ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣៨

07-11-2025

ព្រះជាម្ចាស់មិនយាងមកផែនដី ដើម្បីធ្វើឱ្យភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ទៅជាគ្រប់លក្ខណ៍ឡើយ ហើយទ្រង់ក៏មិនធ្វើកិច្ចការនៃភាពជាមនុស្សសាមញ្ញនោះដែរ។ ទ្រង់យាងមក ដើម្បីធ្វើកិច្ចការនៃភាពជាព្រះនៅក្នុងភាពជាមនុស្សសាមញ្ញប៉ុណ្ណោះ។ អ្វីដែលព្រះជាម្ចាស់មានបន្ទូលចេញពីភាពជាមនុស្សសាមញ្ញ មិនដូចជាអ្វីដែលមនុស្សស្រមៃនោះឡើយ។ មនុស្សបានដាក់និយមន័យពាក្យ «ភាពជាមនុស្សសាមញ្ញ» ថាជាការមានប្រពន្ធ ឬប្ដី និងមានកូនប្រុសកូនស្រី។ នេះគឺជាភស្តុតាងដែលបង្ហាញថា មនុស្សម្នាក់ជាមនុស្សសាមញ្ញ។ យ៉ាងណាមិញ ព្រះជាម្ចាស់មិនទតឃើញបែបនេះឡើយ។ ទ្រង់ទតឃើញភាពជាមនុស្សសាមញ្ញ ជាការមានគំនិតជាមនុស្សសាមញ្ញ ជាការមានជីវិតជាមនុស្សសាមញ្ញ ហើយនិងជាការកើតចេញពីមនុស្សសាមញ្ញ។ ប៉ុន្តែ ភាពសាមញ្ញរបស់ទ្រង់មិនរួមបញ្ចូលការមានប្រពន្ធ ឬប្ដី និងការមានកូន ដោយស្របទៅតាមរបៀបដែលមនុស្សនិយាយអំពីភាពសាមញ្ញនោះឡើយ។ ចំពោះមនុស្ស អ្វីដែលព្រះជាម្ចាស់មានបន្ទូលអំពីភាពជាមនុស្សសាមញ្ញនេះ គឺជាអ្វីដែលមនុស្សចាត់ទុកថានៅខ្វះភាពជាមនុស្សនៅឡើយ សឹងតែខ្វះនូវអារម្មណ៍ និងហាក់ដូចជាគ្មានតម្រូវការខាងសាច់ឈាម ដូចជាព្រះយេស៊ូវដែលមានសំបកក្រៅជាមនុស្សសាមញ្ញ និងយករូបរាងជាមនុស្សសាមញ្ញ ប៉ុន្តែនៅក្នុងសារជាតិទ្រង់វិញ គ្មានសោះឡើយនូវអ្វីដែលមនុស្សសាមញ្ញគួរតែមាន។ ចេញពីទស្សនៈនេះ មនុស្សមើលឃើញថា សារជាតិរបស់ព្រះដែលយកកំណើតជាមនុស្សមិនមានភាពទាំងស្រុងនៃភាពជាមនុស្សសាមញ្ញឡើយ ប៉ុន្តែគ្រាន់តែមាននូវផ្នែកមួយនៃអ្វីៗដែលមនុស្សគួរតែមានប៉ុណ្ណោះ ដើម្បីគាំទ្រដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សសាមញ្ញ និងទ្រទ្រង់ដល់អំណាចនៃការត្រិះរិះពិចារណារបស់មនុស្សសាមញ្ញ។ ប៉ុន្តែ ចំណុចទាំងនេះគ្មានពាក់ព័ន្ធជាមួយអ្វីដែលមនុស្សចាត់ទុកជាភាពជាមនុស្សសាមញ្ញនោះឡើយ។ វាជាអ្វីដែលព្រះដែលយកកំណើតជាមនុស្សគួរតែមាន។ យ៉ាងណាមិញ មនុស្សនៅតែបន្តនិយាយថា ព្រះដែលយកកំណើតជាមនុស្សអាចមានភាពជាមនុស្សសាមញ្ញបាន លុះត្រាតែទ្រង់មានប្រពន្ធ មានកូនប្រុសស្រី និងមានក្រុមគ្រួសារ ហើយបើទ្រង់គ្មានអ្វីៗទាំងនេះទេ ពួកគេនិយាយថា ទ្រង់មិនមែនជាមនុស្សសាមញ្ញឡើយ។ ខ្ញុំចង់សួរអ្នកថា «តើព្រះជាម្ចាស់មានប្រពន្ធទេ? តើព្រះជាម្ចាស់អាចមានប្ដីទេ? តើព្រះជាម្ចាស់អាចមានកូនដែរឬទេ?» តើទាំងនេះមិនមែនជាជំនឿខុសឆ្គងទេឬអី? ប៉ុន្តែ ព្រះដែលយកកំណើតជាមនុស្សមិនអាចយាងចេញពីក្រហែងថ្ម ឬធ្លាក់ចុះពីលើមេឃទេ។ ទ្រង់អាចប្រសូតមកចូលក្នុងគ្រួសារមនុស្សសាមញ្ញប៉ុណ្ណោះ។ នោះជាហេតុផលដែលទ្រង់មានឪពុកម្ដាយ និងប្អូនស្រីៗ។ នេះជាចំណុចដែលភាពជាមនុស្សសាមញ្ញរបស់ព្រះដែលយកកំណើតជាមនុស្សគួរតែមាន។ ហើយនេះជាករណីរបស់ព្រះយេស៊ូវ ដ្បិតទ្រង់មានឪពុកម្ដាយ ប្អូនស្រី និងប្អូនប្រុស ហើយអ្វីៗទាំងអស់នេះ គឺជាភាពសាមញ្ញ។ ប៉ុន្តែ បើទ្រង់មានប្រពន្ធ និងកូនប្រុសស្រី នោះទ្រង់នឹងមិនមានភាពជាមនុស្សសាមញ្ញដែលព្រះជាម្ចាស់មានគោលបំណងសម្រាប់ព្រះដែលយកកំណើតជាមនុស្ស ឱ្យមាននោះឡើយ។ បើបែបនេះមែន នោះទ្រង់នឹងមិនអាចធ្វើការជំនួសឱ្យភាពជាព្រះបានឡើយ។ ប៉ុន្តែ ជាក់ស្ដែង ដោយសារតែទ្រង់គ្មានប្រពន្ធ ឬកូន ហើយកើតចេញពីមនុស្សសាមញ្ញ ចូលក្នុងគ្រួសារសាមញ្ញ ដូច្នេះ ទ្រង់អាចធ្វើកិច្ចការនៃភាពជាព្រះបាន។ ដើម្បីបញ្ជាក់ការនេះឱ្យកាន់តែច្បាស់ អ្វីដែលព្រះជាម្ចាស់ចាត់ទុកជាមនុស្សសាមញ្ញ គឺជាមនុស្សដែលកើតចូលក្នុងគ្រួសារសាមញ្ញមួយ។ មានតែមនុស្សបែបនេះទេ ទើបមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការរបស់ព្រះ។ នៅក្នុងន័យម្យ៉ាងទៀត បើមនុស្សមានប្រពន្ធ កូន ឬប្ដី មនុស្សនោះនឹងមិនអាចធ្វើកិច្ចការនៃព្រះបានឡើយ ព្រោះថាពួកគេនឹងមានតែភាពជាមនុស្សសាមញ្ញដែលមនុស្សទាមទារ ប៉ុន្តែមិនមែនជាភាពនៃមនុស្សសាមញ្ញដែលព្រះជាម្ចាស់ទាមទារនោះឡើយ។ ការនោះត្រូវបានតម្រូវទុកដោយព្រះជាម្ចាស់ ហើយអ្វីដែលមនុស្សយល់ ជារឿយៗ គឺមានលក្ខណៈខុសគ្នាស្រឡះ។ នៅក្នុងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ មាននូវរឿងជាច្រើនដែលផ្ទុយ និងខុសគ្នាយ៉ាងខ្លាំងពីសញ្ញាណរបស់មនុស្ស។ អាចនិយាយបានថា ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះផ្សំឡើងទាំងស្រុងចេញពីភាពជាព្រះកំពុងតែធ្វើការដោយផ្ទាល់ ដោយមានភាពជាមនុស្សដើរតួជំនួយ។ ដោយសារតែព្រះជាម្ចាស់យាងមកផែនដី ដើម្បីធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់ ជាជាងអនុញ្ញាតឱ្យមនុស្សលូកដៃធ្វើវា នោះទ្រង់យកកំណើតជាមនុស្សនៅក្នុងសាច់ឈាមដោយផ្ទាល់ (នៅក្នុងមនុស្សសាមញ្ញមិនពេញលេញ) ដើម្បីធ្វើកិច្ចការរបស់ទ្រង់។ ទ្រង់ប្រើប្រាស់ការយកកំណើតជាមនុស្សនេះ ដើម្បីបង្ហាញទៅកាន់មនុស្សជាតិនូវយុគសម័យមួយថ្មី ដើម្បីប្រាប់ដល់មនុស្សជាតិអំពីជំហានបន្ទាប់នៅក្នុងកិច្ចការរបស់ទ្រង់ និងដើម្បីសុំឱ្យមនុស្សអនុវត្តតាមមាគ៌ាដែលបានពណ៌នានៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ជារួមមក នេះជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ទ្រង់រៀបនឹងចាកចេញពីមនុស្សជាតិ លែងគង់នៅក្នុងសាច់ឈាមនៃភាពជាមនុស្សសាមញ្ញទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ចាកចេញពីមនុស្ស ដើម្បីចាប់ផ្ដើមផ្នែកមួយទៀតនៃកិច្ចការរបស់ទ្រង់។ បន្ទាប់មក ទ្រង់ប្រើប្រាស់មនុស្សដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ក្នុងចំណោមមនុស្សមួយក្រុមនេះ ដើម្បីបន្តកិច្ចការរបស់ទ្រង់នៅលើផែនដី ប៉ុន្តែនៅក្នុងភាពជាមនុស្សរបស់គេ។

ដកស្រង់ពី «ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល