ខ្សែភាពយន្តគ្រីស្ទាន «វាគឺជាការល្អក្នុងការជឿលើព្រះជាម្ចាស់» (Trailer)

28-02-2022

ដើម្បី​រក​ប្រាក់​ឱ្យ​បាន​គ្រប់​គ្រាន់​សម្រាប់ការ​រស់​នៅ​ក្នុង​ជីវិ​ត​ល្អ​ប្រសើរ​ ឌីង​ រូលីន និង​ស្វាមី​របស់​គាត់​ ​បាន​ខំ​ធ្វើ​ការ​ងារ​យ៉ាង​ខ្លាំង​ដើម្បី​បើក​ដំណើរ​ការភោជនីយដ្ឋាន​មួយ​។​ ប៉ុន្តែ​ដោយសារ​ការ​កេ​ង​ប្រវ័ញ្ច និង​ការ​ធ្វើ​បាបពីសំណាក់​រដ្ឋាភិបាលស៊ីស៊ីភី ពួកគេ​បាន​ជាប់​បំណុល​គេ​យ៉ាង​ច្រើន​ និង​គ្មាន​ជម្រើ​ស​អ្វី​ក្រៅ​ពី​ទៅធ្វើ​ការ​នៅ​បរទេស​ឡើយ​។​ ​ដើម្បី​រក​ប្រាក់​ឱ្យ​បាន​ច្រើន​ ឌីង​ រូលីន ​បាន​ធ្វើ​ការងារ​ពីរ​កន្លែង​។​ បន្ទុក​ដ៏​ធ្ងន់​នៃការងាររបស់​គាត់​ និង​កា​រមិន​យក​ចិត្ត​ទុកដាក់​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​គាត់​ ធ្វើ​ឱ្យ​គាត់ដឹង​ពី​ការ​ឈឺ​ចាប់​ និង​ការ​គ្មាន​អ្នក​ជួយ​ដោយ​ការ​រស់​នៅ​ដើម្បី​ប្រាក់​។​ នៅ​ពេល​កំពុង​ឈឺ​ចាប់ ​និងវង្វេង​ក្នុងគំនិត​នោះ គាត់​ជួប​មិត្តរៀន​ជាមួយ​គ្នា​កាល​ពីថ្នាក់វិទ្យាល័យ​ឈ្មោះ លីន ​ហ្ស៊ីស៊ិន​។​ ក្នុង​ការ​ជជែក​គ្នា​របស់​ពួកគេ​ ឌីង រូលីន​ ឃើញ​ថា​ លីន ហ្ស៊ីស៊ិន បាន​ចាប់​យល់​ពី​រឿង​ជា​ច្រើន​ដោយ​សារ​សេចក្ដី​ជំនឿ​របស់​គាត់លើ​ព្រះ​ជា​ម្ចាស់​។​ ​ដោយ​មាន​វត្តមាន​របស់​ព្រះ​ជា​ម្ចាស់​ គាត់​មាន​អារម្មណ៍​ស្ងប់សុខខាង​វិញ្ញាណ​ និង​សុភមង្គល​ និង​រស់​នៅ​ដោយ​ធូរ​ស្បើយ​ក្នុង​ចិត្ត​ ក្នុង​សភាព​ងាយ​ស្រួល​ ដែល​ធ្វើ​ឱ្យ​ ឌីង​ រូលីន​ ចង់​ជឿ​លើ​ព្រះ​ជា​ម្ចាស់​ដែរ​។​ ក្រោយ​មក ដើម្បី​រក​ប្រាក់​ឱ្យ​បាន​កាន់តែ​ច្រើន​ ឌីង​ រូលីន​ និង​ស្វាមី​របស់​គាត់​បានទិញ​ភោជនីយដ្ឋានមួយកន្លែង​ ប៉ុន្តែ​ការ​អស់​កម្លាំង​រយៈពេល​យូរ​ បាន​បណ្ដាល​ឱ្យ​ ឌីង រូលីន ធ្លាក់ខ្លួន​ឈឺ​យ៉ាង​ធ្ងន់​ ដែល​ចុងក្រោយ​ធ្វើ​ឱ្យ​គាត់​អាច​ប្រឈម​នឹង​ការ​ខ្វិន​បា​ន។ ទុក្ខវេទនា​នៃ​ជំងឺ​របស់​គាត់​ ធ្វើ​ឱ្យ ឌីង​ រូលីន​ ចាប់​ផ្ដើម​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​។​ ​តើ​មនុស្ស​គួរ​រស់​នៅ​ដោយ​បែប​ណា​?​ ​តើ​វា​មាន​តម្លៃ​នឹង​លះ​បង់​ជីវិត​របស់​ខ្លួន​ដើម្បី​ទ្រព្យសម្បត្តិ ​និង​កេរ្តិ៍​ឈ្មោះ​ដែរ​ទេ​?​ តើ​ប្រាក់កាស​អាច​ជួយ​មនុស្ស​ឱ្យ​គេច​ផុត​ពី​ភាពឥតន័យខ្លឹមសារ ​និង​សេចក្ដី​សោកសង្រេង​បាន​ទេ​? តើ​វា​អាច​សង្គ្រោះ​មនុស្ស​ឱ្យ​រួច​ពី​សេចក្ដី​ស្លាប់បាន​ទេ​?​ ​តាម​រយៈ​ការ​ប្រកប​គ្នា​របស់​គាត់​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ ឌីង រូលីន​ ក៏​អាច​មើលឃើញ​ច្បាស់​អំពីចម្លើយ​ចំពោះ​សំណួរ​អំពីជីវិត​ទាំង​នេះ​ គាត់​បាន​រៀន​អំពី​ចំណុច​សំខាន់​ៗ​ជាង​គេ​ក្នុង​ការ​ស្វែង​រកនៅ​ក្នុង​ជីវិត​ ហើយ​ចុងក្រោយ​គាត់​បាន​ធូរ​ស្បើយ​ខាង​វិញ្ញាណ​។​ តាម​រយៈការណែនាំពីព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ ឌីង រូលីន ចុងក្រោយ​បានរក​ឃើញ​នូវ​សុភមង្គល​ក្នុង​ជីវិត​ ...

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល