មនុស្សនៅទូទាំងពិភពលោករៀនភាសាចិន | ការសូត្រ និងក្រុមចម្រៀង៖ គ្មានចិត្តណាដែលល្អជាងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ | សំឡេងនៃការសរសើរ ២០២៦

18-01-2026

ដោយបានជ្រើសរើសស្រឡាញ់ព្រះជាម្ចាស់ ខ្ញុំនឹងឲ្យទ្រង់ដកយកអ្វីៗតាមដែលទ្រង់សព្វព្រះទ័យ។

ទោះបីជាមានអារម្មណ៍ក្រៀមក្រំបន្តិចក្ដី ក៏ខ្ញុំមិនពោលពាក្យត្អូញត្អែរដែរ។

ដោយមាននិស្ស័យពុករលួយ មនុស្សសក្ដិសមនឹងទទួលការជំនុំជម្រះ និងការវាយផ្ចាល។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ខ្ញុំមិនត្រូវយល់ច្រឡំចំពោះបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ។

ខ្ញុំតែងតែឆ្លុះបញ្ចាំងពីខ្លួនឯង ហើយរកឃើញមានភាពលាយឡំច្រើនពេក។

ប្រសិនបើខ្ញុំមិនដេញតាមសេចក្ដីពិតទេ នោះនិស្ស័យរបស់ខ្ញុំមិនអាចផ្លាស់ប្ដូរបានឡើយ។

ទោះបីជាខ្ញុំបានស៊ូទ្រាំនឹងការឈឺចាប់ច្រើនក្ដី

តែវាជាកិត្តិយសណាស់ដែលរីករាយនឹងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។

តាមរយៈទុក្ខលំបាក ខ្ញុំរៀនពីការចុះចូល។

គ្មានចិត្តណាដែលល្អជាងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។

ការនៅជាមួយព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ខ្ញុំទទួលស្គាល់ថា ទ្រង់គួរឲ្យស្រឡាញ់កម្រិតណា។

ការលាតត្រដាង និងការជំនុំជម្រះនៃព្រះបន្ទូលរបស់ទ្រង់

បង្ហាញឱ្យខ្ញុំឃើញអំពីការពិតនៃសេចក្ដីពុករលួយរបស់ខ្ញុំ។

ដោយទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ខ្ញុំត្រូវបានបើកសម្ដែងថាមានភាពបះបោរខ្លាំង។

ខ្ញុំបើកចិត្តទូលាយសម្រាប់ការប្រកប ហើយទទួលបានការយល់ដឹងច្បាស់អំពីសេចក្ដីពិត។

ខ្ញុំញាប់ញ័រ និងមានសេចក្ដីភ័យខ្លាចយ៉ាងជ្រាលជ្រៅ ពេលគិតដល់ការប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់។

ខ្ញុំដាស់តឿនខ្លួនឯងកុំឲ្យបះបោរម្ដងទៀត ហើយធ្វើឲ្យទ្រង់ឈឺព្រះហឫទ័យ។

ទោះបីជាខ្ញុំជ្រើសរើសស្រឡាញ់ព្រះជាម្ចាស់ក្ដី ក៏ខ្ញុំមានលាយឡំដោយគំនិតផ្ទាល់ខ្លួនដែរ។

ខ្ញុំត្រូវតែខិតខំធ្វើឲ្យមានការរីកចម្រើន និងឲ្យសម្រេចបានស្មារតីដូចពេត្រុស។

មិនថាព្រះជាម្ចាស់ទតមើលក្ដីស្រឡាញ់របស់ខ្ញុំយ៉ាងណាក្ដី

បំណងប្រាថ្នាតែមួយគត់របស់ខ្ញុំ គឺបំពេញព្រះទ័យទ្រង់។

ទោះបីជាខ្ញុំបានស៊ូទ្រាំនឹងការឈឺចាប់ច្រើនក្ដី

តែវាជាកិត្តិយសណាស់ដែលរីករាយនឹងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។

តាមរយៈទុក្ខលំបាក ខ្ញុំរៀនពីការចុះចូល។

គ្មានចិត្តណាដែលល្អជាងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល