មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីពិតនៅក្នុងសេចក្ដីជំនឿ | របៀបស្គាល់បុត្រមនុស្សដែលយកកំណើតជាមនុស្ស

16-04-2026

នៅគ្រាចុងក្រោយ បុត្រមនុស្សដែលយកកំណើតជាមនុស្ស គឺព្រះដ៏មានគ្រប់ព្រះចេស្ដា បានសម្ដែងចេញព្រះបន្ទូលជាងដប់លានពាក្យ ហើយកំពុងធ្វើកិច្ចការនៃការជំនុំជម្រះដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ មនុស្សជាច្រើនមកពីគ្រប់សាសនា និងនិកាយទាំងអស់ បានឃើញថាព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្ដីពិត។ ពួកគេជឿជាក់យ៉ាងស៊ប់ ដោយទទួលស្គាល់ថាព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ។ ពួកគេទាំងអស់គ្នាបានងាកមករកព្រះដ៏មានគ្រប់ព្រះចេស្ដា។ ប៉ុន្តែ ដោយសារតែពួកគ្រូគង្វាល និងពួកចាស់ទុំនៃពិភពសាសនា ព្រមទាំងរដ្ឋាភិបាលបក្សកុម្មុយនីស្តចិន ថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដាថាគ្រាន់តែជាមនុស្សធម្មតាម្នាក់ ហើយនិយាយថាព្រះអង្គមិនអាចជាព្រះជាម្ចាស់ទេនោះ ទើបធ្វើឱ្យមនុស្សមួយចំនួនត្រូវបានគេបំភាន់។ ពួកគេមិនហ៊ានប្រាកដក្នុងចិត្តថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ គឺជាបុត្រមនុស្សដែលយកកំណើតជាមនុស្សឡើយ។ ដូច្នេះ តើយើងអាចស្គាល់បុត្រមនុស្សដែលយកកំណើតជាមនុស្សយ៉ាងដូចម្ដេចទៅ? កម្មវិធី «ការស្វែងរកសេចក្ដីពិតនៅក្នុងសេចក្ដីជំនឿ» ភាគនេះ នឹងណែនាំលោកអ្នកឱ្យស្វែងរកសេចក្ដីពិត និងរកឃើញចម្លើយ។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល