ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៣៤
14-01-2026
បើមនុស្សចង់ស្គាល់ព្រះជាម្ចាស់ ជាដំបូងពួកគេត្រូវដឹងថា ព្រះជាម្ចាស់គឺជាព្រះដ៏ជាក់ស្ដែង ហើយពួកគេត្រូវតែស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្គាល់ការបង្ហាញខ្លួនជាក់ស្ដែងរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម និងស្គាល់ការងារជាក់ស្ដែងរបស់ព្រះជាម្ចាស់។ ទាល់តែបានដឹងថា គ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់គឺជាកិច្ចការពិតប្រាកដ ទើបអ្នកនឹងអាចសហការជាមួយព្រះជាម្ចាស់បានពិតប្រាកដ និងមានតែតាមរយៈផ្លូវនេះទេ ទើបអ្នកនឹងអាចសម្រេចបានការរីកចម្រើននៅក្នុងជីវិតរបស់អ្នក។ គ្រប់មនុស្សដែលគ្មានចំណេះដឹងពីតថភាព គ្មានវិធីដកពិសោធព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ពួកគេជាប់អន្ទាក់នៅក្នុងសញ្ញាណរបស់ពួកគេ រស់នៅក្នុងការស្រមើស្រមៃរបស់ពួកគេ ដែលហេតុនេះហើយ ទើបពួកគេគ្មានការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលអ្នកយល់ដឹងពីតថភាពកាន់តែច្រើន នោះអ្នកកាន់ខិតជិតព្រះជាម្ចាស់ ហើយអ្នកក៏កាន់តែជិតស្និទ្ធនឹងទ្រង់ដែរ។ នៅពេលអ្នកកាន់តែស្វែងរកភាពស្រពេចស្រពិល ភាពអរូបិយ និងគោលលទ្ធិ នោះអ្នកនឹងកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយអ្នកនឹងកាន់តែមានអារម្មណ៍ថា ការឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវការការប្រឹងប្រែងខ្លាំង និងមានភាពលំបាក ហើយអ្នកមានអារម្មណ៍ថា អ្នកមិនអាចចូលក្នុងបានទេ។ បើអ្នកចង់ចូលក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃជីវិតជាវិញ្ញាណរបស់អ្នក ជាដំបូងអ្នកត្រូវស្គាល់តថភាព និងផ្តាច់ខ្លួនអ្នកពីរឿងស្រពេចស្រពិល និងហួសវិស័យធម្មជាតិជាមុនសិន។ មានន័យថា ជាដំបូងអ្នកត្រូវយល់ថា ព្រះវិញ្ញាណបរិសុទ្ធបំភ្លឺគំនិត និងនាំផ្លូវអ្នកពីខាងក្នុងយ៉ាងពិតប្រាកដយ៉ាងដូចម្តេចសិន។ ប្រសិនបើអ្នកពិតជាយល់ពីកិច្ចការពិតប្រាកដរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងមនុស្ស នោះអ្នកនឹងបានដើរចូលទៅលើផ្លូវដ៏ត្រឹមត្រូវ ដែលព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍។
ថ្ងៃនេះ គ្រប់យ៉ាងគឺចាប់ផ្តើមពីតថភាព។ ការងាររបស់ព្រះជាម្ចាស់គឺជាក់ស្ដែងបំផុតដែលមនុស្សអាចប៉ះពាល់បាន ដ្បិតវាគឺជាអ្វីដែលមនុស្សអាចឆ្លងកាត់ និងសម្រេចបាន។ នៅក្នុងខ្លួនមនុស្ស មានរឿងច្រើនដែលស្រពេចស្រពិល និងហួសវិស័យធម្មជាតិ ដែលរារាំងពួកគេពីការស្គាល់ការងារបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ នៅក្នុងបទពិសោធន៍របស់ពួកគេ ពួកគេតែងតែវៀចវេរ និងតែងតែមានអារម្មណ៍ថា អ្វីៗលំបាកជានិច្ច ដែលទាំងអស់នេះបណ្តាលមកពីសញ្ញាណរបស់ពួកគេ។ មនុស្សមិនអាចយល់ពីគោលការណ៍នៃការងាររបស់ព្រះវិញ្ញាណបរិសុទ្ធបានទេ ព្រោះពួកគេមិនស្គាល់តថភាព ដូច្នេះហើយ ពួកគេតែងតែមានគំនិតអវិជ្ជមាននៅក្នុងផ្លូវដែលពួកគេត្រូវដើរចូល។ ពួកគេសម្លឹងមើលការទាមទាររបស់ព្រះជាម្ចាស់ពីចម្ងាយ ដ្បិតគេមិនអាចសម្រេចការទាមទារទាំងនោះបាន ពួកគេគ្រាន់តែមើលឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាល្អមែន ប៉ុន្តែមិនអាចស្វែងរកផ្លូវដើម្បីចូលទៅក្នុងបាន។ ព្រះវិញ្ញណបរិសុទ្ធធ្វើការតាមគោលការណ៍នេះ៖ តាមរយៈការសហការរបស់មនុស្ស តាមរយៈការអធិដ្ឋាន ការស្វែងរក និងការខិតចូលយ៉ាងសកម្ម ដើម្បីកាន់តែជិតព្រះជាម្ចាស់ ទើបលទ្ធផលអាចសម្រេចបាន ហើយពួកគេនឹងត្រូវព្រះវិញ្ញាបរិសុទ្ធបំភ្លឺគំនិត និងបំភ្លឺផ្លូវ។ វាមិនមែនជាការពិតនោះទេដែលថា ព្រះវិញ្ញាណបរិសុទ្ធធ្វើការតែអង្គឯង ឬថា មនុស្សធ្វើការតែឯងដែរ។ ទាំងសងខាងមិនអាចខ្វះគ្នាបានទេ ហើយនៅពេលមនុស្សកាន់តែសហការ ហើយពួកគេកាន់តែប្រឹងប្រែងដើម្បីសម្រេចឱ្យបានខ្នាតគំរូនៃការទាមទារពីព្រះជាម្ចាស់ នោះការងាររបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែមានភាពអស្ចារ្យ។ ទាល់តែមានការសហការពិតប្រាកដពីមនុស្ស បន្ថែមទៅនឹងការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ ទើបអាចបង្កើតបទពិសោធន៍ពិតប្រាកដ ព្រមទាំងការយល់ដឹងអំពីសារជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទីបំផុត មនុស្សគ្រប់លក្ខណ៍ត្រូវបានបង្កើតមកបន្តិចម្ដងៗ តាមរយៈបទពិសោធរបៀបនេះ។ ព្រះជាម្ចាស់មិនធ្វើរឿងដែលហួសពីវិស័យធម្មជាតិទេ។ តាមសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់មានព្រះចេស្ដា ហើយព្រះជាម្ចាស់បំពេញកិច្ចការគ្រប់យ៉ាង ដោយសារហេតុនេះហើយទើបមនុស្សរង់ចាំដោយមិនធ្វើអ្វីសោះ មិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនអធិដ្ឋាន ហើយចេះតែរង់ចាំឱ្យព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្តពួកគេ។ ចំណែកមនុស្សដែលមានការយល់ដឹងត្រឹមត្រូវវិញ ជឿលើរឿងនេះ៖ ទង្វើរបស់ព្រះជាម្ចាស់អាចទៅឆ្ងាយបានទាល់តែការសហការរបស់ខ្ញុំទៅឆ្ងាយដែរ និងឥទ្ធិពលដែលការងារររបស់ព្រះជាម្ចាស់អាចមានក្នុងខ្លួនខ្ញុំបាន អាស្រ័យត្រង់ខ្ញុំសហការបានកម្រិតណា។ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូល ខ្ញុំគួរតែធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីស្វែងរក និងប្រឹងប្រែងឆ្ពោះទៅកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតនេះហើយជាអ្វីដែលខ្ញុំគួរសម្រេចបាន។
ដកស្រង់ពី «របៀបស្គាល់តថភាព» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត