ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការជំនុំជម្រះនៅគ្រាចុងក្រោយ | សម្រង់សម្ដីទី ៩៥

04-12-2025

គ្រាចុងក្រោយ គឺជាគ្រាដែលរបស់សព្វសារពើនឹងត្រូវបែងចែកជាក្រុមតាមប្រភេទតាមរយៈការយកឈ្នះ។ ការយកឈ្នះ គឺជាកិច្ចការនៅគ្រាចុងក្រោយ ហើយអាចនិយាយម្យ៉ាងទៀតបានថា ការជំនុំជម្រះបាបរបស់បុគ្គលម្នាក់ៗ គឺជាកិច្ចការនៅគ្រាចុងក្រោយ។ បើមិនដូច្នោះ តើធ្វើយ៉ាងណាទើបអាចបែងចែកមនុស្សជាក្រុមបាន? កិច្ចការនៃការបែងចែកក្រុម ដែលត្រូវបានធ្វើឡើងក្នុងចំណោមអ្នករាល់គ្នា គឺជាការចាប់ផ្ដើមកិច្ចការនេះនៅក្នុងសកលលោកទាំងមូល។ បន្ទាប់ពីនេះមក គ្រប់ទឹកដីនិងគ្រប់មនុស្សទាំងអស់ ក៏នឹងទទួលយក​កិច្ចការនៃការយកឈ្នះនេះដែរ។ នេះមានន័យថា មនុស្សគ្រប់គ្នាដែលបានបង្កើតមក នឹងត្រូវបែងចែកជាក្រុមតាមប្រភេទ ដោយត្រឡប់មកចុះចូលនៅចំពោះបល្ល័ង្កនៃការជំនុំជម្រះ ដើម្បីទទួលការជំនុំជម្រះ។ គ្មានមនុស្សណាម្នាក់ ឬមានអ្វីមួយអាចគេចផុតពីការទទួលរងនូវការវាយផ្ចាល និងការជំនុំជម្រះ ក៏គ្មានមនុស្សណាម្នាក់ ឬគ្មានអ្វីមួយ ដែលមិនត្រូវបានបែងចែកទៅតាមប្រភេទនោះដែរ។ មនុស្សគ្រប់រូប នឹងត្រូវបែងចែកជាក្រុម ដ្បិតលទ្ធផលនៃរបស់សព្វសារពើចូលមកកាន់តែកៀក ហើយស្ថានសួគ៌និងផែនដី បានឈានដល់ទីបញ្ចប់របស់ខ្លួនហើយ។ តើមនុស្សអាចគេចផុតពីថ្ងៃដែលការរស់រានរបស់មនុស្សចូលដល់ទីបញ្ចប់បានដោយរបៀបណា? ដូច្នេះហើយ តើទង្វើបះបោររបស់អ្នករាល់គ្នា អាចនៅបន្តបានយូរប៉ុនណាទៀត? តើអ្នកមើលមិនឃើញទេថា គ្រាចុងក្រោយរបស់អ្នកកំពុងខិតមកកាន់តែជិត? តើ​មនុស្សដែល​កោតខ្លាចព្រះជាម្ចាស់ និងទន្ទឹងរង់ចាំ​ឱ្យទ្រង់លេចមក មិនអាចមើលឃើញថ្ងៃដែលសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់លេចមកយ៉ាងដូចម្ដេចកើតទៅ? តើម្ដេចបានជាពួកគេមិនអាចទទួលរង្វាន់ជាចុងក្រោយ សម្រាប់សេចក្ដីល្អបាន? តើអ្នកគឺជាមនុស្សដែលប្រព្រឹត្តអំពើល្អ ឬជាមនុស្សដែលប្រព្រឹត្តអំពើអាក្រក់? តើអ្នកជាមនុស្សដែលទទួលយកការជំនុំជម្រះដ៏សុចរិត រួចចុះចូល ឬក៏អ្នកជាមនុស្សដែលទទួលយកការជំនុំជម្រះដ៏សុចរិត រួចហើយត្រូវបណ្ដាសា? តើអ្នករស់នៅមុខបល្ល័ង្កនៃការជំនុំជម្រះក្នុងពន្លឺ ឬអ្នករស់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងសេចក្ដីងងឹត? តើអ្នកផ្ទាល់ មិនមែនជាមនុស្ស​ដែលដឹងច្បាស់ជាងគេថា លទ្ធផលរបស់អ្នកនឹងបញ្ចប់ទៅដោយ​ការទទួលបានរង្វាន់ ឬ​ការដាក់ទោសទេឬអី? តើអ្នកមិនមែនជាមនុស្សម្នាក់ដែលដឹង និងយល់ច្បាស់ជាងគេបំផុត ថាព្រះជាម្ចាស់ ទ្រង់សុចរិតទេឬ អី? ដូច្នេះ តើការប្រព្រឹត្ត និងដួងចិត្តរបស់អ្នក ប្រៀបបានទៅនឹងអ្វី? នៅពេលដែលខ្ញុំយកឈ្នះអ្នកនៅថ្ងៃនេះ តើអ្នកពិតជាត្រូវការឱ្យខ្ញុំប្រាប់អ្នកទេថា ឥរិយាបថរបស់អ្នក ល្អ ឬអាក្រក់? តើអ្នកបានលះបង់សម្រាប់ខ្ញុំច្រើនប៉ុនណាហើយ? តើអ្នកថ្វាយបង្គំខ្ញុំជ្រាលជ្រៅកម្រិតណា? តើអ្នកផ្ទាល់មិនដឹងច្បាស់ទេថា អ្នកមានអាកប្បកិរិយាយ៉ាងណាចំពោះខ្ញុំ? អ្នកគួរតែដឹងច្បាស់ជាងនរណាៗទាំងអស់ថា ​អ្នកនឹង​ទទួលបាន​លទ្ធផល​យ៉ាងណា! ខ្ញុំប្រាប់អ្នកជាប្រាកដថា៖ ខ្ញុំបានបង្កើតតែមនុស្សមកទេ ហើយខ្ញុំបានបង្កើតអ្នកមក ប៉ុន្តែខ្ញុំមិនបានប្រគល់អ្នកទៅឱ្យសាតាំងទេ ខ្ញុំក៏គ្មានចេតនាបង្ខំឱ្យអ្នករាល់គ្នាប្រឆាំង ឬតតាំងនឹងខ្ញុំ ហើយឱ្យអ្នកត្រូវទទួលទោសពីខ្ញុំដែរ។ តើសេចក្ដីទុក្ខលំបាក​ទាំងអស់នេះ មិនមែន​​អ្នកទទួលបាន​ដោយសារតែ​ចិត្តរបស់អ្នករាល់គ្នារឹងទទឹងពេក និងដោយសារកិរិយាប្រព្រឹត្តរបស់អ្នករាល់គ្នា គួរឱ្យស្អប់ខ្ពើមពេកទេឬអី? ដូច្នេះ ​អ្នកក៏​អាចកំណត់ពីលទ្ធផលដែលអ្នកនឹងទទួលបានដែរ មែនទេ​? ​អ្នករាល់គ្នា​ដឹងច្បាស់ក្នុងចិត្ត​ជាងនរណាៗទាំងអស់​ថា ​អ្នកនឹងទទួលបានលទ្ធផលបែបណា មែនទេ​? ហេតុផលដែលខ្ញុំយកឈ្នះមនុស្ស គឺដើម្បីបង្ហាញឱ្យគេឃើញកាន់តែច្បាស់ និងនាំយកសេចក្ដីសង្គ្រោះមកឱ្យអ្នក។ មិនមែនមកបង្ខំឱ្យអ្នកប្រព្រឹត្តការអាក្រក់ ក៏មិនមែនមានចេតនាបង្ខំឱ្យអ្នកដើរទៅរកស្ថាននរកនៃសេចក្ដីហិនវិនាសដែរ។ លុះដល់វេលាកំណត់ ទុក្ខវេទនាដ៏ធំធេងរបស់អ្នកទាំងអស់គ្នា ការទ្រហោយំ និងការសង្កៀតធ្មេញរបស់អ្នក តើមិនមែនសុទ្ធតែដោយសារបាបរបស់អ្នកទេឬអី? ដូច្នេះ តើមិនមែនជាសេចក្ដីល្អ ឬសេចក្ដីអាក្រក់របស់អ្នកទេឬអី ដែលជាការជំនុំជម្រះដ៏ប្រសើបំផុតរបស់អ្នកនោះ? តើវាមិនមែនជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់អំពីលទ្ធផលរបស់អ្នកទេឬអី?

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល