ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៥០
ដំបូង ព្រះជាម្ចាស់បានបង្កើតអ័ដាម និងអេវ៉ា ហើយទ្រង់ក៏បានបង្កើតសត្វពស់ដែរ។ នៅក្នុងចំណោមសត្វទាំងអស់ សត្វពស់នេះគឺជាសត្វដែលមានពិសបំផុត។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ព្រះជាម្ចាស់ដែលអស្ចារ្យបំផុតនៅទូទាំងសាកលលោក និងនៅពិភពខាងលើ តើទ្រង់អាចពន្យល់ពីព្រះអង្គទ្រង់ដោយប្រើរូបអង្គខាងសាច់ឈាមបានដែរឬទេ? ព្រះជាម្ចាស់យកសាច់ឈាមមកគ្រងពីលើទ្រង់ដើម្បីបំពេញកិច្ចការនៅក្នុងដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់។ គ្មានសារៈសំខាន់ជាក់លាក់ណាមួយចំពោះរូបអង្គខាងឯសាច់ឈាមនេះទេ វាគ្មានទំនាក់ទំនងអ្វីក្នុងការឆ្លងកាត់យុគសម័យឡើយ ហើយវាក៏គ្មានអ្វីត្រូវពាក់ព័ន្ធនឹងនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ តើហេតុអ្វីបានជាព្រះយេស៊ូវមិនអនុញ្ញាតឱ្យរូបអង្គទ្រង់នៅរក្សាដូចដើម? តើហេតុអ្វីបានជាមិនព្រមឱ្យមនុស្សគូរគំនូររូបអង្គទ្រង់ ដើម្បីឱ្យរូបអង្គនេះអាចផ្សាយបន្តទៅកាន់ជំនាន់ក្រោយៗទៀត? តើហេតុអ្វីបានជាទ្រង់មិនអនុញ្ញាតឱ្យមនុស្សទទួលស្គាល់ថា រូបអង្គរបស់ទ្រង់ គឺជារូបអង្គរបស់ព្រះជាម្ចាស់? បើទោះបីជារូបកាយរបស់មនុស្សត្រូវបានបង្កើតឡើងជារូបអង្គរបស់ព្រះជាម្ចាស់ តើវាអាចទេដែលឱ្យរូបកាយខាងក្រៅរបស់មនុស្សតំណាងឱ្យរូបអង្គដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់នោះ? នៅពេលដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ទ្រង់គ្រាន់តែយាងចុះពីស្ថានសួគ៌ទៅកើតជាមនុស្សណាមួយប៉ុណ្ណោះ។ គឺព្រះវិញ្ញាណរបស់ទ្រង់នេះហើយដែលយាងចុះមកកើតជាមនុស្ស ហើយតាមរយៈការយកកំណើតនេះហើយដែលទ្រង់បំពេញកិច្ចការរបស់ព្រះវិញ្ញាណ។ គឺព្រះវិញ្ញាណនេះហើយដែលបើកសម្ដែងនៅខាងសាច់ឈាម ហើយគឺព្រះវិញ្ញាណនេះហើយដែលបំពេញកិច្ចការរបស់ទ្រង់ខាងឯសាច់ឈាម។ កិច្ចការដែលត្រូវបានធ្វើខាងឯសាច់ឈាមតំណាងឱ្យព្រះវិញ្ញាណទាំងស្រុង ហើយសាច់ឈាមនោះ គឺសម្រាប់តែជាប្រយោជន៍ដល់កិច្ចការនេះប៉ុណ្ណោះ ប៉ុន្តែនោះពុំមានន័យថា រូបអង្គខាងឯសាច់ឈាម ជំនួសរូបអង្គពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះឡើយ។ នេះគឺមិនមែនជាគោលបំណង ឬជាខ្លឹមសារសំខាន់របស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ ទ្រង់បានយកកំណើតជាមនុស្សតែដើម្បីឱ្យព្រះវិញ្ញាណអាចស្វែងរកកន្លែងមួយដើម្បីស្នាក់នៅ ដែលសមស្របនឹងកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ខាងឯសាច់ឈាមបានកាន់តែប្រសើរ ដើម្បីឱ្យមនុស្សអាចមើលឃើញទង្វើរបស់ទ្រង់ យល់ពីនិស្ស័យរបស់ទ្រង់ ស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ និងស្គាល់ពីការអស្ចារ្យនៃកិច្ចការរបស់ទ្រង់។ ព្រះនាមរបស់ទ្រង់តំណាងឱ្យនិស្ស័យរបស់ទ្រង់ កិច្ចការរបស់ទ្រង់តំណាងឱ្យអត្តសញ្ញាណរបស់ទ្រង់ ប៉ុន្តែទ្រង់មិនដែលបានមានព្រះបន្ទូលថា ការលេចមករបស់ទ្រង់ខាងសាច់ឈាមតំណាងឱ្យរូបអង្គរបស់ទ្រង់ឡើយ។ នោះគ្រាន់តែជាសញ្ញាណរបស់មនុស្សប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទិដ្ឋភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺព្រះនាមរបស់ទ្រង់ កិច្ចការរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងភេទរបស់ទ្រង់។ ទាំងអស់នេះគឺប្រើដើម្បីតំណាងឱ្យការគ្រប់គ្រងរបស់ទ្រង់នៅក្នុងយុគសម័យនេះ។ ការលេចមករបស់ទ្រង់ខាងឯសាច់ឈាមនេះ មិនជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ឡើយ គឺគ្រាន់តែដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់នៅពេលនោះប៉ុណ្ណោះ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សច្បាស់ជាមានរូបអង្គជាក់លាក់ណាមួយ ដូច្នេះហើយ ទ្រង់ជ្រើសរើសគ្រួសារដែលសមស្របមួយ ដើម្បីកំណត់ពីរូបអង្គរបស់ទ្រង់។ ប្រសិនបើរូបរាងខាងក្រៅរបស់ព្រះជាម្ចាស់ មានសារៈសំខាន់ដែលអាចធ្វើជាតំណាងបាន នោះអស់អ្នកដែលមានទម្រង់មុខស្រដៀងនឹងទ្រង់ ក៏នឹងអាចតំណាងឱ្យព្រះជាម្ចាស់បានដែរ។ តើនោះនឹងមិនក្លាយជាកំហុសដ៏ធ្ងន់ទេឬអី? រូបគំនូររបស់ព្រះយេស៊ូវត្រូវបានមនុស្សគូរដើម្បីឱ្យមនុស្សអាចថ្វាយបង្គំទ្រង់បាន។ នៅពេលនោះ ព្រះវិញ្ញាណបរិសុទ្ធគ្មានការណែនាំអ្វីពិសេសទេ ដូច្នេះហើយ មនុស្សបានចែកចាយរូបគំនូរដែលគេស្រមៃ គូរនោះបន្តគ្នារហូតមកទល់សព្វថ្ងៃនេះ។ តាមពិតទៅ តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មនុស្សមិនគួរធ្វើបែបនេះឡើយ។ គឺការស្រឡាញ់ពេញចិត្តខ្លាំងរបស់មនុស្សនេះហើយដែលបង្កើតជារូបគំនូររបស់ព្រះយេស៊ូវឱ្យនៅសល់រហូតដល់សព្វថ្ងៃនេះ។ ព្រះជាម្ចាស់ គឺជាព្រះវិញ្ញាណ ហើយមនុស្សមិនអាចទាញជារួមថារូបអង្គរបស់ទ្រង់បែបណានៅក្នុងការវិភាគចុងក្រោយនោះទេ។ រូបអង្គរបស់ទ្រង់ គឺអាចតំណាងបានត្រឹមនិស្ស័យរបស់ទ្រង់តែប៉ុណ្ណោះ។ សម្រាប់ទម្រង់នៃព្រះនាសារបស់ទ្រង់ ព្រះឱស្ឋរបស់ទ្រង់ ព្រះនេត្ររបស់ទ្រង់ និងព្រះកេសារបស់ទ្រង់ ទាំងអស់នេះគឺមិនអាចឱ្យអ្នករៀបរាប់បាននោះទេ។ នៅពេលដែលការបើកសម្ដែងបានមកដល់យូហាន គាត់បានឃើញរូបអង្គនៃបុត្រមនុស្ស៖ ចេញពីព្រះឱស្ឋរបស់ទ្រង់គឺជាដាវមុខពីរ ព្រះនេត្ររបស់ទ្រង់គឺដូចជាអណ្ដាតភ្លើង ព្រះសិរសានិងព្រះកេសារបស់ទ្រង់ពណ៌សដូចជារោមចៀម ព្រះបាទារបស់ទ្រង់ដូចជាលង្ហិនខាត់រលោងស្រិល ហើយនៅឱរារបស់ទ្រង់ មានក្រវាត់ឈៀងពណ៌មាស។ បើទោះបីជាពាក្យរបស់គាត់ច្បាស់ៗក្ដី ក៏រូបអង្គរបស់ព្រះជាម្ចាស់ដែលគាត់បានរៀបរាប់ មិនមែនជារូបអង្គនៃសត្តនិករដែលបានបង្កើតមកនោះដែរ។ អ្វីដែលគាត់បានឃើញ គឺគ្រាន់តែជានិមិត្តប៉ុណ្ណោះ និងមិនមែនជារូបអង្គនៃមនុស្សមកពីពិភពពិតនោះទេ។ យ៉ូហានបានឃើញនិមិត្តមួយ ប៉ុន្តែគាត់មិនបានឃើញរូបរាងខាងក្រៅពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ។ រូបអង្គនៃសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ដែលជារូបអង្គនៃសត្តនិករដែលបានបង្កើតមក គឺមិនអាចតំណាងឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងនោះទេ។ នៅពេលដែលព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិមក ទ្រង់បានមានព្រះបន្ទូលថា ទ្រង់បានបង្កើតមនុស្សឱ្យដូចជារូបអង្គទ្រង់ និងបានបង្កើតមនុស្សប្រុស និងមនុស្សស្រីមក។ នៅពេលនោះ ទ្រង់បានមានព្រះបន្ទូលថា ទ្រង់បានបង្កើតមនុស្សប្រុស និងមនុស្សស្រីឱ្យដូចរូបអង្គរបស់ព្រះជាម្ចាស់។ បើទោះបីជា រូបរបស់មនុស្សស្រដៀងគ្នានឹងរូបអង្គរបស់ព្រះជាម្ចាស់ក្ដី ក៏នេះមិនអាចបកស្រាយថា រូបរាងខាងក្រៅរបស់មនុស្ស គឺជារូបអង្គរបស់ព្រះជាម្ចាស់បានដែរ។ អ្នកក៏មិនអាចប្រើភាសារបស់មនុស្សជាតិដើម្បីរៀបរាប់ឱ្យបានពេញលេញពីរូបអង្គរបស់ព្រះជាម្ចាស់បានដែរ ដ្បិតព្រះជាម្ចាស់ខ្ពង់ខ្ពស់ណាស់ មហិមាណាស់ អស្ចារ្យណាស់ និងមិនអាចយល់បានឡើយ!
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ដំបូង ព្រះជាម្ចាស់បានបង្កើតអ័ដាម និងអេវ៉ា ហើយទ្រង់ក៏បានបង្កើតសត្វពស់ដែរ។ នៅក្នុងចំណោមសត្វទាំងអស់ សត្វពស់នេះគឺជាសត្វដែលមានពិសបំផុត។...
មិនថាអ្នកជាជនជាតិអាមេរិក អង់គ្លេស ឬជាតិសាសន៍ដទៃនោះទេ អ្នកគប្បីដើរចេញពីរនាំងជាតិសាសន៍ផ្ទាល់ខ្លួនរបស់អ្នក ដោយទៅឱ្យផុតពីខ្លួនឯង...
សិទ្ធិអំណាចរបស់ព្រះអាទិករ មិនត្រូវបានដាក់កំហិតដោយពេលវេលា ទីកន្លែង ឬលក្ខណៈភូមិសាស្ត្រនោះទេ ហើយសិទ្ធិអំណាចរបស់ព្រះអាទិករ គឺហួសពីការគណនាទៅទៀត...
ដំណាក់កាលទីប្រាំ៖ ការបង្កើតកូនចៅ បន្ទាប់ពីរៀបការរួច មនុស្សម្នាក់ចាប់ផ្ដើមចិញ្ចឹមបីបាច់មនុស្សជំនាន់ក្រោយ។...