ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់​សម្ដីទី ១៩

ពីរពាន់ឆ្នាំមុន គឺនៅគ្រាដែលព្រះយេហូវ៉ាបំពេញកិច្ចការរបស់ទ្រង់ មនុស្សមិនបានដឹងអ្វីសោះ ហើយមនុស្សស្ទើរតែទាំងអស់បានធ្លាក់ទៅក្នុងអំពើអាក្រក់ជួជាតិរហូតដល់មុនពេលពិភពលោកត្រូវបំផ្លាញដោយទឹកជំនន់ ពួកគេបានឈានទៅដល់ជម្រៅមួយនៃភាពស្មោកគ្រោក និងសេចក្ដីពុករលួយ ដែលធ្វើឲ្យចិត្តរបស់ពួកគេ គ្មានព្រះយេហូវ៉ាទាល់តែសោះ ហើយក៏មិនចង់ដើរតាមផ្លូវរបស់ព្រះអង្គដែរ។ ពួកគេពុំធ្លាប់បានយល់អំពីកិច្ចការដែលព្រះយេហូវ៉ាបម្រុងនឹងធ្វើនោះឡើយ។ ពួកគេខ្វះហេតុផល និងមានចំណេះដឹងកាន់តែតិច ហើយប្រៀបបីដូចជាគ្រឿងម៉ាស៊ីនដែលដកដង្ហើម គឺពួកគេល្ងង់ខ្លៅបំផុតមិនយល់អ្វីទាំងអស់អំពីមនុស្ស អំពីព្រះជាម្ចាស់ អំពីលោកិយអំពីជីវិត និងអំពីអ្វីៗផ្សេងទៀត។ នៅលើផែនដី ពួកគេចូលរួមក្នុងការល្បួងលួងលោមជាច្រើន ដូចជាសត្វពស់ ហើយនិយាយពាក្យជាច្រើនដែលប្រមាថដល់ព្រះយេហូវ៉ា ប៉ុន្តែដោយព្រោះពួកគេល្ងង់ខ្លៅ ព្រះយេហូវ៉ាពុំបានស្ដីបន្ទោស ឬដាក់វិន័យពួកគេនោះឡើយ។ ទាល់តែទឹកជំនន់ចប់ គឺនៅគ្រាដែលណូអេមានអាយុ ៦០១ឆ្នាំ ទើបព្រះយេហូវ៉ាលេចមកឲ្យណូអេឃើញជាផ្លូវការ ហើយដឹកនាំគ្រួសាររបស់គាត់ និងដឹកនាំបក្សាបក្សី ព្រមទាំងសត្វនានាដែលបានរួចជីវិតពីទឹកជំនន់ជាមួយណូអេ និងកូនចៅរបស់គាត់ រហូតដល់ចុងបញ្ចប់របស់យុគសម័យនៃក្រឹត្យវិន័យ ដែលមានរយៈពេលសរុប ២៥០០ឆ្នាំ។ ទ្រង់បានធ្វើការនៅក្នុងស្រុកអ៊ីស្រាអែលជាផ្លូវការដោយប្រើរយៈពេលសរុប ២០០០ឆ្នាំ ហើយក៏ធ្វើការព្រមគ្នា ទាំងក្នុង និងក្រៅស្រុកអ៊ីស្រាអែលរយៈពេល៥០០ឆ្នាំទៀត សរុបទាំងអស់ មានរយៈពេល២៥០០ឆ្នាំ។ នៅក្នុងគ្រានោះ ទ្រង់បានណែនាំដល់ជនជាតិអ៊ីស្រាអែលថា ដើម្បីបម្រើដល់ព្រះយេហូវ៉ា ពួកគេត្រូវសង់ព្រះវិហារ គ្រងសម្លៀកបំពាក់សង្ឃ និងដើរជើងទទេចូលទៅក្នុងព្រះវិហារ នៅពេលព្រលឹមស្រាងៗ ក្រែងស្បែកជើងរបស់ពួកគេធ្វើឲ្យព្រះវិហារកខ្វក់ ហើយក៏មានភ្លើងទម្លាក់មកលើពួកគេពីកំពូលនៃព្រះវិហារ ដុតពួកគេរហូតដល់ស្លាប់។ ពួកគេបំពេញភារកិច្ចរបស់ខ្លួន ហើយចុះចូលចំពោះផែនការរបស់ព្រះយេហូវ៉ា។ ពួកគេអធិស្ឋានទៅកាន់ព្រះយេហូវ៉ានៅក្នុងព្រះវិហារ បន្ទាប់ពីទទួលបានការបើកសម្ដែងពីព្រះយេហូវ៉ារួច គឺក្រោយពេលដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលរួច ពួកគេក៏ដឹកនាំបណ្តាជន ហើយបង្រៀនពួកគេថា ពួកគេត្រូវបង្ហាញការកោតខ្លាចដល់ព្រះយេហូវ៉ាដ៏ជាព្រះរបស់ពួកគេ។ ព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់ពួកគេថា ពួកគេត្រូវសង់ព្រះវិហារ និងអាសនា ហើយដល់ពេលដែលព្រះយេហូវ៉ាបានកំណត់ នោះគឺក្នុងអំឡុងពេលបុណ្យរំលង ពួកគេត្រូវរៀបចំកូនគោ និងកូនចៀមដែលទើបនឹងកើត រួចយកមកដាក់នៅលើអាសនា ទុកជាយញ្ញបូជាបម្រើដល់ព្រះយេហូវ៉ា ក៏ដូចជាដើម្បីហាមឃាត់ពួកគេ និងដាក់ការកោតខ្លាចដល់ព្រះយេហូវ៉ានៅក្នុងចិត្តរបស់ពួកគេដែរ។ ទោះបីជាពួកគេស្ដាប់បង្គាប់តាមក្រឹត្យវិន័យហើយក៏ដោយ ក៏ការនេះនឹងក្លាយជារង្វាស់នៃភាពស្មោះត្រង់របស់ពួកគេចំពោះព្រះយេហូវ៉ាដែរ។ ព្រះយេហូវ៉ាក៏បានតាំងឱ្យមានថ្ងៃឈប់សម្រាកសម្រាប់ពួកគេ ដែលជាថ្ងៃទី៧នៃការបង្កើតរបស់ព្រះអង្គ។ ១ថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាក ព្រះអង្គបង្កើតថ្ងៃទី១ ជាថ្ងៃសម្រាប់ពួកគេសរសើរតម្កើងដល់ព្រះយេហូវ៉ា ថ្វាយយញ្ញបូជា និងលេងតន្ត្រីថ្វាយទ្រង់។ នៅថ្ងៃនេះ ព្រះយេហូវ៉ាបានហៅពួកសង្ឃទាំងអស់ មកបែងចែកយញ្ញបូជានៅលើអាសនាសម្រាប់បណ្តាជនបរិភោគ ដើម្បីឱ្យពួកគេអាចអរសប្បាយនឹងយញ្ញបូជា នៅលើអាសនារបស់ព្រះយេហូវ៉ា។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលថា ពួកគេមានព្រះពរហើយ ដែលពួកគេបានរួមចំណែកជាមួយព្រះអង្គ ហើយពួកគេជាប្រជារាស្រ្តដែលព្រះអង្គបានជ្រើសរើស (នេះគឺជាសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាចំពោះជនជាតិអ៊ីស្រាអែល)។ ហេតុនេះហើយបានជារហូតមកដល់សព្វថ្ងៃនេះ ប្រជាជនអ៊ីស្រាអែលនៅតែពោលថា ព្រះយេហូវ៉ាជាព្រះរបស់ពួកគេតែមួយគត់ មិនមែនជាព្រះរបស់សាសន៍ដទៃឡើយ។

ដកស្រង់ពី «កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ២៦៣

ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹង...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១០៤

លោកុប្បត្តិ ១៩:១-១១ នាពេលល្ងាច ទេវតាពីរអង្គបានទៅដល់ក្រុងសូដុម ឯឡុតគាត់អង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក៏ក្រោកទៅទទួល...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៩៧

សិទ្ធិអំណាចរបស់ព្រះអាទិករ គឺមិនប្រែប្រួល និងមិនអាចបំពានបានឡើយ ១. ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលដើម្បីបង្កើតរបស់សព្វសារពើ លោកុប្បត្តិ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២៦០

មនុស្សគ្រប់គ្នាដែលចូលមកក្នុងលោកិយនេះ ត្រូវតែឆ្លងកាត់ជីវិត និងសេចក្ដីស្លាប់ ហើយភាគច្រើនក្នុងចំណោមពួកគេ បានឆ្លងកាត់វដ្តនៃសេចក្ដីស្លាប់...