ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១២៩

07-11-2025

ដំណាក់កាលនីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វាផ្ទាល់។ កាលពីមុន គ្រាដែលព្រះយេស៊ូវបានយាងមក ទ្រង់បានយាងមកក្នុងទម្រង់ជាភេទបុរស ហើយនៅពេលដែលព្រះជាម្ចាស់យាងមកនាពេលនេះ ទម្រង់របស់ទ្រង់ជាភេទស្ត្រី។ តាមរយៈការនេះ អ្នកអាចមើលឃើញថា ការបង្កើតរបស់ព្រះជាម្ចាស់ទាំងបុរស និងស្ត្រី អាចសម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ហើយចំពោះទ្រង់ គឺគ្មានការបែងចែកភេទនោះឡើយ។ នៅពេលដែលព្រះវិញ្ញាណរបស់ទ្រង់យាងមក ទ្រង់អាចយកទម្រង់ជាសាច់ឈាម ណាក៏បានតាមតែទ្រង់សព្វព្រះទ័យ ហើយសាច់ឈាមនោះអាចតំណាងឱ្យទ្រង់បាន។ មិនថាសាច់ឈាមនោះជាបុរសឬស្ត្រីទេ ឱ្យតែសាច់ឈាមនោះជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នោះអាចតំណាងឱ្យព្រះជាម្ចាស់បានហើយ។ ប្រសិនបើព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ជាស្ត្រី នៅពេលដែលទ្រង់បានយាងមក ម្យ៉ាងទៀត ប្រសិនបើទ្រង់ជាទារិកា ហើយមិនមែនជាទារកដែលត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ដំណាក់កាលនៃកិច្ចការនោះ ក៏នឹងត្រូវបានបញ្ចប់ដូចគ្នាបានផងដែរ។ ប្រសិនបើវាបែបនេះ នោះកិច្ចការដំណាក់កាលបច្ចុប្បន្ននឹងត្រូវបានបញ្ចប់ដោយបុរសភេទវិញ ប៉ុន្តែកិច្ចការនឹងត្រូវបានបញ្ចប់ដូចគ្នា។ កិច្ចការដែលត្រូវបានសម្រេចនៅក្នុងដំណាក់កាលនីមួយៗ មានសារៈសំខាន់របស់វារៀងៗខ្លួន ហើយកិច្ចការដំណាក់កាលនោះនឹងមិនកើតឡើងម្ដងទៀតឡើយ ហើយវានឹងមិនជាន់ជាមួយនឹងដំណាក់កាលផ្សេងទៀតឡើយ។ នៅពេលនោះ កាលព្រះយេស៊ូវកំពុងធ្វើកិច្ចការរបស់ទ្រង់ គេហៅទ្រង់ថាព្រះរាជបុត្រាតែមួយ ហើយ «ព្រះរាជបុត្រា» នេះ គឺសំដៅទៅលើបុរសភេទ។ ហេតុអ្វីបានជាព្រះរាជបុត្រាតែមួយ មិនត្រូវបានលើកមកនិយាយនៅក្នុងដំណាក់កាលបច្ចុប្បន្ន? គឺដោយសារតែលក្ខខណ្ឌតម្រូវនៃកិច្ចការ ចាំបាច់ត្រូវមានការផ្លាស់ប្ដូរភេទ ឱ្យខុសពីព្រះយេស៊ូវ។ ចំពោះព្រះជាម្ចាស់ គឺគ្មានភាពខុសគ្នានៃភេទនោះឡើយ។ ទ្រង់ធ្វើកិច្ចការរបស់ទ្រង់តាមតែទ្រង់ចង់ធ្វើ ហើយនៅក្នុងការធ្វើកិច្ចការរបស់ទ្រង់ ទ្រង់មិនចំណុះនៅក្រោមសេចក្តីរឹតត្បិតណាមួយឡើយ ប៉ុន្តែទ្រង់មានសេរីភាពជាពិសេសតែម្ដង។ ដោយឡែក គ្រប់ដំណាក់កាលនៃកិច្ចការទាំងអស់ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វា។ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមចំនួនពីរលើក ហើយការនេះជាភ័ស្តុតាងស្រាប់បញ្ជាក់ថា ការយកកំណើតជាមនុស្សរបស់ទ្រង់នៅគ្រាចុងក្រោយ គឺជាលើកចុងក្រោយ។ ទ្រង់បានយាងមក ដើម្បីធ្វើឱ្យមនុស្សលោកដឹងអំពីគ្រប់ទាំងទង្វើរបស់ទ្រង់។ ប្រសិនបើនៅក្នុងដំណាក់កាលនេះ ទ្រង់មិនបានត្រលប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការដោយផ្ទាល់ ឱ្យមនុស្សមើលឃើញផ្ទាល់ភ្នែក នោះមនុស្សនឹងប្រកាន់ខ្ជាប់ជារៀងរហូតនូវសញ្ញាណដែលគិតថា ព្រះជាម្ចាស់ គឺជាបុរសតែប៉ុណ្ណោះ មិនមែនជាមនុស្សស្រីនោះឡើយ។ មុនពេលនេះ មនុស្សជាតិទាំងអស់បានជឿថា ព្រះជាម្ចាស់អាចក្លាយជាបុរសភេទតែប៉ុណ្ណោះ និងជឿទៀតថា នារីភេទមិនអាចត្រូវបានហៅថាជាព្រះជាម្ចាស់បានឡើយ ដ្បិតមនុស្សជាតិទាំងអស់បានចាត់ទុកបុរសថា មានសិទ្ធិអំណាចខ្ពស់ជាងស្ត្រី។ ពួកគេបានជឿថា គ្មានស្ត្រីណាម្នាក់ដែលអាច ប្រើសិទ្ធិអំណាចបានឡើយ គឺមានតែបុរសប៉ុណ្ណោះ។ លើសពីនេះទៅទៀត ពួកគេថែមទាំងនិយាយថា បុរសជាក្បាលរបស់ស្ត្រី និងនិយាយថាស្ត្រីត្រូវតែស្ដាប់បង្គាប់បុរស ហើយគេមិនអាចប្រសើរជាងបុរសបានឡើយ។ កាលពីអតីតកាល ពេលគេនិយាយថា បុរសគឺជាក្បាលរបស់ស្ត្រី គេកំពុងតែសំដៅទៅលើអ័ដាម និងអេវ៉ា ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ មិនមែនសំដៅលើបុរស និងស្ត្រី ដែលត្រូវបានបង្កើតឡើងដោយព្រះយេហូវ៉ា កាលពីដើមដំបូង។ ពិតប្រាកដណាស់ ស្ត្រីត្រូវតែស្ដាប់បង្គាប់ និងស្រឡាញ់ស្វាមីរបស់នាង ហើយស្វាមីត្រូវតែរៀនចិញ្ចឹម និងផ្គត់ផ្គង់ដល់ក្រុមគ្រួសាររបស់គាត់។ ទាំងនេះគឺជាច្បាប់ និងជាបញ្ញត្តិដែលត្រូវបានកំណត់ទុកដោយព្រះយេហូវ៉ា សម្រាប់ឱ្យមនុស្សជាតិត្រូវប្រកាន់ខ្ជាប់នៅក្នុងជីវិតរបស់គេនៅលើផែនដី។ ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់ស្ត្រីថា «ចិត្តអ្នកក៏ប្រាថ្នាចង់បានប្ដី ហើយគេនឹងត្រួតលើអ្នក»។ ទ្រង់បានមានបន្ទូលបែបនេះ គឺដើម្បីឱ្យមនុស្សជាតិ (ទាំងបុរស និងស្ត្រី) អាចរស់នៅជីវិតបែបសាមញ្ញក្រោមការគ្រប់គ្រងរបស់ព្រះយេហូវ៉ា និងដើម្បីឱ្យជីវិតរបស់មនុស្សជាតិមានរចនាសម្ព័ន្ធ ហើយមិនធ្វើខុសពីសណ្ដាប់ធ្នាប់ដ៏ត្រឹមត្រូវរបស់គេប៉ុណ្ណោះ។ ដូច្នេះហើយ ព្រះយេហូវ៉ាបានបង្កើតនូវក្បួនច្បាប់ដ៏សមរម្យស្ដីអំពីរបៀបដែលបុរស និងស្ត្រីគួរតែប្រព្រឹត្ត