ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៤១

សម្រាប់ផ្នែកភាគច្រើន ដើម្បីដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ គឺជាការត្រូវដឹងអំពីអ្វីដែលជាព័ន្ធកិច្ចដ៏សំខាន់របស់ព្រះយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ និងអ្វីដែលទ្រង់បានយាងមកធ្វើនៅលើផែនដី។ ខ្ញុំបានលើកឡើងរួចហើយនៅក្នុងព្រះបន្ទូលរបស់ខ្ញុំថា ព្រះជាម្ចាស់បានយាងមកកាន់ផែនដី (ក្នុងអំឡុងគ្រាចុងក្រោយ) ដើម្បីធ្វើជាគំរូ មុនពេលទ្រង់ចាកចេញទៅ។ តើព្រះជាម្ចាស់ធ្វើជាគំរូនេះដោយរបៀបណា? ទ្រង់ធ្វើជាគំរូតាមរយៈការមានបន្ទូល និងតាមរយៈការធ្វើការ និងការប្រកាសព្រះបន្ទូលនៅទូទាំងប្រទេស។ នេះជាកិច្ចការរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ។ ដើម្បីធ្វើឱ្យផែនដីក្លាយជាពិភពលោកនៃព្រះបន្ទូល ទ្រង់គ្រាន់តែមានបន្ទូល ដើម្បីឱ្យមនុស្សគ្រប់គ្នាទទួលបានព្រះបន្ទូល និងការស្រាយបំភ្លឺពីព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងដាស់វិញ្ញាណរបស់មនុស្សឱ្យភ្ញាក់ឡើង ដើម្បីឱ្យគេទទួលបានភាពច្បាស់លាស់អំពីនិមិត្ត។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស និងយាងមកកាន់ផែនដី ក្នុងគោលបំណងជាចម្បង ដើម្បីថ្លែងព្រះបន្ទូល។ នៅពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់បានផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ ហើយទ្រង់បានសម្រេចកិច្ចការប្រោសលោះនៃការជាប់ឆ្កាង។ ទ្រង់បាននាំមកនូវការបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ ហើយលុបបំបាត់រាល់អ្វីៗដែលចាស់។ ការយាងមកដល់របស់ព្រះយេស៊ូវបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងបាននាំមកនូវយុគសម័យនៃព្រះគុណ ហើយការយាងមករបស់ព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ បានបញ្ចប់នូវយុគសម័យនៃព្រះគុណ។ ទ្រង់បានយាងមកក្នុងគោលបំណងជាចម្បង ដើម្បីថ្លែងព្រះបន្ទូលរបស់ទ្រង់ ដោយប្រើព្រះបន្ទូលធ្វើឱ្យមនុស្សក្លាយជាគ្រប់លក្ខណ៍ ដើម្បីបំភ្លឺ និងស្រាយពន្យល់ដល់មនុស្ស និងដើម្បីដកចោលនូវកន្លែងនៃព្រះដ៏ស្រពេចស្រពិលដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស។ នៅពេលព្រះយេស៊ូវបានយាងមក ព្រះអង្គមិនបានធ្វើដំណាក់កាលនៃកិច្ចការនេះទេ។ នៅពេលព្រះអង្គបានយាងមក ទ្រង់បានធ្វើការអស្ចារ្យជាច្រើន ទ្រង់បានប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញពួកអារក្ស ហើយទ្រង់បានធ្វើកិច្ចការប្រោសលោះនៃការជាប់ឆ្កាង។ ជាលទ្ធផល នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេជឿថា នេះជារបៀបដែលព្រះជាម្ចាស់គួរតែក្លាយជា។ ដ្បិតពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់មិនបានធ្វើកិច្ចការនៃការកម្ចាត់ចោលនូវរូបអង្គអំពីព្រះដ៏ស្រពេចស្រពិលចេញពីដួងចិត្តរបស់មនុស្សឡើយ។ នៅពេលដែលទ្រង់បានយាងមក ទ្រង់បានជាប់ឆ្កាង ទ្រង់បានប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស ហើយទ្រង់បានផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌។ នៅក្នុងន័យម្យ៉ាង ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ កម្ចាត់ចោលកន្លែងដែលមានផ្ទុកនូវព្រះដ៏ស្រពេចស្រពិលនៅក្នុងសញ្ញាណរបស់មនុស្ស ដូច្នេះ វានឹងលែងគ្មានរូបអង្គអំពីព្រះដ៏ស្រពេចស្រពិលនៅក្នុងដួងចិត្តរបស់មនុស្សទៀតហើយ។ តាមរយៈព្រះបន្ទូល និងកិច្ចការដ៏ជាក់ស្ដែងរបស់ទ្រង់ ចលនារបស់ទ្រង់នៅទូទាំងទឹកដី និងកិច្ចការដ៏ជាក់ស្ដែងអស្ចារ្យ និងធម្មតា ដែលទ្រង់ធ្វើនៅក្នុងចំណោមមនុស្ស ទ្រង់ធ្វើឱ្យមនុស្សស្គាល់ពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ ហើយកម្ចាត់ចោលកន្លែងរបស់ព្រះដ៏ស្រពេចស្រពិលដែលមាននៅក្នុងដួងចិត្តមនុស្ស។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់ប្រើព្រះបន្ទូលដែលថ្លែងចេញពីសាច់ឈាមរបស់ទ្រង់ ដើម្បីធ្វើឱ្យមនុស្សបានពេញខ្នាត និងសម្រេចគ្រប់កិច្ចការទាំងអស់។ នេះជាកិច្ចការដែលព្រះជាម្ចាស់នឹងសម្រេច ក្នុងអំឡុងគ្រាចុងក្រោយ។

អ្វីដែលអ្នករាល់គ្នាត្រូវដឹង៖

១. កិច្ចការរបស់ព្រះជាម្ចាស់មិនហួសវិស័យធម្មជាតិទេ ហើយអ្នកមិនគួរមានសញ្ញាណអំពីកិច្ចការទ្រង់ឡើយ។

២. អ្នករាល់គ្នាត្រូវតែយល់អំពីកិច្ចការចម្បងដែលព្រះយកកំណើតជាមនុស្សបានយាងមកធ្វើនៅពេលនេះ។

ទ្រង់មិនបានយាងមក ដើម្បីប្រោសអ្នកជំងឺឱ្យជា បណ្ដេញអារក្ស ឬធ្វើការអស្ចារ្យឡើយ ហើយទ្រង់ក៏មិនបានយាងមក ដើម្បីផ្សាយដំណឹងល្អអំពីការប្រែចិត្ត ឬប្រទានឱ្យមនុស្សនូវការប្រោសលោះដែរ។ នោះគឺដោយសារតែព្រះយេស៊ូវបានធ្វើកិច្ចការទាំងនេះរួចហើយ ហើយព្រះជាម្ចាស់នឹងមិនធ្វើកិច្ចការទាំងនេះម្ដងទៀតឡើយ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងមក ដើម្បីបិទបញ្ចប់យុគសម័យនៃព្រះគុណ និងកម្ចាត់ចោលរាល់ការអនុវត្តទាំងប៉ុន្មានអំពីយុគសម័យនៃព្រះគុណ។ ព្រះជាម្ចាស់ដ៏សកម្មបានយាងមក ក្នុងគោលបំណងចម្បង ដើម្បីបើកសម្ដែងពីភាពជាក់ស្ដែងរបស់ទ្រង់។ នៅពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់បានមានបន្ទូលតិចតួចណាស់ ប៉ុន្តែទ្រង់បានធ្វើកិច្ចការជាចម្បង ដោយទ្រង់បានធ្វើការអស្ចារ្យ សម្ដែងទីសម្គាល់ និងឫទ្ធិបារមី ហើយប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស បើមិនដូច្នោះទេ ទ្រង់បានថ្លែងទំនាយ ដើម្បីបញ្ចុះបញ្ចូលឱ្យមនុស្សជឿ និងធ្វើឱ្យពួកគេមើលឃើញថា ទ្រង់ជាព្រះជាម្ចាស់ និងថា ទ្រង់គ្មានអារម្មណ៍ខាងសាច់ឈាម។ ចុងបញ្ចប់ ទ្រង់បានបញ្ចប់កិច្ចការនៃការជាប់ឆ្កាង។ ព្រះជាម្ចាស់នាពេលសព្វថ្ងៃមិនសម្ដែងទីសម្គាល់ និងឫទ្ធិបារមីឡើយ ហើយក៏មិនប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្សដែរ។ នៅពេលដែលព្រះយេស៊ូវបានយាងមក កិច្ចការដែលទ្រង់បានធ្វើ តំណាងឱ្យផ្នែកមួយរបស់ព្រះជាម្ចាស់ ប៉ុន្តែលើកនេះ ព្រះជាម្ចាស់បានយាងមកដើម្បីធ្វើដំណាក់កាលនៃកិច្ចការដែលត្រូវបានរំពឹងទុក ព្រោះថាព្រះជាម្ចាស់មិនធ្វើកិច្ចការដដែលម្ដងទៀតឡើយ។ ទ្រង់ជាព្រះដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ដូច្នេះ អ្វីគ្រប់យ៉ាងដែលអ្នកមើលឃើញនាពេលបច្ចុប្បន្ន គឺជាព្រះបន្ទូល និងកិច្ចការរបស់ព្រះដ៏ពិត។

ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់​សម្ដីទី ១១

ហេតុអ្វីក៏អត្ថបទនេះចេះតែលើកយកកិច្ចការទាំងបីដំណាក់កាលមកនិយាយម្ដងហើយម្ដងទៀតដូច្នេះ? ដំណើរឆ្លងកាត់យុគសម័យនៃការអភិវឌ្ឍសង្គម...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ វាសនា និងលទ្ធផល | សម្រង់សម្ដីទី ៦០៧

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ អ្នកគប្បីត្រូវមានភក្ដីភាព ចំពោះព្រះជាម្ចាស់តែមួយអង្គគត់នៅក្នុងកិច្ចការគ្រប់យ៉ាង...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៤១

កិច្ចការរបស់ព្រះជាម្ចាស់ក្នុងការគ្រប់គ្រងរបស់ទ្រង់ទាំងមូល គឺច្បាស់លាស់ខ្លាំងណាស់៖ យុគសម័យនៃព្រះគុណ គឺជាយុគសម័យនៃព្រះគុណ ហើយគ្រាចុងក្រោយ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៩៤

សិទ្ធិអំណាចរបស់ព្រះអាទិករ មិនត្រូវបានដាក់កំហិតដោយពេលវេលា ទីកន្លែង ឬលក្ខណៈភូមិសាស្ត្រនោះទេ ហើយសិទ្ធិអំណាចរបស់ព្រះអាទិករ គឺហួសពីការគណនាទៅទៀត...