ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៤៥

មិនថាអ្នកកំពុងស្វែងរកអ្វីនោះទេ អ្វីដែលសំខាន់បំផុតគឺ អ្នកត្រូវយល់ពីកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅថ្ងៃនេះ ហើយអ្នកត្រូវដឹងពីសារៈសំខាន់នៃកិច្ចការនេះ។ អ្នកត្រូវយល់ និងដឹងពីកិច្ចការដែលព្រះជាម្ចាស់នាំមក នៅពេលដែលទ្រង់យាងមកនៅគ្រាចុងក្រោយ ដឹងពីនិស្ស័យអ្វីដែលទ្រង់នាំមក និងដឹងពីអ្វីដែលទ្រង់ធ្វើឱ្យពេញខ្នាតនៅក្នុងចំណោមមនុស្ស។ ប្រសិនបើអ្នកមិនដឹង ឬមិនយល់អំពីកិច្ចការដែលទ្រង់បានយាងមកដើម្បីធ្វើនៅក្នុងសាច់ឈាមទេ នោះតើអ្នកអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់បានដោយរបៀបណា ហើយតើអ្នកអាចក្លាយជាមនុស្សជំនិតរបស់ទ្រង់បានដោយរបៀបណា? ពិតណាស់ ការក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ គឺមិនសាំញ៉ាំនោះទេ ប៉ុន្តែក៏មិនមែនជារឿងងាយស្រួលដែរ។ ប្រសិនបើមនុស្សអាចយល់ពីវាបានយ៉ាងច្បាស់ និងយកវាទៅអនុវត្ត នោះវាក្លាយជាមិនសាំញ៉ាំឡើយ។ ប្រសិនបើមនុស្សមិនអាចយល់វា បានយ៉ាងច្បាស់ទេនោះ វានឹងក្លាយទៅជាពិបាក ហើយបន្ថែមលើនេះ ពួកគេនឹងនាំឱ្យការស្វែងរករបស់ពួកគេ ដឹកនាំពួកគេទៅក្នុងភាពស្រពេចស្រពិល។ ក្នុងការស្វែងរកព្រះជាម្ចាស់ ប្រសិនបើមនុស្សមិនមានទីតាំងឈរជើងផ្ទាល់ខ្លួនទេ ហើយមិនដឹងថាតើសេចក្តីពិតអ្វីខ្លះដែលពួកគេគួរប្រកាន់ខ្ជាប់នោះទេ មានន័យថា ពួកគេពុំមានមូលដ្ឋានគ្រឹះឡើយ ហើយពួកគេនឹងពិបាកក្នុងការឈរឱ្យបានរឹងមាំ។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលមិនយល់ពីសេចក្តីពិត ដែលមិនអាចបែងចែកភាពខុសគ្នារវាងអំពីល្អ និងអំពើអាក្រក់ ឬបែងចែកថាអ្វីដែលត្រូវស្រឡាញ់ ឬអ្វីដែលត្រូវស្អប់។ មនុស្សបែបនេះ ពិបាកនឹងឈរជើងឱ្យបាននឹងធឹងណាស់។ គន្លឹះសម្រាប់ជំនឿលើព្រះជាម្ចាស់ គឺការដែលអាចយកសេចក្តីពិតទៅអនុវត្តបាន អាចបង្ហាញពីការគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អាចស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស នៅពេលទ្រង់បានក្លាយជាសាច់ឈាម និងដឹងពីគោលការណ៍ដែលទ្រង់មានព្រះបន្ទូល។ ចូរកុំដើរតាមហ្វូងមនុស្សឡើយ។ អ្នកត្រូវតែមានគោលការណ៍នៅក្នុងអ្វីដែលអ្នកចូលទៅ ហើយអ្នកត្រូវប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ទាំងនោះ។ ការប្រកាន់ខ្ជាប់ខ្ជួនទៅនឹងរឿងទាំងនោះនៅក្នុងខ្លួនរបស់អ្នក ដោយការបំភ្លឺរបស់ព្រះជាម្ចាស់ នឹងអាចជួយដល់អ្នកបាន។ ប្រសិនបើអ្នកមិនធ្វើបែបនេះទេ ថ្ងៃនេះ អ្នកនឹងងាករេចេញពីផ្លូវមួយ ថ្ងៃខានស្អែកអ្នកនឹងត្រូវងាករេចេញពីផ្លូវមួយទៀត ហើយអ្នកមិនអាចទទួលបានអ្វីដែលជាក់ស្ដែងនោះឡើយ។ ការធ្វើបែបនេះ គឺពុំមានប្រយោជន៍អ្វីដល់ជីវិតផ្ទាល់ខ្លួនរបស់អ្នកឡើយ។ អស់អ្នកណាដែលមិនយល់ពីសេចក្តីពិត តែងតែដើរតាមអ្នកដទៃ៖ ប្រសិនបើមនុស្សនិយាយថានេះគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកនឹងនិយាយថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ប្រសិនបើមនុស្សនិយាយថា វាជាកិច្ចការរបស់វិញ្ញាណអាក្រក់ នោះអ្នកនឹងទៅជាងឿងឆ្ងល់ ឬក៏និយាយថា វាជាកិច្ចការរបស់វិញ្ញាណអាក្រក់ដូចគេដែរ។ អ្នកតែងតែនិយាយត្រាប់តាមពាក្យរបស់អ្នកដទៃដូចជាសត្វសេក ហើយមិនអាចញែកដឹងភាពខុសគ្នាបានដោយខ្លួនឯងនោះទេ ហើយអ្នកក៏មិនអាចគិតសម្រាប់ខ្លួនឯងបានដែរ។ នេះគឺជាមនុស្សម្នាក់ដែលគ្មានទីឈរជើង ជាមនុស្សដែលគ្មាន​ការញែកដឹង ហើយមនុស្សបែបនោះ គឺជាមនុស្សអសមត្ថភាពដែលគ្មានតម្លៃ! អ្នកតែងតែត្រាប់តាមពាក្យសម្ដីរបស់អ្នកដទៃ៖ ថ្ងៃនេះ គេបាននិយាយថា នេះគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអាចថា នៅថ្ងៃណាមួយមនុស្សម្នាក់នឹងនិយាយថា វាមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយវាគ្មានអ្វីផ្សេងក្រៅពីទង្វើរបស់មនុស្សឡើយ ប៉ុន្តែអ្នកមិនអាចញែកដឹងពីចំណុចនេះបានឡើយ ហើយនៅពេលដែលអ្នកបានឃើញអ្នកដទៃនិយាយដោយបែបនេះ អ្នកក៏នឹងនិយាយដូចគ្នានេះដែរ។ តាមពិត វាគឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអ្នកនិយាយថា វាជាកិច្ចការរបស់មនុស្ស។ តើអ្នកមិនបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលប្រមាថដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? នៅក្នុងចំណុចនេះតើអ្នកមិនបានប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដោយសារអ្នកគ្មានការញែកដឹងភាពខុសគ្នាបានទេឬអី? ប្រហែលនៅថ្ងៃណាមួយ មនុស្សល្ងង់ខ្លៅមួយចំនួននឹងលេចមកដោយនិយាយថា «នេះគឺជាកិច្ចការរបស់វិញ្ញាណអាក្រក់» ហើយនៅពេលដែលអ្នកឮពាក្យទាំងអស់នេះ អ្នកនឹងវង្វេង ហើយអ្នកនឹង​ត្រូវបាន​បង្ខំ​ដោយពាក្យសម្ដីរបស់អ្នកដទៃនោះសារជាថ្មី។ គ្រប់ពេលដែលនរណាម្នាក់បង្កការរំខាន អ្នកមិនអាចក្រោកឈរនៅទីតាំងរបស់ខ្លួនឯងបានឡើយ នេះគឺដោយសារអ្នកមិនមានសេចត្ដីពិត។ ការជឿលើព្រះជាម្ចាស់ និងការស្វះស្វែងដើម្បីស្គាល់ព្រះជាម្ចាស់ គឺមិនមែនជារឿងសាមញ្ញនោះទេ។ អ្វីទាំងអស់នេះ មិនអាចសម្រេចទៅបានដោយងាយៗតាមរយៈការជួបជុំគ្នានិងស្ដាប់ការអធិប្បាយនោះទេ ហើយអ្នកមិនត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ ដោយចិត្តឆេះឆួលតែមួយមុខឡើយ។ អ្នកត្រូវការដកពិសោធន៍ ត្រូវដឹង និងមានគោលការណ៍នៅក្នុងសកម្មភាពរបស់អ្នក និងទទួលបាននូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលអ្នកបានឆ្លងកាត់បទពិសោធជាច្រើន អ្នកនឹងអាចយល់ពីរឿងរ៉ាវជាច្រើនបាន ហើយអ្នកនឹងអាចធ្វើការបែងចែកភាពខុសគ្នារវាងអំពីល្អនិងអំពើអាក្រក់ រវាងសេចក្តីយុត្តិធម៌និងសេចក្ដីទុច្ចរិត រវាងអ្វីដែលជារបស់ខាងសាច់ឈាមនិងអ្វីដែលជារបស់នៃសេចក្តីពិត។ អ្នកគួរតែអាចធ្វើការបែងចែករវាងអ្វីៗទាំងនេះ ហើយតាមរយៈការធ្វើបែបនេះ មិនថាកាលៈទេសៈបែបណានោះទេ អ្នកនឹងមិនវង្វេងឡើយ។ មានតែបែបនេះទេដែលជាកម្ពស់ពិតរបស់អ្នក។

ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ | សម្រង់​សម្ដីទី ៣២០

យើងសព្វព្រះហឫទ័យចំពោះអស់អ្នកដែលមិនសង្ស័យលើអ្នកដទៃ ហើយយើងចូលចិត្តអស់អ្នកដែលសុខចិត្តទទួលយកសេចក្តីពិត...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៧០

រាប់ពាន់ឆ្នាំមកហើយដែលមនុស្សចង់បានសមត្ថភាពមើលឃើញការយាងមកដល់របស់ព្រះអង្គសង្គ្រោះផ្ទាល់នឹងភ្នែក។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២០៤

ថ្ងៃនេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា សម្រាប់ជាប្រយោជន៍ដល់ការរស់រានផ្ទាល់របស់អ្នករាល់គ្នា និងដើម្បីឱ្យកិច្ចការរបស់ខ្ញុំរីកចម្រើនទៅដោយរលូន...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៣៦

កាលណាយុគសម័យនៃនគរព្រះបានចាប់ផ្ដើមហើយ នោះព្រះជាម្ចាស់ក៏ចាប់ផ្ដើមបញ្ចេញព្រះបន្ទូលរបស់ទ្រង់ដែរ។ នាថ្ងៃអនាគត...