ទោះបីជាការនេះពាក់ព័ន្ធជាមួយសត្តនិករទាំងអស់ដែលកំពុងតែរស់នៅលើផែនដី ហើយគ្មានទំនាក់ទំនងជាមួយព្រះដែលយកកំណើតជាមនុស្សរបស់ទ្រង់ក៏ដោយ។ តើព្រះជាម្ចាស់អាចមានលក្ខណៈដូចគ្នានឹងសត្តនិករដែលទ្រង់បានបង្កើតឡើងដោយរបៀបណា? ព្រះបន្ទូលរបស់ទ្រង់ត្រូវបានថ្លែងទៅកាន់តែមនុស្សជាតិដែលជាសត្តនិកររបស់ទ្រង់ប៉ុណ្ណោះ ហើយទ្រង់មានបន្ទូលបែបនេះ ដើម្បីឱ្យមនុស្សលោករស់នៅជីវិតបែបសាមញ្ញ ស្របតាមច្បាប់ដែលទ្រង់បានបង្កើតឡើងសម្រាប់បុរស និងស្ត្រី។ កាលពីដើមដំបូង នៅពេលដែលព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិ ទ្រង់បានបង្កើតមនុស្សមកមានពីរប្រភេទ គឺបុរស និងស្ត្រី។ ដូច្នេះ វាត្រូវមានផ្នែកជាបុរស និងផ្នែកជាស្ត្រី នៅក្នុងសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់។ ទ្រង់មិនបានសម្រេចព្រះទ័យធ្វើកិច្ចការរបស់ទ្រង់ ដោយផ្អែកលើព្រះបន្ទូលដែលទ្រង់បានថ្លែងទៅកាន់អ័ដាម និងអេវ៉ាឡើយ។ ទាំងពីរលើកដែលទ្រង់បានក្លាយជាសាច់ឈាមត្រូវបានកំណត់ទាំងស្រុង ស្របតាមព្រះតម្រិះរបស់ទ្រង់ នៅពេលដែលទ្រង់បានបង្កើតមនុស្សលោកជាលើកដំបូង ដូច្នេះ ទ្រង់បានបញ្ចប់កិច្ចការនៃការយកកំណើតជាមនុស្សទាំងពីរលើករបស់ទ្រង់ ដោយផ្អែកលើបុរសនិងស្ត្រី មុនពេលពួកគេក្លាយជាពុករលួយ។ ប្រសិនបើមនុស្សជាតិយកព្រះបន្ទូលដែលព្រះយេហូវ៉ាបានថ្លែងទៅកាន់អ័ដាម និងអេវ៉ា ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ ហើយប្រើប្រាស់ព្រះបន្ទូលទាំងនោះនៅក្នុងកិច្ចការនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ តើព្រះយេស៊ូវមិនត្រូវស្រឡាញ់ភរិយារបស់ទ្រង់តាមការគួរទេឬអី? បើបែបនេះ តើព្រះជាម្ចាស់នឹងនៅតែជាព្រះជាម្ចាស់ឬ? ហើយបើវាដូច្នេះ តើទ្រង់នៅតែអាចសម្រេចកិច្ចការរបស់ទ្រង់ដែរឬទេ? ប្រសិនបើការដែលព្រះយកកំណើត ជាមនុស្សស្រី គឺជារឿងខុស ដូច្នេះតើការដែលព្រះជាម្ចាស់បានបង្កើតឱ្យមានស្ត្រីមកនោះ វាមិនមែនជាកំហុសដ៏ធំបំផុតទេឬអី? ប្រសិនបើមនុស្សនៅតែជឿថា ការដែលព្រះយកកំណើតជាស្ត្រី គឺជារឿងខុស ដូច្នេះ តើព្រះយេស៊ូវដែលមិនបានរៀបការ ហើយមិនអាចស្រឡាញ់ភរិយារបស់ទ្រង់បាននោះ មិនមានកំហុសជាច្រើន ដូចជាការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នដែរទេឬអី? ដោយសារតែអ្នកប្រើព្រះបន្ទូលដែលព្រះយេហូវ៉ាបានថ្លែងទៅកាន់នាងអេវ៉ា ដើម្បីវាស់ស្ទង់សេចក្តីពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នៅក្នុងពេលបច្ចុប្បន្ន ដូច្នេះ អ្នកត្រូវប្រើព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៅកាន់អ័ដាម មកវិនិច្ឆ័យព្រះអម្ចាស់យេស៊ូវ ដែលបានក្លាយជាសាច់ឈាមនៅក្នុងយុគសម័យនៃព្រះគុណដែរ។ តើការទាំងនេះមិនមែនតែមួយ និងដូចគ្នាទេឬអី? ដោយសារតែអ្នកយកខ្នាតរង្វាស់របស់ព្រះអម្ចាស់យេស៊ូវ ស្របតាមបុរសភេទ ដែលមិនត្រូវបានចាញ់បញ្ឆោតដោយសត្វពស់ ដូច្នេះ អ្នកមិនអាចវិនិច្ឆ័យសេចក្តីពិតនៃការយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ ស្របតាមស្ត្រីដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ឡើយ។ ការធ្វើបែបនេះ គឺវាមិនយុត្តិធម៌ឡើយ! ការវាស់ស្ទង់ព្រះជាម្ចាស់តាមរបៀបនេះបញ្ជាក់ឱ្យឃើញថា អ្នកខ្វះនូវវិចារណញ្ញាណហើយ។ នៅពេលដែលព្រះយេហូវ៉ាបានក្លាយជាសាច់ឈាមចំនួនពីរដង ភេទនៃសាច់ឈាមរបស់ទ្រង់ពាក់ព័ន្ធនឹងភេទបុរសនិងភេទស្រី ដែលមិនត្រូវបានចាញ់បញ្ឆោតសត្វពស់ ហើយវាស្របតាមបុរស និងស្ត្រី ដែលមិនត្រូវបានចាញ់បញ្ឆោតសត្វពស់ នាំឱ្យទ្រង់បានក្លាយជាសាច់ឈាមចំនួនពីរដង។ សូមកុំគិតថា ភេទជាបុរសរបស់ព្រះយេស៊ូវ មានលក្ខណៈដូចជាបុរសភេទរបស់អ័ដាម ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់នោះឡើយ។ អ្នកទាំងពីរមានលក្ខណៈខុសគ្នាស្រឡះ ព្រោះអ្នកទាំងពីរមានបុរសភេទចេញពីនិស្ស័យពីរខុសគ្នា។ ច្បាស់ណាស់ បុរសភេទរបស់ព្រះយេស៊ូវមិនអាចបញ្ជាក់បានថា ទ្រង់ជាក្បាលរបស់ស្ត្រីទាំងអស់ឡើយ ប៉ុន្តែមិនមែនជាក្បាលរបស់បុរសទាំងអស់? តើទ្រង់មិនមែនជាស្ដេចរបស់សាសន៍យូដាគ្រប់រូប (រួមទាំងបុរសនិងស្ត្រី) ទេឬអី? ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ មិនមែនគ្រាន់តែជាក្បាលរបស់ស្ត្រីទេ ប៉ុន្តែក៏ជាក្បាលរបស់បុរសផងដែរ។ ទ្រង់ជាព្រះអម្ចាស់នៃគ្រប់ភាវៈដែលព្រះបង្កើត និងជាក្បាលនៃគ្រប់ភាវៈដែលព្រះបង្កើត។ តើអ្នកអាចកំណត់ភាពជាបុរសរបស់ព្រះយេស៊ូវ ឱ្យក្លាយជានិមិត្តសញ្ញានៃក្បាលរបស់ស្ត្រី បានដោយរបៀបណា? តើការនេះមិនប្រមាថព្រះជាម្ចាស់ទេឬអី? ព្រះយេស៊ូវជាបុរសម្នាក់ដែលមិនត្រូវបានពុករលួយឡើយ។ ទ្រង់ជាព្រះជាម្ចាស់។ ទ្រង់ជាព្រះគ្រីស្ទ។ ទ្រង់ជាព្រះអម្ចាស់។ តើទ្រង់អាចធ្វើជាបុរស ដូចអ័ដាមដែលត្រូវបានពុករលួយដោយរបៀបណា? ព្រះយេស៊ូវគឺជាសាច់ឈាម ដែលត្រូវបានគ្រងដោយព្រះវិញ្ញាណដ៏បរិសុទ្ធបំផុតរបស់ព្រះជាម្ចាស់។ តើអ្នកអាចនិយាយថា ទ្រង់ជាព្រះជាម្ចាស់ដែលមានភាពជាបុរសរបស់អ័ដាមបានដោយរបៀបណា? នៅក្នុងករណីនេះ តើគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់មិនក្លាយជាខុសទេឬអី? តើព្រះយេហូវ៉ាបានដាក់បញ្ចូលភាពជាបុរសរបស់អ័ដាម ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ មកក្នុងព្រះយេស៊ូវបានដែរឬទេ? តើការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន មិនមែនជាឧទាហរណ៍មួយទៀតអំពីកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលមានភេទខុសគ្នាពីព្រះយេស៊ូវ ប៉ុន្តែមាននិស្ស័យដូចទ្រង់ទេឬអី? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនអាចក្លាយជាស្ត្រី ដោយសារតែស្ត្រី គឺជាមនុស្សដំបូងគេដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ឬ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់មិនអាចក្លាយជាសាច់ឈាមជាស្ត្រី ដោយសារតែស្ត្រីមានភាពស្មោកគ្រោកបំផុត និងជាប្រភពនៃសេចក្តីពុករលួយរបស់មនុស្សជាតិឬ? តើអ្នកនៅតែហ៊ានទទូចក្នុងការនិយាយថា «ស្ត្រីនឹងត្រូវស្ដាប់បង្គាប់បុរសជានិច្ច ហើយគេមិនអាចស្ដែងចេញ ឬតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់» បានទេឬ? កាលពីអតីតកាល អ្នកមិនបានយល់ឡើយ ប៉ុន្តែឥឡូវនេះ តើអ្នកអាចបន្តប្រមាថកិច្ចការរបស់ព្រះជាម្ចាស់ ជាពិសេសសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ទៀតឬ? ប្រសិនបើអ្នកនៅមិនទាន់ច្បាស់អំពីការនេះ យកល្អអ្នកគួរតែប្រយ័ត្នអណ្ដាតរបស់អ្នកទៅ ក្រែងលោភាពល្ងីល្ងើ និងភាពអវិជ្ជារបស់អ្នកត្រូវបង្ហាញចេញមក ហើយភាពស្មោកគ្រោករបស់អ្នកត្រូវលាតត្រដាង។ សូមកុំគិតថា អ្នកយល់គ្រប់ទាំងសេចក្តីនោះឡើយ។ ខ្ញុំសូមប្រាប់អ្នកថា រាល់អ្វីៗដែលអ្នកបានមើលឃើញ និងបានឆ្លងកាត់ នៅមិនទាន់គ្រប់គ្រាន់ឱ្យអ្នកយល់បានឡើយ សូម្បីតែមួយភាគមួយពាន់នៃផែនការគ្រប់គ្រងរបស់ខ្ញុំក៏មិនបានផង។ ដូច្នេះ ហេតុអ្វីបានជាអ្នកធ្វើខ្លួនដូចជាក្រអឺតក្រទមម្ល៉េះ? ទេពកោសល្យដ៏ស្ដួចស្ដើង និងចំណេះដឹងបន្តិចបន្ដួចដែលអ្នកមាននោះ មិនល្មមនឹងឱ្យព្រះយេស៊ូវប្រើនៅក្នុងកិច្ចការរបស់ទ្រង់បានឡើយ សូម្បីតែក្នុងពេលមួយវិនាទីក៏មិនបានផង! តើអ្នកមានបទពិសោធច្រើនប៉ុនណាទៅ? អ្វីដែលអ្នកបានឃើញ និងគ្រប់ទាំងសេចក្តីដែលអ្នកបានស្ដាប់ឮនៅក្នុងជីវិតរបស់អ្នក និងអ្វីដែលអ្នកបានស្រមើស្រមៃមានកម្រិតតិចជាងកិច្ចការដែលខ្ញុំធ្វើក្នុងពេលមួយភ្លែតទៅទៀត! អ្នកពូកែតែខាងរកមើល និងពូកែខាងចាប់កំហុសរបស់គេប៉ុណ្ណោះ។ អ្នកអាចក្រអឺតក្រទមតាមតែអ្នកចង់ធ្វើទៅចុះ ប៉ុន្តែអ្នកគ្មានតម្លៃអ្វីក្រៅពីជាភាវៈដែលព្រះបង្កើតដែលមិនស្មើនឹងសត្វស្រមោចមួយផង! អ្វីៗដែលអ្នកមាននៅក្នុងពោះរបស់អ្នក គឺអន់ជាងអ្វីដែលមាននៅក្នុងពោះរបស់សត្វស្រមោចទៅទៀត! កុំដោយសារតែអ្នកបានទទួលបទពិសោធនិងអតីតភាពខ្លះ ធ្វើឱ្យអ្នកគិតថា អ្នកមានសិទ្ធិឆ្កាដៃឆ្កាជើង ហើយនិយាយទាំងក្អេងក្អាងនោះ។ តើបទពិសោធ និងអតីតភាពរបស់អ្នក មិនមែនជាលទ្ធផលកើតចេញពីព្រះបន្ទូលដែលខ្ញុំបានថ្លែងទេឬអី? តើអ្នកជឿថា អ្នកទទួលបានការទាំងនេះ ដោយចេញពីកម្លាំង និងសេចក្តីព្យាយាមរបស់អ្នកមែនទេ? សព្វថ្ងៃនេះ អ្នកមើលឃើញថា ខ្ញុំបានត្រលប់ជាសាច់ឈាម ហើយជាលទ្ធផលតាំងពីពេលនោះ នៅក្នុងអ្នកក៏កើតមាននូវគោលគំនិតដ៏ច្រើនហួសប្រមាណ ហើយមានសញ្ញាណមិនចេះចប់ឡើយ។ បើមិនមែនសម្រាប់ការយកកំណើតជាមនុស្សរបស់ខ្ញុំទេ បើទោះជាអ្នកមានទេពកោសល្យដ៏អស្ចារ្យយ៉ាងណាក៏ដោយ ក៏អ្នកនឹងគ្មានគោលគំនិតដ៏ច្រើនបែបនេះដែរ។ តើសញ្ញាណរបស់អ្នកមិនមែនកើតចេញមកពីទេពកោសល្យទាំងនេះទេឬអី? ប្រសិនបើព្រះយេស៊ូវមិនបានក្លាយជាសាច់ឈាមជាលើកដំបូងទេ តើអ្នកនឹងដឹងអំពីការយកកំណើតជាមនុស្សដែរឬទេ? តើមិនមែនដោយសារតែការយកកំណើតជាមនុស្សលើកទីមួយបានផ្ដល់ឱ្យអ្នកមានចំណេះដឹងថា អ្នកព្យាយាមវិនិច្ឆ័យការយកកំណើតជាមនុស្សលើកទីពីររបស់ទ្រង់ ដោយឥតអៀនខ្មាសទេឬអី? ហេតុអ្វីបានជាអ្នកព្រមដាក់ខ្លួនរៀនសូត្រពីការនេះ តែមិនព្រមធ្វើខ្លួនជាអ្នកដើរតាមដែលចុះចូលម្នាក់ដូច្នេះ? នៅពេលដែលអ្នកបានចូលទៅក្នុងចរន្តនេះ ហើយចូលមកនៅចំពោះព្រះដែលយកកំណើតជាមនុស្ស តើទ្រង់នឹងអនុញ្ញាតឱ្យអ្នកស្រាវជ្រាវអំពីទ្រង់ដែរឬទេ? អ្នកអាចស្រាវជ្រាវអំពីប្រវត្តិសាស្ត្រគ្រួសាររបស់អ្នកបាន ប៉ុន្តែប្រសិនបើអ្នកព្យាយាមស្រាវជ្រាវអំពី «ប្រវត្តិគ្រួសារ» របស់ព្រះជាម្ចាស់ តើព្រះជាម្ចាស់នាពេលសព្វថ្ងៃ នឹងអនុញ្ញាតឱ្យអ្នកធ្វើការសិក្សាបែបនេះដែរឬទេ? តើអ្នកមិនខ្វាក់ភ្នែកទេឬអី? តើអ្នកមិនយកការមាក់ងាយមកដាក់ខ្លួនអ្នកទេឬអី?

ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល