មនុស្សនៅទូទាំងពិភពលោករៀនភាសាចិន | ក្រុមចម្រៀង៖ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានផ្លូវនៃជីវិត | សំឡេងនៃការសរសើរ ២០២៦

19-01-2026

ផ្លូវនៃជីវិត មិនមែនជាអ្វីដែលមនុស្សណាក៏អាចមានបានឡើយ ហើយក៏មិនមែនជាអ្វីដែលមនុស្សគ្រប់រូបអាចទទួលបានយ៉ាងងាយស្រួលនោះដែរ។ នេះគឺដោយសារតែជីវិតអាចបានមកតែពីព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ។ មានតែព្រះអង្គផ្ទាល់ប៉ុណ្ណោះដែលមានសារជាតិនៃជីវិត ហើយមានតែព្រះអង្គផ្ទាល់ប៉ុណ្ណោះដែលមានផ្លូវនៃជីវិត។ ហេតុនេះហើយ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាប្រភពនៃជីវិត និងជាប្រភពទឹករស់នៃជីវិតដែលហូរឥតឈប់ឈរ។ ចាប់តាំងពីការបង្កើតលោកីយ៍មក ព្រះជាម្ចាស់បានបំពេញកិច្ចការជាច្រើនដែលនាំមកនូវភាពរស់រវើកនៃជីវិត ទ្រង់បានបំពេញកិច្ចការជាច្រើនដែលនាំជីវិតមកឱ្យមនុស្សលោក ហើយទ្រង់បានលះបង់យ៉ាងធំធេងដើម្បីឱ្យមនុស្សលោកទទួលបានជីវិត។ ការនេះគឺដោយសារតែព្រះអង្គផ្ទាល់គឺជាជីវិតអស់កល្បជានិច្ច ហើយព្រះអង្គផ្ទាល់គឺជាផ្លូវដែលធ្វើឱ្យមនុស្សអាចមានជីវិតរស់ឡើងវិញបាន។

ព្រះជាម្ចាស់ពុំដែលបាត់វត្តមានពីដួងចិត្តរបស់មនុស្សឡើយ ហើយទ្រង់គង់នៅកណ្ដាលចំណោមមនុស្សជាតិគ្រប់ពេលវេលា។ ព្រះអង្គគឺជាកម្លាំងរុញច្រានដល់ការរស់នៅរបស់មនុស្ស ជាឫសគល់នៃការរស់រានមានជីវិតរបស់មនុស្ស និងជាធនធានដ៏សំបូរបែបសម្រាប់ការរស់រានរបស់មនុស្សបន្ទាប់ពីកើតមក។ ព្រះអង្គធ្វើឱ្យមនុស្សរស់ឡើងវិញ និងធ្វើឱ្យពួកគេអាចរស់នៅយ៉ាងរឹងមាំនៅក្នុងតួនាទីរៀងៗខ្លួនរបស់ពួកគេ។ ដោយពឹងផ្អែកលើព្រះចេស្ដារបស់ទ្រង់ និងកម្លាំងជីវិតដែលមិនចេះរលត់របស់ទ្រង់ មនុស្សជាតិបានរស់រានពីមួយជំនាន់ទៅមួយជំនាន់ ក្នុងពេលដែលព្រះចេស្ដានៃជីវិតរបស់ព្រះជាម្ចាស់ បានគាំទ្រជាប់ជានិច្ចនៅកណ្ដាលចំណោមមនុស្សជាតិ ហើយព្រះជាម្ចាស់បានធ្វើការលះបង់ដែលគ្មានមនុស្សធម្មតាណាម្នាក់ធ្លាប់លះបង់ឡើយ។

កម្លាំងជីវិតរបស់ព្រះជាម្ចាស់ អាចឈ្នះលើគ្រប់ទាំងអំណាច ហើយលើសពីនេះទៅទៀត គឺលើសលប់ហួសពីគ្រប់ទាំងអំណាចទាំងអស់។ ជីវិតរបស់ទ្រង់គឺស្ថិតស្ថេរជាអមតៈ ព្រះចេស្ដារបស់ទ្រង់គឺអស្ចារ្យលើសពីធម្មតា ហើយកម្លាំងជីវិតរបស់ទ្រង់ មិនអាចត្រូវបង្ក្រាបបានដោយភាវៈដែលទ្រង់បង្កើតមក ឬកម្លាំងខ្មាំងសត្រូវណាមួយឡើយ។ មិនថាពេលណា ឬនៅទីណានោះទេ កម្លាំងជីវិតរបស់ព្រះជាម្ចាស់តែងតែមានវត្តមាន និងចាំងពន្លឺយ៉ាងរុងរឿងជានិច្ច។ ផ្ទៃមេឃ និងផែនដីអាចឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់ គឺនៅដូចដើមជារៀងរហូត។ អ្វីៗសព្វសារពើអាចនឹងរលាយបាត់ទៅ ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់នឹងនៅតែមានវត្តមានដដែល នេះគឺដោយសារតែព្រះជាម្ចាស់គឺជាប្រភពនៃការរស់រានមានជីវិតរបស់អ្វីៗសព្វសារពើ និងជាឫសគល់ដែលអ្វីៗសព្វសារពើពឹងផ្អែកដើម្បីរស់រានមានជីវិត។

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ា ...» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល