ទីបន្ទាល់ទាំងឡាយ នៃបទពិសោធន៍របស់គ្រីស្ទបរិស័ទ ភាគទី ១២៩ ឥឡូវនេះ ខ្ញុំដឹងថាត្រូវប្រព្រឹត្តបែបណាចំពោះការរៀបការ
02-09-2026
គាត់បានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ ពេលដែលគាត់អាយុ ១៨ឆ្នាំ។ គាត់តែងតែបំពេញភារកិច្ចរបស់គាត់យ៉ាងសកម្មនៅឆ្ងាយពីផ្ទះ ហើយបានតាំងចិត្តជាសម្ងាត់ក្នុងការប្រគល់ជីវិតដល់ការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់។ ពេលវេលាបានកន្លងផុតទៅ ហើយមិនយូរប៉ុន្មានគាត់ក៏មានអាយុសាមសិបឆ្នាំ។ ឳពុកម្តាយរបស់គាត់ បានជំរុញឱ្យគាត់រៀបការ និងមានកូន ខណៈដែលសាច់ញាតិ និងមិត្តភក្តិរបស់គាត់ បានរិះគន់ និងនិយាយដើមពីក្រោយខ្នងគាត់ ដោយសារតែគាត់នៅលីវ។ នៅចំពោះមុខការជ្រើសរើសនេះ គាត់បានជាប់គាំងក្នុងស្ថានភាពលំបាក។ ក្នុងសេចក្តីទុក្ខព្រួយ គាត់បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្វែងរកសេចក្តីពិត ហើយក៏បានរកឃើញផ្លូវត្រូវនៅក្នុងរបៀបប្រព្រឹត្តចំពោះការរៀបការ។ គាត់ក៏បានយល់ផងដែរពីគុណតម្លៃ និងអត្ថន័យនៃជីវិត ហើយវិញ្ញាណរបស់គាត់ទទួលបានសេចក្ដីរំដោះ។
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
ប្រភេទវីដេអូផ្សេងទៀត