ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១១០
ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
អ្នករាល់គ្នាគួរតែដាក់ចិត្តកាយទាំងអស់របស់អ្នកចំពោះកិច្ចការរបស់ខ្ញុំ។ អ្នកគួរតែធ្វើកិច្ចការណាដែលផ្ដល់ជាប្រយោជន៍ដល់ខ្ញុំ។ ខ្ញុំព្រមពន្យល់ដល់អ្នករាល់គ្នានូវអ្វីគ្រប់យ៉ាងដែលអ្នកមិនយល់ ដើម្បីឱ្យអ្នករាល់គ្នា អាចទទួលបានពីខ្ញុំនូវអ្វីៗដែលអ្នករាល់គ្នាខ្វះ។ ទោះបីសេចក្តីកម្សោយរបស់អ្នករាល់គ្នាមានច្រើនរាប់មិនអស់ក៏ដោយ ក៏ខ្ញុំព្រមបន្តធ្វើកិច្ចការដែលខ្ញុំគួរតែធ្វើចំពោះអ្នករាល់គ្នា ដោយប្រទានដល់អ្នករាល់គ្នានូវសេចក្តីមេត្តាករុណាចុងក្រោយរបស់ខ្ញុំ ដើម្បីឱ្យអ្នករាល់គ្នាអាចទទួលបានប្រយោជន៍ពីខ្ញុំ និងទទួលបានសិរីល្អ ដែលអវត្តមាននៅក្នុងអ្នករាល់គ្នា ហើយដែលលោកីយ៍មិនធ្លាប់បានឃើញពីមុនមក។ ខ្ញុំបានធ្វើការ អស់ពេលជាច្រើនឆ្នាំ ប៉ុន្តែគ្មានមនុស្សលោកណាម្នាក់ បានស្គាល់ខ្ញុំឡើយ។ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាអំពីសេចក្តីលាក់កំបាំងដែលខ្ញុំមិនធ្លាប់ប្រាប់នរណាផ្សេងឡើយ។
នៅក្នុងចំណោមមនុស្សលោក ខ្ញុំធ្លាប់ជាព្រះវិញ្ញាណដែលពួកគេមិនអាចមើលឃើញ ជាព្រះវិញ្ញាណដែលពួកគេមិនអាចផ្សារភ្ជាប់ជាមួយ។ ដោយព្រោះតែដំណាក់កាលទាំងបីនៃកិច្ចការរបស់ខ្ញុំនៅលើផែនដី (ការបង្កើតពិភពលោក ការប្រោសលោះ និងការបផ្លិចបំផ្លាញ) ដូច្នេះ ខ្ញុំលេចមកនៅកណ្ដាលចំណោមពួកគេនៅពេលខុសៗគ្នា (មិនដែលជាសាធារណៈ) ដើម្បីធ្វើកិច្ចការរបស់ខ្ញុំនៅកណ្ដាលចំណោមពួកគេ។ លើកទី១ដែលខ្ញុំបានយាងមកកណ្ដាលចំណោមមនុស្ស គឺក្នុងអំឡុងយុគសម័យនៃការប្រោសលោះ។ ពិតមែនហើយ ខ្ញុំបានកើតក្នុងគ្រួសារសាសន៍យូដា ហេតុនេះបានជាសាសន៍យូដា គឺជាក្រុមមនុស្សទី១ដែលមើលឃើញព្រះជាម្ចាស់យាងមកផែនដី។ ហេតុផលដែលខ្ញុំបានធ្វើកិច្ចការនេះនៅក្នុងរូបកាយជាមនុស្ស គឺមកពីខ្ញុំចង់ប្រើសាច់ឈាមជាមនុស្សរបស់ខ្ញុំ ធ្វើជាតង្វាយលោះបាប ដើម្បីបំពេញកិច្ចការនៃការប្រោសលោះរបស់ខ្ញុំ។ ដូច្នេះក្រុមមនុស្សទី១ដែលមើលឃើញខ្ញុំ គឺជាសាសន៍យូដា នៅក្នុងយុគសម័យនៃព្រះគុណ។ នោះជាលើកដំបូងហើយ ដែលខ្ញុំបានធ្វើការនៅក្នុងសាច់ឈាម។ នៅក្នុងយុគសម័យនៃនគរព្រះវិញ កិច្ចការបស់ខ្ញុំ គឺដើម្បីយកឈ្នះ និងប្រោសឱ្យគ្រប់លក្ខណ៍ ដូច្នេះខ្ញុំក៏ធ្វើកិច្ចការគង្វាលរបស់ខ្ញុំនៅក្នុងសាច់ឈាមសារជាថ្មីម្ដងទៀត។ នេះជាលើកទី២ ដែលខ្ញុំធ្វើការនៅក្នុងសាច់ឈាម។ នៅក្នុងដំណាក់កាលពីរ ចុងក្រោយនៃកិច្ចការនេះ អ្វីដែលមនុស្សមានទំនាក់ទំនងជាមួយ លែងជាព្រះវិញ្ញាណអរូបិយដែលមើលមិនឃើញទៀតហើយ ប៉ុន្តែជាបុគ្គលម្នាក់ដែលជាព្រះវិញ្ញាណយកទម្រង់ជាសាច់ឈាម។ ហេតុនេះ នៅក្នុងភ្នែករបស់មនុស្សលោក ខ្ញុំក្លាយជាមនុស្សសាជាថ្មី ដែលគ្មានរូបរាង ហើយនិងអារម្មណ៍របស់ព្រះជាម្ចាស់ឡើយ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់ដែលមនុស្សមើលឃើញ មិនគ្រាន់តែជាបុរសម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ត្រីម្នាក់ផងដែរ ហើយការនេះធ្វើឱ្យពួកគេមានការស្រឡាំងកាំង និងភ្ញាក់ផ្អើល។ ម្ដងហើយម្ដងទៀត កិច្ចការដ៏មហស្ចារ្យរបស់ខ្ញុំបានកម្ចាត់ចោលជំនឿចាស់ ដែលមានជាច្រើនឆ្នាំមកហើយ។ មនុស្សបានស្រឡាំងកាំង! ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះវិញ្ញាណបរិសុទ្ធ ជាព្រះវិញ្ញាណដ៏ខ្លាំងទាំងប្រាំពីរ ឬជាព្រះវិញ្ញាណនៃសព្វសារពើទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាមនុស្ស ជាមនុស្សសាមញ្ញម្នាក់ខុសប្លែកពីមនុស្សធម្មតាផងដែរ។ ព្រះអង្គមិនគ្រាន់តែជាបុរស ប៉ុន្តែទ្រង់ក៏ជាស្ត្រីផងដែរ។ បុគ្គលទាំងពីរដូចគ្នាត្រង់ថា ទាំងពីរអង្គបានកើតមកជាមនុស្សដូចគ្នា ហើយខុសគ្នាត្រង់ថា ម្នាក់ត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ហើយម្នាក់ទៀតកើតជាមនុស្សលោក ប៉ុន្តែទាំងពីរអង្គសុទ្ធតែមានកំណើតដោយផ្ទាល់ពីព្រះវិញ្ញាណ។ អង្គទាំងពីរដូចគ្នាត្រង់ថា ទាំងពីរអង្គសុទ្ធតែជាព្រះដែលមកយកកំណើតជាសាច់ឈាម មកអនុវត្តកិច្ចការរបស់ព្រះដ៏ជាព្រះវរបិតា ហើយខុសគ្នាត្រង់ថា ម្នាក់បានធ្វើកិច្ចការនៃការប្រោសលោះ ហើយម្នាក់ទៀតធ្វើកិច្ចការនៃការយកឈ្នះ។ ទាំងពីរសុទ្ធតែតំណាងឱ្យព្រះវរបិតា ប៉ុន្តែព្រះមួយអង្គជាព្រះជាម្ចាស់ដ៏ប្រោសលោះ ដែលពេញដោយព្រះទ័យសប្បុរសដែលពេញដោយសេចក្ដីស្រលាញ់ និងក្តីមេត្តាករុណា ឯមួយអង្គទៀត គឺជាព្រះជាម្ចាស់នៃសេចក្តីសុចរិត ដែលពេញដោយព្រះពិរោធ និងការជំនុំជម្រះ។ មួយអង្គជាមេទ័ពកំពូលដែលបានផ្ដើមកិច្ចការនៃការប្រោសលោះ ឯមួយអង្គទៀតជាព្រះជាម្ចាស់ដ៏សុចរិតដែលសម្រេចកិច្ចការនៃការយកឈ្នះ។ មួយអង្គជាទីចាប់ផ្ដើម ឯមួយអង្គទៀតជាទីបញ្ចប់។ មួយអង្គជារូបកាយសាច់ឈាមដែលគ្មានបាប ឯមួយអង្គទៀតជារូបកាយសាច់ឈាមដែលសម្រេចការប្រោសលោះ បន្តកិច្ចការ ហើយមិនដែលមានបាបសោះ។ ទាំងពីរអង្គជាព្រះវិញ្ញាណតែមួយ ប៉ុន្តែគង់នៅក្នុងរូបកាយសាច់ឈាមខុសគ្នា និងប្រសូតនៅកន្លែងខុសគ្នា ហើយទ្រង់ត្រូវបានផ្ដាច់ឆ្ងាយពីគ្នាអស់ពេលជាច្រើនពាន់ឆ្នាំ។ យ៉ាងណាមិញ គ្រប់កិច្ចការរបស់ពួកទ្រង់ គឺបំពេញឱ្យគ្នាទៅវិញទៅមក គ្មានវិវាទនឹងគ្នាឡើយ ហើយអាចថ្លែងចេញក្នុងបរិបទដូចគ្នា។ ព្រះអង្គទាំងពីរជាមនុស្ស ប៉ុន្តែម្នាក់ជាទារក ហើយម្នាក់ទៀតជាទារិកា។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្វីដែលមនុស្សបានឃើញ គឺមិនគ្រាន់តែជាព្រះវិញ្ញាណ និងមនុស្សប្រុសម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជារឿងជាច្រើនដែលមិនស្របតាមគំនិតរបស់មនុស្សលោកផងដែរ។ ដូច្នេះហើយបានជាមនុស្សលោកមិនអាចយល់ពីខ្ញុំបានទាំងស្រុងនោះទេ ហើយពួកគេជឿខ្លះ ហើយសង្ស័យខ្លះពីខ្ញុំ ហាក់ដូចខ្ញុំជាព្រះជាម្ចាស់មែន ប៉ុន្តែក៏សង្ស័យថា ខ្ញុំជាសុបិនបំភាន់ភ្នែកដែរ នេះជាហេតុផលដែលមនុស្សនៅតែមិនស្គាល់ថា ព្រះជាម្ចាស់គឺជាអ្វី ដរាបដល់សព្វថ្ងៃ។ តើអ្នកអាចនិយាយសរុបអំពីខ្ញុំ ដោយប្រើប្រយោគមួយដ៏សាមញ្ញបានទេ? តើអ្នកពិតជាហ៊ាននិយាយថា «ព្រះយេស៊ូវមិនមែនជានរណាផ្សេងក្រៅពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏មិនមែនជានរណាផ្សេងក្រៅពីព្រះយេស៊ូវដែរឬទេ»? តើអ្នកពិតជាក្លាហាន ដោយហ៊ាននិយាយថា «ព្រះជាម្ចាស់មិនមែនជានរណាផ្សេងក្រៅពីព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏មិនមែនជានរណាផ្សេងក្រៅពីព្រះជាម្ចាស់ដែរឬទេ»? តើអ្នកហ៊ាននិយាយថា «ព្រះជាម្ចាស់គ្រាន់តែជាមនុស្សម្នាក់ ដែលគ្រងរូបកាយសាច់ឈាមដែរឬទេ»? តើអ្នកមានចិត្តក្លាហានហ៊ានអះអាងថា «រូបអង្គរបស់ព្រះយេស៊ូវ ជារូបអង្គដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែរឬទេ»? តើអ្នកអាចប្រើសមត្ថភាពអក្សរសាស្រ្តរបស់អ្នក ដើម្បីបរិយាយពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ឱ្យក្បោះក្បាយបានដែរឬទេ? តើអ្នកពិតជាហ៊ាននិយាយថា «ព្រះជាម្ចាស់បានបង្កើតតែបុរស មិនមែនស្ត្រី ឱ្យមានរូបអង្គដូចទ្រង់ដែរឬទេ»? បើអ្នកហ៊ាននិយាយបែបនេះ ដូច្នេះ ស្ត្រីនឹងមិនស្ថិតនៅក្នុងចំណោមពួកជ្រើសតាំងរបស់ខ្ញុំ ហើយស្ត្រីក៏ទំនងជាគ្មានវណ្ណៈជាមនុស្សលោកដែរ។ ឥឡូវនេះតើអ្នកដឹងថា ព្រះជាម្ចាស់ជាអ្វីឱ្យពិតប្រាកដហើយឬនៅ? តើព្រះជាម្ចាស់ ជាមនុស្សឬ? តើព្រះជាម្ចាស់ជាព្រះវិញ្ញាណឬ? តើព្រះជាម្ចាស់ជាបុរសម្នាក់ឬ? តើមានព្រះយេស៊ូវតែម្នាក់ទេឬ ដែលអាចបំពេញកិច្ចការដែលខ្ញុំត្រូវធ្វើ? បើអ្នកជ្រើសរើសយកចំណុចតែមួយនៅក្នុងចំណោមចំណុចខាងលើ ដើម្បីធ្វើសេចក្ដីសន្និដ្ឋានរួមអំពីសារជាតិពិតរបស់ខ្ញុំ នោះអ្នកជាអ្នកជឿងប់ងុល ប៉ុន្តែល្ងង់ខ្លៅបំផុតម្នាក់ហើយ។ ប្រសិនបើខ្ញុំគ្រាន់តែបានធ្វើកិច្ចការនៃការយកកំណើតជាសាច់ឈាមតែម្ដងគត់ តើអ្នករាល់គ្នានឹងធ្វើការវិនិច្ឆ័យមកលើខ្ញុំមែនទេ? តើអ្នកអាចយល់យ៉ាងច្បាស់អំពីខ្ញុំ ដោយគ្រាន់តែមើលតែមួយភ្លែតបានដែរទេ? តើអ្នកអាចធ្វើការវិនិច្ឆ័យសរុបគ្រប់យ៉ាងអំពីខ្ញុំ ដោយផ្អែកលើអ្វីដែលអ្នកធ្លាប់មានពិសោធក្នុងជីវិតរបស់អ្នកមែនទេ? ប្រសិនបើខ្ញុំបានធ្វើកិច្ចការដូចគ្នានៅក្នុងការយកកំណើតជាមនុស្សទាំងពីរលើករបស់ខ្ញុំ តើអ្នករាល់គ្នានឹងយល់ឃើញយ៉ាងដូចម្ដេចដែរចំពោះខ្ញុំ? តើអ្នកនឹងទុកខ្ញុំចោល ឱ្យជាប់ឆ្កាងជារៀងរហូតមែនទេ? តើព្រះជាម្ចាស់អាចមានលក្ខណៈសាមញ្ញ ដូចដែលអ្នកបានអះអាងដែរឬទេ?
ដកស្រង់ពី «តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។...
សាតាំងប្រើឈ្មោះវិទ្យាសាស្ត្រ ដើម្បីបំពេញតាមការចង់ដឹងចង់ឃើញរបស់មនុស្ស បំណងប្រាថ្នាចង់ស្រាវជ្រាវវិទ្យាសាស្ត្ររបស់មនុស្ស...
របៀបដែលសាតាំងប្រើវិទ្យាសាស្ត្រធ្វើឲ្យមនុស្សពុករលួយ តើអ្វីទៅជាវិទ្យាសាស្ត្រ?...
ដើម្បីរស់នៅក្នុងជីវិតខាងវិញ្ញាណបែបធម្មតា មនុស្សម្នាក់ត្រូវតែអាចទទួលបាននូវពន្លឺថ្មីជារៀងរាល់ថ្ងៃ...