ចម្រៀងជាក្រុម | ព្រះនាមរបស់ព្រះជាម្ចាស់នឹងត្រូវបានគេលើកតម្កើងថាជាធំនៅក្នុងចំណោមប្រជាជាតិនៃសាសន៍ដទៃជាមិនខាន | សំឡេងនៃការសរសើរ ២០២៦
18-01-2026
១
គោលបំណងនៃការជំនុំជម្រះរបស់ខ្ញុំ គឺដើម្បីឱ្យមនុស្សចុះចូលនឹងខ្ញុំកាន់តែប្រសើរ ហើយគោលបំណងនៃការវាយផ្ចាលរបស់ខ្ញុំ គឺដើម្បីឱ្យមនុស្សសម្រេចបានការផ្លាស់ប្ដូរកាន់តែប្រសើរ។ ទោះបីជាអ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺដើម្បីតែការគ្រប់គ្រងរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនដែលធ្វើកិច្ចការណាមួយដែលគ្មានប្រយោជន៍ដល់មនុស្សដែរ ព្រោះខ្ញុំចង់ធ្វើឱ្យប្រជាជាតិទាំងអស់ដែលនៅក្រៅអ៊ីស្រាអែល ចេះចុះចូលដូចជនជាតិអ៊ីស្រាអែលដែរ ដើម្បីធ្វើឱ្យពួកគេក្លាយជាមនុស្សពិតប្រាកដ ដើម្បីឱ្យខ្ញុំអាចមានកន្លែងឈរជើងនៅក្នុងដែនដីនានានៅក្រៅអ៊ីស្រាអែល។ នេះគឺជាការគ្រប់គ្រងរបស់ខ្ញុំ វាគឺជាកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមប្រជាជាតិនៃសាសន៍ដទៃ។ សូម្បីតែពេលនេះ មនុស្សជាច្រើននៅតែមិនយល់ពីការគ្រប់គ្រងរបស់ខ្ញុំ ពីព្រោះពួកគេមិនខ្វល់ពីរឿងបែបនេះទេ តែបែរជាខ្វល់អំពីអនាគត និងទិសដៅផ្ទាល់ខ្លួនរបស់ពួកគេទៅវិញ។ មិនថាខ្ញុំនិយាយអ្វីក៏ដោយ ក៏មនុស្សនៅតែព្រងើយកន្តើយចំពោះកិច្ចការដែលខ្ញុំធ្វើ ហើយបែរជាផ្ដោតអារម្មណ៍អស់ពីចិត្តទៅលើទិសដៅអនាគតរបស់ពួកគេទៅវិញ។ ប្រសិនបើអ្វីៗនៅតែបន្តទៅមុខតាមរបៀបនេះ តើកិច្ចការរបស់ខ្ញុំអាចផ្សាយបានយ៉ាងដូចម្ដេច? តើដំណឹងល្អរបស់ខ្ញុំអាចត្រូវបានផ្សាយទៅទូទាំងពិភពលោកយ៉ាងដូចម្ដេច?
២
អ្នករាល់គ្នាគួរដឹងថា នៅពេលដែលកិច្ចការរបស់ខ្ញុំផ្សាយទៅ ខ្ញុំនឹងបំបែកអ្នករាល់គ្នា ហើយវាយអ្នករាល់គ្នា ដូចដែលព្រះយេហូវ៉ាបានវាយកុលសម្ព័ន្ធនីមួយៗរបស់អ៊ីស្រាអែលដែរ។ គ្រប់យ៉ាងទាំងនេះនឹងត្រូវធ្វើឡើង ដើម្បីឱ្យដំណឹងល្អរបស់ខ្ញុំអាចផ្សាយទៅពាសពេញផែនដី ដើម្បីឱ្យកិច្ចការរបស់ខ្ញុំអាចផ្សាយទៅដល់ប្រជាជាតិនៃសាសន៍ដទៃ ដោយធ្វើឱ្យព្រះនាមរបស់ខ្ញុំត្រូវបានលើកតម្កើងថាជាធំ ទាំងនៅក្នុងចំណោមមនុស្សពេញវ័យ និងកុមារដូចគ្នា ហើយព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំត្រូវបានគេសរសើរតម្កើងនៅក្នុងមាត់របស់ប្រជាជនមកពីគ្រប់ជាតិសាសន៍ និងគ្រប់ប្រជាជាតិ។ នៅក្នុងគ្រាចុងក្រោយបំផុតនេះ ចូរឱ្យព្រះនាមរបស់ខ្ញុំត្រូវបានលើកតម្កើងថាជាធំនៅក្នុងចំណោមប្រជាជាតិនៃសាសន៍ដទៃ ចូរឱ្យមនុស្សនៃប្រជាជាតិនៃសាសន៍ដទៃមើលឃើញពីទង្វើរបស់ខ្ញុំ ចូរឱ្យពួកគេហៅខ្ញុំថាជាព្រះដ៏មានគ្រប់ចេស្ដា ដោយសារតែទង្វើរបស់ខ្ញុំ ហើយចូរឱ្យព្រះបន្ទូលរបស់ខ្ញុំឆាប់បានសម្រេច។ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ដឹងថា ខ្ញុំមិនត្រឹមតែជាព្រះរបស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះរបស់ប្រជាជននៃប្រជាជាតិនៃសាសន៍ដទៃទាំងអស់ផងដែរ សូម្បីតែប្រជាជាតិដែលខ្ញុំបានដាក់បណ្ដាសាក៏ដោយ។ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ឃើញថា ខ្ញុំគឺជាព្រះនៃសព្វសត្វលោកដែលត្រូវបានបង្កើតទាំងអស់។ នេះគឺជាកិច្ចការដ៏អស្ចារ្យបំផុតរបស់ខ្ញុំ ជាគោលបំណងនៃផែនការកិច្ចការរបស់ខ្ញុំសម្រាប់គ្រាចុងក្រោយ និងជាកិច្ចការតែមួយគត់ដែលខ្ញុំចង់សម្រេចនៅក្នុងគ្រាចុងក្រោយ។
ដកស្រង់ពី «កិច្ចការផ្សាយដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត