ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤១៤

12-05-2021

សេចក្ដីជំនឿលើព្រះជាម្ចាស់ត្រូវការជីវិតខាងវិញ្ញាណបែបប្រក្រតី ដែលជាគ្រឹះសម្រាប់ការមានបទពិសោធអំពីព្រះបន្ទូលរបស់ព្រះម្ចាស់ និងការចូលទៅក្នុងតថភាព។ តើសព្វថ្ងៃនេះ ការអនុវត្តនូវការអធិស្ឋាន ការចូលទៅជិតព្រះជាម្ចាស់ ការច្រៀងបទទំនុកតម្កើង ការសរសើរតម្កើង ការផ្ចង់ចិត្ត និងការជញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់អ្នករាល់គ្នា មានតម្លៃស្មើនឹង «ជីវិតខាងវិញ្ញាណបែបប្រក្រតី» ដែរឬទេ? គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដឹងប្រាកដនោះទេ។ ជីវិតខាងវិញ្ញាណបែបប្រក្រតី មិនត្រូវបានកំណត់ចំពោះការអនុវត្តដូចជាការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការរួមចំណែកជីវិតក្នុងពួកជំនុំ និងការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ វាទាក់ទងនឹងការរស់នៅក្នុងជីវិតខាងវិញ្ញាណបែបស្រស់ស្រាយ និងរស់រវើក។ អ្វីដែលសំខាន់នោះ គឺមិនមែនជារបៀបដែលអ្នកអនុវត្តនោះទេ ប៉ុន្តែជាផលផ្លែដែលចេញពីការអនុវត្តរបស់អ្នកវិញ។ មនុស្សភាគច្រើនជឿថាជីវិតខាងវិញ្ញាណបែបប្រក្រតីតម្រូវឱ្យមានការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការជញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់ ដោយមិនបានគិតថាតើការអនុវត្តបែបនោះពិតជាមានឥទ្ធិពល ឬនាំទៅរកការយល់ដឹងពិតប្រាកដឬយ៉ាងណានោះទេ។ មនុស្សទាំងនេះផ្តោតលើការធ្វើតាមនីតិវិធីបែបសើៗដោយមិនគិតពីលទ្ធផលរបស់ពួកគេនោះឡើយ។ ពួកគេគឺជាមនុស្សដែលរស់នៅក្នុងពិធីបែបសាសនា មិនមែនជាមនុស្សដែលរស់នៅក្នុងព្រះវិហារទេ ហើយរឹតតែមិនមែនជារាស្ត្រនៃនគរព្រះ។ ការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់​ពួកគេ គឺគ្រាន់តែជាទម្រង់​មួយ​នៃការរក្សាបទបញ្ញត្តិ ជាការដែលត្រូវបានធ្វើឡើងដោយការបង្ខិតបង្ខំ និងដើម្បីធ្វើតាមនិន្នាការប៉ុណ្ណោះ មិនមែនដោយឆន្ទៈ និងចេញពីចិត្តទេ។ មិនថាមនុស្សទាំងនេះអធិស្ឋាន ឬច្រៀងសរសើរច្រើនប៉ុនណា ក៏ភាគច្រើនការខំប្រឹងប្រែងរបស់ពួកគេនឹងមិនទទួលបានផលផ្លែនោះទេ ដ្បិតអ្វីដែលពួកគេអនុវត្ត គឺគ្រាន់តែជាបទបញ្ញត្តិ និងពិធីបែបសាសនាប៉ុណ្ណោះ។ ពួកគេពិតជាមិនបានអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ពួកគេផ្តោតតែទៅលើការនិយាយរឡែរឡពីរបៀបដែលពួកគេអនុវត្ត ហើយពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាបទបញ្ជាដែលត្រូវដើរតាម។ មនុស្សបែបនេះមិនយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីអនុវត្តតាមទេ។ ពួកគេគ្រាន់តែបំពេញសាច់ឈាមរបស់ពួកគេ ហើយសម្តែងឱ្យមនុស្សផ្សេងទៀតបានឃើញប៉ុណ្ណោះ។ បទបញ្ជា និងពិធីសាសនាទាំងនេះសុទ្ធតែមានដើមកំណើតពីមនុស្ស មិនមែនមកពីព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់មិនប្រកាន់តាមបទបញ្ជានានាទេ ហើយក៏មិនត្រូវស្ថិតនៅក្រោមក្រឹត្យវិន័យណាមួយដែរ។ ផ្ទុយទៅវិញព្រះអង្គធ្វើការថ្មីៗជារៀងរាល់ថ្ងៃ ដោយបំពេញនូវការងារជាក់ស្តែង។ ដូចជាមនុស្សនៅក្នុងព្រះវិហារ Three-self Church ដែលដាក់កម្រិតខ្លួនឯងក្នុងការអនុវត្ត ដោយការចូលរួមក្នុងកម្មវិធីថ្វាយបង្គំពេលព្រឹកជារៀងរាល់ថ្ងៃ ថ្វាយនូវការអធិស្ឋានពេលល្ងាច និងការអធិស្ឋានអរព្រះគុណនៅមុនពេលបរិភោគអាហារ និងថ្វាយការអរព្រះគុណក្នុងគ្រប់ការទាំងអស់។ មិនថាពួកគេធ្វើច្រើនប៉ុនណា និងធ្វើយូរប៉ុនណានោះទេ ពួកគេនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅពេលដែលមនុស្សរស់នៅតាមបទបញ្ជានានា ហើយឱ្យចិត្តរបស់ពួកគេផ្តោតលើវិធីសាស្រ្តនៃការអនុវត្ត នោះព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើការបានឡើយ ពីព្រោះចិត្តរបស់ពួកគេត្រូវបានត្រួតត្រាដោយបទបញ្ជា និងសញ្ញាណនានារបស់មនុស្ស។ ដូច្នេះ ព្រះជាម្ចាស់មិនអាចធ្វើអន្តរាគមន៍ និងធ្វើការលើពួកគេបានទេ ហើយពួកគេអាចត្រឹមបន្តរស់នៅក្រោមការគ្រប់គ្រងនៃក្រឹត្យវិន័យប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមិនអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ជារៀងរហូត។

ជីវិតខាងវិញ្ញាណបែបប្រក្រតី គឺជាជីវិតដែលរស់នៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់។ នៅពេលអធិស្ឋាន មនុស្សម្នាក់អាចធ្វើឱ្យចិត្តរបស់ខ្លួនស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយតាមរយៈការអធិស្ឋាន ពួកគេអាចស្វែងរកបាននូវការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះអង្គ។ តាមរយៈការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សអាចទទួលបាននូវការយល់ដឹងកាន់តែច្បាស់ និងកាន់តែស៊ីជម្រៅអំពីកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ពួកគេក៏អាចទទួលបាននូវការអនុវត្តតាមរបៀបថ្មី ហើយនឹងមិនប្រកាន់ខ្ជាប់នូវរបៀបចាស់នោះឡើយ។ អ្វីដែលពួកគេអនុវត្តគឺសុទ្ធតែដើម្បីទទួលបាននូវការរីកចម្រើនក្នុងជីវិត។ ដូចជាការអធិស្ឋានដែរ វាមិនមែនជារឿងដែលទាក់ទងនឹងការនិយាយនូវពាក្យសំដីពីរោះៗប៉ុន្មានម៉ាត់នោះទេ ឬការសម្រក់ទឹកភ្នែកនៅចំពោះព្រះជាម្ចាស់ ដើម្បីបង្ហាញពីការជំពាក់គុណរបស់អ្នកនោះដែរ។ ផ្ទុយទៅវិញ គោលបំណងនៃការអធិស្ឋាន គឺដើម្បីហ្វឹកហ្វឺនខ្លួនឯងពីរបៀបប្រើវិញ្ញាណ ដែលអនុញ្ញាតឱ្យចិត្តរបស់មនុស្សម្នាក់បានស្ងប់នៅចំពោះព្រះជាម្ចាស់ បង្វឹកបង្វឺនខ្លួនឯងឱ្យស្វែងរកនូវការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់បញ្ហាទាំងអស់ យ៉ាងនោះនឹងធ្វើឱ្យចិត្តរបស់គេអាចទាក់ជាប់ទៅនឹងពន្លឺថ្មីដ៏ស្រស់ស្រាយជារៀងរាល់ថ្ងៃ ហើយដើម្បីកុំឱ្យទៅជាមនុស្សអវិជ្ជមាន ឬខ្ជិលច្រអូស ហើយអាចដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការអនុវត្ដតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សព្វថ្ងៃមនុស្សភាគច្រើនផ្តោតទៅលើវិធីសាស្រ្តនៃការអនុវត្ត ប៉ុន្តែពួកគេមិនបានធ្វើបែបនោះដើម្បីស្វែងរកសេចក្តីពិត និងទទួលបាននូវការរីកចម្រើនក្នុងជីវិតនោះទេ។ នេះហើយជាចំណុចដែលពួកគេបានវង្វេងផ្លូវ។ ក៏មានពួកគេមួយចំនួនដែលមានសមត្ថភាពអាចទទួលយកនូវពន្លឺថ្មីដែរ ប៉ុន្តែវិធីសាស្ត្រនៃការអនុវត្តរបស់ពួកគេមិនបានផ្លាស់ប្តូរនោះទេ។ ពួកគេយកសញ្ញាណសាសនាចាស់ៗរបស់ខ្លួនមកជាមួយ ខណៈដែលពួកគេព្យាយាមស្វែងយល់នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ដូច្នេះអ្វីដែលពួកគេយល់ គឺនៅតែជាគោលលទ្ធិដែលត្រូវបានលាបពណ៌ដោយសញ្ញាណរបស់សាសនា។ ពួកគេមិនទទួលយកពន្លឺនៃពេលបច្ចុប្បន្នដោយសុទ្ធចិត្តទេ។ ជាលទ្ធផល ការអនុវត្តរបស់ពួកគេគឺមានស្នាមប្រឡាក់។ ពួកគេយកការអនុវត្តចាស់ដដែលៗមកដាក់នៅក្នុងការវេចខ្ចប់ថ្មី។ ទោះជាពួកគេអាចអនុវត្តបានល្អយ៉ាងណាក៏ដោយ ក៏ពួកគេជាមនុស្សមានពុតដែរ។ ព្រះជាម្ចាស់ដឹកនាំមនុស្សក្នុងការធ្វើនូវកិច្ចការថ្មីៗជារៀងរាល់ថ្ងៃ ដោយទាមទារឱ្យពួកគេទទួលបាននូវពន្លឺថ្មី និងការយល់ដឹងថ្មី ហើយតម្រូវឱ្យពួកគេមិនធ្វើតាមរបៀបចាស់ និងដដែលៗទៀត។ បើអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែរបៀបនៃការអនុវត្តរបស់អ្នកមិនមានការផ្លាស់ប្តូរទាល់តែសោះ ហើយបើអ្នកនៅតែរឡេះរឡោះ និងរវល់តែរឿងខាងក្រៅ មិនមានចិត្តស្ងប់នាំទៅចំពោះព្រះជាម្ចាស់ ដើម្បីរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គទេ នោះអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ ពេលនិយាយដល់ការទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនធ្វើផែនការផ្សេងៗគ្នា មិនចាប់ផ្ដើមការអនុវត្តតាមវិធីថ្មី ហើយមិនដេញតាមការយល់ដឹងថ្មីណាមួយទេ តែផ្ទុយទៅវិញបែរជានៅតែប្រកាន់តាមរបៀបចាស់ ហើយទទួលយកតែពន្លឺថ្មីតិចតួច ដោយគ្មានការផ្លាស់ប្តូររបៀបនៃការអនុវត្តរបស់អ្នក ដូច្នេះ មនុស្សដូចជាអ្នកនេះ ស្ថិតនៅក្នុងអូរនេះតែឈ្មោះប៉ុណ្ណោះ។ តាមពិតពួកគេជាពួកផារិស៊ីខាងឯសាសនាដែលនៅខាងក្រៅអូរនៃព្រះវិញ្ញាណបរិសុទ្ធ។

ដកស្រង់ពី «ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបប្រក្រតី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល