ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ | សម្រង់សម្ដីទី ៣៥០

ខ្ញុំនឹងយកឈ្នះលើមនុស្សជាតិ ដោយសារខ្ញុំបង្កើតមនុស្សមក ហើយថែមទាំងបានសោយសុខនឹងរបស់ជាច្រើនសន្ធឹកសន្ធាប់ដែលខ្ញុំបានបង្កើតមកផង។ ប៉ុន្តែមនុស្សក៏បានបដិសេធខ្ញុំវិញដែរ។ ខ្ញុំបាត់ចេញពីក្នុងដួងចិត្តរបស់ពួកគេ ហើយពួកគេគិតថា ខ្ញុំជាអម្រែកនៅក្នុងការរស់នៅរបស់ពួកគេ ដល់ថ្នាក់សូម្បីតែពួកគេបានឃើញខ្ញុំហើយ ក៏ពួកគេនៅតែបដិសេធខ្ញុំទៀត ហើយប្រឹងប្រើខួររបស់ពួកគេ គិតរកវិធីអ្វីដែលអាចយកឈ្នះលើខ្ញុំបាន។ មនុស្សមិនព្រមឱ្យខ្ញុំប្រព្រឹត្តតឹងតែងដាក់ពួកគេទេ ឬមិនចង់ឱ្យខ្ញុំទាមទារអ្វីខ្លាំងពីពួកគេពេកនោះទេ ហើយពួកគេ ក៏មិនព្រមឱ្យខ្ញុំវិនិច្ឆ័យ ឬវាយផ្ចាលសេចក្តីទុច្ចរិតរបស់ពួកគេដែរ។ ពួកគេបែរជា មិនចាប់អារម្មណ៍លើរឿងនេះ និងគិតថារឿងនេះគួរឱ្យធុញទ្រាន់ទៅវិញ។ ដូច្នេះហើយ កិច្ចការរបស់ខ្ញុំ គឺត្រូវយកមនុស្សជាតិដែលហូប ផឹក និងអរសប្បាយនៅក្នុងខ្ញុំ តែមិនស្គាល់ខ្ញុំ ហើយត្រូវយកឈ្នះលើពួកគេ។ ខ្ញុំនឹងដោះគ្រឿងសាស្ត្រាវុធចេញពីមនុស្ស ហើយបន្ទាប់មក ខ្ញុំនឹងយាងត្រឡប់ទៅកាន់ទីសំណាក់របស់ខ្ញុំវិញ ដោយនាំយកពួកទេវតា និងសិរីល្អរបស់ខ្ញុំទៅជាមួយ។ ដ្បិតសកម្មភាពរបស់មនុស្ស បានធ្វើឱ្យខ្ញុំខកព្រះទ័យជាយូរមកហើយ ហើយធ្វើឱ្យកិច្ចការរបស់ខ្ញុំបែកខ្ញែកជាចំណែកតូចៗអស់។ ខ្ញុំមានបំណងចង់យកសិរីល្អរបស់ខ្ញុំដែលមេកំណាចបានយកទៅ​នោះត្រឡប់មកវិញ មុនពេលដែលខ្ញុំយាងដើរចេញដោយព្រះទ័យត្រេកអរ ដោយទុកឱ្យមនុស្សបន្តរស់នៅក្នុងជីវិតរបស់ពួកគេ បន្ត «រស់នៅនិងធ្វើការក្នុងសុខសន្តិភាព និងសេចក្តីសប្បាយរីករាយ» បន្ត «ភ្ជួររាស់ដាំដុះលើដីស្រែចម្ការពួកគេ» ទៀត ហើយខ្ញុំនឹងលែងជ្រៀតជ្រែកជីវិតរបស់ពួកគេទៀតហើយ។ ប៉ុន្តែ សព្វថ្ងៃនេះ ខ្ញុំមានបំណងចង់យកសិរីល្អរបស់ខ្ញុំពីដៃរបស់មេកំណាចមកវិញទាំងស្រុង ចង់យកសិរីល្អដែលខ្ញុំប្រទានទៅឱ្យមនុស្ស នៅពេលខ្ញុំបង្កើតពិភពលោកនេះមកវិញទាំងស្រុង។ ខ្ញុំនឹងមិនប្រទានសិរីល្អនេះដល់ពូជមនុស្សនៅលើផែនដីជាថ្មីឡើយ។ ដ្បិតមនុស្សមិនត្រឹមតែមិនបានថែរក្សាសិរីល្អរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានផ្លាស់ប្តូរវាទៅជារូបរបស់សាតាំងទៀតផង។ មនុស្សពុំអរសប្បាយ នឹងការមកដល់របស់ខ្ញុំទេ ហើយពួកគេពុំឱ្យតម្លៃលើថ្ងៃនៃសិរីល្អរបស់ខ្ញុំឡើយ។ ពួកគេមិនអរសប្បាយនឹងទទួលនូវការវាយផ្ចាលរបស់ខ្ញុំទេ ពួកគេក៏មិនសុខចិត្តប្រគល់សិរីល្អរបស់ខ្ញុំមកឱ្យខ្ញុំវិញដែរ ហើយពួកគេក៏មិនសុខចិត្តបន្សាបថ្នាំពុលរបស់មេកំណាចដែរ។ មនុស្សបន្តបោកបញ្ឆោតខ្ញុំតាមវិធីចាស់ៗដដែល មនុស្សនៅបន្តពាក់មុខញញឹមពព្រាយ និងសប្បាយរីករាយ តាមរបៀបចាស់ៗដដែល។ ពួកគេពុំបានដឹងអំពីជម្រៅនៃភាពងងឹត ដែលនឹងចុះមកលើមនុស្សជាតិក្រោយពេលសិរីល្អរបស់ខ្ញុំចាកចេញទៅនោះទេ។ ជាពិសេស ពួកគេពុំបានដឹងថា នៅពេលដែលថ្ងៃរបស់ខ្ញុំមកដល់មនុស្សជាតិទាំងមូល នោះពួកគេនឹងកាន់តែលំបាក ជាងមនុស្សនៅក្នុងសម័យណូអេទៅទៀត ដ្បិតពួកគេពុំបានដឹងថា តើប្រទេសអ៊ីស្រាអែលប្រែជាងងឹតដោយបែបណានោះទេ នៅពេលដែលសិរីល្អរបស់ខ្ញុំបានចេញផុតពីទីនោះ ដ្បិតនៅពេលថ្ងៃរះ មនុស្សភ្លេចថាការដើរក្នុងយប់ងងឹតសូន្យសុងនោះ ពិបាកយ៉ាងណាហើយ។ នៅពេលព្រះអាទិត្យលិចបាត់ទៅវិញជាថ្មីម្ដងទៀត ហើយនៅពេលភាពអន្ធការចុះមកគ្របដណ្ដប់លើមនុស្សជាថ្មី គេនឹងទួញសោក និងសង្កៀតធ្មេញម្ដងទៀតនៅក្នុងភាពងងឹត។ តើអ្នករាល់គ្នាបានភ្លេចថា ពួកសាសន៍អ៊ីស្រាអែលត្រូវរងទុក្ខក្នុងសម័យនោះដោយបែបណាហើយមែនទេ នៅពេលដែលសិរីល្អរបស់ខ្ញុំបានចាកចេញពីស្រុកអ៊ីស្រាអែលទៅ? បច្ចុប្បន្ននេះ គឺជាពេលដែលអ្នករាល់គ្នាត្រូវឃើញពីសិរីល្អរបស់ខ្ញុំ ហើយក៏ជាពេលដែលអ្នករាល់គ្នារួមរស់ក្នុងថ្ងៃនៃសិរីល្អរបស់ខ្ញុំដែរ។ មនុស្សនឹងទួញសោកនៅក្នុងសេចក្ដីងងឹត នៅពេលដែលសិរីល្អរបស់ខ្ញុំចាកចេញពីដីដ៏ស្មោកគ្រោកនេះ។ បច្ចុប្បន្ននេះគឺជាថ្ងៃនៃសិរីល្អ ជាពេលដែលខ្ញុំបំពេញកិច្ចការរបស់ខ្ញុំ ហើយជាថ្ងៃដែលខ្ញុំធ្វើឱ្យមនុស្សជាតិគេចផុតពីការរងទុក្ខវេទនា ដ្បិតខ្ញុំនឹងមិនចែករំលែកពេលវេលាទុក្ខទារុណ និងទុក្ខសោកនេះជាមួយពួកគេឡើយ។ ខ្ញុំគ្រាន់តែចង់បង្ក្រាបមនុស្សជាតិឱ្យបានទាំងស្រុង និងយកឈ្នះលើពួកមេកំណាចរបស់មនុស្សជាតិឱ្យបានទាំងស្រុងប៉ុណ្ណោះ។

ដកស្រង់ពី «តើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២៣

ដំណាក់កាលទីពីរ៖ ការធំធាត់ឡើង ដោយអាស្រ័យលើប្រភេទនៃក្រុមគ្រួសារដែលពួកគេកើតមកជាមួយ មនុស្សធំធាត់ឡើងនៅក្នុងមជ្ឈដ្ឋានគ្រួសារខុសៗគ្នា...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១០៤

លោកុប្បត្តិ ១៩:១-១១ នាពេលល្ងាច ទេវតាពីរអង្គបានទៅដល់ក្រុងសូដុម ឯឡុតគាត់អង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក៏ក្រោកទៅទទួល...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៧៤

ព្រះជាម្ចាស់ និងមនុស្សមិនអាចត្រូវបាននិយាយនៅកម្រិតស្មើគ្នាឡើយ។ សារជាតិ និងកិច្ចការរបស់ទ្រង់ ជាអ្វីមួយដែលមនុស្សមិនអាចវាស់ស្ទង់ និងយល់បានឡើយ។...