ចម្រៀងជាក្រុម | ព្រះជាម្ចាស់បង្កើតអនាគតកាន់តែស្រស់ស្អាតសម្រាប់មនុស្សជាតិ | សំឡេងនៃការសរសើរ ២០២៦

19-01-2026

យើងនឹងប្រទានផលផ្លែដ៏មានតម្លៃរបស់យើងដល់ពួកកសិករដែលឧស្សាហ៍នៃស្រុកកាណាន ជាអ្នកដែលស្វាគមន៍ការវិលត្រលប់មកវិញរបស់យើងដោយមានឥរិយាបថសាទរ។ ខ្ញុំប្រាថ្នាសូមឱ្យតែស្ថានសួគ៌នៅស្ថិតស្ថេរអស់កល្បជានិច្ចប៉ុណ្ណោះ ហើយជាងនេះទៅទៀត គឺចង់ឱ្យមនុស្សមិនចេះចាស់ ចង់ឱ្យស្ថានសួគ៌ និងមនុស្សនៅសម្រាកអស់កល្បជានិច្ច និងចង់ឱ្យ «ដើមស្រល់ និងដើមសៃប្រឹស» ដែលខៀវខ្ចីជានិច្ចនៅកំដរព្រះជាម្ចាស់ជារៀងរហូត និងអមដំណើរស្ថានសួគ៌ជារៀងរហូតក្នុងការចូលទៅក្នុងយុគសម័យដ៏ល្អឥតខ្ចោះរួមគ្នា។

យើងប្រទានទិសដៅរបស់មនុស្សជាតិទៅគេ យើងបន្សល់ទុកសម្បត្តិទាំងអស់របស់យើងដល់មនុស្ស បាចសាចជីវិតរបស់យើងនៅក្នុងចំណោមមនុស្ស ដាំគ្រាប់ពូជនៃជីវិតរបស់យើងនៅក្នុងទីវាលនៃដួងចិត្តរបស់មនុស្ស ទុកអនុស្សាវរីយ៍ជារៀងរហូតឱ្យគេ បន្សល់ទុកសេចក្តីស្រឡាញ់គ្រប់យ៉ាងរបស់យើងដល់មនុស្សជាតិ ព្រមទាំងផ្ដល់គ្រប់យ៉ាងនៅក្នុងយើងដែលមនុស្សស្រឡាញ់ទៅឱ្យមនុស្ស។ យើងបានប្រទានគ្រប់យ៉ាងរបស់យើងទៅដល់មនុស្សជាតិរួចហើយ យើងបានបន្សល់ទុកជីវិតរបស់យើងទាំងស្រុងដល់មនុស្សរួចហើយ ដោយស្ងៀមស្ងាត់ យើងបានខំប្រឹងធ្វើការយ៉ាងខ្លាំងដើម្បីកែច្នៃដីដ៏ស្រស់ស្អាតនៃសេចក្តីស្រឡាញ់សម្រាប់មនុស្សជាតិ ហើយខ្ញុំមិនដែលសូម្បីតែធ្វើការទាមទារដ៏សមហេតុផលណាមួយពីមនុស្សឡើយ ហើយក៏មិនបានធ្វើអ្វី ក្រៅពីគ្រាន់តែស្តាប់បង្គាប់ការរៀបចំរបស់មនុស្ស និងបង្កើតឱ្យមានអនាគតកាន់តែស្រស់ស្អាតសម្រាប់មនុស្សជាតិនោះដែរ។

ដកស្រង់ពី «កិច្ចការ និងការចូល (១០)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល