វីដេអូតន្រ្តីទំនុកបរិសុទ្ធ | ចៀមរបស់ព្រះជាម្ចាស់ស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ | MV

23-05-2021

ពេលវេលានឹងចូលមកដល់ទីបញ្ចប់

របស់សព្វសារពើនៅក្នុងពិភពលោកនេះនឹងក្លាយជាទទេស្អាត

ហើយរបស់សព្វសារពើនឹងត្រូវបានកើតជាថ្មី

ចូរចាំពីសេចក្តីនេះ! ចូរកុំភ្លេចឲ្យសោះ!

អាចមិនមានភាពស្រពិចស្រពិលឡើយ!

ផ្ទៃមេឃ និងផែនដីនឹងកន្លងបាត់ទៅ

តែព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនដែលបាត់ឡើយ!

ចូរឲ្យព្រះជាម្ចាស់ដាស់តឿនអ្នករាល់គ្នាម្ដងទៀត៖

ចូរកុំរត់ដោយឥតខ្លឹមសារ! ចូរក្រោកឡើង!

ចូរប្រែចិត្ត ហើយការសង្គ្រោះនៅជិតបង្កើយ!

ព្រះជាម្ចាស់បានលេចមករួចហើយនៅក្នុងចំណោមអ្នករាល់គ្នា

ហើយសម្លេងរបស់ព្រះជាម្ចាស់បានបន្លឺឡើង

ព្រះវិញ្ញាណមានបន្ទូលដល់ពួកជំនុំទាំងប៉ុន្មាន

អស់អ្នកណាដែលមានត្រចៀកគួរតែស្ដាប់!

អស់អ្នកណាដែលកំពុងរស់នៅ គួរតែទទួលយក!

ចូរទទួលទានព្រះបន្ទូលទាំងនេះ ហើយចូរកុំសង្ស័យឡើយ

អស់អ្នកណាដែលចុះចូល ហើយយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់

ព្រះជាម្ចាស់ នឹងទទួលបានព្រះពរដ៏អស្ចារ្យ!

សម្លេងរបស់ព្រះជាម្ចាស់បានបន្លឺឡើងនៅចំពោះអ្នករាល់គ្នា

រាល់ថ្ងៃមុខទល់មុខអ្នកដោយផ្ទាល់ ហើយរាល់ថ្ងៃស្រស់ស្រាយ

អ្នកមើលឃើញព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មើលឃើញអ្នក

ព្រះជាម្ចាស់និយាយទៅកាន់អ្នកជានិច្ច ហើយព្រះទ្រង់នៅចំពោះមុខអ្នក

ទោះបីជាយ៉ាងណា អ្នកបដិសេធព្រះជាម្ចាស់ ហើយមិនស្គាល់ព្រះជាម្ចាស់

ចៀមព្រះជាម្ចាស់ទាំងប៉ុន្មានវាស្ដាប់ព្រះជាម្ចាស់

ប៉ុន្តែ អ្នករាល់គ្នាស្ទាក់ស្ទើរទៅវិញ! អ្នកស្ទាក់ស្ទើរ!

ចិត្តរបស់អ្នកបានត្រឡប់ជាស្ពឹក ភ្នែករបស់អ្នកបានខ្វាក់ដោយសារសាតាំង

ហើយអ្នកមិនអាចមើលឃើញផ្ទៃមុខដ៏

មានសិរីរុងល្អរបស់ព្រះជាម្ចាស់បានឡើយ

អ្នកគួរឲ្យអាណិតណាស់! គួរឲ្យអាណិតមែន!

ចៀមរបស់ព្រះជាម្ចាស់ស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់

ព្រះវិញ្ញាណទាំង ៧ នៅខាងមុខបល្ល័ង្ក​របស់ព្រះជាម្ចាស់

ត្រូវបានបញ្ជូនទៅគ្រប់ច្រកល្ហកនៃផែនដី

ហើយព្រះជាម្ចាស់នឹងបញ្ជូនអ្នកនាំសាររបស់

ព្រះជាម្ចាស់ដើម្បីនិយាយទៅកាន់ក្រុមជំនុំ

ព្រះជាម្ចាស់សុចរិត និងស្មោះត្រង់

ទ្រង់ជាព្រះជាម្ចាស់ដែលត្រួតពិនិត្យផ្នែកដ៏ជ្រៅបំផុតនៃចិត្តរបស់មនុស្ស

ព្រះវិញ្ញាណមានបន្ទូលដល់ពួកជំនុំទាំងប៉ុន្មាន

អស់អ្នកណាដែលមានត្រចៀកគួរតែស្ដាប់!

អស់អ្នកណាដែលកំពុងរស់នៅ គួរតែទទួលយក!

ចូរទទួលទានព្រះបន្ទូលទាំងនេះ ហើយចូរកុំសង្ស័យឡើយ

អស់អ្នកណាដែលចុះចូល ហើយយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់

ព្រះជាម្ចាស់ នឹងទទួលបានព្រះពរដ៏អស្ចារ្យ!

អស់អ្នកណាសដែលស្វែងរកមុខព្រះជាម្ចាស់ដោយអស់ពីចិត្ត

នឹងពិតជាមានពន្លឺថ្មី ការបំភ្លឺថ្មី និងការយល់ថ្មី គ្រប់ទាំងអស់នឹងស្រស់ ហើយថ្មី

ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងលេចមក​ដល់វិញ្ញាណរបស់អ្នក

ដើម្បីឲ្យអ្នកអាចមើលឃើញរាល់អាថ៌កំបាំងនៃពិភពខាងវិញ្ញាណទាំងឡាយ

ហើយមើលឃើញថា នគរព្រះគឺស្ថិតនៅក្នុងចំណោមមនុស្ស

ចូរចូលទៅក្នុងទីជម្រក

ហើយព្រះគុណ និងព្រះពរទាំងអស់នឹងកើតមានដល់អ្នក

គ្រោះទុរភិក្ស និងគ្រោះកាច នឹងមិនអាចប៉ះពាល់អ្នកបានឡើយ

ហើយចចក ពស់ ខ្លា នឹងខ្លាដំបង នឹងមិនអាចបង្កគ្រោះថ្នាក់ដល់អ្នកបានឡើយ

អ្នកនឹងទៅជាមួយព្រះជាម្ចាស់ ដើរជាមួយព្រះជាម្ចាស់

ហើយចូលទៅក្នុងសិរីល្អ​ជាមួយព្រះជាម្ចាស់

ព្រះវិញ្ញាណមានបន្ទូលដល់ពួកជំនុំទាំងប៉ុន្មាន

អស់អ្នកណាដែលមានត្រចៀកគួរតែស្ដាប់!

អស់អ្នកណាដែលកំពុងរស់នៅ គួរតែទទួលយក!

ចូរទទួលទានព្រះបន្ទូលទាំងនេះ ហើយចូរកុំសង្ស័យឡើយ

អស់អ្នកណាដែលចុះចូល ហើយយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់

ព្រះជាម្ចាស់ នឹងទទួលបានព្រះពរដ៏អស្ចារ្យ!

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ចែក​រំលែក

លុប​ចោល