ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ២០

11-08-2022

ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានប្រទានបញ្ញត្តិជាច្រើនដល់ម៉ូសេ ដើម្បីឱ្យលោកផ្ទេរបញ្ញត្តិទាំងអស់នេះឱ្យទៅជនជាតិអ៊ីស្រាអែល ដែលបានដើរតាមលោកចេញពីស្រុកអេស៊ីព្ទ។ បញ្ញត្តិទាំងនេះ ត្រូវបានប្រទានមកដោយព្រះយេហូវ៉ា សម្រាប់ជនជាតិអ៊ីស្រាអែល និងគ្មានទាក់ទងអ្វីជាមួយជនជាតិអេស៊ីព្ទឡើយ គឺដើម្បីដាក់កំហិតដល់ជនជាតិអ៊ីស្រាអែល ហើយទ្រង់ប្រើបញ្ញត្តិទាំងនេះ ដើម្បីឱ្យពួកគេស្ដាប់បង្គាប់។ ទោះបីជាពួកគេប្រតិបត្តិតាមថ្ងៃឈប់សម្រាក ឬអត់ទោះបីជាពួកគេគោរពឪពុកម្ដាយរបស់ពួកគេ ឬអត់ ទោះបីជាពួកគេថ្វាយបង្គំរូបព្រះ និងធ្វើអ្វីៗផ្សេងទៀតឬអត់ ក៏ចំណុចទាំងនេះគឺជាគោលការណ៍សម្រាប់វិនិច្ឆ័យឱ្យពួកគេមានបាប ឬក៏បានរាប់ជាសុចរិតដែរ។ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះត្រូវព្រះយេហូវ៉ាប្រហារដោយភ្លើង អ្នកខ្លះត្រូវគប់សម្លាប់នឹងដុំថ្ម និងអ្នកខ្លះទៀត ទទួលបានព្រះពរពីព្រះយេហូវ៉ា ដោយអាស្រ័យថា ពួកគេស្ដាប់ ឬមិនស្ដាប់តាមបញ្ញត្តិទាំងនេះ។ អស់អ្នកដែលមិនប្រតិបត្តិតាមថ្ងៃឈប់សម្រាក ត្រូវគប់សម្លាប់នឹងដុំថ្ម។ រីឯពួកសង្ឃដែលមិនប្រតិបត្តិតាមថ្ងៃឈប់សម្រាក ត្រូវប្រហារដោយភ្លើងរបស់ព្រះយេហូវ៉ា។ ចំណែកឯអស់អ្នកដែលមិនគោរពដល់ឪពុកម្ដាយរបស់ខ្លួន ក៏ត្រូវគប់សម្លាប់នឹងដុំថ្មដែរ។ នេះគឺជាបញ្ញត្តិទាំងប៉ុន្មានដែលបានមកពីព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបង្កើតបញ្ញត្តិ និងក្រឹត្យវិន័យទាំងប៉ុន្មាន ដើម្បីឱ្យបណ្តាជនស្ដាប់ និងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ហើយមិនបះបោរប្រឆាំងនឹងទ្រង់ នៅពេលដែលព្រះអង្គដឹកនាំជីវិតរបស់ពួកគេ។ ទ្រង់ប្រើក្រឹត្យវិន័យទាំងនេះ ដើម្បីរក្សាពូជសាសន៍មនុស្សដែលកើតថ្មីឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ទ្រង់ ហើយចាក់គ្រឹះដែលល្អជាងមុនសម្រាប់កិច្ចការរបស់ព្រះអង្គនាពេលអនាគត។ ដូច្នេះ យោងតាមកិច្ចការដែលព្រះយេហូវ៉ាទ្រង់បានធ្វើគ្រាដំបូងបំផុតនេះ ត្រូវបានហៅថា «យុគសម័យនៃក្រឹត្យវិន័យ»។ ទោះបីជាព្រះយេហូវ៉ាបានមានព្រះបន្ទូល និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ក៏ទ្រង់គ្រាន់តែទូន្មានមនុស្សតាមបែបវិជ្ជមាន ដោយបង្រៀនមនុស្សល្ងង់ខ្លៅទាំងអស់នេះឲ្យដឹងពីរបៀបធ្វើជាមនុស្សដឹងពីរបៀបរស់នៅ និងដឹងពីរបៀបស្វែងយល់ផ្លូវរបស់ព្រះយេហូវ៉ាតែប៉ុណ្ណោះ។ កិច្ចការភាគច្រើនដែលព្រះអង្គបានធ្វើ គឺដើម្បីនាំមនុស្សឲ្យមើលឃើញនូវផ្លូវរបស់ព្រះអង្គ និងធ្វើតាមក្រឹត្យវិន័យរបស់ព្រះអង្គ។ កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានធ្វើទៅលើមនុស្សពុករលួយតិចតួច តែកិច្ចការនេះមិនបានឈានទៅដល់ការផ្លាស់ប្រែនិស្ស័យ ឬវឌ្ឍនភាពនៃជីវិតរបស់ពួកគេឡើយ។ ទ្រង់គ្រាន់តែខ្វល់ខ្វាយ អំពីការប្រើប្រាស់ក្រឹត្យវិន័យ ដើម្បីរឹតត្បិត និងគ្រប់គ្រងមនុស្សប៉ុណ្ណោះ។ ចំពោះជនជាតិអ៊ីស្រាអែលនាសម័យនោះ ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់ ដែលគង់នៅក្នុងព្រះវិហារ និងជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ ទ្រង់ជាបង្គោលពពក និងជាបង្គោលភ្លើង។ អ្វីៗទាំងអស់ដែលព្រះយេហូវ៉ាតម្រូវឱ្យពួកគេធ្វើ គឺស្ដាប់បង្គាប់តាមអ្វីដែលមនុស្សសព្វថ្ងៃនេះស្គាល់ថាជាក្រឹត្យវិន័យ និងបញ្ញត្តិ អ្នកខ្លះហៅថាច្បាប់ ព្រោះអ្វីដែលព្រះយេហូវ៉ាបានធ្វើ គឺមិនមែនដើម្បីផ្លាស់ប្រែពួកគេទេ តែដើម្បីប្រទានដល់ពួកគេថែមទៀតនូវអ្វីដែលមនុស្សគួរតែមាន និងដើម្បីណែនាំពួកគេចេញពីព្រះឱស្ឋរបស់ទ្រង់ផ្ទាល់ ដ្បិតក្រោយពីព្រះអង្គបានបង្កើតមនុស្សមក នោះមនុស្សគ្មានអ្វីដែលពួកគេគួរមានជាកម្មសិទ្ធិទេ។ ដូច្នេះ ព្រះយេហូវ៉ាបានប្រទានដល់មនុស្ស នូវអ្វីដែលពួកគេគួរមានជាកម្មសិទ្ធិសម្រាប់ជីវិតពួកគេនៅលើផែនដី ធ្វើឱ្យមនុស្សដែលព្រះអង្គបានដឹកនាំ មានលើសពីឰយុកោរបស់ពួកគេ គឺអ័ដាម និងនាងអេវ៉ា ព្រោះអ្វីដែលព្រះយេហូវ៉ាបានប្រទានដល់ពួកគេ វាលើសពីអ្វីដែលព្រះអង្គបានប្រទានដល់អ័ដាម និងនាងអេវ៉ា កាលពីដើមដំបូង។ យ៉ាងណាក្ដី កិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល គឺគ្រាន់តែដើម្បីទូន្មានមនុស្ស និងឱ្យពួកគេស្គាល់ព្រះអាទិកររបស់ពួកគេប៉ុណ្ណោះ។ ព្រះអង្គមិនបានយកឈ្នះលើពួកគេ ឬផ្លាស់ប្រែពួកគេទេ គឺព្រះអង្គគ្រាន់តែតម្រង់ផ្លូវពួកគេប៉ុណ្ណោះ។ នេះគឺជាសេចក្ដីសង្ខេបនៃកិច្ចការរបស់ព្រះយេហូវ៉ានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ សេចក្ដីនេះជាប្រវត្តិ ជារឿងពិត និងជាលក្ខណៈពិសេសនៃកិច្ចការរបស់ព្រះអង្គ នៅក្នុងទឹកដីទាំងមូលរបស់អ៊ីស្រាអែល ព្រមទាំងជាការចាប់ផ្ដើមកិច្ចការរបស់ទ្រង់រយៈពេលប្រាំមួយពាន់ឆ្នាំ ដើម្បីរក្សាមនុស្សឱ្យស្ថិតក្រោមការគ្រប់គ្រងនៃព្រះហស្តរបស់ព្រះយេហូវ៉ា។ មានកិច្ចការដទៃទៀតបានកើតចេញពីគម្រោងគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះដែរ។

ដកស្រង់ពី «កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល