វីដេអូតន្រ្តីទំនុកបរិសុទ្ធ | ព្រះគ្រីស្ទនៃគ្រាចុងក្រោយគឺជាច្រករបស់មនុស្សចូលក្នុងនគរព្រះ

04-01-2022

នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការ

ក្នុងរូបកាយខាងព្រលឹង វិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ

លើសពីនេះ មិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់

ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេ

តែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកកាន់សាច់ឈាមវិញដែរ

វាជាសាច់ឈាមដ៏សាមញ្ញមួយ

អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឲ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ

ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក

រូបកាយសាច់ឈាមដ៏សំខាន់នេះ

តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិត ដែលមកពីព្រះជាម្ចាស់

ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ

និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឲ្យមនុស្សបានយល់ទៀតផង

តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី?

តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី?

តើអ្នកមិនប្រាថ្នាចង់ឃើញគោលដៅរបស់មនុស្សលោកជាខ្លាំងទេឬអី?

ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ

ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ

ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិត ដែលអ្នកមិនយល់ដែរ

ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌

និងជាមគ្គុទេសន៍របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី

រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះ

ផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន

ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក

ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក

ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ

ល្មមគ្រប់គ្រាន់នឹងឲ្យអ្នកមើលឃើញថា

ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយ

ដូចដែលមនុស្សជឿនោះទេ

ដ្បិតទ្រង់តំណាងឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់

និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញនៅគ្រាចុងក្រោយ

ដ្បិតទ្រង់តំណាងឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់

និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញនៅគ្រាចុងក្រោយ

ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់

ដែលហាក់ដូចជាអង្រួនឲ្យផ្ទៃមេឃ និងផែនដីរញ្ជួយ

ទោះបីជាអ្នកមិនអាចមើលឃើញព្រះនេត្ររបស់ទ្រង់

ថាជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ

ហើយទោះបីជាអ្នកមិនអាចទទួលបានគោលការណ៍ពីដំបងដែករបស់ទ្រង់

ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ

ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះទ័យអាណិតចំពោះមនុស្សដែរ

អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់

និងព្រះប្រាជ្ញាញាណរបស់ទ្រង់

លើសពីនេះ ក៏ដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់

សម្រាប់មនុស្សលោកទាំងអស់

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ចែក​រំលែក

លុប​ចោល