ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣៩
ព្រះដែលយកកំណើតជាមនុស្សមិនអាចបន្តនៅជាមួយមនុស្សជារៀងរហូតឡើយ ដោយសារតែព្រះជាម្ចាស់មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
នៅគ្រាដែលព្រះយេស៊ូវធ្វើការនៅក្នុងស្រុកយូដា ទ្រង់បានធ្វើកិច្ចការនោះដោយបើកចំហ ប៉ុន្តែពេលនេះ ខ្ញុំធ្វើការ និងមានបន្ទូលក្នុងចំណោមអ្នករាល់គ្នាជាសម្ងាត់វិញ។ សាសន៍ដទៃសុទ្ធតែមិនដឹងរឿងនេះសោះ។ កិច្ចការរបស់ខ្ញុំក្នុងចំណោមអ្នករាល់គ្នា គឺបិទមិនឱ្យអ្នកក្រៅដឹងទេ។ ព្រះបន្ទូលទាំងអស់នេះ ការវាយផ្ចាល និងការជំនុំជម្រះទាំងនេះ គឺឱ្យដឹងត្រឹមអ្នករាល់គ្នាប៉ុណ្ណោះ និងគ្មាននរណាផ្សេងឡើយ។ កិច្ចការទាំងអស់នេះ ត្រូវបានអនុវត្តនៅក្នុងចំណោមអ្នករាល់គ្នា និងបើកសម្ដែងប្រាប់តែអ្នករាល់គ្នាប៉ុណ្ណោះ ក្នុងចំណោមសាសន៍ដទៃ គ្មាននរណាដឹងរឿងនេះទេ ដ្បិតវេលាកំណត់នៅមិនទាន់មកដល់នៅឡើយទេ។ មនុស្សដែលនៅទីនេះទាំងអស់ ហៀបនឹងត្រូវបានប្រោសឱ្យបានពេញខ្នាតហើយ បន្ទាប់ពីបានទ្រាំទ្រនឹងការវាយផ្ចាល ប៉ុន្តែអស់អ្នកដែលនៅខាងក្រៅវិញ គេមិនដឹងអ្វីសោះអំពីរឿងនេះ។ កិច្ចការនេះលាក់កំបាំងណាស់! ចំពោះពួកគេ ព្រះជាម្ចាស់ដែលបានត្រឡប់ជាសាច់ឈាម បានបំពួនព្រះកាយ ប៉ុន្តែចំពោះអ្នកដែលនៅក្នុងចង្កោមនេះវិញ គេអាចនិយាយបានថា ទ្រង់បើកចំហ។ ថ្វីបើនៅក្នុងព្រះជាម្ចាស់ គ្រប់យ៉ាងសុទ្ធតែបើកចំហ គ្រប់យ៉ាងត្រូវបានបើកសម្ដែង ហើយគ្រប់យ៉ាងត្រូវបានដោះឱ្យរួច ក៏រឿងនេះជាការពិត ចំពោះតែអស់អ្នកដែលជឿលើព្រះអង្គប៉ុណ្ណោះ ចំណែកអ្នកដែលនៅសេសសល់ គឺសាសន៍ដទៃវិញនោះ គ្មានអ្វីត្រូវបានបង្ហាញឱ្យគេដឹងឡើយ។ កិច្ចការដែលកំពុងត្រូវបានធ្វើឡើងសព្វថ្ងៃក្នុងចំណោមអ្នករាល់គ្នា និងនៅក្នុងប្រទេសចិន គឺត្រូវបានបិទបាំងយ៉ាងតឹងរ៉ឹង ដើម្បីកុំឱ្យពួកគេដឹង។ ប្រសិនបើគេដឹងពីកិច្ចការនេះ ម្ល៉េះគ្រប់យ៉ាងដែលគេធ្វើ គឺជំទាស់នឹងរឿងនេះ ហើយដាក់វាទៅក្នុងការបៀតបៀនជាមិនខាន។ ពួកគេមុខជាមិនជឿរឿងនេះទេ។ ដើម្បីធ្វើកិច្ចការនៅក្នុងជាតិសាសន៍របស់នាគដ៏ធំមានសម្បុរក្រហម ដែលជាកន្លែងអន់ជាងគេបង្អស់នេះ មិនមែនជាភារកិច្ចងាយស្រួលនោះទេ។ ប្រសិនបើកិច្ចការនេះ ត្រូវយកទៅដាក់កណ្ដាលចំណោមសាធារណជន នោះវាមុខជាមិនអាចបន្តទៀតបានទេ។ កិច្ចការដំណាក់កាលនេះ មិនអាចយកទៅអនុវត្តកណ្ដាលចំណោមសាធារណៈជនបានតែម្ដង។ ប្រសិនបើកិច្ចការនេះត្រូវយកទៅអនុវត្តកណ្ដាលចំណោមសាធារណៈជន តើពួកគេអាចអនុញ្ញាតឱ្យកិច្ចការនេះវិវឌ្ឍទៅមុខបានដោយរបៀបណា? តើទង្វើបែបនេះមិនធ្វើឱ្យកិច្ចការនេះមានហានិភ័យកាន់តែខ្លាំងទេឬអី? ប្រសិនបើកិច្ចការនេះមិនត្រូវលាក់បំបាំង