ចម្រៀងជាក្រុម | ការជំនុំជម្រះរបស់ព្រះជាម្ចាស់លើប្រទេសនិងប្រជាជាតិដ៏ច្រើនអនេក | 2026 សំឡេងនៃការសរសើរតម្កើង
14-01-2026
១
នគររបស់ខ្ញុំត្រូវបានសម្រេចទាំងស្រុងហើយ ហើយវាបានចុះមកក្នុងពិភពលោកនេះដោយបើកចំហរួចហើយ។ នេះបញ្ជាក់ថា ការជំនុំជម្រះរបស់ខ្ញុំបានមកដល់ទាំងស្រុងហើយ។ គ្រោះមហន្តរាយគ្រប់បែបយ៉ាង នឹងកើតឡើងជាបន្តបន្ទាប់។ គ្រប់ប្រទេស និងគ្រប់ទីកន្លែងទាំងអស់ នឹងជួបគ្រោះមហន្តរាយ៖ គ្រោះកាច គ្រោះទុរ្ភិក្ស គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះរញ្ជួយដី កើតឡើងនៅគ្រប់ទីកន្លែង។ គ្រោះមហន្តរាយទាំងនេះមិនត្រឹមតែកើតឡើងតែមួយ ឬពីរកន្លែងប៉ុណ្ណោះទេ ហើយក៏នឹងមិនបញ្ចប់ទៅវិញត្រឹមមួយថ្ងៃ ឬពីរថ្ងៃនោះដែរ។ ផ្ទុយទៅវិញ គ្រោះមហន្តរាយទាំងនោះនឹងរាលដាលកាន់តែធំឡើងៗក្នុងតំបន់ ហើយកាន់តែធ្ងន់ធ្ងរទៅៗ។ អំឡុងពេលនេះ គ្រោះសត្វល្អិតចង្រៃគ្រប់ប្រភេទ នឹងកើតមានឡើងជាបន្តបន្ទាប់ ហើយបាតុភូតមនុស្សស៊ីសាច់មនុស្ស នឹងកើតមានឡើងគ្រប់ទីកន្លែង។ នេះគឺជាការជំនុំជម្រះរបស់ខ្ញុំលើបណ្ដាប្រទេសនិងប្រជាជាតិដ៏ច្រើនអនេក។
២
ព្រះនាមរបស់ខ្ញុំត្រូវតែពង្រីកទៅគ្រប់ទិសទី និងទៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចស្គាល់ព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ និងបានស្គាល់ខ្ញុំ។ ព្រះនាមរបស់ខ្ញុំនឹងផ្សាយទៅកាន់តែទូលំទូលាយនៅពេលគ្រោះមហន្តរាយកើតមានឡើង ហើយប្រសិនបើអ្នករាល់គ្នាមិនប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ទេ នោះអ្នកនឹងបាត់បង់ចំណែកស្របច្បាប់របស់អ្នករាល់គ្នា។ តើអ្នកមិនខ្លាចទេឬ? ព្រះនាមរបស់ខ្ញុំរីកសាយទៅគ្រប់សាសនា គ្រប់មជ្ឈដ្ឋាន គ្រប់ជាតិសាសន៍ និងគ្រប់និកាយទាំងអស់។ នេះគឺជាកិច្ចការរបស់ខ្ញុំដែលកំពុងធ្វើយ៉ាងមានរបៀបរៀបរយ ដោយជាប់ទាក់ទិនគ្នាយ៉ាងល្អ។ គ្រប់យ៉ាងសុទ្ធតែកើតចេញពីការរៀបចំប្រកបដោយព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែប្រាថ្នាឱ្យអ្នករាល់គ្នាអាចដើរតាមដានព្រះបាទារបស់ខ្ញុំយ៉ាងកៀកកិតទៅមុខគ្រប់ជំហានប៉ុណ្ណោះ។
ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត