ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ | សម្រង់សម្ដីទី ៣៤៩

ប្រវត្តិសាស្រ្តមនុស្សជាតិត្រូវការពេលរាប់សិបពាន់ឆ្នាំទម្រាំមកដល់ពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែ មនុស្សជាតិដែលខ្ញុំបានបង្កើតតាំងពីដើមដំបូងមក បានលិចចូលទៅក្នុងភាពចុះអន់ថយជាយូរលង់មកហើយ។ មនុស្សជាតិលែងជាមនុស្សដែលខ្ញុំចង់បានទៀតហើយ ហេតុនេះ នៅក្នុងព្រះនេត្ររបស់ខ្ញុំ មនុស្សលែងស័ក្តិសមនឹងទទួលឈ្មោះជាមនុស្សជាតិទៀតហើយ។ ផ្ទុយទៅវិញ ពួកគេជាមនុស្សជាតិថោកទាបដែលសាតាំងបានចាប់ជាឈ្លើយ ជាសាកសពរលួយស្អុយដែលចេះដើរ ដែលសាតាំងចូលសណ្ឋិត និងដែលសាតាំងយកធ្វើជាសម្លៀកបំពាក់របស់វា។ មនុស្សគ្មានទំនុកចិត្តលើវត្តមានរបស់ខ្ញុំទេ ហើយពួកគេមិនស្វាគមន៍ចំពោះការយាងត្រឡប់មកវិញរបស់ខ្ញុំឡើយ។ មនុស្សជាតិគ្រាន់តែឆ្លើយតបទៅនឹងសំណើរបស់ខ្ញុំ ដោយការស្ទាក់ស្ទើរ ដោយយល់ព្រមជាបណ្ដោះអាសន្នចំពោះសំណើទាំងនោះ តែមិនបានរួមសុខទុក្ខជាមួយខ្ញុំនៅក្នុងជីវិតដោយសេចក្ដីស្មោះត្រង់ឡើយ។ ដោយសារមនុស្សគិតថា គេមិនអាចយល់ពីខ្ញុំបាន ពួកគេញញឹមទាំងបង្ខំ អត្តចរិតរបស់ពួកគេគឺសរសើរអែបអបចំពោះអ្នកដែលមានអំណាច ដ្បិតមនុស្សពុំមានចំណេះដឹងអំពីកិច្ចការរបស់ខ្ញុំឡើយ ហើយកាន់តែមិនដឹងពីព្រះរាជបំណង​របស់ខ្ញុំក្នុងពេលសព្វថ្ងៃនេះទៀត។ ខ្ញុំនឹងនិយាយដោយត្រង់ចំពោះអ្នករាល់គ្នា៖ នៅពេលថ្ងៃនោះបានមកដល់ ទុក្ខសោករបស់មនុស្សដែលថ្វាយបង្គំខ្ញុំ នឹងបានធូរស្បើយជាងទុក្ខសោករបស់អ្នករាល់គ្នា។ កម្រិតនៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ តាមពិតទៅ មិនលើសពីសេចក្តីជំនឿរបស់យ៉ូបឡើយ បើទោះបីជាសេចក្តីជំនឿរបស់ពួកផារិស៊ីនៃសាសន៍យូដា ក៏លើសពីសេចក្តីជំនឿរបស់អ្នករាល់គ្នាដែរ។ ដូច្នេះហើយ ប្រសិនបើថ្ងៃដែលភ្លើងធ្លាក់មក ទុក្ខសោករបស់អ្នករាល់គ្នានឹងកាន់តែធ្ងន់ធ្ងរជាងទុក្ខសោករបស់ពួកផារិស៊ី នៅពេលដែលព្រះយេស៊ូវ បានស្ទីបន្ទោសឱ្យ ហើយក៏ខ្លាំងជាងពួកមេដឹកនាំទាំង ២៥០ នាក់ ដែលប្រឆាំងទាស់នឹងម៉ូសេ និងខ្លាំងជាងក្រុងសូដូមដែលត្រូវបំផ្លិចបំផ្លាញដោយអណ្ដាតភ្លើងដែលឆេះរោលរាលនោះទៅទៀត។ នៅពេលដែលម៉ូសេវាយថ្ម ទឹកដែលព្រះយេហូវ៉ាបានប្រទានឱ្យ ក៏ហូរចេញមក នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលដាវីឌលេងស៊ុងដោយមានដួងចិត្តពោរពេញដោយសេចក្តីអរសប្បាយដើម្បីសរសើរតម្កើងខ្ញុំដែលជាព្រះយេហូវ៉ា នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលយ៉ូបបាត់បង់សត្វចិញ្ចឹមរបស់គាត់ដែលនៅពេញភ្នំ និងទ្រព្យសម្បត្តិយ៉ាងច្រើនសម្បើម ហើយរាងកាយរបស់គាត់ចេញដំបៅខ្ទុះពេញទាំងខ្លួនផង នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំដែលជាព្រះយេហូវ៉ា និងឃើញសិរីល្អរបស់ខ្ញុំដែលជាព្រះយេហូវ៉ា នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ ការដែលពេត្រុសអាចស្ដាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ ការដែលគាត់អាចឱ្យគេឆ្កាងគាត់ទៅនឹងឈើឆ្កាងដើម្បីខ្ញុំ និងការដែលគាត់អាចធ្វើបន្ទាល់ដ៏មានសិរីល្អ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលយ៉ូហានបានឃើញពីរូបអង្គប្រកបដោយសិរីល្អរបស់បុត្រមនុស្ស នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលគាត់បានឃើញពីនិមិត្តនៃគ្រាចុងក្រោយ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ មូលហេតុដែលក្រុមមនុស្សនៃជាតិសាសន៍ដទៃ បានទទួលការបើកសម្ដែងរបស់ខ្ញុំ និងបានដឹងថា ខ្ញុំបានយាងត្រឡប់ជាសាច់ឈាមវិញ ដើម្បីបំពេញកិច្ចការរបស់ខ្ញុំក្នុងចំណោមមនុស្ស នោះក៏ព្រោះតែសេចក្តីជំនឿរបស់ពួកគេដែរ។ អស់អ្នកណាដែលត្រូវបានលត់ដំដោយព្រះបន្ទូលគំរោះគំរើយរបស់ខ្ញុំ ហើយបានធូរស្បើយចិត្តដោយព្រះបន្ទូលទាំងនោះ និងបានសង្រ្គោះ តើអ្នកទាំងនោះមិនបានបែបនេះដោយសារតែសេចក្តីជំនឿរបស់ពួកគេទេឬអី? អស់អ្នកណាដែលជឿលើខ្ញុំ តែនៅតែ​រងទុក្ខលំបាកដដែល តើពួកគេមិនមែនត្រូវបានពិភពលោកនេះបដិសេធចោលទេឬអី? អស់អ្នកណាដែលរស់នៅក្រៅព្រះបន្ទូលរបស់ខ្ញុំ ដោយគេចចេញពីការរងទុក្ខនៃការល្បងល តើពួកគេមិនមែនកំពុងរសាត់អណ្ដែតនៅក្នុងពិភពលោកនេះទេឬអី? ពួកគេស្រដៀងគ្នានឹងស្លឹកឈើនាសរទរដូវដែរ ដែលបក់រវិចម្តងទៅនេះ ម្តងទៅនោះ គ្មានពេលឈប់ ហើយបន្ទូលរបស់ខ្ញុំក៏មិនអាចឱ្យគេបានធូរស្បើយក្នុងចិត្តដែរ។ បើទោះបីជាការកាត់ទោស និងការបន្សុទ្ធរបស់ខ្ញុំ ពុំធ្វើតាមពួកគេក៏ពិតមែន ប៉ុន្តែតើពួកគេមិនដូចជាអ្នកសុំទាន ដែលរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ ដោយដើរតាមផ្លូវនានានៅខាងក្រៅនគរស្ថានសួគ៌ទេឬអី? តើពិភពលោកនេះ គឺជាកន្លែងសម្រាប់អ្នកឈប់សម្រាកមែនទេ? តាមរយៈការគេចវេះពីការកាត់ទោសរបស់ខ្ញុំ តើអ្នកពិតជាអាចទទួលបាននូវស្នាមញញឹមនៃការពេញចិត្តទាំងអឹមអៀមចំពោះពិភពលោកនេះដែរឬទេ? តើអ្នកពិតជាអាចប្រើសេចក្តីរីករាយដ៏ខ្លីរបស់អ្នកដើម្បីលាក់បាំងនូវភាពទទេស្អាតនៅក្នុងដួងចិត្តរបស់អ្នក ជាភាពទទេស្អាតដែលមិនអាចលាក់បាំងបាននេះ បានដែរឬទេ? អ្នកអាចបោកបញ្ឆោតមនុស្សគ្រប់គ្នានៅក្នុងគ្រួសាររបស់អ្នកបាន ប៉ុន្តែអ្នកមិនអាចបោកប្រាស់ខ្ញុំបានឡើយ។ ដោយសារសេចក្តីជំនឿរបស់អ្នកស្ដួចស្ដើងខ្លាំងពេក មកទល់សព្វថ្ងៃនេះ អ្នកនៅតែគ្មានអំណាច ដើម្បីស្វែងរកជីវិតស្រស់បំព្រងដែលគួរទទួលបានដដែល។ ខ្ញុំទទូចដល់អ្នកចុះ៖ យកល្អគួរចំណាយពេលពាក់កណ្ដាលជីវិតរបស់អ្នកដោយស្មោះត្រង់ ដើម្បីជាប្រយោជន៍ដល់ខ្ញុំ ជាជាងចំណាយពេលពេញមួយជីវិតរបស់អ្នក​ក្នុងភាពបង្គួរ និងភាពរវល់ដើម្បីតែខាងសាច់ឈាម ដោយតស៊ូឆ្លងកាត់ទុក្ខសោកទាំងអស់ដែលមនុស្សកម្រនឹងអាច​ស៊ូ​ទ្រាំបាន។ តើមានគោលបំណងអ្វីដែលត្រូវធ្វើខ្លួនអ្នកស្រណុកស្រួលច្រើនដល់ម្ល៉េះ ហើយគេចចេញពីការវាយផ្ចាលរបស់ខ្ញុំនោះ? តើមានគោលបំណងអ្វីដែលត្រូវលាក់បាំងខ្លួនអ្នកពីការវាយផ្ចាលត្រឹមមួយពេលរបស់ខ្ញុំ ដោយគ្រាន់តែទទួលបានភាពអាម៉ាស់ និងការវាយផ្ចាលដ៏អស់កល្បជានិច្ចនោះ? តាមពិត ខ្ញុំមិនបានបង្ខំដាក់សេចក្ដីតម្រូវរបស់ខ្ញុំលើនរណាម្នាក់នោះទេ។ ប្រសិនបើមាននរណាម្នាក់ពិតជាសុខចិត្តចុះចូលនឹង ផែនការទាំងអស់របស់ខ្ញុំមែន នោះខ្ញុំនឹងមិនធ្វើដាក់ពួកគេ អាក្រក់ពេកទេ។ ប៉ុន្តែ ខ្ញុំត្រូវការឱ្យមនុស្សទាំងអស់ជឿលើខ្ញុំ ដូចជាយ៉ូបជឿលើខ្ញុំដ៏ជាព្រះយេហូវ៉ាដែរ។ ប្រសិនបើសេចក្តីជំនឿរបស់អ្នកលើសពីសេចក្តីជំនឿរបស់ថូម៉ាស់ នោះសេចក្តីជំនឿរបស់អ្នករាល់គ្នានឹងទទួលបានការកោតសរសើរអំពីខ្ញុំ ហើយអ្នកនឹងឃើញសេចក្ដីសុខសាន្តរបស់ខ្ញុំ នៅក្នុងភក្ដីភាពរបស់អ្នករាល់គ្នា អ្នកនឹងរកឃើញសេចក្ដីរីករាយរបស់ខ្ញុំ ហើយអ្នកនឹងប្រាកដជាឃើញសិរីល្អរបស់ខ្ញុំនៅក្នុងថ្ងៃរបស់អ្នករាល់គ្នាមិនខាន។ ក៏ប៉ុន្តែ មនុស្សដែលជឿលើពិភពលោកនេះ និងជឿលើអារក្ស បានធ្វើឱ្យចិត្តរបស់គេរឹងដូចដែក ដូចជាហ្វូងមនុស្សនៃទីក្រុងសូដុម ដែលត្រូវគ្រាប់ខ្សាច់បក់ចូលភ្នែក និងមានគ្រឿងតង្វាយពីពួកអារក្សនៅក្នុងមាត់របស់ពួកគេ ដែលចិត្តគំនិតមោហ៍បាំងរបស់ពួកគេ ត្រូវបានមេកំណាចដែលបានដណ្ដើមពិភពលោកនេះ គ្រប់គ្រងមកជាយូរមកហើយ។ គំនិតរបស់ពួកគេ ស្ទើរតែធ្លាក់ជាឈ្លើយទាំងស្រុងទៅក្នុងដៃរបស់ពួកអារក្សនៃសម័យមុន។ ដូច្នេះហើយ សេចក្តីជំនឿរបស់មនុស្សជាតិ បានរសាត់ទៅបាត់តាមខ្យល់ ហើយពួកគេមិនអាចកត់សម្គាល់ឃើញសូម្បីតែកិច្ចការរបស់ខ្ញុំក៏ដោយ។ អ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន គឺខិតខំប្រឹងប្រែងទាំងឥតកម្លាំងដើម្បីបំពេញកិច្ចការរបស់ខ្ញុំដោយបង្គ្រប់កិច្ច ឬដោយវិភាគកិច្ចការនោះច្បោលៗប៉ុណ្ណោះ ដ្បិតពួកគេត្រូវជោគជាំដោយថ្នាំពុលរបស់សាតាំងជាយូរមកហើយ។

ដកស្រង់ពី «តើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់​សម្ដីទី ២៧១

មិនមែនគ្រប់យ៉ាងនៅក្នុងព្រះគម្ពីរ សុទ្ធតែជាការកត់ត្រានៃព្រះបន្ទូលដែលព្រះជាម្ចាស់មានព្រះបន្ទូលដោយផ្ទាល់ព្រះអង្គនោះទេ។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់​សម្ដីទី ២៦៥

អស់រយៈពេលជាច្រើនឆ្នាំ របៀបនៃការជឿតាមបែបប្រពៃណីរបស់មនុស្ស (ដែលជាគ្រីស្ទបរិស័ទ ជាសាសនាមួយក្នុងចំណោមសាសនាធំៗទាំងបីនៅលើពិភពលោក)...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៥១

របៀបដែលសាតាំងប្រើប្រាស់និន្នាការសង្គមទៅធ្វើឲ្យមនុស្សពុករលួយ តើនិន្នាការសង្គមបានកើតមានឡើងនៅពេលណា? តើវាទើបតែលេចឡើងនៅក្នុងសម័យបច្ចុប្បន្នឬ?...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣៤

តើអ្នកគួរស្គាល់អ្វីខ្លះអំពីព្រះដ៏ជាក់ស្ដែង? ព្រះវិញ្ញាណ ព្រះក្នុងភាពជាមនុស្ស និងព្រះបន្ទូល ផ្សំឡើងបានជាព្រះដ៏ជាក់ស្ដែងផ្ទាល់...