ចម្រៀងជាក្រុម | ព្រះជាម្ចាស់កំពុងស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក | សំឡេងនៃការសរសើរ ២០២៦
19-01-2026
១
មនុស្សជាតិដែលបែរចេញពីការទំនុកបម្រុងខាងជីវិតពីព្រះដ៏មានគ្រប់ចេស្ដាមិនយល់ដឹងអំពីគោលបំណងនៃអត្ថិភាពរបស់គេទេ តែយ៉ាងណា ក៏គេនៅតែខ្លាចសេចក្ដីស្លាប់ដដែល។ ពួកគេគ្មានការជួយ ឬទីពឹងអ្វីឡើយ តែនៅមិនចង់បិទភ្នែករបស់ពួកគេ ហើយពួកគេនៅតែបង្ខំចិត្តទ្រទ្រង់សំបកសាច់ឈាម របស់ពួកគេដែលគ្មានអារម្មណ៍ខាងវិញ្ញាណសោះឡើយ ព្រមទាំងត្រដររស់ក្នុងជីវិតដ៏ថោកទាបក្នុងពិភពលោកនេះ។ អ្នករស់នៅក្នុងរបៀបនេះដោយគ្មានក្តីសង្ឃឹម ដូចអ្នកដទៃទៀត ដោយគ្មានគោលដៅអ្វីឡើយ។ មានតែព្រះដ៏បរិសុទ្ធនៅក្នុងរឿងតំណាលតែមួយអង្គគត់ដែលនឹងសង្គ្រោះមនុស្សដែលទន្ទឹងរង់ចាំការយាងមករបស់ទ្រង់យ៉ាងអន្ទះអន្ទែងទាំងកំពុងស្រែកថ្ងូរក្នុងទុក្ខវេទនារបស់ពួកគេ។ ជាយូរយារណាស់ហើយ ជំនឿបែបនេះនៅតែមិនទាន់ក្លាយជាការពិតឡើយ នៅក្នុងចំណោមមនុស្សដែលខ្វះសតិសម្បជញ្ញៈ។ ទោះបែបនេះក្តី ក៏ពួកគេនៅតែប្រាថ្នាចង់បានវាបែបនេះដដែល។
២
ព្រះដ៏មានគ្រប់ចេស្ដា មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាខ្លាំងទាំងនេះ ហើយស្របពេលនោះដែរ ទ្រង់មិនពេញចិត្តចំពោះមនុស្សទាំងនេះដែលខ្វះសតិសម្បជញ្ញៈទាល់តែសោះ ដ្បិតទ្រង់ត្រូវរង់ចាំយ៉ាងយូរ ទើបទ្រង់ទទួលបានចម្លើយពីមនុស្ស។ ទ្រង់ប្រាថ្នាស្វែងរក គឺស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក ហើយយកទឹក និងអាហារមកឱ្យអ្នក ដើម្បីឱ្យអ្នកភ្ញាក់ហើយអ្នកលែងស្រេក ឬឃ្លានតទៅទៀត។ នៅពេលដែលអ្នកនឿយហត់ ហើយនៅពេលដែលអ្នកមានអារម្មណ៍តិចតួចនូវភាពសោះកក្រោះនៃពិភពលោកនេះ ចូរកុំវង្វេងអី ចូរកុំយំទួញសោកអី។ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលជាអ្នកចាំយាម នឹងត្រកងឱបការមកដល់របស់អ្នកគ្រប់ពេលវេលាទាំងអស់។ ទ្រង់កំពុងចាំយាមមើលនៅក្បែរអ្នក។ ទ្រង់ រង់ចាំឱ្យអ្នកវិលត្រឡប់មកវិញ រង់ចាំថ្ងៃដែលអ្នកស្រាប់តែមានការចងចាំដូចដើមវិញ៖ នៅពេលអ្នកដឹងខ្លួនថាអ្នកមកពីព្រះជាម្ចាស់ និងថាដោយមិនដឹងពេលណា អ្នកបានវង្វេងទិសដៅរបស់អ្នក ដោយមិនដឹងពេលណា អ្នកបានបាត់បង់ស្មារតីរបស់អ្នកនៅតាមផ្លូវ ហើយដោយមិនដឹងពេលណា អ្នកមាន «ឪពុក»។ បន្ថែមពីនេះទៀត នៅពេលអ្នកដឹងខ្លួនថា ព្រះដ៏មានគ្រប់ចេស្ដាបានយាមមើលរហូតមក ដោយរង់ចាំការវិលត្រឡប់មកវិញរបស់អ្នកអស់រយៈពេលយ៉ាងយូរណាស់មកហើយនៅទីនោះ។ ទ្រង់បានប្រាថ្នាចង់បានយ៉ាងអន្ទះសា ដោយរង់ចាំការឆ្លើយតបដែលគ្មានចម្លើយ។ ការចាំយាមរបស់ទ្រង់មិនអាចកាត់ថ្លៃបាន ហើយការចាំយាមនេះ គឺដើម្បីដួងចិត្ត និងវិញ្ញាណរបស់មនុស្ស។ ប្រហែលជាការចាំយាមរបស់ទ្រង់គ្មានកាលកំណត់ឡើយ ឬមួយក៏ប្រហែលជាបានមកដល់ទីបញ្ចប់ដែរ។ តែ អ្នកគប្បីដឹងឱ្យបានច្បាស់ថា ដួងចិត្ត និងវិញ្ញាណរបស់អ្នកស្ថិតនៅទីណានៅពេលនេះ។
ដកស្រង់ពី «ការដកដង្ហើមធំរបស់ព្រះដ៏មានគ្រប់ចេស្ដា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត