ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ២៦១

19-05-2021

អ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកនេះ ប្រែប្រួលយ៉ាងឆាប់រហ័សតាមព្រះតម្រិះរបស់ព្រះដ៏មានគ្រប់ចេស្ដា និងនៅក្រោមព្រះនេត្រឃ្លាំមើលរបស់ទ្រង់។ អ្វីៗដែលមនុស្សពុំធ្លាប់បានស្ដាប់ឮ បានមកដល់យ៉ាងឆាប់រហ័ស តែផ្ទុយទៅវិញ អ្វីៗដែលមនុស្សមានជាយូរមកហើយនោះ បានបាត់បង់ទៅវិញដោយមិនដឹងខ្លួន។ គ្មាននរណាម្នាក់អាចយល់បានពីទីសំចតរបស់ព្រះដ៏មានគ្រប់ចេស្ដាឡើយ ហើយមនុស្សម្នាក់ៗរឹតតែមិនយល់ពីឧត្តមភាព និងភាពមហិមានៃថាមពលជីវិតរបស់ព្រះដ៏មានគ្រប់ចេស្ដា។ ទ្រង់ឧត្ដុង្គឧត្ដមត្រង់ថា ទ្រង់អាចជ្រាបសព្វអ្វីៗដែលមនុស្សមិនអាចដឹងបាន។ ទ្រង់មហិមាត្រង់ថា ទ្រង់ជាព្រះតែមួយអង្គគត់ដែលត្រូវមនុស្សបោះបង់ចោលហើយ តែបែរជាមកសង្រ្គោះមនុស្សទៅវិញ។ ទ្រង់ជ្រាបពីអត្ថន័យការកើត និងការស្លាប់ ហើយលើសពីនេះ ទ្រង់ជ្រាបពីច្បាប់អត្ថិភាពដែលមនុស្ស ជាភាវៈដែលព្រះបានបង្កើតមក គួរតែគោរពតាម។ ទ្រង់គឺជាគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយទ្រង់ជាព្រះដ៏ប្រោសលោះ ដែលប្រោសមនុស្សឱ្យរស់ឡើងវិញ។ ទ្រង់បន្ទន់ចិត្តរីករាយ ដោយភាពសោកសង្រេង ហើយលើកតម្កើងចិត្តសោកសង្រេងដោយចិត្តរីករាយវិញ ទាំងអស់គឺដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។

មនុស្សជាតិមិនដឹងអំពីគោលបំណងនៃអត្ថិភាពរបស់គេទេ ដ្បិតគេបានបែរចេញពីការទំនុកបម្រុងខាងជីវិតពីព្រះដ៏មានគ្រប់ចេស្ដា តែយ៉ាងណា ក៏គេនៅតែខ្លាចសេចក្ដីស្លាប់ដដែល។ ពួកគេគ្មានការជួយ ឬការជ្រោមជ្រែងអ្វីឡើយ តែនៅស្ទាក់ស្ទើរមិនព្រមបិទភ្នែករបស់ពួកគេ ហើយពួកគេនៅតែបង្ខំចិត្តគាំទ្រដល់សំបកកាយ ដែលគ្មានអារម្មណ៍នៅក្នុងព្រលឹងរបស់ពួកគេ នៅពេលពួកគេរស់នៅក្នុងជីវិតដ៏ថោកទាបក្នុងពិភពលោកនេះ។ អ្នករស់នៅមិនខុសពីអ្នកដទៃទេ គឺគ្មានក្តីសង្ឃឹម និងគ្មានគោលដៅអ្វីឡើយ។ មានតែព្រះដ៏បរិសុទ្ធនៅក្នុងរឿងតំណាលតែមួយអង្គគត់ ដែលនឹងសង្គ្រោះមនុស្សដែលទន្ទឹងរង់ចាំការយាងមកដល់របស់ទ្រង់ ទាំងកំពុងស្រែកថ្ងូរក្នុងទុក្ខវេទនារបស់ពួកគេ។ មកទល់នឹងពេលនេះ ក្នុងចំណោមមនុស្សដែលខ្វះសតិសម្បជញ្ញៈ គឺគ្មាននរណាស្គាល់ជំនឿបែបនេះឡើយ។ ទោះបែបនេះក្តី ក៏មនុស្សនៅតែចង់បានជីវិតបែបនេះដដែល។ ព្រះដ៏មានគ្រប់ចេស្ដា មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាខ្លាំង ហើយស្របពេលនោះដែរ ទ្រង់មិនពេញព្រះទ័យចំពោះមនុស្សទាំងនេះដែលខ្វះសតិសម្បជញ្ញៈ ដ្បិតទ្រង់បានរង់ចាំចម្លើយពីមនុស្សជាយូរមកហើយ។ ទ្រង់ប្រាថ្នាស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក ព្យាយាមយកអាហារ និងទឹកមកឱ្យអ្នក ហើយដាស់អ្នកឱ្យភ្ញាក់ដើម្បីកុំឱ្យអ្នកនៅស្រេកឃ្លានតទៅទៀត។ នៅពេលដែលអ្នកនឿយហត់ ហើយនៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ក្រៀមក្រំអស់សង្ឃឹមនៅក្នុងពិភពលោកនេះ ចូរកុំវង្វេងអី ចូរកុំទួញសោកអី។ ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដ៏ចាំយាម ទ្រង់នឹងទទួលយកការមកដល់របស់អ្នក គ្រប់ពេលវេលាទាំងអស់។ ទ្រង់កំពុងចាំយាមនៅក្បែរអ្នកជានិច្ច រង់ចាំឱ្យអ្នកវិលត្រឡប់មកវិញ។ ទ្រង់កំពុងរង់ចាំថ្ងៃដែលអ្នកមានការចងចាំដូចដើមវិញ៖ នៅពេលអ្នកដឹងខ្លួនថាអ្នកមកអំពីព្រះជាម្ចាស់ ដឹងថាអ្នកបានវង្វេងទិសដៅរបស់អ្នកនៅពេលណាមួយមិនប្រាកដ ដឹងថាអ្នកវង្វេងស្មារតីរបស់អ្នកនៅតាមផ្លូវនៅពេលណាមួយមិនប្រាកដ ហើយរកបាន «ឪពុក» ម្នាក់នៅពេលណាមួយមិនប្រាកដ នោះអ្នកនឹងដឹងថា ព្រះដ៏មានគ្រប់ចេស្ដាកំពុងឃ្លាំមើល និងកំពុងរង់ចាំការវិលត្រឡប់មកវិញរបស់អ្នកនៅទីនោះ ជាយូរណាស់មកហើយ។ ទ្រង់កំពុងរង់ចាំដោយក្តីអន្ទះសា រង់ចាំការឆ្លើយតបដែលគ្មានចម្លើយ។ ការចាំយាម និងការរង់ចាំរបស់ទ្រង់មានតម្លៃហួសប្រមាណ ហើយការចាំយាមនេះ គឺដើម្បីតែដួងចិត្ត និងវិញ្ញាណរបស់មនុស្សប៉ុណ្ណោះ។ ប្រហែលជាការចាំយាម និងការរង់ចាំរបស់ទ្រង់គ្មានដែនកំណត់ឡើយ ហើយទាំងនេះក៏ប្រហែលជាជិតដល់ទីបញ្ចប់ដែរ។ តែពេលនេះ អ្នកគប្បីដឹងថា ដួងចិត្ត និងវិញ្ញាណរបស់អ្នកស្ថិតនៅទីណា។

ដកស្រង់ពី «ខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ចេស្ដា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល