វីដេអូតន្រ្តីទំនុកបរិសុទ្ធ | អាណាចក្រអាតែនទី២ ព្រះជាម្ចាស់បានយាងមក ព្រះជាម្ចាស់បានសោយរាជ្យ

04-01-2022

នៅវេលាដ៏ស្រស់ត្រកាលនេះ គឺនៅវេលាដ៏រំភើបរីករាយនេះ

ការសរសើរតម្កើងក៏បន្លឺឡើងនៅគ្រប់ទីកន្លែង

ទាំងនៅស្ថានសួគ៌ខាងលើ និងផែនដីខាងក្រោម

តើនរណាដែលមិនរំភើបចំពោះរឿងនេះ?

តើដួងចិត្តរបស់នរណាដែលមិនធូរស្រាល?

តើនរណាដែលមិនសម្រក់ទឹកភ្នែក ពេល ឃើញទិដ្ឋភាពនេះ?

អ៎ ...! អ៎ ...!

ផ្ទៃមេឃ មិនមែនជាផ្ទៃមេឃចាស់ទេ

ប៉ុន្ដែឥលូវនេះ គឺជាផ្ទៃមេឃនៃនគរព្រះវិញ

ផែនដីលែងជាផែនដីកាលពីមុនទៀតហើយ

ប៉ុន្ដែឥលូវនេះ គឺជាទឹកដីដ៏បរិសុទ្ធវិញ

ក្រោយភ្លៀងមួយមេធំបានកន្លងទៅ

ពិភពលោកចាស់ដ៏ស្មោកគ្រោក

ក៏បានត្រលប់ជាពិភពលោកថ្មីទាំងស្រុង

ក្រោយភ្លៀងមួយមេធំបានកន្លងទៅ

ពិភពលោកចាស់ដ៏ស្មោកគ្រោក

ក៏បានត្រលប់ជាពិភពលោកថ្មីទាំងស្រុង

ភ្នំនានាកំពុងផ្លាស់ប្ដូរ ... ទឹកក៏កំពុងផ្លាស់ប្ដូរ...

មនុស្សក៏កំពុងផ្លាស់ប្ដូរដែរ ... គឺអ្វីៗទាំងអស់កំពុងផ្លាស់ប្ដូរ...

ឱភ្នំដ៏ស្ងាត់ជ្រងំអើយ! ចូរក្រោកឡើង ហើយរាំថ្វាយព្រះជាម្ចាស់!

ឱទឹកដ៏នឹងថ្កល់អើយ! ចូរបន្ដហូរដោយ សេរីចុះ!

អ្នករាល់គ្នា ជាមនុស្សដែលកំពុងសុបិន អើយ!

ចូរក្រោកឡើង ហើយដេញតាមក្ដីសុបិនទាំងនោះចុះ!

អ៎ ...! អ៎ ...!

ព្រះជាម្ចាស់យាងមកហើយ ... ព្រះជាម្ចាស់គឺជាមហាក្សត្រ...

មនុស្សនឹងឃើញព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ដោយភ្នែករបស់ពួកគេផ្ទាល់

ស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ដោយត្រចៀករបស់ពួកគេផ្ទាល់

ហើយពួកគេរស់ក្នុងជីវិតនៃនគរព្រះ ដោយបញ្ញាចិត្តជ្រះថ្លា...

ពិតជាផ្អែមល្ហែមណាស់ ... ពិតជាស្រស់ស្អាតណាស់...

បំភ្លេចមិនបានទេ...

អ៎ ...!

ក្នុងកំសួលនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់

នាគដ៏ធំមានសម្បុរក្រហមជាប់គាំង

អារក្សក៏បង្ហាញរូបពិតរបស់វានៅក្នុង

ការជំនុំជម្រះដ៏មានឫទ្ធានុភាពរបស់ព្រះជាម្ចាស់

មនុស្សទាំងអស់មានអារម្មណ៍ខ្មាស

ពេលឮព្រះបន្ទូលដ៏ប្រឹតប្រៀនរបស់ព្រះជាម្ចាស់

និងគ្មានកន្លែងណាលាក់ខ្លួនឡើយ

ពួកគេនឹកឃើញអតីតកាល

នឹកឃើញពីរបៀបដែលពួកគេបានចំអក និងបានមើលងាយព្រះជាម្ចាស់

គ្មានពេលណាដែលពួកគេមិនបានសម្ញែងខ្លួនឯងឡើយ

ហើយគ្មានពេលណាដែលពួកគេមិនបានបំពានលើព្រះជាម្ចាស់ឡើយ

ថ្ងៃនេះ តើនរណាមិនស្រក់ទឹកភ្នែក?

តើនរណាមិនមានអារម្មណ៍ស្ដាយក្រោយ?

ពិភពចក្រវាឡទាំងមូលពោរពេញដោយទំនួញសោក ...

ពេញដោយសម្លេងត្រេកអរ ... និងសម្លេងសើចក្អាកក្អាយ...

ឱក្ដីអំណរដែលគ្មានអ្វីប្រៀបបាន ... ឱក្ដីអំណរដែលគ្មានអ្វីប្រៀបស្មើ...

ភ្លៀងកំពុងរលឹមតិចៗ ...

ព្រិលក៏កំពុងធ្លាក់មកទាំងដុំៗយ៉ាងក្រាស់...

នៅក្នុងខ្លួនមនុស្ស ទុក្ខព្រួយ និងអំណរ កំពុងលាយឡំគ្នា...

អ្នកខ្លះកំពុងសើចក្អាក ក្អាយ ...

អ្នកខ្លះកំពុងយំខ្សឹកខ្សួល ... ហើយអ្នកខ្លះ ទៀតកំពុងអបអរ...

មនុស្សគ្រប់គ្នាហាក់ដូចជាភ្លេចហើយថា ...

នេះគឺជារដូវផ្ការីកដែលសម្បូរទឹកភ្លៀង និងពពក

អ៎ ... អ៎ ...

ជារដូវក្ដៅដែលសម្បូរផ្ការីក ជាសរទរដូវ ដែលប្រមូលផលបានច្រើន

ឬជារដូវលំហើយដែលត្រជាក់ដូចជាកំណកសន្សើម

និងទឹកកក គ្មាននរណាម្នាក់ដឹងឡើយ...

នៅលើមេឃ ពពកកំពុងរសាត់

ហើយនៅលើផែនដី មហាសមុទ្រឡើងកករ

ពួកកូនប្រុសៗគ្រវីដៃរបស់ពួកគេ ...

បណ្ដាជនក៏កម្រើកជើងរបស់ខ្លួនរាំ...

ទេវតាកំពុងធ្វើការ ... ទេវតាកំពុងឃ្វាល ចៀម...

មនុស្សនៅលើផែនដីទាំងអស់ញាប់ដៃញាប់ជើង

ហើយអ្វីៗទាំងអស់នៅលើផែនដី ក៏ពហុគុណឡើងដែរ

មនុស្សនៅលើផែនដីទាំងអស់ញាប់ដៃញាប់ជើង

ហើយអ្វីៗទាំងអស់នៅលើផែនដី ក៏ពហុគុណឡើងដែរ

អ៎ ...!

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល