មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | នៅពេលដែលទ្រង់បានមានបន្ទូលនៅលើឈើឆ្កាងថា «វាចប់សព្វគ្រប់ហើយ» តើព្រះអម្ចាស់យេស៊ូវចង់មានន័យថាម៉េច?
22-12-2021
គ្រប់គ្នាដែលជឿលើព្រះអម្ចាស់គិតថា ពេលដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «វាចប់សព្វគ្រប់ហើយ» នៅលើឈើឆ្កាង ទ្រង់ចង់មានន័យថា កិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ទាំងស្រុង។ នេះជាហេតុផលដែលនាំឱ្យពួកគេជឿជាក់ថា ព្រះអម្ចាស់នឹងមិនបំពេញកិច្ចការសង្រ្គោះណាផ្សេងទៀតឡើយ ពេលដែលទ្រង់យាងត្រលប់មកវិញ ប៉ុន្តែទ្រង់នឹងនាំអ្នកជឿទាំងអស់ចូលទៅក្នុងនគរស្ថានសួគ៌ដោយផ្ទាល់តែម្ដង។ នេះជាអ្វីមួយដែលអ្នកជឿលើព្រះអម្ចាស់មានទំនុកចិត្តយ៉ាងខ្លាំង ប៉ុន្តែតើមានមូលដ្ឋានព្រះគម្ពីរណាមួយសម្រាប់ការនេះដែរឬទេ? តើការនេះត្រូវបានបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើព្រះអម្ចាស់យេស៊ូវធ្លាប់មានបន្ទូលថា ទ្រង់នឹងមិនធ្វើកិច្ចការណាផ្សេងដើម្បីសង្រ្គោះមនុស្សជាតិដែរឬទេ? យើងអាចនិយាយដោយគ្មានមន្ទិលថា៖ គឺគ្មានឡើយ។ ដូច្នេះ ពេលដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «វាចប់សព្វគ្រប់ហើយ» តើទ្រង់ចង់មានន័យអ្វីឱ្យប្រាកដទៅ? នៅក្នុងរឿងភាគនៃការស្វែងរកសេចក្ដីជំនឿដ៏ពិតនេះ យើងនឹងស្វែងយល់សេចក្តីពិតអំពីចំណុចនេះជាមួយគ្នា ដើម្បីឱ្យបានដឹងកាន់តែប្រសើរអំពីកិច្ចការរបស់ព្រះជាម្ចាស់។
គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?
ប្រភេទវីដេអូផ្សេងទៀត