអំពើបាបរបស់អ្នកអាចធ្វើឱ្យកខ្វក់ដល់ភាពបរិសុទ្ធរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? ខ្ញុំមិនកខ្វក់ដោយសារភាពមិនបរិសុទ្ធរបស់មនុស្សទុច្ចរិតឡើយ ហើយខ្ញុំក៏មិនរីករាយចំពោះតង្វាយរបស់មនុស្សទុច្ចរិតដែរ។ ប្រសិនបើអ្នកស្មោះត្រង់ចំពោះខ្ញុំដែលជាព្រះយេហូវ៉ា តើអ្នកអាចយកយញ្ញបូជានៅអាសនារបស់ខ្ញុំសម្រាប់ខ្លួនឯងយ៉ាងដូចម្ដេចកើត? តើអ្នកអាចប្រើអណ្ដាតពិសពុលរបស់អ្នកមកប្រមាថព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំឬទេ? តើអ្នកអាចក្បត់​នឹងព្រះបន្ទូលរបស់ខ្ញុំតាមរបៀបនេះឬទេ? តើអ្នកអាចប្រព្រឹត្តចំពោះសិរីល្អ និងព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ ទុកជាឧបករណ៍មួយដែលបម្រើដល់សាតាំង ដែលជាមេកំណាចឬទេ? ជីវិតរបស់ខ្ញុំបានប្រទានមកសម្រាប់ជាការរីករាយរបស់ពួកបរិសុទ្ធ។ តើខ្ញុំអាចអនុញ្ញាតឱ្យអ្នកលេងសើចជាមួយជីវិតរបស់ខ្ញុំតាមដែលអ្នកប្រាថ្នានិងប្រើប្រាស់ធ្វើជាឧបករណ៍បង្កទំនាស់នៅក្នុងចំណោមអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាអាចគ្មានចិត្ត និងខ្វះសេចក្ដីល្អចំពោះខ្ញុំយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាមិនដឹងថា ខ្ញុំបានកត់ត្រាអំពើអាក្រក់របស់អ្នករាល់គ្នានៅក្នុងព្រះបន្ទូលនៃជីវិតទាំងនេះទេឬអី? តើអ្នករាល់គ្នាអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធ នៅពេលដែលខ្ញុំវាយផ្ចាលប្រទេសអេស៊ីព្ទយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចបណ្ដោយឱ្យអ្នករាល់គ្នាប្រឆាំង និងបះបោរទាស់នឹង​ខ្ញុំតាមរបៀបនេះម្ដងហើយម្ដងទៀតយ៉ាងដូចម្ដេចកើត? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដោយត្រង់ថា នៅពេលដែលថ្ងៃនោះមកដល់ ទោសរបស់អ្នករាល់គ្នានឹងកាន់តែពិបាកទ្រាំជាងទោសរបស់ប្រទេសអេស៊ីព្ទទៅទៀត។ តើអ្នករាល់គ្នាអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំយ៉ាងដូចម្ដេចបាន? ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាប្រាកដថា៖ ការស៊ូទ្រាំរបស់ខ្ញុំត្រូវបានរៀបចំសម្រាប់អំពើអាក្រក់របស់អ្នករាល់គ្នា ហើយក៏មានសម្រាប់ការវាយផ្ចាល អ្នករាល់គ្នានៅថ្ងៃនោះដែរ។ នៅពេលដែលការស៊ូទ្រាំរបស់ខ្ញុំដល់ទីបញ្ចប់ តើអ្នករាល់គ្នាមិនមែនជាមនុស្សដែលនឹងត្រូវទទួលរងការជំនុំជម្រះដែលពេញដោយសេចក្ដីក្រោធទេឬអី? តើអ្វីៗមិនស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដាទេឬអី? នៅក្រោមមេឃនេះ តើខ្ញុំអាចបណ្ដោយឱ្យអ្នករាល់គ្នាបះបោរ​ទាស់​នឹង​ខ្ញុំបែបនេះយ៉ាងដូចម្ដេចកើត? ជីវិតអ្នករាល់គ្នានឹងជួបការលំបាកយ៉ាងខ្លាំង ព្រោះអ្នករាល់គ្នាបានជួបជាមួយព្រះមែស្ស៊ីដែលត្រូវបានថ្លែងថា ទ្រង់នឹងយាងមក ប៉ុន្ដែបែរជាមិនបានយាងមក។ តើអ្នករាល់គ្នាមិនមែនជាសត្រូវរបស់ទ្រង់ទេឬអី? ព្រះយេស៊ូវបានធ្វើមិត្តសម្លាញ់ជាមួយអ្នករាល់គ្នា ប៉ុន្ដែអ្នករាល់គ្នាគឺជាសត្រូវរបស់ព្រះមែស្ស៊ី។ តើអ្នករាល់គ្នាមិនដឹងទេឬអីថា ទោះបីជាអ្នករាល់គ្នាគឺជាមិត្តសម្លាញ់នឹងព្រះយេស៊ូវក៏ដោយ ក៏អំពើអាក្រក់របស់អ្នករាល់គ្នាបានបំពេញភាជន៍របស់អស់អ្នកដែលគួរឱ្យស្អប់ខ្ពើមទាំងនោះដែរ? ទោះបីជាអ្នករាល់គ្នាជិតស្និទ្ធយ៉ាងខ្លាំងជាមួយព្រះយេហូវ៉ាក៏ដោយ តើអ្នករាល់គ្នាមិនដឹងថាពាក្យសម្ដីដ៏អាក្រក់របស់អ្នករាល់គ្នា បានឮទៅដល់ព្រះកាណ៌របស់ព្រះយេហូវ៉ា និងបានធ្វើឱ្យសេចក្ដីក្រោធរបស់ទ្រង់ឆួលឡើងហើយទេឬអី? តើទ្រង់អាចជិតស្និទ្ធជាមួយអ្នកយ៉ាងដូចម្ដេចកើត ហើយតើទ្រង់អាចមិនដុតបំផ្លាញភាជន៍ទាំងអស់របស់អ្នក ដែលពេញដោយអំពើអាក្រក់ យ៉ាងដូចម្ដេចកើត? តើទ្រង់អាចមិនធ្វើជាសត្រូវរបស់អ្នកយ៉ាងដូចម្ដេចកើត?

ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់​សម្ដីទី ១១២

កិច្ចការដែលព្រះជាម្ចាស់យាងមកធ្វើលើផែនដីនេះ គឺដើម្បីដឹកនាំតែយុគសម័យនេះប៉ុណ្ណោះ ដើម្បីបើកយុគសម័យមួយថ្មី និងបញ្ចប់យុគសម័យចាស់។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៧៤

ព្រះជាម្ចាស់ និងមនុស្សមិនអាចត្រូវបាននិយាយនៅកម្រិតស្មើគ្នាឡើយ។ សារជាតិ និងកិច្ចការរបស់ទ្រង់ ជាអ្វីមួយដែលមនុស្សមិនអាចវាស់ស្ទង់ និងយល់បានឡើយ។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៤៩

នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ព្រះវិញ្ញាណរបស់ទ្រង់យាងចុះមកសណ្ឋិតលើមនុស្ស។ អាចនិយាយម្យ៉ាងទៀតបានថា...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ២១៨

មានតែនៅគ្រាចុងក្រោយទេ ទើបកិច្ចការដែលយើងបាន និងកំពុងគ្រប់គ្រងអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ ត្រូវបានបើកសម្ដែងទាំងស្រុងឲ្យមនុស្សឃើញ។...