តែផ្ទុយទៅវិញ ត្រូវបានអនុវត្តដូចនៅក្នុងសម័យព្រះយេស៊ូវ លុះកាលទ្រង់ប្រោសមនុស្សឈឺ និងដេញអារក្សយ៉ាងអស្ចារ្យ តើការនោះមិនក្លាយជា «រឹបអូស» ដែលត្រូវវិញ្ញាណអាក្រក់ចាប់យកទៅជាយូរហើយទេឬអី? តើពួកគេអាចបណ្ដោយឱ្យព្រះជាម្ចាស់មានវត្តមានគង់នៅបានទេ? ប្រសិនបើពេលនេះ ខ្ញុំចូលទៅក្នុងសាលាប្រជុំ ដើម្បីប្រកាសព្រះបន្ទូល និងបង្រៀនមនុស្ស នោះខ្ញុំមិនត្រូវគេវាយដំ ក្លាយទៅជាបំណែកៗជាយូរហើយទេឬអី? ហើយប្រសិនបើរឿងនេះបានកើតឡើង តើឱ្យកិច្ចការរបស់ខ្ញុំអាចបន្តអនុវត្តទៅមុខទៀតបានដោយរបៀបណា? ហេតុផលដែលគ្មានទីសម្គាល់ និងការអស្ចារ្យត្រូវបានសម្ដែងចេញដោយបើកចំហនោះ គឺដើម្បីការលាក់បំបាំងនេះហើយ។ ដូច្នេះ ចំពោះសាសន៍ដទៃ កិច្ចការរបស់ខ្ញុំមិនអាចត្រូវបានមើលឃើញ ស្គាល់ ឬរកឃើញនោះឡើយ។ ប្រសិនបើកិច្ចការដំណាក់កាលនេះ ត្រូវធ្វើឡើងក្នុងលក្ខណៈដូចគ្នានឹងកិច្ចការរបស់ព្រះយេស៊ូវក្នុងយុគសម័យនៃព្រះគុណ កិច្ចការនេះមិនអាចនៅជាប់លាប់ដូចសព្វថ្ងៃនេះទេ។ ដូច្នេះ ការធ្វើការជាសម្ងាត់បែបនេះ គឺជាប្រយោជន៍ដល់អ្នករាល់គ្នា និងដល់កិច្ចការទាំងមូល។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះមកដល់ទីបញ្ចប់ ពោលគឺពេលដែលកិច្ចការសម្ងាត់នេះបញ្ចប់ទៅ នោះដំណាក់កាលកិច្ចការនេះនឹងបែកធ្លាយដល់សាធារណជនទូទៅ។ គ្រប់គ្នានឹងដឹងថា មានអ្នកមានជ័យជម្នះមួយក្រុមនៅក្នុងប្រទេសចិន។ គ្រប់គ្នានឹងដឹងថា ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមនៅក្នុងប្រទេសចិន និងដឹងថា កិច្ចការរបស់ទ្រង់ឈានដល់ទីបញ្ចប់ហើយ។ លុះដល់ពេលនោះទើបមនុស្សភ្នកនឹកឃើញថា៖ ហេតុអ្វីបានជាប្រទេសចិនពុំទាន់បង្ហាញនូវឱនភាព ឬការដួលរលំនៅឡើយ? វាបញ្ជាក់ថា ព្រះជាម្ចាស់កំពុងអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់នៅក្នុងប្រទេសចិន ហើយបានប្រោសមនុស្សមួយក្រុមឱ្យបានគ្រប់លក្ខណ៍ ក្លាយជាអ្នកមានជ័យជម្នះ។
ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ព្រះដែលយកកំណើតជាមនុស្សមិនអាចបន្តនៅជាមួយមនុស្សជារៀងរហូតឡើយ ដោយសារតែព្រះជាម្ចាស់មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។...
មនុស្សគ្រប់គ្នាត្រូវតែយល់ពីគោលបំណងនៃកិច្ចការរបស់ខ្ញុំនៅលើផែនដីនេះ ពោលគឺអ្វីដែលខ្ញុំសព្វព្រះហឫទ័យចង់ទទួលបាននៅពេលចុងក្រោយបំផុត...
មាគ៌ាជីវិតមិនមែនជាអ្វីម្យ៉ាងដែលនរណាៗក៏អាចកាន់កាប់បាននោះទេ ក៏មិនមែនជាអ្វីម្យ៉ាង ដែលនរណាៗក៏អាចយកបានយ៉ាងស្រួលនោះដែរ។ មូលហេតុគឺនៅត្រង់ថា...
រាប់ពាន់ឆ្នាំមកហើយដែលមនុស្សចង់បានសមត្ថភាពមើលឃើញការយាងមកដល់របស់ព្រះអង្គសង្គ្រោះផ្ទាល់នឹងភ្នែក។...